ឥណ្ឌា

(ត្រូវបានបញ្ជូនបន្តពី ប្រទេសឥណ្ឌា)

ប្រទេសឥណ្ឌា ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឥណ្ឌា[២៦] ឬឈ្មោះជាភាសាហិណ្ឌី ភារតៈ (ភាសាហិណ្ឌី: भारत, Bhārat) គឺជាប្រទេសនៅទ្វីបអាស៊ីខាងត្បូង ជាប្រទេសធំជាងគេទី ១៧ តាមតំបន់ ប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរ និងប្រជាធិបតេយ្យដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ជាប់នឹងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូង សមុទ្រអារ៉ាប់នៅភាគនិរតី និងឈូងសមុទ្របេងហ្គាល់នៅភាគអាគ្នេយ៍ មានព្រំប្រទល់ដីជាមួយប្រទេសប៉ាគីស្ថាននៅភាគខាងលិច[lower-alpha ៦] ប្រទេសចិន, នេប៉ាល់, និងប្រទេសភូតាននៅភាគខាងជើង និងប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ានៅភាគខាងកើត នៅមហាសមុទ្រឥណ្ឌា ប្រទេសឥណ្ឌាស្ថិតនៅក្នុងតំបន់ជុំវិញប្រទេសស្រីលង្កា និងម៉ាល់ឌីវ ប្រជុំកោះអាន់ដាម៉ាន់និងនីកូបាមានព្រំប្រទល់ដែនសមុទ្រជាមួយប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី

សាធារណរដ្ឋឥណ្ឌា
भारत गणराज्य (ភាសាហិណ្ឌី)
Bhārat Gaṇarājya
ភារតៈគណរាជយៈ
Horizontal tricolour flag bearing, from top to bottom, deep saffron, white, and green horizontal bands. In the centre of the white band is a navy-blue wheel with 24 spokes.
ទង់ជាតិ
Three lions facing left, right, and toward viewer, atop a frieze containing a galloping horse, a 24-spoke wheel, and an elephant. Underneath is a motto: "सत्यमेव जयते".
ត្រារដ្ឋ
បាវចនា
Satyameva Jayate
ជ័យជំនះតែម្នាក់ឯង
ភ្លេងជាតិ
"Jana Gana Mana"[១][២]
"ព្រះអង្គ​ជា​អ្នក​គ្រប់គ្រង​ចិត្ត​មនុស្ស​ទាំង​អស់"[៣][១]
ចម្រៀងជាតិ
"Vande Mataram"​ (ភាសាសំស្ក្រឹត)
"ខ្ញុំក្រាបថ្វាយបង្គំមាតា"[lower-alpha ១][៥][១]
Image of a globe centred on India, with India highlighted.
ទឹកដីដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាបង្ហាញជាពណ៌បៃតងងងឹត; ទឹកដីបានទាមទារ ប៉ុន្តែមិនត្រូវបានគ្រប់គ្រង បង្ហាញជាពណ៌បៃតងស្រាល
ធានីញូវដេលី
28°36′50″N 77°12′30″E / 28.61389°N 77.20833°E / 28.61389; 77.20833
ទីក្រុងធំបំផុត
ភាសាផ្លូវការ
ភាសាជាតិគ្មាន[៩][១០][១១]
ភាសាប្រចាំតំបន់
ភាសាដើម៤៤៧ ភាសា[lower-alpha ៣]
សាសនា
(ឆ្នាំ ២០១១)
រដ្ឋាភិបាលសាធារណរដ្ឋរដ្ឋធម្មនុញ្ញរដ្ឋសភាជាសហព័ន្ធរដ្ឋ
ឌ្រូប៉ាឌី មឺរមូ
វេនកៃអា ណៃឌូ
ណារ៉េនដ្រា ម៉ូឌី
នូថាឡាប៉ាទី វេនកាតា រ៉ាម៉ាណា
អូម ប៊ីរឡា
នីតិបញ្ញត្តិរដ្ឋសភា
រាជយៈសភា
លោកសភា
ឯករាជ្យ 
២៦ មករា ១៩៥០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
 គ.ម [lower-alpha ៤]  (ទី៧)
- ផ្ទៃទឹក (%)
៩.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ 2018)
Neutral increase 1,352,642,280[១៧][១៨] (ទី២)
- ជំរឿន (ឆ្នាំ ២០១១)
១,២១០,៨៥៤,៩៧៧[១៩][២០] (ទី២)
ទំព័រគំរូ:Pop density នាក់/គ.ម   (ទី១៩)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១១.៧៤៥ ពាន់ពាន់លានដុល្លារ[២១] (ទី៣)
- ក្នុងម្នាក់
increase ៨,៣៥៨ ដុល្លារ[២១] (ទី១២៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៣.៥៣៥ ពាន់ពាន់លានដុល្លារ[២១] (ទី៥)
- ក្នុងម្នាក់
increase ២,៥១៥ ដុល្លារ[២១] (ទី១៤២)
ជីនី (២០១១)៣៥.៧[២២][២៣]
មធ្យម · ទី៩៨
HDI (២០១៩)increase ០.៦៤៥[២៤]
មធ្យម · 131st
រូបិយវត្ថុរូពីឥណ្ឌា (₹) (INR)
ល្វែងម៉ោងUTC+០៥:៣០ (ម.ស.ឥ.)
ម.ស.ព.ថ. មិនត្រូវបានអង្កេត
ទម្រង់កាលបរិច្ឆេទ
ទិសបើកបរឆ្វេង[២៥]
កូដហៅទូរស័ព្ទ+៩១
កូដ ISO 3166IN
ដែនកម្រិតខ្ពស់.in (others)

ភូមិសាស្ត្រកែប្រែ

ទីតាំងភូមិសាស្ត្រកែប្រែ

ប្រទេស​ឥណ្ឌា មាន​ផ្ទៃដី ៣,២៨៧,៥៩០ គីឡូម៉ែត្រ​ក្រឡា ធំ​ជាង​គេ​ទី​៧លើ​ពិភពលោក​ ស្ថិត​នៅ​ភូមិភាគអាស៊ីខាងត្បូង ខាងលិច​ជាប់នឹង សមុទ្រ​អារ៉ាប់ ខាងកើត​ជាប់នឹង ឈូងសមុទ្របេងហ្គាល់ និង​ខាងត្បូង​ជាប់​ មហាសមុទ្រឥណ្ឌា ចន្លោះ​ប្រទេស មីយ៉ាន់ម៉ា និងប៉ាគីស្ថាន

ព្រំប្រទល់កែប្រែ

ឥណ្ឌា មាន​ព្រំដែន​គោក​សរុប​ប្រវែង ១៤.១០៣ គីឡូម៉ែត្រ ជាប់នឹង​ប្រទេស បង់ក្លាដេស ៤.០៥៣ គីឡូម៉ែត្រ ប្រទេសប៊ូតាន ៦០៥ គីឡូម៉ែត្រ ប្រទេសភូមា ១.៤៦៣ គីឡូម៉ែត្រ ប្រទេសចិន ៣.៣៨០ គីឡូម៉ែត្រ ប្រទេសនេប៉ាល់ ១.៦៩០ គីឡូម៉ែត្រ និង​ប្រទេសប៉ាគីស្ថាន ២.៩១២ គីឡូម៉ែត្រ។ លើស​ពី​នេះ​ឥណ្ឌា នៅ​មាន​ឆ្នេរសមុទ្រ​ជាង ៧.៥១៧ គីឡូម៉ែត្រ​ទៀត។

សណ្ឋានដីកែប្រែ

តំបន់​ខ្ពង់រាប​ស្ថិតនៅ​ភាគ​ខាងត្បូង (ខ្ពង់រាប​ដេកង់) តំបន់​ទំនាប​ស្ថិតនៅ​តាមទន្លេ​គង្គា តំបន់​វាលខ្សាច់​រហោឋាន​នៅ​ភាគ​ខាងលិច និង​ខាងជើង​គឺ​ជួរភ្នំហិមាល័យ

