ការសិក្សាអំពីការអភិវឌ្ឍ
ការសិក្សាអំពីការអភិវឌ្ឍ គឹជាមែកធាងពហុមុខវិជ្ជាមួយនៃវិទ្យាសាស្ត្រសង្គម។
ការសិក្សាអំពីការអភិវឌ្ឍ មានបង្រៀននៅសកលវិទ្យាល័យមួយចំនួន ភាគច្រើនជាថ្នាក់បរិញ្ញាបត្រថ្នាក់ខ្ពស់ ជាជាងបរិញ្ញាបត្រ។ មុខវិជ្ចានេះចាប់ផ្ដើមពេញនិយមចាប់តាំងពីទសវត្សិ៍១៩៩០ ហើយត្រូវបានយកមកបង្រៀននិងស្រាវជ្រាវ នៅប្រទេសលោកទី៣ ដែលមានប្រវត្ដិពីការដាក់អនានិគម ដូចជាចក្រភពអង់គ្លេស ដែលជាប្រភពនៃមុខវិជ្ចានេះ។[១]
សិស្សនៃមុខវិជ្ចានេះតែងជ្រើសរើសអាជីពនៅអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ រឺក៏ ធនាគារពិភពលោក, អង្គការក្រៅរដ្ឋាភិបាល, សហគ្រាសពិគ្រោះយោបល់លើការអភិវឌ្ឍឯកជន, និងមជ្ឈមណ្ឌលស្រាវជ្រាវ។
អង្គការវិជ្ចាជីវៈ
កែប្រែទូទាំងពិភពលោក ចំនួននៃអង្គការវិជ្ជចាជីវៈរបស់ការសិក្សាអំពីការអភិវឌ្ឍមាននៅ:[២]
- អ៊ឺរ៉ុប: European Association of Development Research and Training Institutes (EADI)
- អាមេរិកឡាទីន: Consejo Latinoamericano de Ciencias Sociales (CLACSO)
- អាស៊ី Asian Political and International Studies Association (APISA)
- អាព្រិច: Council for the Development of Social Science Research in Africa (CODESRIA) និង Organization for Social Science Research in Eastern and Southern Africa (OSSREA)
- អារ៉ាប់: Arab Institutes and Centres for Economic and Social Development Research (AICARDES)
អង្គការមេរួមនៃសមាគមទាំងនេះ គឺ Inter-regional Coordinating Committee of Development Associations (ICCDA).
នៅអង់គ្លេសនិងអៀកឡង់, Development Studies Association គឺជាប្រភពចំបងនៃពត៌មានសំរាប់ការស្រាវជ្រាវលើមុខវិជ្ជានេះ។ គោលដៅរបស់អង្គការនេះគឺ ដើម្បីភ្ជាប់និងលើកកំពស់រាល់ការងារស្រាវជ្រាវអំពីការអភិវឌ្ឍ។I
មុខវិជ្ជានៃការសិក្សាអំពីការអភិវឌ្ឍន៏
កែប្រែការអភិវឌ្ឍ រួមមាន:
- ការសិក្សាអំពីតំបន់
- ប្រជាសាស្ត្រ
- ប្រជារាស្រ្ត
- ការអភិវឌ្ឍន៏ការទំនាក់ទំនង
- ទ្រឹស្ដីការអភិវឌ្ឍន៏
- អេកូឡូស៊ី
- ការអភិវឌ្ឍន៏សេដ្ឋកិច្ច
- វិស្វកម្ម
- ការសិក្សាអំពីបរិស្ថាន
- ភូមិវិទ្យា
- សន្ដិសុខមនុស្សជាតិ
- ការសិក្សាអំពីការបំលាស់ទី
- គរុកោសល្ស
- សុខភាពសាធារណ
- នយោបាយសង្គម
- សង្គមវិទ្យានៃការអភិវឌ្ឍន៏
- នគររូបនីយកម្ម
- ការសិក្សាអំពីស្ដ្រីភេទ
ប្រវត្ដិសាស្ត្រ
