San makara
ក្រុងកែប
កែប្រែខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជាដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ (១៣០ ម៉ាយ ក.) មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ត្រូវការអំណះអំណាង ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ហើយជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។
ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។
ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និង រមណីយដ្ឋាន ជាច្រើន ។
ខេត្តកែបមាន៣សង្កាត់ដូចជា
ភូមិសាស្រ្ត
កែប្រែទឹកដីកែបហ៊ុំព័ទ្ធទាំងស្រុងដោយខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ ១៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។ ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គ.ម. ពីព្រំដែនវៀតណាម។
ឧទ្យានជាតិកែប
កែប្រែមានទីតាំងស្ថិតនៅក្នុងដែនដីនៃ ខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ឧទ្យានជាតិនេះមានផ្ទៃដី ៥.០០០ ហិកតា មានព្រំប្រទល់ ខាងជើងជាប់នឹងផ្លូវជាតិលេខ ១៦, ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ, ខាងកើត និង ខាងលិចជាប់នឹងផ្លូវជាតិលេខ ១៦២ ។ បុរីកែបមានព្រំប្រទល់ប្រមាណ ១៥ គីឡូម៉ែត្រក្រៅពីផ្លូវគោក ផ្លូវសមុទ្រក៏អាចជាមធ្យោបាយគមនាគមន៍ដ៏សំខាន់ សម្រាប់សហគមន៍ក្នុងតំបន់ផងដែរ ។ ច្រើនជាងនេះទៅទៀតវាផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ... ៘ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់គឺតំបន់ឧទ្យានជាតិកែប គឺជួយទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរជាតិឱ្យនៅស្នាក់កម្សាន្តតំបន់នោះផងដែរ ។ ផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើត និង ខាងលិចនៃតំបន់នេះ ព្រៃកោងកាងលាតសន្ធឹងពីតំនាបទឹកប្រៃរហូតដល់មាត់សមុទ្រ ហើយព្រៃកោងកាងខាងលើនេះផ្តល់ជាថ្នាលបណ្តុះពូជ និង ជាទីសម្បុកពង កូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និង គ្រប់សត្វសមុទ្រ ។ ក្រៅពីនោះក៏ជាតំបន់តូចធំធ្លាប់មានប្រវត្តិថា ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំព្រង ។ ដើម្បីរារាំងនឹងការដែលចេះតែមិនឈប់ឈរនូវការកាប់បំផ្លាញព្រៃឈើ បំផ្លាញជម្រកធម្មជាតិ និង ជីវសាស្ត្រចម្រុះនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវបានសម្រេច និង ប្រកាសដាក់ជាឧទ្យានជាតិដោយព្រះរាជក្រឹត ដែលឡាយព្រះ ហស្តដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ។