អំបូរភាសាក្រា-ដៃ

(ត្រូវបានបញ្ជូនបន្តពី ក្រុម​ភាសា​ថៃកៈដៃ)

អំបូរភាសាក្រា-ដៃ​ ឬ​ តៃកាដៃ គឺជាអំបូរភាសាមួយដ៏ធំដែលស្ថិតនៅអាស៊ីអាគ្នេយ៍ដីគោក ប្រទេសចិនខាងត្បូង និងប្រទេសឥណ្ឌាភាគឦសាន។​ ភាសានៅក្នុងអំបូរនេះសុទ្ធតែជាភាសាដែលប្រើស្នៀងដើម្បីផ្ដូរអត្ថន័យរបស់ពាក្យនីមួយៗ។ នៅក្នុងអំបូរភាសានេះ មានភាសាថៃនិងឡាវដែលត្រូវបានប្រើជាភាសាផ្លូវការថ្នាក់ជាតិ។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ៩៣ លាននាក់​ ៦០% ជានាក់និយាយភាសាថៃ​។[]​ ​ Ethnologue បានកំណត់ថាមាន ៩៥ ភាសានៅក្នុងអំបូរក្រា-ដៃ ដែលក្នុងនោះមាន ៦២ នៅក្នុងអំបូរតៃ។[]

ក្រា-ដៃ
តៃកាដៃ
​ថៃកៈដៃ
ការចែកចាយភូមិសាស្ត្រប្រទេសចិនខាងត្បូង
កោះហៃណាំ
អាសុីអាគ្នេយ៍ដីគោក
ប្រទេសឥណ្ឌាភាគឦសាន
ចំណាត់ថ្នាក់ភាសាវិទ្យាអំបូរភាសាចម្បងមួយនៃពិភពលោក
ភាសាដើមប្រូតូ-ក្រា-ដៃ
ផ្នែករង
ភាសាអំបូរក្រា-ដៃ

  បេ

  1. "Taikadai". www.languagesgulper.com (in អង់គ្លេស). Retrieved 15 ខែតុលា 2017.
  2. "Ethnologue Tai–Kadai family tree".