កែប្រែការលេចឡើងនៃមុខវិជ្ជានេះ គឺឆ្លើយតបទៅនឹងកង្វល់លើទស្សនសេដ្ឋកិច្ចនៃប្រទេសពិភពលោកទី៣ បន្ទាប់ពីការដកអនានិគម។ ភ្លាមៗបន្ទាប់នៅសម័យកាលក្រោយសង្គ្រាម ការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាមែកធាងនៃវិទ្យាសាស្ដ្រសេដ្ឋកិច្ច កើតឡើងពីការសិក្សាវិទ្យាសាស្ដ្រសេដ្ឋកិច្ចអនានិគម។ នៅទសវត្សិ៍១៩៦០ សេដ្ឋវិទូមួយចំនួន គិតថា វិទ្យាសាស្ដ្រសេដ្ឋកិច្ចតែមួយពុំអាចដោះស្រាយលើឥទិ្ធពលនយោបាយ ការឧបត្ថម្ភលើការអប់រំទាំងអស់នោះទេ។[៣] ការសិក្សាអំពីការអភិវឌ្ឍន៏បង្កើតឡើងដើម្បីរួមផ្ដុំ នយោបាយនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ តាំងពីពេលនោះមក មុខវិជ្ជានេះបានរីកធំធាត់ដល់ថ្ញៃនេះ ដែលបានរួមបញ្ជូលa variety of social scientific fields.[៤] ប៉ុន្មានឆ្នាំក្រោយនេះ ការប្រើប្រាស់ការវិភាគសេដ្ឋកិច្ចនយោបាយបានព្យាយាមពន្យល់អំពីកត្តាដែលជះឥទិ្ធពលលើលទ្ធផលនៃការអភិវឌ្ឍន៏ និងកំនែទំរង់។ សម័យកាលនៃការអភិវឌ្ឍន៏ទំនើបបានចាត់ទុកថាចាប់ផ្ដើមបន្ទាប់ពីសន្ទរកថារបស់ Harry S. Truman នៅឆ្នាំ ១៩៤៩។ នៅពេលនោះដែរ លោកបានលើកប្រទេសក្រីក្រនៅអាមេរិកឡាទីន និងកន្លែងដទៃទៀតថា "ជាជំហានដំបូងនៅក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិអាចកាន់កាប់ចំនេះវិជ្ជានិងជំនាញក្នុងការជួយសម្រួលភាពលំបាករបស់មនុស្សទាំងនោះ។".[៥] យ៉ាងណាមិញ ការសិក្សាអំពីការអភិវឌ្ឍន៍ក៍បានយកចិត្តទុកដាក់អំពីការអភិវឌ្ឍន៍របស់ពួកប្រទេសលោកខាងលិចផងដែរ។
ថ្មីៗនេះ ការលេចឡើងនូវ សន្ដិសុខមនុស្សជាតិ ដែលជាវិធីសាស្ដ្រថ្មីសំរាប់ដោះស្រាយបញ្ហាការគំរាមកំហែងសន្ដិសុខពិភពលោក បាននាំមកនូវការទទួលស្គាល់លើការទំនាក់ទំនងរវាងសន្ដិសុខនិងការអភិវឌ្ឍន៍។ សន្ដិសុខមនុស្សជាតិ បានលើកឡើងថា នឹងអាចជះឥទ្ធិពលដល់សន្ដិសុខសកលលោក ហើយថើមទាំងផលប្រយោជ៏របស់ស្ថានភាពអភិវឌ្ឍន៍ទាំងនោះ លើសពីនេះទំនាក់ទំនងរវាងការសិក្សាអំពីសន្ដិសុខមនុស្សជាតិ គឺជាឧទាហរណ៍ដ៍ល្អមួយ។
ការពិភាក្សា
កែប្រែមើលបន្ថែម
កែប្រែឯកសារយោង
កែប្រែ- ↑ Kothari, U. (ed), A Radical History of Development Studies: Individuals, Institutions and Ideologies – ប៉ុន្តែត្រូវមើលលើ The Journal of Peasant Studies 34/1 (2007) for an alternative view.
- ↑ "About ICCDA". Archived from the original on 2016-03-03. Retrieved 2014-01-19.
- ↑ Kothari, U. (ed), A Radical History of Development Studies: Individuals, Institutions and Ideologies
- ↑ Abbott, Lewis F. (2003) Theories of Industrial Modernization and Enterprise Development: A Review. ISR/Google Books, Second revised edition ISBN 978-0-906321-26-3
- ↑ Rist, G., The History of Development: From Western Origins to Global Faith
តំណភ្ជាប់ខាងក្រៅ
កែប្រែ- Development Studies Internet Resources
- Studying Development – International Development Studies course directory Archived 2011-07-02 at the វេយប៊ែខ ម៉ាស៊ីន.