ធី-អារ៉ា

(ត្រូវបានបញ្ជូនបន្តពី T-ARA)

T-ara (ប្រកប: /ធីអារា/, កូរ៉េ: 티아라, ភាសា​ជប៉ុន: ティアラ, ស្ទាយ៌ល៎​សរសេរ: T-ARAT♔ARA) ជាក្រុមតន្ត្រីស្រីរបស់កូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 2009 ក្នុងផលិតកម្ម Core Contents Media។

T-ara
티아라
ព័ត៌មានផ្ទៃខាងក្រោយ
ស្គាល់ផងដែរថាជាTara, Tiara
ដើមកំណើតសេអ៊ូល, កូរ៉េខាងត្បូង
ប្រភេទK-pop
ឆ្នាំសកម្ម2009–បច្ចុប្បន្ន
ស្លាកតន្ត្រីCore Contents Media, CJ E&M (កូរ៉េខាងត្បូង)
EMI Music Japan (ជប៉ុន) mbk Entertainment
អំពើដែលជាប់ទាក់ទងSupernova, SeeYa, Davichi, Coed School, Gangkiz
គេហទំព័រOfficial Korean website
Official Japanese website
សមាជិក
សមាជិកឃ្យូរី
អ៊ឺនចង
ហ្យូមីន
ជីយ៉ន
អតីតសមាជិក
អតីតសមាជិកជីអែ
ជីវ៉ុន
ហ្វាយ៉ង
អារឹម
ដានី
បូរ៉ាម
សូយ៉ន

សមាជិកក្រុមដំបូងបង្អស់មាន 5 នាក់គឺ Jiae, Jiwon, Eunjung, Hyomin និង Jiyeon ហើយបទដំបូងរបស់ពួកគេគឺមានចំនងជើងថា "Good Person" ដែលជាបទចម្រៀងក្នុងរឿងភាគកូរ៉េ Cinderella Man ហើយចេញក្នុងខែមេសា 2009។ នៅក្នុងខែមិថុនា Jiae និង Jiwon បានចាកចេញពីក្រុម ហើយ T-ara បានថែមសមាជិក 3 នាក់ទៀត គម្រប់ 6 នាក់ គឺ Boram, Soyeon និង Qri ក្នុងខែកក្កដា រួចហើយបានចេញអាល់បុមដំបូង ឈ្មោះថា Absolute First Album ក្នុងខែធ្នូ ឆ្នាំ 2009 ដែលក្នុងនោះ រួមមានបទល្បីៗជាច្រើន ដូចជា "Lies", "TTL (Time to Love)", "TTL Listen 2", "bo peep bo peep", "Cheoeum Cheoreom" និង "Neo Ttaemune Michyeo"។ មួយឆ្នាំក្រោយមក T-ara បានចេញអាល់បុមតូចដំបូង ឈ្មោះថា Temptastic ដែលក្នុងនោះ មានវត្តមានសមាកជិកថ្មីមួយរូបទៀតគឺ Hwa Young។ ក្នុងឆ្នាំ 2011 T-ara បានចេញអាល់បុមតូចទីពីរ មានឈ្មោះថា John Travolta wanna be ដែលក្នុងនោះ បទ "Roly-Poly" បានជាប់ចំណាត់ថ្នាក់លេខមួយលើ Gaon chart និងទទួលបានពាន់ជាច្រើន។ មិនដល់កន្លះឆ្នាំផង T-ara បានចេញអាល់បុមតូចមួយទៀត មានឈ្មោះថា Black Eyed ហើយបទ "Cry Cry" ក្នុងនោះ បានជាប់លេខមួយលើ Billboard Korea K-Pop Hot 100។

ក្នុងឆ្នាំ 2011 T-ara បានចុះកុងត្រាជាមួយផលិតកម្មជប៉ុន ដែលមានឈ្មោះថា EMI Music Japan ហើយចេញបទ "bo peep bo peep" ជាភាសាជប៉ុន។ បទនេះបានជាប់ចំណាត់ថ្នាក់លេខមួយនៅលើ Oricon charts ប្រចាំសប្តាហ៌។ ហើយអាល់បុមជប៉ុនដំបូងរបស់ T-ara ឈ្មោះ Jewelry Box ក៏បានចេញក្នុងឆ្នាំ 2012។ ក្នុងខែមិថុនា 2012 T-ara បានថែមសមាជិកថ្មីមួយរូបទៀតឈ្មោះ Areum ដែលជាសមាជិកទី 8 ចូលក្នុងក្រុម ហើយបានចេញអាល់បុមតូចទីបួនឈ្មោះថា Day by Day នៅខែបន្ទាប់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក Hwa Young ក៏បានចាកចេញពីក្រុម។ T-ara ប្រើប្រាស់ប្រព័ន្ធដឹកនាំក្រុម បែបវដ្ត ឬវិលជុំ (មានន័យថា ប្តូរមេក្រុមថ្មី មួយឆ្នាំម្តង) ដែលអាចឲ្យសមាជិកក្រុមនីមួយៗ បានដឹកនាំក្រុម និងដើម្បីឲ្យទាំងក្រុម និងសមាជិកមានឪកាសស្វែងរកទិសដៅថ្មីៗ។

ប្រវត្តិរបស់ក្រុម

កែប្រែ

ការចាប់ផ្តើមដំបូង និងគម្រោងមុនដំបូង

កែប្រែ

សមាជិករបស់ T-ara ប្រាំនាក់ដំបូង បានហ្វឹកហាត់ជាមួយគ្នា អស់រយៈបីឆ្នាំ ក្នុងផលិតកម្ម Mnet Media។ ឈ្មោះរបស់ក្រុមគឺបានមកពីពាក្យ tiara របស់ភាសាអង់គ្លេស ដែលប្រែខ្មែរថា ម្កុដ។ ឈ្មោះនេះបានមកពីគំនិតមួយគឺ “បំនងរបស់ពួកគេគឺ ចង់ក្លាយជារាជនីសំនៀង ដែលពាក់ម្កុដដ៏ស្អាតផូផង់”។ ក្នុងខែមេសា 2009 ពួកគេបានចេញបទដំបូងមួយគឺ “Good Person” ដែលជាបទក្នុងរឿងភាគកូរ៉េ មានចំណងជើងថា “Cinderrella Man”។ នៅខែឧសភា Jiyeon បានចូលរួមច្រៀងជាមួយ SeeYa និង Davichi ក្នុងបទ “Women’s Generation”។

ក្នុងខែមិថុនា 2009 Mnet Media បានប្រកាសថា Jiae និង Jiwon នឹងចាកចេញពិក្រុម ហើយនឹងមានសមាជិកថ្មីមកជំនួស។ សមាជិកថ្មី ទីមួយគឺ Boram ជាកូនស្រីរបស់តារាចម្រៀង Jeon Young Rok ជាមួយតារាសម្តែង Lee Mi Young ហើយទីពីរ និងទីបីគឺ Soyeon និង Qri។ នៅដើមខែកក្កដា 2009 T-ara ត្រូវបានផ្លាស់ប្តូរទៅផលិតកម្ម Core Contents Media ដែលជាក្រុមហ៊ុនមួយរបស់ Mnet Media។ ពួកគេបានចេញបទ Lies នៅថ្ងៃទី 27 កក្កដា 2009 ហើយលេចមុខឡើងក្នុងកម្មវិធីទូរទស្សមួយរបស់ MBC គឺ Radio Star នៅថ្ងៃបន្ទាប់។ ពួកគេបានធ្វើការសម្តែងដំបូង បទ “Lies” និងបទ “Wanna Play?” នៅក្នុងកម្មវិធី M! Countdown របស់ Mnet នៅថ្ងៃទី 30 កក្កដា។ នៅខែកញ្ញា 2009 Eunjung, Soyeon, Hyomin និង Jiyeon បានចូលរួមច្រៀងជាមួយ Kwangsu, Jihyuk និង Geonil ដែលជាសមាជិករបស់ក្រុម Supernova ក្នុងបទ “TTL (Time to Love)”។ បទនេះ បានចេញនៅថ្ងៃទី 15 កញ្ញា ហើយក្លាយជាបទដំបូងរបស់ក្រុមទាំងពីរ ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ នៅ online charts។ T-ara បានច្រៀងជាមួយ Supernova ម្តងទៀតក្នុងបទ “TTL Listen 2” ដែលជា remix version របស់បទ “TTL (Time to Love)” ហើយបានចេញលក់នៅថ្ងៃទី 9 តុលា 2009។ ក្នុងបទនេះ មានវត្តមានសមាជិកទាំងអស់ ពីក្រុមទាំងពីរនេះ។

