ក្រូច
ផ្លែក្រូច គឺជាឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង :
> ក្រូចក្រសាំង (ក្រូចនេះខ្លះច្រើនតែឃើញមានសម្បកក្រញាញ់ៗ មានអ្នកខ្លះគេហៅក្រូចនេះថា ក្រូចចងសក់)
> ក្រូចពោធិ៍សាត់ ។ល។
ដើមក្រូចជាដើមឈើ ហូប ផ្លែច្រើនជាងគេក្នុងពិភពលោក។
ដើមកំណើត
កែប្រែក្រូចមានដើមកំណើតនៅក្នុងតំបន់មួយដែលគ្របដណ្តប់ ប្រទេសចិនភាគខាងត្បូង ភាគឦសានប្រទេសឥណ្ឌា និង មីយ៉ាន់ម៉ា ហើយការលើកឡើងដំបូងបំផុតនៃពណ៌ទឹកក្រូចផ្អែមគឺនៅក្នុង អក្សរសិល្ប៍ចិន ក្នុងឆ្នាំ ៣១៤ មុនគ្រីស្ទសករាជ។
សុខភាព
កែប្រែផ្លែក្រូចមានប្រយោជន៍ដល់សុខភាពមនុស្សយ៉ាងច្រើនព្រោះវាសម្បូរទៅដោយវីតាមីន C និង A, សារធាតុ Flavonoid, អង់ទីអុកស៊ីដង់, កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, អាហារសរសៃ ។[១]
ក្រូចពោធិ៍សាត់
កែប្រែដំណាំក្រូចពោធិ៍សាត់ជាប្រភេទដំណាំប្រជាកសិករនិយមដាំនៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេសតែក្រូចពោធិ៍សាត់ដែលទទួលបានការគាំទ្រខ្លាំងគឺក្រូចពោធិ៍សាត់ដែលដាំនៅខេត្តបាត់ដំបង។ សជាតិក្រូចពោធិ៍សាត់មានភាពដាច់ដោយឡែក។ រដូវប្រមូលផលពីមួយរដូវទៅមួយរដូវ ក្រូចពោធិ៍សាត់ កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជាពិសេសនៅទីក្រុងភ្នំពេញ។ ប្រជាប្រិយភាពគាំទ្រពីអ្នកបរិភោគក្នុងស្រុក កើនឡើង ស្របពេលដែលដំណើរការចុះបញ្ជីសម្គាល់ផលិតផលភូមិសាស្ត្រលើផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបង កំពុងបន្ត។[២]
របៀបហូបផ្លែក្រូច និងអត្ថប្រយោជន៍
កែប្រែផ្លែក្រូច (Orange) ដែលមានដាំដុះច្រើន នៅប្រទេសកម្ពុជា ឃើញមាន ផ្លែក្រូចពោធិ៍សាត់ និងក្រូចក្រសាំង (ឬក្រូចចងសក់)។ ក្នុងកថាខណ្ឌអំពី "របៀបហូបផ្លែក្រូច និងអត្ថប្រយោជន៍" នេះ មិនសំដៅលេីផ្លែក្រូចឆ្មា (lime) ក្រូចថ្លុង ក្រូចវល្លិ (passion) ឬក្រូចសេីច នោះទេ។
> ទឹកក្រូចល្អសម្រាប់មនុស្សគ្រប់វ័យ ប្រុស ស្រី ក្មេង ចាស់។ ចូលរួមជួយឲ្យមានសុខភាពល្អ រឹងមាំ និងអាយុវែង។
ជាធម្មតា ផ្លែឈើនេះជាផ្លែឈើមួយក្នុងចំណោមផ្លែឈើផ្សេងទៀត ដែលគេទទួលទាន ក្រោយពេលបាយ ឬក្រោយអាហារមួយពេលៗ (dessert fruit)។ ចំពោះក្រូចក្រសាំង បើមិនមានម៉ាស៊ីនសម្រាប់គាបយកទឹក អាចពិចារណា ពុះ ច្របាច់យកទឹកដោយដៃ ដោយប្រើតម្រងត្រងគ្រាប់ចេញ (បេីមាន) រួចប្រើស្លាបព្រាកោសយកសាច់ខ្លះៗដាក់ចូលបន្ថែម។
> ទឹកក្រូច ជំនួយដល់ឆ្អឹង ធ្មេញ និងការលូតលាស់ធំធាត់របស់ក្មេង
> ទឹកក្រូច លាយជាមួយនឹងទឹកឃ្មុំ សម្រាប់អ្នកមានជំងឺបេះដូង
> ហូបជាប្រចាំ សម្រាប់អ្នកដែលឧស្សាហ៍ផ្ដាសាយ
> ទឹកក្រូច លាយជាមួយនឹង ទឹកឃ្មុំ មួយស្លាបព្រាបាយ និងអំបិលបន្តិច សម្រាប់អ្នកមានជំងឺផ្លូវដង្ហើម ផ្ដាសាយ រលាកទងសួត ហឺត របេង ឬបញ្ហាក្អកមានស្លេស្មដែលពិបាកខាក
> ជួយប្រព័ន្ធរំលាយអាហារ (ក្រពះពោះវៀន) ជួយឲ្យឃ្លានអាហារ
> ទឹកក្រូច លាយជាមួយនឹងទឹកឃ្មុំ សម្រាប់អ្នកដែលមានបញ្ហា ហើមពោះ ប៉ោងពោះ ដោយសារស្ទះកាកសំណល់អាហារក្នុងពោះវៀន ក្រពះពោះវៀនខ្សោយ មានចលនាយឺត ក្របន្ទោបង់ ទល់លាមក
ទឹកក្រូចត្រូវបានគេនិយាយថា ធ្វើឲ្យដេកមិនលក់ ឬរំខានដំណេក បើហូបពេលយប់។
~ "អាហារអាចទ្រទ្រង់សុខភាព។ ប៉ុន្តែការហូបអាហារខុស ក៏អាចប៉ះពាល់សុខភាព"
វេជ្ជបណ្ឌិត សេង ច័ន្ទភក្ដី
ឯកសារយោង
កែប្រែ- ↑ ប្រយោជន៍ដែលអ្នកអាចទទួលបានពីផ្លែក្រូច, ថ្មីៗ, ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១
- ↑ ជា វណ្ណៈ, តម្រូវការក្រូចបាត់ដំបង កើនខណៈការចុះបញ្ជីផលិតផលនៅមិនច្បាស់, ខ្មែរថាមស៍ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦
3. សៀវភៅ FOODS THAT HEAL, The Natural Way to Good Health របស់អ្នកប្រាជ្ញនៅឥណ្ឌា Dr. H. K. Bakhru (តំណភ្ជាប់សម្រាប់ទិញសៀវភៅនេះពី Website Amazon)