កុរុង
កុរុង រឺ ក្រុង (កុរ៉ុង រឺ ក្រុង) ជាគោរម្យងារដែលគេប្រើពីសម័យ ភ្វូណាន រហូត ដល់បច្ចុប្បន្នសម្រាប់ហៅ ស្ដេច ក្នុងល្ខោន រឺ ក្នុងអក្សរសាស្ត្រខ្មែរនាសម័យមុនបារាំងចូលមក។
និរុត្តិសាស្ត្រ
កែប្រែយោងតាម លោក ហ្សក សឺដេស លោកបានបញ្ជាក់ថា ស្តេចនៅសម័យនោះមានឋានន្តរនាមថា “ស្តេចភ្នំ” ពាក្យខ្មែរបុរាណថា “កុរុងវ្នំ” ត្រូវនឹងសំស្រ្កឹតថា បវ៌តភូបាល។ លោកតែងតែយកឋានន្តរនាមនេះប្រើសម្រាប់ហៅប្រទេសដែលមានស្តេចគ្រប់គ្រងផងដែរ។ ចំពោះទម្លាប់ខាងលើនេះ លោកអៃម៉ូនីយេ (Etienne Aymonier) បានកត់សម្គាល់ឃើញថា ក្នុងសម័យ បុរាណ ចិនមិនបានវែកញែកមនុស្សឱ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែ មួយសម្រាប់សម្គាល់មនុស្សផង រាជធានីផង និង ប្រទេសទាំងមូលផង ឬ ឋានន្តរនាមរបស់អ្នកដឹកនាំផង។ [១] បុរិសសព្វនាមខ្មែបុរាណ ម្រតញកុរុង។ [២]
យោងទៅលើការពន្យល់នៃទម្រង់វេយ្យាករណ៍នៃនរនាម របស់លោកបណ្ឌិត ឡុង សៀម កម្ពុជសុរិយា ១៩៩៧ ទំរង់ខាងវេយ្យាករណ៍ នៃនរនាម៖ ដូចយើងបានឃើញរួចមកហើយ ឋានន្តរនាមនៅក្នុងក្រុមអភិជន (ចំណាត់ថ្នាក់សង្គមជាន់ខ្ពស់) បានត្រូវចែកចេញជាបីផ្នែក ដោយយោងទៅតាមកម្រិតឧត្ដុង្គឧត្ដម នៃឋានន្តរនាមនីមួយៗ បានត្រូវសំដែងឡើង ឬត្រូវបង្កើតឡើងដោយពាក្យដើម ឬពាក្យតែមួយព្យាង្គ ហើយពាក្យទាំងនេះ អាចចាត់ទុកបានថា ជាពាក្យឫស ដែលត្រូវប្រើប្រាស់សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និងក្នុងថ្នាក់ C ដោយអនុវត្តនូវបុព្វបទនីយកម្ម។ បុព្វបទទាំងនោះ មានប្លែកៗពីគ្នា ក៏ប៉ុន្តែបុព្វបទសំខាន់ជាងគេគឺ ព្យញ្ជនៈ គល់អណ្ដាត ក ហើយនិង រូបប្រភេទផ្សេងៗ នៃបុព្វបទនេះ ៖ ឧទាហរណ៍: កុ – កុរុង កំ – កំម្រតាង ដូចយើងបានឃើញរួចមកហើយថា បុព្វបទអក្សរ « ក » និងរូបប្រភេទនៃបុព្វបទនេះ បានត្រូវប្រើប្រាស់នៅក្នុងភាសាខ្មែរ ។ មិនមែនគ្រាន់តែដើម្បីបង្កើតឋានន្តរនាមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតនរនាម នៅក្នុងភាសាបុរាណ ក៏ដូចជាក្នុងភាសាសម័យទៀតផង ។ កលាប្រភេទ នៃបុព្វបទ « ក » គឺ : k- ក, ka – ក, kan- កង, kan – កញ, kan – កន, kam – កំ, kra – ក្រ
