ការបង្កើតព្រះរាជាណាចក្រកម្ពុជា
ការសិក្សាអំពីការបង្កើតព្រះរាជាណាចក្រកម្ពុជានេះ ធ្ចើអោយគេបង្ហាញបាននូវ ក្របខណ្ឌ័ភូមិសាស្ត្រដែលចារិកអំពីអធិបតេយ្យភាពរបស់ខ្លួន។អាចអោយយើងដកវបាននូចសេចក្តីសន្និដ្ធានថា៖ កូសាំងស៊ីនគឺជាផ្នែករួមបញ្ចូលរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងការរំលឹកអំពីប្រវត្តិសាស្ត្រនេះ គេនឹងត្រូវពិនិត្យមើលម្តងៗនូវដំណាក់កាលធំៗដួចតទៅនេះគឺ I .- អំពីបុរេប្រវត្តិសាស្រ្ត មកដល់ដំណាក់កាលប្រមួលរួបរួមតែមួយ។ II.-សម័យកាលនៃរជ្ជកាលបង្រួបបង្រួម ចេនឡា និង ហ៊្វូណន។III.-សម័យកាលនៃការវាតទី ឬសម័យកាលអង្គរ។ IV.-សម័យកាលក្រោយអង្គរ។ I)-ពីបុរេប្ររត្តិសាស្ត្រ មកសម័យកាលបង្រួបង្រួមជារួម ពួកអ្នកប្រវត្តិសាស្រ្ត និងពួកអ្នកបយរាណវិទួបានយល់ស្របគ្នាថា សម័យ យុគថ្មរំលីង(សម័យដែលមនុស្សយកថ្មធ្វើជារបស់ប្រើប្រាស់)កុលសម្ព័ន"មន-ខ្មែរ" បានកាន់កាប់ឧបទ្វីបឥណ្ឌូចិន។ ដួច្នេះជាតិសាសន៏ខ្មែរបានកើតមានចាប់តាំងពីប្រហែលម្ភៃសតវត្សរ៏មុនគ្រិស្តរាជ។ក្រុមមន-ខ្មែរនេះ បានតាំងទីលំនៅ នៅលើអាងនៃទន្លេទាំង៣គឺទន្លេ មេគង្គ មេណាម និងឥរាវតី។នៅក្នុង"ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពជា៣ លោក អនុប្រធាននៃសមាគមភូមិសាស្រ្ត សេដ្ធកិច្ចបារាំង ក្រោយ ពិវបានយកចេញពីក្នុងអត្ថបទបបស់សាលាបារាំងនៅចុងបូពា៏ប្រទេសមក មកបានសរសេរអំពីបុរេប្រវត្តិសាស្រ្តខ្មែរថាៈ "ប្រជាជនកម្ពុជា ឬដុដដចដែលពួកគេបានអោយឈ្មោះថា ជាខ្មែរនោះបង្កើតនួវក្រុម អូស្ត្រួអាស៊ី មួយ ដែលតាំងទីលំនៅ នៅឥណ្ឌូចិន ចាប់តាំងពីជំនាន់ប្រហែលជាម្ភៃសតវត្សរ៏ មុនសករាជយើងនេះ។ ក្រុមនេះនៅមានតំនាងរបស់ពួកគេនៅឡើយ នៅប្រទេសភូមាខាងក្រោម និង នៅតាមជួរភ្នំអណ្ណាម។ សមាសភាពនៃជនជាតិ ម៉ុងហ្គូលី គឺមាននៅទីនោះថ្មីៗបំផុត។ "ប្រជាជនទាំងឡាយនៅឥណ្ឌូចិន ប្រជាជនខ្មែរគឺជាវប្រជាជនដែលកាន់កាប់ ចាស់ជាងគេបំផុត នូវទីលំនៅរបស់ខ្លួន។ មានតែរាប់ពាន់ឆ្នាំយូរក្រោយមកទេគឺនៅសតវត្សរ៏ ទី១៣នៃសករាជរបស់យើងនេះ ដេលតាក់ទាញដោយដោយដីសណ្តនិង ដោយសមុទ្រ និងការដេញពីចិនដោយពួកម៉ុងហ្គូលីនោះទេ ទើបបានលេចឡើងប្រជាចនវៀតណាម ប្រជាជនថៃ និងប្រជាជនភូមា ដែលបានរុញច្រានប្រជាជនខ្មែរ និងឪពុកជិតដិតរបស់ពួកគេ គឹប្រជាជន "មន" ពីទន្លេមេណាម និងទន្លេ "ឥរាវតី"។នៅក្នុងសៀវភៅមួយដែលបាននិយាយអំពីអាជ្ញាធរ"អង្គរ មនុស្ស និងថ្ម" បុរាណវត្ថុវិទូដ៏ឧត្តម លោក បឺណាត ហ្វីលីភី ក្រូសីអ័រ អ្នកទទួលមរតករបស់អ្នកជីកកាយបុរាណវត្ថុខ្មែរ អតីតអគ្គនាយក នៃសាលាបារាំងនៅចុងបួពា៏ប្រទេស(១៩៥០-១៩៥៤) បានផ្តល់នួវភាពជាក់លាក់នៅលើក្របខ័ណ្ឌទាំងពីរនេះ គឺភូមិ សាស្រ្តនៃប្រទេសកម្ពុជា តាមលក្ខណៈភូមិសាស្រ្តត្រួវវបានបង្កើតឡើងជាពីរផ្នែក មួយដែលមានភ្នំច្រើនលាតសន្ធឹងទៅខាងជើងភ្នំដងរែក តំបន់ដែកបុរាណវត្ថុវិទួហៅថា"ប្រទេសខាងក្រោម"ដែលត្រួវវបានគេកំណត់ទុកថា ជាតំបន់ប្រសប់មុខគ្នានៅអាស៊ី។គេអាចសង្កេតឃើញទៀតពីភ្នំលេន នូវស្នាដៃនៃរលកសមុទ្រដែលបាន ពង្រីកថ្មនៅផ្នែកដេលមានភ្នំច្រើននៅដងរែកបន្តិចម្តងៗ។ដួច្នេះ "ប្រទេសខាងក្រោម" នៅដើមកមណើត គឺជាឈួងដ៏ពិតប្រាកដមួយនៅជើងភ្នំដងរែក។ គឺជាការងាររបស់សមុទ្រ ដេលថ្វើអោយលេចចេញពីដីនួវដុំថ្មធំៗកម្រាស់ប្រហែល២០ ម៉ែត្រ ស្ថិតនៅកំពូលនៃភ្នំគូលេន ហើយដែលត្រូវបានគេឆ្លាក់ធ្វើជារូបភាពរបស់"ព្រះពុទ្ធចួលនិព្វាន"។