T-ara បានចុះកិច្ចព្រមព្រៀង CF ហើយពួកគេបានថតបទ “Apple Song” ឲ្យក្រុមហ៊ុន “Nonghyup Apples” និងទទួលបាន 300,000 ដុល្លាពីកិច្ចព្រមពៀងនេះ។ បទ “Apple Song” ត្រូវបានសម្តែងនៅក្នុងព្រឹត្តិការណ៌ “Apple Day” នៅថ្ងៃទី 22 តុលា 2009។ វិដេអូចម្រៀង “Apple Song” បានចេញនៅថ្ងៃទី 5 វិច្ឆិកា 2009។

អាល់ប៊ុមដំបូងដាច់ខាត

កែប្រែ

អាល់បុមដំបូងរបស់ T-ara ឈ្មោះ “Absolute First Album” ត្រូវបានចេញលក់នៅថ្ងៃទី 27 វិច្ឆិកា 2009។ នៅថ្ងៃដដែល Core Contents Media បានប្រកាស់ថា រវាងបទ “bo peep bo peep” និងបទ “Like the first Time” នឹងត្រូវបោះឆ្នោតជាសាធារណៈលើទំព័រ various music portal។ មនុស្ស 9,000 នាក់បានចូលរួមបោះឆ្នោត ហើយក្នុងនោះ 53% (4,770 នាក់) បានជ្រើសរើសយក “Like the firs Time” ច្រើនជាង “bo peep bo peep”។ តែចំពោះការវិលត្រលប់មកវិញរបស់ T-ara នៅ Music Bank នៅថ្ងៃទី 4 ធ្នូ 2009 បានសម្តែងបទ “bo peep bo peep” ជំនួសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ក៏អាល់បុមរបស់ពួកគេលក់ដាច់ជាង 25,000 បន្ទះក្នុងពេលចេញលក់ដំបូងដែរ។ នៅឯ 24th Golden Disk Award ឆ្នាំ 2009 T-ara បានឈ្នះពាន Newcomer Award ជាមួយ 4Minute ដែរ។ ក្រុមនេះ បានទទួលពានចម្រៀង ដែលមិនធ្លាប់បាន ជាលើកដំបូង ជាមួយបទ “bo peep bo peep” នៅថ្ងៃចូលឆ្នាំសាកលរបស់ Music Bank។ បទនេះបានឈ្នះពានចំនួនប្រាំថែមទៀតគឺ Music Bank 2 និង Inkigayo 3 ។ នៅថ្ងៃទី 10 មករា 2009 T-ara ប្រកាសថាខ្លួននឹងបញ្ចប់ការផ្សព្វផ្សាយបទ “bo peep bo peep” ហើយចាប់ផ្តើមផ្សាយបទ “Like the first Time” នៅថ្ងៃទី 15 នៅក្នុងកម្មវិធី Music Bank វិញ។ នៅខែកុម្ភៈ 2010 T-ara បានប្រកាសថានឹងត្រលប់មកវិញជាមួយ អាល់បុម “Breaking Heart” ដែលជា version repackage របស់អាល់បុម Absolute First Album។ Breaking Heart មានពីរបទគឺ “I go crazy because of you” និងបទ “I’m really hurt” ចេញនៅថ្ងៃទី 23 កុម្ភៈ ហើយ T-ara ក៏បានឡើងសម្តែងនៅថ្ងៃដដែល នៅ M! Countdown និងបានឈ្នះពានជាច្រើងសម្រាប់បទ “I go crazy because of you”។ Breaking Heart បានចេញជាឌីស នៅថ្ងៃទី 3 មិនា 2010 ហើយលក់អស់ប្រមាណ 40,695 បន្ទះឯនោះ។ បន្ទាប់ពីការផ្សព្វផ្សាយបទ “I go crazy because of you” ចប់ T-ara បានចាប់ផ្តើមសម្តែងបទ “I’m really hurt” នៅលើឆាកតន្រ្តីបន្តបន្ទាប់ រហូតដល់ខែមេសា 2010។