ក្នុងករណីភាគច្រើននៅក្នុងភាសាខ្មែរបុរាណ ក៏ដូចជាភាសាខ្មែរបច្ចុប្បន្ន ពាក្យនីមួយៗ មិនអាចមានព្យាង្គលើសពី ២ ឡើយ ។ ហើយពាក្យទ្វេព្យាង្គទាំងនោះ (ឬមួយព្យាង្គ ) គឺជាពាក្យសមាស ដែលមានរចនាសម្ព័ន្ធប្លែកៗ គ្នា កើតឡើងដោយវិធីសមាស ឬមួយជាពាក្យកម្លាយ ដែលកើតឡើងដោយការប្រើវិធីផ្នត់នីយកម្ម (affiixation ) ។ ការបង្កើតនរនាម ឬ ឋានន្តរនាម ដែលជាពាក្យសមាស ឬពាក្យកម្លាយ ក៏ត្រូវបានធ្វើឡើងតាមបែបដូចគ្នានឹងការបង្កើតពាក្យធម្មតា នៅក្នុងភាសាដែរ ។ បានសេចក្ដីថា ការបង្កើតនរនាម ឬ ឋានន្តរនាម ត្រូវបានធ្វើឡើងស្របទៅតាមក្បួនវេយ្យាករណ៍ និងន័យសូរវិទ្យានៃភាសា ដោយឈរលើមូលដ្ឋាននៃការបែងចែកនិយមន័យទៅតាមដែនសេម៉ង់ទិកនីមួយៗ (Champ Sémantique ) ។ នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរ គេប្រទះឃើញនរនាម ដែលកកើតឡើងពីពាក្យទោលផង ពីពាក្យសមាសផង និងកន្សោមពាក្យផង ។ ដូចយើងបានឃើញមកហើយ នរនាមគឺជាឯកតានៃភាសា ដែលជួនកាលបំពេញមុខងារជាសព្វនាម ដូច្នេះ គឺជាពាក្យដែលចេញមកពីនាមនាម (Substantif ) គុណនាម កិរិយាស័ព្ទ បកតិសំខ្យា (numiraux ) ។
- អក្សរសិលាចារិក
១- ថ្នាក់ A : នៅក្នុងថ្នាក់ A ឋានន្តរនាមផ្សេងៗ ត្រូវបានសំដែងឡើងដោយពាក្យ ទោល ហើយពាក្យដើមនេះ ត្រូវបានប្រើប្រាស់ជាពាក្យឫស សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និង C ដោយបន្ថែមផ្នត់ affixation ដែលជាឋានន្តរនាមមានកំរិតខ្ពស់ជាង នៅក្នុងថ្នាក់ A ។ ផ្នត់ទាំងនោះមាន : ផ្នត់ដើម « ក ka » ហើយនិងទំរង់ដទៃទៀត នៃផ្នត់ដើម « ក » គឺ ku កុ kam កំ ផ្នត់ដើម « S ស » ផ្នត់ដើម « mra ម្រ » ។ ផ្នែកជែក « – m – ម » (affixe : – ម – ) យើងសង្កេតឃើញមានទំនាក់ទំនងគ្នាទៅវិញទៅមក មានកំរិតឧត្ដុង្គឧត្ដម និងរចនាសម្ព័ន្ធពាក្យ ដែលវាសំដែងនូវឋានន្តរនាមនីមួយៗ ដូចជាឋានន្តរនាមថ្នាក់ B មានកំរិតឧត្ដុង្គឧត្ដមជាងថ្នាក់ A ។ ជាមួយគ្នានោះ ឋានន្តរនាមថ្នាក់ B គឺជាពាក្យមានទំរង់វែងជាងពាក្យដែលតាងឋានន្តរនាមថ្នាក់ A រីឯឋានន្តរនាម ថ្នាក់ C មានទំរង់វែងហើយ ស្មុគ្រស្មាញជាងឋានន្តរនាមថ្នាក់ Aនិង