ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣

ការ​បោះ​ឆ្នោត​សកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ​ឆ្នាំ២០១៣ [១]គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប​) បាន​ប្រកាស​ថាប្រជាជន​កម្ពុជា​ចំនួន ៩,៦៧ លាននាក់នឹង​ត្រូវ​បាន​​ទទួល​បាន​សិទ្ធិ​ដើម្បី​បោះ​ឆ្នោតសម្រាប់អសនៈ​រដ្ឋ​សភា​ជាតិ​ចំនួន១២៣អសនៈ[២]។ នាយក​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ហ៊ុន ​សែន​ដែលកំពុងកាន់តំណែង​មាន​សិទ្ធិ​ទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា​។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈ​ហើយចំណែកឯ​គណបក្សសង្គ្រោះជាតិ​ដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ[៣]

ការបោះឆ្នោតសកល ឆ្នាំ២០១៣ នៅកម្ពុជា
កម្ពុជា
២០០៨ ←
២៨ កក្កដា ២០១៣
→ ២០១៨

សរុបចំនួន ១២៣ អាសនៈ នៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦២
លទ្ធផល ៦៨%
  គណបក្សភាគច្រើន គណបក្សភាគតិច
 
អ្នកដឹកនាំ ហ៊ុន សែន សម រង្ស៊ី
គណបក្ស ប្រ.ជ គ.ស.ជ
តាំងពី ១៤ មករា ១៩៨៥ ១៧ កក្កដា​ ២០១២
លទ្ធផលលើកមុន ៩០ អាសនៈ គណបក្សថ្មី
អាសនៈមុន ៦៨ អាសនៈ ៥៥ អាសនៈ
អាសនៈឈ្នះ ៦៨ អាសនៈ ៥៥ អាសនៈ
អាសនៈប្តូរ decrease ២២ increase ២៦
សំឡេងគាំទ្រ ៣,២៣៥,៩៦៩ ២ ៩៤១ ១៣៣
ភាគរយ ៤៨.៨៣% ៤៤.៤៦%
យោល decrease៩.២៨% increase១៥.៩៣%

នាយករដ្ឋមន្រ្តីមុនការបោះឆ្នោត

ហ៊ុន សែន
ប្រ.ជ

នាយករដ្ឋមន្រ្តីជាប់ឆ្នោត

ហ៊ុន សែន
ប្រ.ជ

ព្រឹត្តិការណ៍មុន កែប្រែ

ការ​បោះ​ឆ្នោត​មុន​នៅ​ក្នុង​ឆ្នាំ ២០០៨ ត្រូវ​បាន​ឈ្នះ​ដោយ​គណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំ​នួន ៩០អាសនៈលើ១២៣អាសនៈ។ បើ​ទោះ​បី​ជា​ឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត​​, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើស​បង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិចដែល​បាន​ឈ្នះ ២ អាសនៈ​។ ​គណបក្ស​ប្រឆាំង​គឺ គណបក្សសមរង្ស៊ីនិង​គណបក្សសិទ្ធិមនុស្សបាន​ឈ្នះ​សរុប​បញ្ចូល​គ្នា​ចំនួន២៩ អាសនៈ។ នៅឆ្នាំ២០១២ គណៈបក្សប្រឆាំងទាំង២បានច្របាច់​បញ្ចូលគ្នាដើម្បីបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដោយមានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខាជាអនុប្រធាន។ ប្រធានគណបក្សលោកសម រង្ស៊ីគ្មានឈ្មោះបេក្ខជនតំណាងរាស្ត្រទេ។ នេះដោយសារលោកបាននិរទេសខ្លួនទៅក្រៅប្រទេស​បន្ទាប់ពីមានការចោទប្រកាន់​ដោយតុលាការនៅឆ្នាំ២០១០​។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ កក្កដា ២០១៣ បន្ទាប់ពីមានការលើកលែងទោស​ពីព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី[៤] ប៉ុន្តែលោកសម រង្ស៊ីគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនមានបេក្ខភាពដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។[៥]

គណបក្ស​នយោបាយ កែប្រែ

ចំនួន​នៃ​គណបក្ស​នយោបាយដែលបាន​ចុះបញ្ជី​ផ្លូវការ​ក្នុងការប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​បានធ្លាក់ចុះ​ជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។

គណបក្ស មេដឹកនាំ
គណបក្សសញ្ជាតិកម្ពុជា សេង សុខេង
គណបក្សហ៊្វុនស៊ិនប៉ិច នរោត្ដម អរុណរស្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុខ រ័ត្នសុវណ្ណបញ្ចៈសីលា
គណបក្សប្រជាជនកម្ពុជា ហ៊ុន សែន
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហួន រាជចំរើន
គណបក្សខ្មែរឈប់ក្រ ក្រវ៉ាញ ដារ៉ន
គណបក្សសង្គ្រោះជាតិ សម រង្ស៊ី
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខឹម វាសនា

បេក្ខភាពនាយករដ្ឋមន្ត្រី កែប្រែ

បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖

កិច្ចពិភាក្សាតទល់ កែប្រែ

ប្រទេស​កម្ពុជា​មាន​ការ​ជជែក​ពិភាក្សា​គ្នា​តាម​ទូរទស្សន៍​លើក​ដំបូង​របស់​ខ្លួន​នៅ​លើ​ទី ២០និង២១ ខែ​កក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំ​ការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្ត​ពីស្ទើរគ្រប់គណបក្ស។

