វ៉ូធី អាញ់ស៊ួន
វ៉ូធី អាញ់ស៊ួន (វៀតណាម៖ Võ Thị Ánh Xuân, កើតថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាម និងជាអតីតគ្រូបង្រៀនម្នាក់ ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានាធិបតីវៀតណាមតាំងពីឆ្នាំ២០២១។ លោកស្រីធ្លាប់បានកាន់តំណែងជាប្រធានាធិបតីស្តីទីនៃប្រទេសវៀតណាមមួយរយៈពេលខ្លីនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។[ស ១][១][២][៣]
វ៉ូធី អាញ់ស៊ួន | |
---|---|
ប្រធានាធិបតីស្ដីទីវៀតណាម | |
ក្នុងការិយាល័យ ២១ មីនា ២០២៤ – ២២ ឧសភា ២០២៤ | |
នាយករដ្ឋមន្ត្រី | ផាំម មិញជិញ |
មុន | វ៉ូ វ៉ាន់ធឿង |
បន្ទាប់ | តូ លិម |
ក្នុងការិយាល័យ ១៨ មករា ២០២៣ – ២ មីនា ២០២៣ | |
នាយករដ្ឋមន្ត្រី | ផាំម មិញជិញ |
មុន | ង្វៀន ស៊ួនហ្វុក |
បន្ទាប់ | វ៉ូ វ៉ាន់ធឿង |
អនុប្រធានាធិបតីវៀតណាម | |
ក្នុងការិយាល័យ ៦ មេសា ២០២១ | |
ប្រធានាធិបតី | ង្វៀន ស៊ួនហ្វុក លោកស្រីផ្ទាល់ (ស្ដីទី) វ៉ូ វ៉ាន់ធឿង តូ លិម |
មុន | ដាំងធី ង៉ុកធិញ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ឃុំថឺយសឺន, ស្រុកទិញបៀន, ខេត្តអាងយ៉ាង, វៀតណាមខាងត្បូង | 8 មករា 1970
គណបក្សនយោបាយ | បក្សកុម្មុយនីស្តវៀតណាម (១៩៩៥–បច្ចុប្បន្ន) |
លោកស្រីត្រូវជាប់ឆ្នោតជ្រើសរើសជាអនុប្រធានាធិបតីវៀតណាមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៩៣.១៣% នៅក្នុងរដ្ឋសភា។ [៤] មុនពេលជាប់ឆ្នោត លោកស្រីធ្លាប់បានបម្រើការជាលេខាបក្សប្រចាំខេត្តអានយ៉ាង (ខេត្តមាត់ជ្រូក) និងជាប្រធានសមាជិករងនៃខេត្តនោះក្នុងរដ្ឋសភា។ មិនតែប៉ុណ្ណោះ លោកស្រីគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ហើយត្រូវជាប្រធានាធិបតីស្តីទីស្ត្រីទីពីរបង្អស់បន្ទាប់ពីអតីតប្រធានាធិបតីស្តីទី លោកស្រីដាំងធី ង៉ុកធិញ។ លើសពីនេះ លោកស្រីគឺជាអនុប្រធានាធិបតីវ័យក្មេងបំផុតនៃប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៤៥ មក។[៥]
ដើមជីវិត
កែប្រែវ៉ូធី អាញ់ស៊ួន កើតនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៧០ នៅ ថឿសឺន , ធីញបៀន , ខេត្តមាត់ជ្រូក ។ នាងជាគ្រូបង្រៀននៅវិទ្យាល័យមួយនៅឡុងស្វៀន ខេត្តមាត់ជ្រូក ពីឆ្នាំំំំំ១៩៩២ ដល់១៩៩៦ ។ នាងត្រូវបានទទួលយកនៅក្នុងបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៤ ហើយបានក្លាយជាសមាជិកបក្សជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ 1995។ [៦]
កំណត់សម្គាល់
កែប្រែ- ↑ លោកស្រីបានកាន់តំណែងជាប្រធានាធិបតីស្តីទីចំនួនពីរលើក៖ ដោយលើកដំបូងគឺបន្ទាប់ពីការលាលែងពីតំណែងរបស់លោកង្វៀន ស៊ួនហ្វុកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃតែងតាំងលោកវ៉ូ វ៉ាន់ធឿងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ និងលើកទីពីរបានចាប់ផ្តើមពីថ្ងៃលាឈប់ពីតំណែងរបស់លោកវ៉ូ វ៉ាន់ធឿងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងលោកតូ លិមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ឯកសារយោង
កែប្រែ- ↑ "Vietnam President Nguyen Xuan Phuc Resigns in Rare Shakeup". Time (in អង់គ្លេស). Retrieved 2023-01-17.
- ↑ "Trung ương Đảng họp, cho Chủ tịch nước Võ Văn Thưởng thôi chức". Voice of America. 2024-03-20. Retrieved 2024-05-23.
- ↑ Nguyen, Phuong (2024-05-18). "Vietnam Communist party names police minister as state president". Reuters.
- ↑ "Bà Võ Thị Ánh Xuân làm Phó chủ tịch nước" (ជាvi). VnExpress. 2021-04-06. https://vnexpress.net/ba-vo-thi-anh-xuan-lam-pho-chu-tich-nuoc-4258777.html.
- ↑ "(ជាភាសាវៀតណាម) Tiểu sử của nữ Phó Chủ tịch nước trẻ nhất từ trước tới nay". VietNamNet News. 2021-04-06. Retrieved 2023-01-17.
- ↑ "Tóm tắt tiểu sử Phó Chủ tịch nước Võ Thị Ánh Xuân" (ជាvi). Vietnam Television. 2021-04-06. https://vtv.vn/chinh-tri/tom-tat-tieu-su-pho-chu-tich-nuoc-vo-thi-anh-xuan-20210406160956334.htm.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |