ពិសិដ្ឋ
ស្វាគមន៍ការមកដល់វិគីភីឌាភាសាខ្មែរ។ យើងខ្ញុំសង្ឃឹមថាលោកនឹងរីករាយជាមួយការស្ថាបនាវិគីនេះអោយមានលក្ខណៈប្រសើរឡើង។ ប្រសិនបើលោកមានចំងល់ឬត្រូវការជំនួយ សូមទំនាក់ទំនងអ្នកអភិបាលបានគ្រប់ពេលវេលា។ សូមអរគុណ។--គីមស៊្រុន ម៉ោង១០:៣៤ ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០០៨ (UTC)
អត្ថបទជាភាសាខ្មែរ
កែប្រែខ្ញុំបានអានស្នាដៃខ្លះរបស់អ្នកបានសរសេរ ដែលដកស្រង់ពីសៀវភៅសិក្សាមានចំនួនច្រើនគ្រាន់បើ។ ដូច្នេះខ្ញុំយល់ថាអ្នកប្រហែលជាចូលចិត្តអានសៀវភៅច្រើន ខ្ញុំសូមឲ្យអ្នកជួយសរសេរក្នុង វិគីភីឌាភាសាខ្មែរនូវប្រវត្តិសាស្ត្រខ្មែរពីសម័យអាណាច្រភ្នំ (ហ្វូណន) ចេនឡា មហានគរ ... ។ អត្ថបទទាំងនេះទំនងជាមាននៅក្នុងកម្មវិធីសិក្សាដែលអ្នកបានរៀនមិនខាន ព្រោះខ្ញុំឃើញក្នុងវិគីភីឌាភាសាអង់គ្លេសមានសរសេរពីប្រវត្តិសាស្ត្រទាំងនោះ តែបែរជាខ្មែរយើងជាម្ចាស់ប្រទេសមិនមានសរសេរជាភាសារបស់ខ្លួនទៅវិញ។ --ធារិត ម៉ោង០៣:១១ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០០៨ (UTC)
Thankyou very much
កែប្រែ- THANKYOU SO MUCH ពិសិដ្ឋ for your Superb Translation effort!
- I am very very Grateful.
- May God Bless You!
- In the future, if you want any of your favourite article to be translated into the Chinese language then I would certainly be glad help you.
- Yours Sincerely, From --Jose77 ម៉ោង០៨:១៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
Re:បញ្ហារូបភាព
កែប្រែចំពោះបញ្ហានេះខ្ញុំក៏ពុំសូវច្បាស់ដែរ ចំពោះគោលការណ៍របស់ Wikimedia Commons ។ ប៉ុន្តែបើរូបភាពដែលយើងបានអាប់ឡូតពិតជាកម្មសិទ្ធិរបស់ ១០០% (មានន័យថាវាជាឯកសារដែលយើងជាអ្នកបង្កើតដោយខ្លួនយើងផ្ទាល់ យើងអាចមានសិទ្ធិតវ៉ាចំពោះការលុបឯកសាររបស់យើង) ។ ប្រសិនគេរកឃើញថា ឯកសារដែលយើងបានអាប់ឡូតយកពីគេហទំព័រនានា ឬ តាមរយះការស្វែងរកតាម Google ដែលមិនបានទទួលការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ក៏គេប្រហែលជាមិនអនុញ្ញាតដែរ។ តែបើជារូបភាពស្កេន (Scan) ចេញពីសៀវភៅ យើងគួរតែជ្រើសរើស License ដែលត្រូវនឹងឯកសារ និងបញ្ជាក់ថាវាអាចប្រើប្រាស់ដោយសេរីបានមិនមានការហាមឃាត់ទេ។
ឧទាហរណ៍រូបភាពដែលខ្ញុំបានស្កេន និង ពិនិត្យមើល License របស់វា។
ឯកសារ:ក្រដាសប្រាក់ ១០០០៛ (ខ្នង).jpg
និងរូបភាពស្កេនរបស់អ្នកប្រើប្រាស់ផ្សេងៗទៀត
-Kiensvay ម៉ោង១៤:១៨ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សញ្ជាតិខ្មែរ
កែប្រែសួស្ដី ពិសិដ្ឋ! សូមអរគុណណាស់ ដែលប្អូនបានខិតខំចំណាយពេលវេលាដ៏មានតម្លៃជួយសរសេរអត្ថបទជាច្រើននៅក្នុងវិគីភីឌាភាសាខ្មែរ។ សូមឲ្យប្អូនខិតខំបន្តការសិក្សាស្រាវជ្រាវថែមទៀត ដើម្បីបង្កើនចំណេះដឹងសម្រាប់ខ្លួនឯងផង និង សម្រាប់សង្គមជាតិផង ពិសេសលើកកម្ពស់ភាសាខ្មែរ។ ប៉ុន្តែឥឡូវនេះ ខ្ញុំសូមរំលឹកប្អូនរឿងមួយគឺ៖ សញ្ជាតិខ្មែរ មិនសញ្ជាតិកម្ពុជាទេ យោងទៅតាមអ្វីដែលក្រសួងមហាផ្ទៃបានប្រកាសឲ្យប្រើ ឧទា. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម។ --ធារិត ម៉ោង១១:២១ ថៃ្ងព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
អាម៉ុក និង អាម៉ុកត្រី
កែប្រែអាម៉ុក និង អាម៉ុកត្រីតើខុសគ្នាដែរឬទេ? ខ្ញុំឃើញនៅវិគីអង់គ្លេសមានអត្ថអំពីអាម៉ុកត្រី (Amok trey) ។ ប្រសិនបើដូចគ្នា យើងអាចភ្ជាប់ទៅវិគីអង់គ្លេសនិងមានរូបភាពដែលអាចប្រើក្នុងវិគីខ្មែរបាន។ --Kiensvay ម៉ោង០៩:៣៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សួរស្តីពិសិដ្ឋ
កែប្រែពិសិដ្ឋនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមអបអរសាទរ៕ បន្ទាប់ពីពិសិដ្ឋក្លាយជាអភិបាល ពិសិដ្ឋមានសិទ្ធិជាច្រើនក្នុងការកែប្រែឬការពារឬលុប អត្ថបទ......................... សូមពិសិដ្ឋ ខំប្រឹងសរសេរអត្ថបទល្អៗបន្តទៀត......................... --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