នៅខែឧសភា 2010 T-ara បានប្រកាសថានឹងចេញបទ “We are the one (16 Gang Giwon Eungwonga)” ដែលបទនេះប្រើសម្រាប់ផ្សព្វផ្សាយ FIFA World Cup 2010។

នៅថ្ងៃទី 16 កក្កដា 2010 សមាជិកថ្មីមួយរូបដែលមានឈ្មោះថា Hwayoung នឹងចូលក្នុងក្រុម ហើយដំណែងមេក្រុមក៏ត្រូវផ្លាស់ប្តូរពី Eunjung ទៅ Boram ដែរ។ សមាជិកថ្មី Hwayoung មានប្អូនស្រីភ្លោះម្នាក់ឈ្មោះ Ryoyoung ជាសមាជិករបស់ក្រុម Coed School។ Core Contents Media ក៏បានប្រកាសដែរថា Hyomin នឹងទទួលដំណែងជាមេក្រុមនៅអាណត្តិក្រោយ។

Temptastic និង John Travolta wanna be

កែប្រែ

T-ara បានចេញបទជាប្រភេទ digital downlaod នៅថ្ងៃទី 23 វិច្ឆិកា 2010 ដែលមានចំណងជើង “Why are you being like this” ហើយបទនេះជាមេអាល់បុមតូចដំបូងឈ្មោះ Temptastic។ Temptastic បានចេញលក់ជាប្រភេទ digital នៅថ្ងៃទី 1 ធ្នូ ជាមួយបទ “yayaya”។ ហើយឌីសអាល់បុមនេះ ត្រូវបានពន្យាពេលចេញលក់រហូតដល់ថ្ងៃទី 3 ធ្នូ។ T-ara ត្រលប់មកសម្តែងវិញនៅ Music Bank នៅថ្ងៃទី 3 និងចាប់ផ្តើមផ្សព្វផ្សាយអាល់បុមថ្មីនេះជាមួយសមាជិកថ្មីរបស់គេគឺ Hwayoung និងមេក្រុមថ្មី Boram។

អាល់បុមតូចទីពីររបស់ពួកគេមានឈ្មោះថា John Travolta wanna be បានចេញនៅថ្ងៃទី 29 មិថុនា 2011។ បទ “Roly-Poly” បានជាប់ចំណាត់ថ្នាក់លេខពីរលើ Gaon charts និងលេខបួនលើ Billboard Korea K-Pop Hot 100។ បទនេះទទួលបានភាពជោគជ័យជាខ្លាំង ដោយបានទទួលចំណូលខ្ពស់ រហូតដល់ 2 លានដុល្លា និងត្រូវបានគេ download ច្រើនជាងគេក្នុងឆ្នាំ 2011 នៅកូរ៉េ ដែលមានអ្នក download សរុបចំនួន 4,680,253 នាក់ឯនោះ។ បទនេះទទួលបានពាន Best Music Video នៅឯ 3rd Melon Music Awards និង Song of the Year នៅឯ 1st Gaon Chart Awards និងបានឈរឈ្មោះប្រគួតប្រជែងពាន Best Dance Performance by a Female Group និង Song of the Year នៅឯ 13th Mnet Asain Music Awards ផងដែរ។

