កង្ហែន
កង្ហែន - Berdmore's Squirrel | |
---|---|
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Subfamily: | |
Tribe: | |
Genus: | Menetes Thomas, 1908
|
ប្រភេទ: | M. berdmorei
|
Binomial name | |
Menetes berdmorei Blyth, 1849
|
ភិនភាគ
កែប្រែកង្ហែនមានប្រវែងដងខ្លួនពី ១៨៤-២១០ ម.ម. និងកន្ទុយមានប្រវែងពី ១៤០-១៧៥ ម.ម.។ វាមានមាឌមធ្យម និងមានលក្ខណៈខុសគ្នាពីកង្ហិចដោយសារទំហំ។ ក្បាលមានពណ៌ប្រផេះត្នោតមានឆ្នូតពណ៌ខ្មែរ ហើយមានពណ៌ពងមាន់នៅលើខ្នង និងចំហៀងខ្លួន ចំណែកពោះមានពណ៌ប្រផេះភ្លឺ។ កន្ទុយមានប្រវែងខ្លីជាងក្បាលប្រវែងនៃក្បាល-ដងខ្លួន ច្រមុះរបស់វាវែងបន្តិច ហើយចំពោះសត្វញីមានដោះបីគូ។
ជីវសាស្ត្រ
កែប្រែសត្វប្រភេទនេះភាគច្រើនរស់នៅលើដី និងរកចំណីអាហារដោយប្រើច្រមុះដ៏វែងរបស់វា នៅលើដីដែលសំបូរទៅដោយកំទេចកំទីស្លឹកឈើជាច្រើន។ វាចូលចិត្តរស់នៅតាមទីជម្រកជាច្រើនប្រភេទ ចាប់តាំងពីប្រភេទព្រៃ រហូតដល់រស់នៅតាមចម្ការផ្សេងៗ។ ចំណីអាហាររបស់វារួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ និងពពួកសត្វដែលគ្មានឆ្អឹងកង។
រប៉ាយរស់នៅ
កែប្រែនៅប្រទេសកម្ពុជា វាមានវត្តមាននៅខេត្តកោះកុង ពោធិសាត់ ឧទ្យានជាតិវីរៈជ័យ និងតំបន់ផ្សេងៗទៀត។ កង្ហែន ក៏មានវត្តមានផងដែរនៅក្នុងប្រទេសភូមាភាគកណ្ដាលនិងខាងកើត ចិនភាគខាងត្បូង វៀតណាមភាគខាងត្បូង ឡាវ និង ថៃ។
ស្ថានភាពអភិរក្ស
កែប្រែសត្វនេះមានរស់នៅស្ទើរគ្រប់ទីកន្លែង មានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់។
កំណត់ចំណាំ
កែប្រែ- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨
- ↑ Walston, J. & Duckworth, J. W. (2008). Menetes berdmorei. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 6 January 2009.