អត្ថបទទុំទាវ
កែប្រែអត្ថបទនេះនឹងត្រូវលុប ប្រសិនបើពិសិដ្ឋដាក់ទុកចោលជាភាសាបរទេស។ ក្នុងកមឡុងពេល១អាទិត្យទៅ១ខែ បើនៅដដែលវានឹងត្រូវលុប។ សូមអភ័យទោស --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ក្លាយជាអ្នកអភិបាលហើយ
កែប្រែគឹមស្រ៊ុន បានផ្តល់សិទ្ឋិដល់ពិសិដ្ឋនូវងារជាអភិបាលថ្មីហើយ ។ អបអរសាទរ
--T-Rithy ម៉ោង១១:១៨ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សូមអបអរសាទរដែលពិសិដ្ឋបានក្លាយជាអភិបាល។ ខ្ញុំសង្ឃឹមថាពិសិដ្ឋនឹងពាំនាំនូវអត្ថបទល្អៗ មកសរសេរក្នុងវិគីភីឌាខ្មែរយើង។--Phearahak ម៉ោង១២:០០ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
កែប្រែសួស្តីពិសិដ្ឋ។ យើងមានអត្ថបទស្តីពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហើយ។ សូមពិសិដ្ឋពិនិត្យនិង បញ្ចូលវាឲ្យនៅសល់តែមួយ។ ចំពោះអត្ថបទផ្សេងទៀតសូមមើលតាមចំនាត់ថ្នាក់ក្រុមប្រទេសកម្ពុជា--Phearahak ម៉ោង១០:២០ ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ទំព័រគំរូ (Template)
កែប្រែសួស្តីពិសិដ្ឋ! There are some help in English
ទំព័រត្រូវបានគេប្រើជាញឹកញាប់ដើម្បីបន្ថយទំហំទំព័រ ជៀសវាងការសរសេរនូវខ្លឹមសារដដែលក្នុងទំព័រច្រើនដែលប្រើកូដ ឬ ឃ្លាដដែលៗ។ ឧទហារណ៍៖ ប្រសិនបើពិសិដ្ឋបង្កើតទំព័រមួយសំរាប់ភ្ជាប់ links នៃរឿងកុលាបប៉ៃលិនដោយបង្កើតទំព័រ៖ ទំព័រគំរូ:រឿងកុលាបប៉ៃលិន ។ បន្ទាប់ពីបង្កើតទំព័រនេះរួច យើងគ្រាន់តែសរសេរ{{រឿងកុលាបប៉ៃលិន}} នោះខ្លឹមសារដែលមានក្នុងទំព័រគំរូ:រឿងកុលាបប៉ៃលិន នឹងលេចឡើងនៅគ្រប់ទំព័រឬអត្ថបទ ដែលមានបង្កប់កូដ{{រឿងកុលាបប៉ៃលិន}}។ ពិសិដ្ឋអាចសង្កេតក្នុងអត្ថបទ កំនាព្យខ្មែរ នៅផ្នែកខាងក្រោមនៃទំព័រពេលចុចកែប្រែ មានទំព័រគំរូចំនួនពីរដែលបានបង្កប់ក្នុងទំព័រនេះគឺ {{ប្រភេទកំនាព្យខ្មែរ}} និង {{កម្ពុជា}} ។ នេះជាទំព័រដែលប្រើទំព័រគំរូ:កម្ពុជា។ យើងអាចចំនេញពេលនិង អាចកាត់បន្ថយនៅទំហំទំព័រជាដោយគ្រាន់តែបង្កើតទំព័រគំរូមួយដែលចាប់ផ្តើមដោយ ទំព័រគំរូ:ឈ្មោះទំព័រដែលយើងចង់បង្កើត រួចយកវាទៅដាក់ក្នុងទំព័រឬអត្ថបទដែលចង់ដោយបញ្ចូលកូដ {{ឈ្មោះទំព័រដែលយើងចង់បង្កើត}}រូចនោះ។ --Kiensvay ម៉ោង១២:៥៧ ថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០០៨ (UTC)
Re:បង្កើតប្រអប់Info
កែប្រែពិសិដ្ឋអាចប្រាប់ខ្ញុំបានទេ តើប្រអប់Infoណាមួយ? នៅក្នុងវិគីខ្មែរមានប្រអប់info ជាច្រើនដូចជា{{Infobox Musician}}, {{Infobox Person}} ជាដើម។ យើងក៏អាចសរសេរកូដទាំងនោះជាភាសាខ្មែរដែរ ប៉ុន្តែកូដនៃទំព័រគំរូទាំងនោះភាគច្រើនចំលងមកពីវិគីភាសាអង់គ្លេស។ នៅក្នុងវិគីអង់គ្លេស អ្នកបង្កើតវាជាទូទៅគេរៀបរាប់អំពីរបៀបប្រើវានៅទំព័រទាំងនោះ។ --Kiensvay ម៉ោង១២:៣៦ ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ការបកស្រាយ
កែប្រែខ្ញុំបានឃើញវិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការសំរេចចិត្តលាលែងពីតំនែងរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមានការយល់ច្រលំអំពីមូលហេតុដែលខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យនិងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយមមួយចំនួន។
ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖
១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែនមិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរតាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។
២. ខ្ញុំអោយតំលៃលើលទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័តនឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិតទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថាការផ្ទេរសិទ្ធគ្រប់គ្រងនិងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌាខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។
៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។
៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។
បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖
១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។
២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិគួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុតសំរាប់អោយគេគោរពឬមិនគោរព។
៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែមានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរនិងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបងគេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណតាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេចនិងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរសម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាលរបស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។
ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣៤ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)
Can you please
កែប្រែreview this changes on your own? Thanks and sorry for the trouble, ABF ម៉ោង១៧:៣១ ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩ (UTC)
សួស្តីពិសិដ្ឋ
កែប្រែសព្វថ្ងៃវិគីខ្មែរ មានគេសរសេរអត្ថបទមិនមានន័យ ដូច្នេះបើពិសិដ្ឋឃើញសូមជួមលុបផង ព្រោះខ្ញុំរវល់នឹងការសិក្សា។ អរគុណ! --T-Rithy ម៉ោង០២:៥៦ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០០៩ (UTC)
ផ្ទុកឡើងឯកសារ, Upload Wizard?
កែប្រែHello! Sorry for writing in English. As you're an administrator here, please check the message I left on MediaWiki talk:Licenses and the village pump. Thanks, Nemo ម៉ោង១៩:២២ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ (UTC)
Your administrator status on the Khmer Wikipedia
កែប្រែHello. A policy regarding the removal of "advanced rights" (administrator, bureaucrat, etc.) was adopted by community consensus in 2013. According to this policy, the stewards are reviewing activity on wikis with no inactivity policy. You meet the inactivity criteria (no edits and no log actions for 2 years) on the wiki listed above. Since that wiki does not have its own rights review process, the global one applies. If you want to keep your rights, you should inform the community of the wiki about the fact that the stewards have sent you this information about your inactivity. If the community has a discussion about it and then wants you to keep your rights, please contact the stewards at m:Stewards' noticeboard, and link to the discussion of the local community, where they express their wish to continue to maintain the rights. If you wish to resign your rights, you can reply here or request removal of your rights on Meta. If there is no response at all after approximately one month, stewards will proceed to remove your administrator and/or bureaucrat rights. In ambiguous cases, stewards will evaluate the responses and will refer a decision back to the local community for their comment and review. If you have any questions, please contact the stewards. Rschen7754 ម៉ោង១៨:២០ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០១៥ (UTC)
Please add a license
កែប្រែYou have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:១២ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)