ក្រុម T-ara បានចេញ limited edition របស់ John Travolta wanna be ដែលបទនេះមានចំណងជើងថា “Roly-Poly in Copacabana” នៅថ្ងៃទី 2 សីហា 2011។ បទនេះជា eurodance remix របស់បទ Roly-Poly ហើយចំណងជើងខាងចុងដូចបទ “Copacabana” ដែលជាបទល្បីនៅក្នុងទស្សវត្តទី 80 ក្នុងក្លឹបឌីស្កូ Jongno។

ចាប់ផ្តើមជាភាសាជប៉ុន

កែប្រែ

នៅឆ្នាំ 2011 T-ara បានចុះកុងត្រាជាមួយផលិតកម្មជប៉ុនមួយឈ្មោះ EMI Music Japane ហើយទទួលបាន 4.3 លានដុល្លា។ ហើយបទជប៉ុនដំបូងរបស់ T-ara បានចេញនៅថ្ងៃទី 28 សីហា គឺបទ "Bo Peep Bo Peep" ជាភាសាជប៉ុន។ បទនេះជាប់ចំណាត់ថ្នាក់លេខមួយលើ Oricon charts ប្រចាំសប្តាហ៌ និងលក់អស់ប្រមាណ 49,712 បន្ទះឯនោះ។

Black Eyes និង Funky Town

កែប្រែ

នៅក្នុងខែវិច្ឆិកា 2011 T-ara បានចេញអាល់បុមតូចទីបីរបស់ខ្លួនដែលមានឈ្មោះថា Black Eyes ដែលប្រគួតបានលេខពីរលើ Gaon charts។ ក្រុមនេះបានចេញបទជប៉ុនទីពីរបន្ទាប់គឺ yayaya ភាសាជប៉ុន ដែលបានពីអាល់បុមតូច temptastic នៅថ្ងៃទី 30 វិច្ឆិកា។ នៅថ្ងៃទី 7 ធ្នូ 2011 Core Contents Media បានប្រកាសថាដំណែងមេក្រុមទីបីរបស់ T-ara Hyomin នឹងផ្លាស់ឲ្យ Soyeon។ ក្រុមនេះក៏បានសម្តែងតន្ត្រីតូចមួយរយៈពេលបីថ្ងៃ ឈ្មោះថា “X-mas Premium Live” ដែលបានធ្វើឡើងនៅ Shinagawa Stella Hall ក្នុងក្រុងតូក្យូ នៅZepp ក្នុងណាហ្គូយ៉ា និងនៅ Zepp ក្នុងអូសាកា។ T-ara និង Davichi បានចេញបទចង្វាក់ ballad សម្រាប់ថ្ងៃ Christmas ចំណងជើង “We were in Love” នៅថ្ងៃទី 23 ធ្នូ 2011 ហើយបន្ទាប់មកបទនេះត្រូវបានបញ្ចូលក្នុងអាល់បុម Funky Town របស់ T-ara ដែលជា repackage version របស់ Black Eyes។ អាល់បុម Funky Town នេះលក់អស់ប្រមាណ 43,049 បន្ទះ។ បទ “Lovey-Dovey” ដែលជាបទនៅក្នុងអាល់បុមនេះ បានជាប់ចំណាត់ថ្នាក់លេខមួយទាំង នៅលើ Gaon និង Billboard Korea K-pop Hot 100 charts។ បទនេះបានលក់ដាច់ជាង 3 លាន digital copies គិតតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។

