កោះរ៉ុង ​ជា​កោះមួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ មានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។វាគឺផ្តល់នូវភាពអស្ចារ្យតំនាងអោយឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស។លាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ។វាមានប្រភពទឹក បរិសុទ្ធនៅលើកោះហើយវាជាផ្នែកសហគមន៏នៃការនេសាទស្ថិតនៅប៉ែកទក្សិណជាមួយនិង ការផ្តល់អោយទឹកបរិសុទ្ឋ ត្រី ហើយនិងក្តាមផងដែរ។

កោះរ៉ុង
ដងឆ្នេរសមុទ្រសុខសាន្តស្ថិតនៅកោះរ៉ុង
ភូមិសាស្ត្រ
ទីតាំងកម្ពុជា - អាស៊ីអាគ្នេយ៍
កូអរដោនេ10°42′N 103°14′E / 10.700°N 103.233°E / 10.700; 103.233
រដ្ឋបាល
កម្ពុជា
ប្រជាសាស្រ្ត
ចំនួនប្រជាជនប្រហែល ២០០០ នាក់


ទីតាំងភូមិសាស្រ្ត

កែប្រែ

កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះរុងមមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។ កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍ និងមានធម្មជាតិ។ ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយពេលពីរម៉ោងឬច្រើនជាងនេះពីដីគោកនៃក្រុងព្រះសីហនុ ប្រទេសកម្ពុជា[]។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភ:។ ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ផែកាណូតកើន ១១ កន្លែង បឹងហ្គាឡូ ២៧ កន្លែងផ្ទះសំណាក់ ៣៥ កន្លែង និងមានសណ្ឋាគារ។ ក្រុមហ៊ុនមីលីនៀមហ្គ្រុបរបស់បរទេសនិងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប មានគំរោងអភិវឌ្ឍរួមដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាន និងរីសតប្រណីត។ ទីរមណីយដ្ឋាន និងរីសតប្រណីត ជាកោះសង្សារ។ កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេលលើសពី២០ឆ្នាំ។ ប្រទេសកម្ពុជាមានសមុទ្រស្អាតៗ និងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម។ ទោះបីយ៉ាងណា មុននឹងចេញដំណើរ ភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ។ សម្រាប់សំបុត្រជិះទូកទៅ កោះរុង មានពីរប្រភេទគឺទូកលឿនម្នាក់ ១៥ ដុល្លារ និងទូកឈើតម្លៃ ១០ ដុល្លារ។

រូបភាព

កែប្រែ

ឯកសារយោង

កែប្រែ
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-05-09. Retrieved 2019-05-09.