ធនធានធម្មជាតិកែប្រែ

ប្រទេស​ឥណ្ឌា សំបូរ​នូវធនធានធម្មជាតិ យ៉ាង​ច្រើន​ដូច​ជា៖ ធ្យូងថ្ម រ៉ែដែក ម៉ង់ហ្កាណែស មីកា រ៉ែ​បុកស៊ីត ទីតាន ក្រូម ឧស្ម័នធម្មជាតិ ប្រេងកាត ពេជ្រ ថ្មកំបោរ និង​​ដី​ដាំ​ដំណាំ​ដែល​មាន​ជីរ​ជាតិ។

គ្រោះធម្មជាតិកែប្រែ

ភាពរាំងស្ងួត ទឹកជំនន់ ភ្លៀងមូសុង ខ្យល់ព្យុះ គ្រោះរញ្ជួយដី . . . ។

ប្រវត្តិសាស្ត្រកែប្រែ

ពួកអារ្យអារ្យន ដែល​មក​ពី​ប៉ែក​ពាយព្យ បាន​លុកលុយ​ចូល​ប្រទេស​ឥណ្ឌា​នៅ​ប្រហែល​ឆ្នាំ ១៥០០ មុន​គ្រិស្ត​សករាជ​។ ការ​បូក​បញ្ចូល​គ្នា​រវាងពួក​អារ្យ និង​ពួក​ដ្រាវីត ដែល​រស់នៅ​មុន​បង្កើត​បាន​ជា​វប្បធម៌​ឥណ្ឌា​បុរាណ​។ ចក្រភពមោរ្យា (Maurya Empire) នៃ​សតវត្ស​ទី​៤ និង​ទី​៣​មុន​​គ្រិស្ត​សករាជ​​បាន​ស្គាល់​ភាព​រុងរឿង​ដល់​កំពូល​ក្នុង​រជ្ជកាល ព្រះបាទ អសោក (​ ASHOKA) ដោយ​គ្រប​ដណ្តប់​ស្ទើរតែ​ទាំងស្រុង​នៃ​ភូមិភាគ អាស៊ីខាងត្បូង។ ក្រោយ​ការ​​សោយទីវង្កត​របស់​ព្រះបាទ អសោក ឥណ្ឌា​បាន​ធ្លាក់ចុះ​ខ្សោយ​ ដោយ​ចក្រភព​ឥណ្ឌា​ត្រូវ​បែក​ទៅ​ជា​រដ្ឋ​តូចៗ​ជាច្រើន​។

ឥណ្ឌា​បាន​​ស្គាល់​ភាពរុងរឿង​សារ​ជា​ថ្មី​ម្តង​ទៀត ហើយ​ចាប់​បើក​នូវ​យុគមាស​របស់​ខ្លួន ដោយ​រាជវង្ស​កុប្តៈ (Gupta) នៅ​រវាង​សតវត្ស​ទី​៤ និង​ទី​៦ នៃ​គ្រិស្ត​សករាជ ដែល​នៅ​​សម័យ​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​នូវ​ការ​រីកចំរើន​ទាំង វិទ្យាសាស្ត្រ សិល្បៈ និង​វប្បធម៌។