ក្នុងខែមេសា Core Contents Media បានប្រកាសថា សមាជិកពីរថ្មីទៀតនឹងត្រូវបន្ថែមចូលក្នុងក្រុមនេះក្នុងខែកក្កដា ហើយ T-ara និងក្លាយជាក្រុមសមាជិក 9 នាក់។ នៅថ្ងៃទី 30 ឧសភា 2012 Dani អាយុ 14 ឆ្នាំ ត្រូវបានប្រកាសថានឹងក្លាយជាសមាជិករបស់ T-ara។ តែយ៉ាងណាក៏ដោយ នាងមិនទាន់ចូលជាសមាជិកពេញសិទ្ធិនៅឡើយទេ ហើយបច្ចុប្បន្នកំពុងតែហ្វឹកហាត់។ បន្ទាប់មក នាងក៏បានសម្តែងក្នុងរឿងរបស់ T-ara គឺវិដេអូចម្រៀងបទ “Day by Day”។ នៅថ្ងៃទី 14 មិថុនា 2012 Core Contents Media បានប្រកាសថា Areum អាយុ 18 ឆ្នាំ ជាសមាជិកថ្មីចុងក្រោយដែលនឹងត្រូវបន្ថែមចូលក្រុម។

Jewelry Box និង Day by Day

កែប្រែ

T-ara បានចេញអាល់បុមជប៉ុនដំបូងនៅថ្ងៃទី 6 មិថុនា 2012។ អាល់បុមនេះលក់ដាច់ជាង 57,000 បន្ទះឯនោះ។ ពួកគេបានចុះសម្តែងតន្ត្រីជប៉ុនដំបូងនៅ ណាហ្គូយ៉ា ថ្ងៃទី 19 មិថុនា ឈ្មោះថា “T-ara Japan Tour 2012: Jewelry Box” ហើយក្នុងនោះមានវត្តមានទស្សនិកជន ប្រមាណជាង 40,000 នាក់បានចូលរួមទស្សនា។

នៅខែកក្កដា T-ara បានចេញលក់អាល់បុមតូចទីបួនរបស់ខ្លួន ឈ្មោះថា “Day by Day” ដែលបានជាប់លេខប្រាំនៅលើ Gaon charts។ ការវិលត្រលប់មកវិញរបស់ T-ara បានសម្តែងបទ “Day by Day” ជាមួយនឹងក្រុមភ្លេង ដែលមានមនុស្ស 70 នាក់ អមជាមួយវត្តមាន របស់សមាជិកទី 8 គឺ Areum នៅលើឆាក Music Core ថ្ងៃទី 7 កក្កដា។

Core Contents Media បានប្រកាសជាសាធារណៈពីការចាកចេញរបស់ Hwayoung នៅថ្ងៃទី 30 កក្កដា 2012 បន្ទាប់ពីនាងបាននៅក្នុងក្រុមអស់រយៈពេលមួយឆ្នាំ ប្រាំបីខែមក។ អគ្គនាយករបស់ Core Contents Media បានអះអាងថា កុងត្រារបស់ Hwayoung បានបញ្ចប់។ គាត់ក៏បានបន្ថែមទៀតថា ការសម្លុត ឬបង្ខិតបង្ខំ ចំណោមសមាជិកក្រុម មិនមែនជាមូលហេតុនៃការចាកចេញរបស់នាងទេ។

នៅថ្ងៃទី 3 សីហា 2012 Mirage ដែលជា repackage version របស់ Day by Day ក៏បានចេញ។ ចម្រៀងពីរបទគឺ “Sexy Love” និង “Love All (Day and Night)” ក៏បានចេញក្នុងអាល់បុមនេះដែរ ដែលបទ “Love All (Day and Night)” ត្រូវបានច្រៀងដោយ Areum ជាមួយ Gunji របស់ក្រុម GavyNJ និង Shannon។ T-ara បានចេញបទ “Day by Day” ជាភាសាជប៉ុននៅថ្ងៃទី 25 សីហា និងបទ “Sexy Love” ភាសាជប៉ុន នៅក្នុងខែបន្ទាប់ ហើយបានទៅផ្សព្វផ្សាយបទនេះ នៅប្រទេសជប៉ុន។

