ក្រុងកែប

កែប្រែ
 
អ្នកលក់ម្នាក់ រកក្តាមនៅសមុទ្រកែប


ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជាដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ (១៣០ ម៉ាយ ក.) មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ត្រូវការអំណះអំណាង ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ហើយជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។​ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។

ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រ​ពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។

ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល​​ ផ្លែ​ឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ​ និង រមណីយដ្ឋាន ជាច្រើន ។

ខេត្តកែបមាន៣សង្កាត់ដូចជា


ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន រីឯផ្ទៃដីក៌កាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។​ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរ​បរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អ។ ខេត្តកែប ដែលជាខេត្តមួយដែលស្ថិតប៉ែកនិរតីនៃប្រទេសកម្ពុជា។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។​ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។ ខេត្តកែបមាន៣សង្កាត់ដូចជាៈ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន ហើយទីរួមខេត្តមានផ្ទៃដីកាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។​ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរ​បរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អផងដែរ។ សព្វថ្ងៃខេត្តកែបមាន សាលារៀន​ មន្ទីរពេទ្យ​ ព្រមទាំងអគារខ្ពស់៍ៗ ប្រជាជនមួយចំនួនគោរពព្រះពុទ្ធសាសនា នឹងខ្លះទៀតគោរពព្រហ្មញ្ញសាសនា។ ហើយខេត្តនេះសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗដូចជា ក្តាម ខ្យង បង្កង បង្គា ត្រី ព្រមទាំងអាហារជាច្រើនទៀត។ ចំនែកឯរមណីយដ្ឌានមានរមណីយដ្ឌានភ្នំសសៀរនៅក្បែរផ្សារសេះសហើយមានកន្លែងទស្សនាជាច្រើន ដូចជា រូងស្តេចដំរីស រូងប្រចៀវ រូងស្រែមួយរយ ព្រះគោព្រះកែវទៀតផង។ នៅពេលមានកម្មវិធីផ្សេងៗ ប្រជាជនតែងតែទៅគោរពព្រះសង្ឃនៅទីនោះ។ ព្រមទាំងប្រជាជនយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគងនៅទីនោះ។ ហើយប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលដែលគាត់ត្រលប់មកពីទីវត្តអារាម។ហើយប្រជាជននៅភូមិរបស់ខ្ញុំមានការចេះ ដឹងច្រើនចំនែកឯប្រជាជនមួយចំនួនទៀតគា្មនការចេះដឹង។នេះបញ្ជាក់អោយឃើញថាមានប្រជាជនភាគតិចគឺគ្មានការចេះដឹងទេពីព្រោះខេត្តនេះជាខេត្តដែលកំពុងអភិវឌ្ឍ។

 
ទេសភាពដែលស្ថិតក្នុងខេត្តកែបនៅលើឆ្នេរនៃកោះទន្សាយ