នៅ​សតវត្ស​ទី​១៩ ចក្រភពអង់គ្លេស​បាន​កាន់កាប់​ទឹកដី​ឥណ្ឌា​ទាំងមូល​។ កងទ័ព​ឥណ្ឌា ដែល​ស្ថិត​នៅ​ក្នុង​ជួរកងទ័ព​ជើងគោក​ចក្រភពអង់គ្លេស បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាមលោក​ទាំង​ពីរលើក​ ជួយ​អង់គ្លេស​ប្រឆាំង​នឹង​សត្រូវ។ ការ​តស៊ូ​ដោយ​អហិង្សា​ប្រឆាំង​អាណានិគម​អង់គ្លេស ដឹកនាំ​ដោយ មហាត្មៈ​ គន្ធី (Mahatma Gandhi) និង ចាវាហាឡាល នេរុ (Jawaharlal Nehru) បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧។ ក្រោយ​ការ​ទទួល​បាន​ជ័យជំនះ​ ឧបទ្វីបឥណ្ឌា​ត្រូវ​បាន​បែងចែក​ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា ដោយ​បុព្វហេតុ​ទំនាស់​សាសនា​គឺៈ ឥណ្ឌា និង​រដ្ឋឥស្លាម​ប៉ាគីស្ថាន ហើយ​មហាត្មៈ​ គន្ធី ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ពួក​ហិណ្ឌូនិយម​ជ្រុល​ នៅ​​ថ្ងៃ​​ទី​​ ៣០ មករា​ ឆ្នាំ​ ១៩៤៨ ក្រោយ​​ពេល​​ដែល​​ឥណ្ឌា​​ទើប​តែ​​បាន​​ទទួល​​ឯករាជ្យ​​ពី​​អង់គ្លេស​​។ ការ​ចាកចេញ​ទៅ​របស់​ពួក​អង់គ្លេស​បាន​បន្សល់​ទុក​ឲ្យ ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​នូវបញ្ហា​ទំនាស់​ដណ្ដើម​ដែនដី​កាស្មៀរ។ សង្គ្រាម​​លើក​ទី​៣ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ ១៩៧១ បាន​បណ្តាល​ឲ្យ​ប្រទេសប៉ាគីស្ថានខាងកើត​ក្លាយ​ជា​រដ្ឋ​បង់ក្លាដេស​ឯករាជ្យ ពី​ប្រទេស​ប៉ាគីស្ថាន​ខាងលិច (ប្រទេស​ប៉ាគីស្ថាន​សព្វថ្ងៃ)។

ប្រព័ន្ធ​នយោបាយកែប្រែ

រដ្ឋធម្មនុញ្ញ​ឥណ្ឌា គឺជា​រដ្ឋធម្មនុញ្ញ​ ដែល​ចំណាស់​ជាងគេ និង​ទូលំទូលាយ​បំផុត​ក្នុងចំណោម​ប្រជាជាតិ​ឯករាជ្យ​នៅ​លើ​ពិភពលោក ដោយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ សីហា ឆ្នាំ ១៩៥០ ​មក​ម៉្លេះ​។ បុព្វ​កថា​ នៃ​រដ្ឋធម្មនុញ្ញ នេះ​បាន​ចែងថា​ ឥណ្ឌា​ គឺជា​ សាធារណរដ្ឋ ដែល​មាន​ អធិបតេយ្យភាពសង្គមនិយម​ មិន​អាស្រ័យ​​ជំនឿ​សាសនា​ និង​ប្រជាធិបតេយ្យ​។ ឥណ្ឌា​មាន​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ និង​សភា​ពីរ​ ដែល​យក​តាម​របៀប​លោក​ខាងលិច​ ដែល​ចែក​អំណាច​បី​ផ្សេង​គ្នា​គឺ៖ អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ​ និង​​តុលាការប្រធានាធិបតី​ ជា​ប្រមុខរដ្ឋ​ ដែល​ត្រូវ​បាន​បោះឆ្នោត​តាម​វិធីមិនទូទៅ (សកល)​ ដែល​រួមមាន​ សមាជិក​នៃ​សភា​ទាំងពីរ​ សម្រាប់​អាណត្តិ​ រយៈពេល​ប្រាំ​ឆ្នាំ​ ដោយ​ពុំ​មានការ​កម្រិត​អាណត្តិ​ទេ​។ ប្រធានាធិបតី​ឥណ្ឌា​គឺជា​និមិត្តរូប​ ពុំ​មាន​អំណាច​ទូលំទូលាយ​ទេ​ ប៉ុន្តែ​មាន​សិទ្ធិ​ប្រកាស​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន​ប្រសិនបើ​មាន​ការចាំបាច់​។ នាយករដ្ឋមន្ត្រី​ ជា​ប្រមុខ​រដ្ឋាភិបាល មាន​អំណាច​យ៉ាង​ទូលំទូលាយ​ ក្នុង​អង្គ​នីតិប្រតិបត្តិនាយករដ្ឋមន្ត្រី​ ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី និង​ដោយ​មាន​ការ​គាំទ្រ​ពី​សភា​ ពី​គណបក្ស​ ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​។