អាល់បុមទោលជប៉ុនថ្មីរបស់ T-ara ដែលមានចំណងជើងថា “Bunny Style!” នឹងចេញនៅថ្ងៃទី 20 មិនា 2013។ ហើយអាល់បុមទោលនេះ នឹងចេញជា 10 ប្រភេទខុសៗគ្នា ដែល 7 ក្នុងចំណោមនោះ នឹងមានមួយបទ ច្រៀងដោយសមាជិកទោលម្នាក់របស់ក្រុម។ ចំណែកឯ 3 ប្រភេទទៀតជា limited edition។

ការចាកចេញរបស់ហ្វាយ៉ង

កែប្រែ

នៅថ្ងៃទី 30 កក្កដា 2012 មានសេចក្តីប្រកាសមួយថា កុងត្រារបស់ Hwayoung ជាមួយ Core Contents Media ត្រូវបានបញ្ចប់ដោយគ្មានលក្ខខណ្ឌ ហើយថានាងនឹងលែងក្លាយជាសមាជិករបស់ក្រុមតទៅទៀតហើយ។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា មានការគំរៀមគំហែងពីសំណាក់សមាជិកទាំងអស់។ តែយ៉ាងណាក៏ដោយ អគ្គនាយករបស់ Core Contents Media បានច្រានចោលនូវពាក្យចចាមអារ៉ាមនេះ ហើយបន្តថា Hwayoung មានទេពកោសល្យខាង rap ហើយនាងអាចធ្វើជាអ្នកចម្រៀងទោលបាន ហើយនេះគឺជាមូលហេតុនៃការបញ្ចប់កុងត្រារបស់នាង។ សេចក្តីប្រកាសនេះបានបង្កនូវការឈូរឆរជាខ្លាំង ដោយមានពាក្យចចាមងារ៉ាមថា Jiyeon ធ្លាប់បានទះ Hwayoung (ក្រោយមកត្រូវបាន CCM ច្រានចោល)។ នាក់គាំទ្រជាង 160,000 នាក់ទាមទាររកការពិត រហូតដល់មានការសុំឲ្យរំសាយក្រុម ដោយមានចុះហត្ថលេខាពី netizens ប្រមាណជាង 70,000 នាក់។ ម៉ាកយីហោដែលពាក់ព័ន្ធនិយាយថា ការងារជាមួយ T-ara ប្រហែលមិនអាចដំណើការបានទេ ហើយក៏រំសាយ ការសម្តែងរបស់ T-ara នៅ K-Pop Yeosu Expo Super Concert។ នៅថ្ងៃទី 31 កក្កដា មានសេចក្តីប្រកាសថា ក្រុមនេះនឹងព្យួរសកម្មភាព រហូតដល់ថ្ងៃទី 14 សីហា។ ហើយអ្នកគាំទ្រ ក៏បានស្ងបស្ងាត់ផងដែរ រហូដល់ពួកគេត្រលប់មកសម្តែងវិញ។

T-ara បានត្រលប់មកវិញ ដោយមានសមាជិកតែ 7 នាក់ ជាមួយនឹង Mirage ដែលជា repackage version របស់អាល់បុមតូច Day by Day នៅថ្ងៃទី 4 កញ្ញា 2012 ដោយជោគជ័យ។

សមាជិកក្រុម

កែប្រែ

បច្ចុប្បន្ន

កែប្រែ

អាល់បុមកូរ៉េ

កែប្រែ
  • Absolute First Album (2009)

អាល់បុមតូច

កែប្រែ
  • Temptastic (2010)
  • John Travolta wanna be (2011)
  • Black Eyes (2011)
  • Day by Day (2012)

អាល់បុមជប៉ុន

កែប្រែ
  • Jewelry Box (2012)

ការប្រគុំតន្ត្រី

កែប្រែ
  • T-ara Xmas Premium Live (2011)
  • T-ara Japan Tour 2012: Jewelry Box (2012)
  • T-ara "Sexy Love" Premium Live (2012)

ការងារបោះពុម្ព

កែប្រែ
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  • T-ARA Sparkle (2012)
  • T-ARA's Free Time In Paris & Swiss (2012)
  • T-ARA Private Book (2013)