ភាពចំរូងចំរាសនានាមុខការបោះឆ្នោត កែប្រែ

បញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោត កែប្រែ

ដោយហេតុថា កម្ពុជាមិនបានរាប់ប្រជាជនជាផ្លូវការអស់រយៈពេល៥ឆ្នាំមកហើយ តួលេខអត្រាប្រជាជនក្នុងផ្ទៃប្រទេសដែលមានចំនួនកំណត់បាននាំទៅដល់ការបង្ហាញភាពមិនត្រឹមត្រូវចំពោះអ្នកមានលទ្ធភាពបោះឆ្នោត ដែលធ្វើឱ្យមានភាពលំបាកដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតដឹងអោយប្រាកដនូវចំនួនជាក់ស្ដែងនៃអ្នកបោះឆ្នោតដែលគួរតែចុះបញ្ជីក្នុងបញ្ជីបោះឆ្នោតរបស់កម្ពុជា។ កង្វះខាតនៃការរាប់ប្រជាជនជាក់ស្ដែងបាននាំទៅដល់ការបោះឆ្នោតលួចបន្លំ ដូចជាអ្នកបោះឆ្នោតបោះឆ្នោតនៅក្នុងមណ្ឌលជាច្រើនដោយការប្រើប្រាស់ឈ្មោះផ្សេងៗគ្នា។[៦] តាមរយៈគណបក្សប្រឆាំង​ឈ្មោះរវាង១,២ ទៅ ១,៣លាននាក់ត្រូវបានលុបចោលពីបញ្ជីបោះឆ្នោត។[៧]

បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃ កែប្រែ

លទ្ធផលនៃការបោះឆ្នោត កែប្រែ

លទ្ធផលបឋមពី គជប កែប្រែ

យោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួល ៤៤,៤៥% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អាសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៨,៧៩% ស្មើនឹង ៥៥អាសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២៨អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨[៧]។ គណបក្សផ្សេងៗ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរួមបញ្ចូលគ្នាបាន ០ អាសនៈ ៦,៣%ក្នុងចំណោមសំឡេងឆ្នោត។[៨]

 
គណបក្ស សម្លេង % អាសនៈ +/–
គណបក្សប្រជាជនកម្ពុជា ៣.២៣៥.៩៦៩ ៤៨,៨៣ ៦៨ −២២
គណបក្សសង្គ្រោះជាតិ ២.៩៤៦.១៧៦ ៤៤,៤៥ ៥៥ +២៦
គណបក្សហ៊្វុនស៊ិនប៉ិច ២៤២.៤១៣ ៣,៦៦ −២
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦៨.៣៨៩ ១,០៥
គណបក្សខ្មែរឈប់ក្រ ៤៣.២២២ ០,៦៥
គណបក្សសញ្ជាតិកម្ពុជា ៣៨.១២៣ ០,៥៧ ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៣៣.៧១៥ ០,៥២ ថ្មី
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៩.១៥២ ០,៣០ ថ្មី
សរុប ៦.៦២៧.១៥៩ ១០០,០០ ១២៣
សំឡេងឆ្នោតសុពលភាព ៦.៦២៧.១៥៩ ៩៨,៤០
អសុពលភាព/សំឡេងឆ្នោតទទេ ១០៨.០៨៥ ១,៦០
សន្លឹកឆ្នោតសរុប ៦.៧៣៥.២៤៤ ១០០,០០
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកទៅបោះឆ្នោត ៩,៦៧៥,៤៥៣ ៦៩.៦១
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត

ឯកសារយោង កែប្រែ

  1. ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ Archived 2013-08-08 at the វេយប៊ែខ ម៉ាស៊ីន. គ.ជ.ប
  2. "9.67 million Cambodians eligible to vote in July general election". ភ្នាក់ងារសារព័ត៌មានស៊ីនហួរ (ប៉េកាំង). http://news.xinhuanet.com/english/world/2013-01/04/c_132079567.htm. 
  3. "CPP Claims Election Victory, 68 Seats to 55 CNRP". ខេមបូដា ដេលី (ភ្នំពេញ). 28 July 2013. http://www.cambodiadaily.com/elections/cpp-claims-election-victory-68-seats-to-55-cnrp-37191។ បានយកមក 28 July 2013. 
  4. "ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ការ​វិល​ត្រឡប់​របស់​មេ​បក្ស​ប្រឆាំង". វិទ្យុអាស៊ីសេរី. http://www.rfa.org/khmer/news/politics/local-media-not-interest-sam-rainsy-return-07202013041609.html។ បានយកមក 19 July 2013. 
  5. Cambodia’s Election Panel Rejects Sam Rainsy Request to Contest Polls Radio Free Asia, 22 July 2013
  6. "Cambodia: Ruling Party Orchestrated Vote Fraud". Human Rights Watch. 31 July 2013. Retrieved 31 July 2013.
  7. ៧,០ ៧,១ Fuller, Thomas (29 July 2013). "Cambodian Opposition Rejects Election Results". The New York Times. http://www.nytimes.com/2013/07/30/world/asia/cambodian-opposition-rejects-election-results.html។ បានយកមក 31 July 2013. 
  8. COMFREL[តំណភ្ជាប់ខូច]

តំណភ្ជាប់ខាងក្រៅ កែប្រែ