អង្គ​នីតិ​បញ្ញត្តិ​កែប្រែ

អង្គ​នីតិ​បញ្ញត្តិ​ នៃ​ប្រទេស​ឥណ្ឌា​ មាន​សភា​ពីរ​ផ្សង​គ្នា​គឺ៖ សភា​ជាន់​ខ្ពស់​​ហៅថា​​ Rajya Sabha (​ក្រុម​ប្រឹក្សា​រដ្ឋ​) និង​សភា​ជាន់​ទាប​​ហៅថា​ ​Lok Sabha (សភា​ប្រជាជន​)​។ សភា​ជាន់​ខ្ពស់​ត្រូវ​មាន​សមាជិក​មិន​លើស​ពី​ ២៥០​ រូប​ឡើយ​ (​សមាជិក​អចិន្ត្រៃយ៍​មាន​ ២៤៥​ រូប​) ក្នុង​នោះ​មាន​ ១២ រូប​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី ក្រៅ​ពី​នេះ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​សភា​រដ្ឋ​ និង​សភា​អាណា​ខេត្ត​ ទៅ​តាម​សមាមាត្រ​ នៃ​ចំនួន​ប្រជាជន​សម្រាប់​អាណត្តិ ០៦ ឆ្នាំ​។ នៅ​សភា​ថ្នាក់​ទាប​ មាន​សមាជិក​សរុប​ ៥៤៥ រូប​ ក្នុង​នោះ​ ៥៤៣ រូប​ត្រូវ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាជន​ និង​ ២ រូប​ទៀត​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ ០៥ ឆ្នាំ​។

អង្គ​នីតិ​ប្រតិបត្តិកែប្រែ

អង្គ​នីតិ​ប្រតិបត្តិ ​រួម​មាន​ ប្រធានាធិបតី អនុ​ប្រធានាធិបតី​ និង​គណៈរដ្ឋមន្ត្រី​ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រី​គ្រប់​រូប​នៃ​គណៈរដ្ឋមន្ត្រី​ត្រូវ​តែ​ជា​សមាជិក​ នៃ​សភា​ណាមួយ​ក្នុង​ចំណោម​សភា​ទាំង​ពីរ​។ ក្នុង​ប្រព័ន្ធ​សភា​ឥណ្ឌា​ អង្គ​នីតិ​ប្រតិបត្តិ អាស្រ័យ​ទៅ​នឹង​ អង្គ​នីតិ​បញ្ញត្តិ ។ ដូច្នេះ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ របស់​គាត់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សភា​ជាន់​ទាប​។

តុលាការកែប្រែ

ឥណ្ឌា​មាន​តុលាការ បី​ថ្នាក់​រួមគ្នា​គឺ​មាន​ តុលាការ​កំពូល​ ដឹកនាំ​ដោយ​ប្រធាន​ចៅក្រម​ម្នាក់​ និង​ចៅក្រម​ ២៥​ រូប​ផ្សេង​ទៀត​ ដែល​តែងតាំង​ដោយ​ប្រធានាធិបតី ដែល​ត្រូវ​បំពេញ​តួនាទី​រហូត​ដល់​អាយុ​ ៦៥​ ឆ្នាំ​ ឬ​ក៏​អាច​ដក​ហូត​តួនាទី​ ប្រសិនបើ​រក​ឃើញ​ភស្តុតាង​ថា​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​សមរម្យ​ ឬ​ខុស​ពី​ក្រមសីលធម៌​ និង​តុលាការ​ថ្នាក់​ខ្ពស់​ចំនួន​ ២១ ព្រម​ទាំង​តុលាការ​ថ្នាក់​ទាប​ជាច្រើន​ទៀត​។ តុលាការ​កំពូល​ មាន​សមត្ថកិច្ច​ លើ​ករណី​ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មូលដ្ឋាន​ និង​លើ​ជម្លោះ​រវាង​រដ្ឋ​ និង​ អំណាច​កណ្ដាល​ ព្រម​ទាំង​បណ្ដឹង​ឧទ្ធរណ៍​ពី​តុលាការ​ថ្នាក់​ខ្ពស់​។ តុលាការ​ត្រូវតែ​ឯករាជ្យ​ ហើយ​មាន​អំណាច​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ និង​អាច​ច្រាន​ចោល​ផង​ដែរ​នូវ​ច្បាប់​របស់​សហព័ន្ធ​ ឬ​ច្បាប់​រដ្ឋ​ទាំងឡាយ​ណា​ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ច្បាប់​ចុង​ក្រោយ​ នៃ​រដ្ឋធម្មនុញ្ញ​ គឺ​ជា​មុខងារ​មួយ​យ៉ាង​សំខាន់​ របស់​តុលាការ​កំពូល

