ការប្រើប្រាស់ភាសា
- អត្ថបទនេះកំពុងធ្វើ
ការប្រើប្រាស់ភាសាគឺជាវិស័យមួយដែសសិក្សាអំពីភាពដូចគ្នា ការស៊ើបអង្កិត និង ដោះស្រាយនូវបញ្ហាជីវិតពិតដែលមានទំនាក់ទំនងជាមួយនិងភាសា។ អ្នកប្រាជ្ញមួយចំនួនបានអោយនិយមន័យការប្រើប្រាស់ភាសាថាគឺជាការអប់រំ ភាសាវិទ្យា ចិត្តវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ នរវិទ្យា និង សង្គមវិទ្យា ខ្មែរ៕
កម្មសិទ្ធិ
កែប្រែផ្នែកមួយដ៏សំខាន់នៃការប្រើប្រាស់ភាសាបានរាប់បញ្ចូលដូចជា ទ្វិភាសានិយម និង និយមភាសាច្រើនជាង ម៉ាស៊ីននៃការទំនាក់ទំនងចម្រុះ វិភាគនៃការសន្ទនា ភាសាគរុកោសល្យ ការទទួលយកនូវភាសាទីពីរ សិល្បៈនៃការរៀបចំសន្ទានុក្រម គោលបំណងនៃភាសា និងនយោបាយ ភាពទាន់សម័យ ការសិក្សានូវរប្រៀបប្រើភាសាក្នុងសង្គម និតិវេជ្ជវិទ្យា ភាសាវិទ្យា និង ការបកប្រែ។ ផ្នែកមួយដ៏សំខាន់នៃវិស័យសារពត៌មានបានរាប់បញ្ចូលឡើងវិញជាប្រចាំឆ្នាំនៃការប្រើប្រាស់ភាសា មានដូចជា ការស្វែងយល់ពីភាសា រំលឹកឡើងវិញនៃការប្រើប្រាស់ភាសាអន្តរជាតិ ការប្រើប្រាស់ភាសានៃកាសែតអន្តរជាតិ រឿងរាវក្នុងការប្រើប្រាស់ភាសា និង ការសិក្សាអំពីភាសាខ្មែរ។
ប្រវត្តិ
កែប្រែប្រពៃណីនៃការប្រើប្រាស់ភាសាបានបង្កើតឡើងដោយខ្លួនវានៅក្នុងចំណែកមួយនៃការឆ្លើយតបទៅនិង ស្វែងសិក្សាក្នុងភាសាវិទ្យានៅចុងសតវត្ស១៩៥០ នៃការបង្កើតឡើងនូវភាសាវិទ្យា ហើយតែងតែត្រូវបានរក្សាទុកជាច្បាប់ដើមមួយសំរាប់សិក្សាស្រាវជ្រាវ និង សំរាប់ធ្វើបទបង្ហាញដល់អ្នកសិក្សា ដោយវាមានសារសំខាន់ក្នុងបញ្ហាសិក្សាភាសា។ ការប្រើប្រាស់ភាសាពីដើមឡើយគឺត្រូវបានជាប់ទាក់ទងដោយខ្លួនវាផ្ទាល់ជាមួយនិងគោលការណ៏និងការអនុវត្តន៏ទៅលើមូលដ្ឋានគ្រឹះរបស់ភាសាវិទ្យា។ ក្នុងថ្ងៃដំបូងគេបង្អោះការស្វែងយល់ភាសាត្រូវ បានគិតថាជា “ភាសា-អនុវត្តន៏” តិចតូចត្រឹមតែជាផ្នែកខាងក្រៅនៃមុខវិជ្ជាតែប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយក្នុងសតវត្សន៏១៩៦០ការប្រើប្រាស់ភាសាត្រូវបានចំរើនឡើងអាចរាប់បញ្ចូលទៅនិងភាសានយោបាយ និងភាសាទីពីរ។ ដូចជានៅក្នុងសតវត្សន៏១៩៧០ដំបូងការប្រើប្រាស់ភាសាបានក្លាយជាបញ្ហាជាក់លាក់ជាងទ្រឹស្តីភាសាវិទ្យាផងដែរ។ការប្រើប្រាស់ភាសាគឺត្រូវបានរួមបញ្ចូលក្នុងដំណោះស្រាយនៃបញ្ហាទំនាក់ទំនងក្នុងពិភពលោកយ៉ាងពិតប្រកដ។ តាមរយៈសតវត្សន៏ទី១៩៩០ ការប្រើប្រាស់ភាសាត្រូវបានពង្រីកឡើងវិញដោយមានការរួមបញ្ចូលក្នុងការសិក្សាយ៉ាងដិតដល់និងការនិយមសិក្សាភាសាច្រើន។ ការស្វែងរកនៃការប្រើប្រាស់ភាសាត្រូវបានផ្លាស់ប្តូរទៅជា” ផ្នែកខាងទ្រឹស្តីនិងការអនុវត្តន៏ជាក់ស្តែងនៃបញ្ហាពាក្យច្បាស់លាស់ក្នុងភាសាមួយដែលគឺជាគោល”។
សហរដ្ឋអាមេរិក
កែប្រែនៅក្នុងសហរដ្ឋអាមេរិក ការប្រើប្រាស់ភាសាត្រូវបានចាប់ផ្តើមស្របទៅនឹងការអនុវត្តយ៉ាងទូលំទួលាយចាប់ពីការរៀបចំនូវភាសាវិទ្យាជាលើកដំបូងដើម្បីបង្រៀនភាសាអង់គ្លេសតាមសាលារៀននិងក្រោយមកជាលើកទីពីរតាមរយៈការបង្រៀននូវភាសាបរទេស។ ការប្រើប្រាស់ភាសាបានខិតជិតដល់ការបង្រៀនភាសាដែលត្រូវបានប្រកាសឲប្រើប្រាស់ជាសកលដោយLeonard Bloomfield ដែលជានាក់បានអភិវឌ្ឍន៏នៅមូលនិធិសំរាប់កម្មវិធីហ្វឹកហាត់កងទ័ពធ្វើឯកទេសកម្មហើយនិងដោយCharles C។ហ្វ្រីសគឺជាអ្នកដែលបានបង្កើតនៅវិទ្យាស្ថានភាសាអង់គ្លេសនៅឯសាកលវិទ្យាល័យមីឆិហ្គានក្នុង១៩៤១។ ១៩៤៨ ក្រុមស្រាវជ្រាវនៅឯ មីឆិហ្គានបានបង្កើតនៅការសិក្សាភាសា៖ ការប្រើប្រាស់ភាសាសារពត៌មានគឺជាក្រុមប្រើប្រាស់ភាសាសារពត៌មានដំបូងគេ។