B។ ឋានន្តរនាម ថ្នាក់ C នេះ ជាឋានន្តរនាមដែលមានកំរិតឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់ជាងគេ ។ ឋានន្តរនាមទាំងនេះ រមែងមានទំរង់ជាពាក្យ ២ ព្យាង្គ យ៉ាងតិច ។ បានសេចក្ដីថា : កាលណាទំរង់នៃពាក្យកាន់តែវែង កាន់តែស្មុគ្រស្មាញ ឋានន្តរនាមមានកំរិតកាន់តែឧត្ដុង្គឧត្ដមឡើង ។
B. C 6 \ ជាអក្សរសិលាចារឹក kurun កុរុង ជាពាក្យដើម ដែលអាចបង្កើតសន្ដានពាក្យយ៉ាងច្រើនបែប ឋានន្តរនាម កុរុង បានត្រូវប្រើប្រាស់ចំពោះចៅហ្វាយខេត្តផង ស្ដេចសមន្តរាជផង និងព្រះមហាក្សត្រផង ។ ពាក្យ kurun មកពីពាក្យដើម run ដែលមានន័យថា ធំ ជ្រៅ ទូលាយ ឧត្ដុង្គឧត្ដម ។ ឧទាហរណ៍ : ជាអក្សរសិលាចារឹក………………… ជាឋានន្តរនាមរបស់ស្ដេចសមន្តរាជ នៅសម័យមុនអង្គរ ឧទាហរណ៍ : មហាអធិរាជតព្រះនាម កុរុង ធម៌្មាឝោក kurun dharmmaçok K 966 ដែលជាស្ដេចនៃព្រឹក្សាផង hai ta ja kurun …..ជាអក្សរសិលាចារឹក vrksa phon k 484 នៅសម័យអង្គរ បច្ចេកពាក្យសំរាប់សំគាល់នូវ ឋានន្តរនាមផ្សេងៗ នៃជនជាន់ខ្ពស់ មិនមែនជាបាតុភូតដោយចៃដន្យទេ ។ ទាំងអស់នេះ ទាក់ទងទៅនឹងការវិវត្តន៍ខាងសាសនា ខាងសង្គមកិច្ច ដែលមានជាអាទិ៍ ការចាត់ថ្នាក់នៃក្រុមជននីមួយៗ ទៅតាមការបែងចែកមុខងារ ឬទៅតាមក្រុមគ្រួសារនៅសម័យអង្គរ ឬក៏សន្ដាននៃជនជាន់ខ្ពស់នីមួយៗ រមែងគ្រប់គ្រងទៅដោយប្រធាននៃសន្ដាន ហើយតែកាលណាប្រធាននៃសន្ដានមានឋានន្តរនាម ឬមួយទទួលនូវឋានន្តរនាមណាមួយខ្ពង់ខ្ពស់ពី ព្រះមហាក្សត្រ ជាធម្មតា សមាជិកនៃសន្ដាន ក៏រមែងទទួលនូវឋានន្តរនាមខ្ពង់ខ្ពស់ ទៅតាមនោះដែរ ។ យើងតោងយល់ថា ឋានន្តរនាមសម័យអង្គរ ទោះបីមានភាពស្មុគ្រស្មាញ ក្ដី ក៏ឋានន្តរនាមទាំងនោះ រមែងមានដើមកំណើតពីពាក្យដើមមិនច្រើនប៉ុន្មាន ។ [៣]
ឯកសារយោង
កែប្រែ- ↑ អរិយធម៌ខ្មែរ ដោយត្រឹង ងា
- ↑ ប្រជុំវប្បធម៌ទូទៅ អ្នកនិពន្ធ: ឡុច ផ្លែង បោះពុម្ពដោយ វិទ្យាស្ថានជាតិខេមរយានកម្ម ភ្នំពេញ ១៩៧៣
- ↑ ដោយបណ្ឌិតសាស្រ្តាចារ្យ ឡុង សៀម សាស្រ្តាចារ្យអក្សរសាស្រ្ត សាកលវិទ្យាល័យ ភ្នំពេញ ព្រឹទ្ធសហការី នៃវិទ្យាស្ថានអាស៊ីបូព៌ាសាស្រ្ត និងជាបណ្ឌិតសភាវិទ្យាសាស្រ្ត សហព័ន្ធរុស្សី