វិស័យ​នយោបាយ​កែប្រែ

ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ តាម​ប្រវត្តិ​នៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា​ ភាគ​ច្រើន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សមាជ​ជាតិ​ឥណ្ឌា ហៅគណ​បក្ស​សមាជ(Indian National Congress)។ ចំពោះ​នយោបាយ​ថ្នាក់​រដ្ឋ​ ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ថ្នាក់​ជាតិ​ជាច្រើន​រួមមាន​ គណបក្ស​សមាជ គណបក្ស​ Bharatiya Janta (BJP) គណបក្ស​កុម្មុយនិស្ត​ឥណ្ឌា​ (​ម៉ាក្ស​និយម​) និង​គណបក្ស​ថ្នាក់​តំបន់​ជាច្រើន​ទៀត​។ ចាប់​ពី​ឆ្នាំ​ ១៩៥០ ដល់​ ឆ្នាំ​ ១៩៩០ លើក​លែង​តែ​រយៈ​ពីរ​ខ្លីៗ​ចេញ​នោះ​ គណបក្ស​សមាជ​តែង​តែ​មាន​សំលេង​ភាគ​ច្រើន​ក្នុង​សភា​​។ គណបក្ស​សមាជ បាន​ស្ថិត​នៅ​ក្រៅ​អំណាច​ពី​ឆ្នាំ​ ១៩៧៧ ដល់​ឆ្នាំ​ ១៩៨០ នៅ​ពេល​ដែល​គណបក្ស​ BJP បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សារ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​ចំពោះ​ការ​ប្រកាស​ភាព​អាសន្ន​ របស់​អតីត​នាយករដ្ឋមន្ត្រី​ លោកស្រី​ អ៊ីនដ្រា​ គន្ធី​ (Indira Gandhi) នៅ​ឆ្នាំ​ ១៩៨៩​។ នៅ​ឆ្នាំ​ ១៩៨៩ គណបក្ស Janta Dal បាន​ដឹកនាំ​សម្ព័ន្ធ​ភាព​ Nation front រួមគ្នា​បក្ស​ឆ្វេង​និយម (The left front) បាន​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​អំណាច​តែ​ ២​ ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​ ១៩៩៦ ដល់ ឆ្នាំ ១៩៩៨ គឺ​ជា​កំឡុង​ពេល​ដ៏​វឹកវរ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ ជាមួយ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជា​ច្រើន​ ដែល​មាន​រយៈពេល​ខ្លី​ ដោយ​ការ​មាន​ទំនោរ​នយោបាយ​រេ​ចុះ​រេ​ឡើង​ពុំ​មាន​ជំហរ​ច្បាស់លាស់​។ គណបក្ស ​BJP បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ នៅ​ឆ្នាំ​ ១៩៩៦ តែ​មាន​រយៈពេល​មិន​យូរ​ប៉ុន្មាន​ទេ​ តាមរយៈ​ United Front Collation ។ នៅ​ឆ្នាំ​ ១៩៩៨ គណបក្ស BJP បាន​បង្កើត​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NDA) ហើយ​បាន​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ដំបូង​បង្អស់​ពុំ​មែន​បក្ស​សមាជ​ ដែល​បាន​កាន់​អំណាច​ពេញ​មួយ​អាណត្តិ​រយៈពេល​ ៥​ ឆ្នាំ​។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៤ គណបក្ស​សមាជ​ បាន​ឈ្នះ​សំលេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ដោយ​បង្កើត​សម្ព័ន្ធ​ភាព​មួយ​ ដែល​មាន​ឈ្មោះ​ថា​ United Progressive Alliance ដោយ​មាន​ការ​គាំទ្រ​ពី​បក្ស​ឆ្វេង​និយម​ជា​ច្រើន​ និង​សមាជិក​ខ្លះ​ ដែល​ប្រឆាំង​នឹង​គណបក្ស​ BJP

ទំនាក់ទំនង​អន្តរជាតិ និង​យោធា​កែប្រែ

ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៤៧ មក ឥណ្ឌា​ បាន​ថែ​រក្សា​ចំណង​មិត្តភាព​ជាមួយ​ប្រជាជាតិ​ជា​ច្រើន​។ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​ ឥណ្ឌា​បាន​ចាប់​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ការ​គាំទ្រ​ដល់​ការ​ទាមទារ​ឯករាជ្យ​នៃ​បណ្ដា​អាណានិគម​​អឺរ៉ុបនៅ​ទ្វីប​​​អាស៊ី និង​​​អាហ្វ្រិក។ ឥណ្ឌា​គឺ​ជា​សមាជិក​នៃ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ។ ក្រោយ​ពី​សង្គ្រាម​រវាង​ ចិន-ឥណ្ឌា​ និង​ ឥណ្ឌា-ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៦៥ មក​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ ឥណ្ឌា​ និង​​​សហភាព សូវៀត បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ បាត់បង់​នូវ​ទំនាក់ទំនង​ជាមួយ​ ​សហរដ្ឋ​អាមេរិក ​ ហើយ​បាន​បន្ត​សភាព​បែប​នេះ​រហូត​ដល់​ការ​បញ្ចប់​នូវ​សង្គ្រាម ត្រជាក់​។ ឥណ្ឌា​ បាន​ធ្វើ​សង្គ្រាម​ ៤​ ដង​ជាមួយប៉ាគីស្ថាន​បញ្ហា​ចម្បង​គឺ​ជម្លោះ​ដណ្ដើម​ដែនដី​​កាស្មៀរ ។ ឥណ្ឌា​ បាន​ឈ្នះ​សង្គ្រាម​ជាមួយ​​ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៧១ ដោយ​ឥណ្ឌា​បាន​ជួយ​គាំទ្រ​ដល់​ចលនា​រំដោះ​ជាតិ​​បង់ក្លាដេស (​អតីត​ប្រ​ទេស​ប៉ាគីស្ថាន​ខាងកើត )​។

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​បាន​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពល​ក្នុង​សមាគម​អាស៊ាន SAARC និង​ WTO ។ ឥណ្ឌា​គឺ​ជា​សមាជិក​ និង​ជា​អ្នក​ទ្រទ្រង់​ដ៏​យូរ​លង់​ នៃ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ចំនួន​ ៣៥ ទូទាំង​ទ្វីប​ទាំង​ ៤ ដោយ​មាន​កងទ័ព​ជាង​ ៥៥.០០០ នាក់​ និង​កម្លាំង​នគរបាល​ផ្ទាល់​ខ្លួន​ផង​ដែរ​។ ទោះបី​ជា​មាន​ការ​រិះគន់​ និង​មាន​ការ​ផ្ដល់​សច្ចាប័ន​យោធា​ក៏ដោយ​ ឥណ្ឌា​ នៅ​តែ​រក្សា​ជំហរ​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ CTBT និង NTP ជំនួស​ការ​ថែ​រក្សា​អធិបតេយ្យភាព​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ថ្មីៗ​នេះ​គំនិត​ ដែល​ផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ឥណ្ឌា​ បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ ​សហរដ្ឋ​អាមេរិក ចិន និងប៉ាគីស្ថាន​។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ឥណ្ឌា បាន​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​អាមេរិក​ខាងត្បូង​ ​​​អាស៊ី និង​អាហ្វ្រិក​។

ឥណ្ឌា​ ជា​ប្រទេស​ ដែល​មាន​កងទ័ព​ច្រើន​ជាង​គេ​ទី​៣ នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ទាំង កងទ័ព​ជើង​គោក​ ជើង​ទឹក​ និង​ជើង​អាកាស​។ កងទ័ព​​ជំនួយមាន​ដូច​ជា​ទាហាន​ប៉ារ៉ា​ (Paramilitary Forces) ឆ្មាំ​សមុទ្រ​ (Coast Guard) និង​កង​កំម៉ង់ដូ​យុទ្ធសាស្ត្រ​ (Strategic Forces Command) សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​ទាំងអស់​។ ប្រធានាធិបតី​ គឺជា​មេ​បញ្ជាការ​កំពូល​ នៃ​កងទ័ព​ឥណ្ឌា​។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា មហាអំណាច​នុយក្លេអ៊ែរ នៅ​ឆ្នាំ​ ១៩៧៤ បន្ទាប់​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​មក​ ដោយ​ពុំ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ទេ​។ ២៤​ ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​ ១៩៩៨ បាន​ធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរម្ដង​ទៀត​ ដោយ​បាន​ប្រកាស​ជា​សាធារណៈ​ នូវ​សក្ដានុភាព​របស់​ខ្លួន​ជា​ មហាអំណាច​នុយក្លេអ៊ែរ ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រឹត្តិការណ៍​នេះ​ ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​សត្រូវ​ដ៏​យូរ​អង្វែង​ របស់​ឥណ្ឌា​ ក៏​បាន​ធ្វើការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ របស់​ខ្លួន​ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​។ នា​ពេល​ថ្មីៗ​នេះ​ឥណ្ឌា​ បាន​ធ្វើ​សហ​ប្រតិការ​ជាមួយ​​សហរដ្ឋ​អាមេរិក ​ លើ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ ទោះ​ជា​ឥណ្ឌា​ពុំ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។

== បំណែង​ចែក​ប្រព័ន្ធ​រដ្ឋបាល ឥណ្ឌា គឺជា​សាធារណរដ្ឋ​សហព័ន្ធ​នៃ ២៨ រដ្ឋ (States) និង ០៧ ទឹកដីសហភាព (Union Territories) ហើយ​មាន​រដ្ឋធានី នៅ​ទីក្រុង​ញូដេលី (New Delhi) ។ គ្រប់​រដ្ឋ​ទាំងអស់ និង អាណាខេត្ត​ចំនួន​ពីរ​គឺ​៖ Producherry និង រដ្ឋធានី​ជាតិ​ដេលី (National Capital Territory of Delhi) បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ និង អាណាខេត្ត​ផ្ទាល់ខ្លួន​។ អាណាខេត្ត​ចំនួន ០៥ ផ្សេងទៀត​ត្រូវ​បាន​តែងតាំង​ក្បាលម៉ាស៊ីន​រដ្ឋបាល និង គ្រប់គ្រង​ដោយផ្ទាល់​ពី​ប្រធានាធិបតី​។ នៅ​ឆ្នាំ​១៩៥៦ តាមរយៈ​ច្បាប់​ស្ដី​អំពី​ការរៀបចំ​រដ្ឋ​ឡើងវិញ (States Reorganisation Act) រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅតាម​មូលដ្ឋាន​នៃ​ភាសា​។ រចនាសម្ព័ន្ធ​ថ្មី​នេះ​មិន​មាន​បំលាស់ប្ដូរ​អ្វី​ជា​ធំដុំ​ទេ​។ រដ្ឋ ឬ អាណាខេត្ត​នីមួយៗ ត្រូវ​បាន​ចែកទៅជា ៦១០ ស្រុក (Districts) សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​។ ស្រុក​ត្រូវ​បាន​ចែកទៅជា tehsils និង​បន្ត​ចែកទៅជា​ភូមិ (villages) ។

ការបែងចែករដ្ឋបាលកែប្រែ

រដ្ឋកែប្រែ

# អាន្ធរប្រទេស (អានដ្រាប៉្រាដេស)
  1. អរុណាចលប្រទេស (អារូណាចាល់ប្រ៉ាដេស)
  2. អាសសាម
  3. ពិហារ (ប៊ីហារ)
  4. ឆត្តីសគរហ៍ (ឆាត់ទីស្ការហ៍)
  5. គួរ (ហ្គោអា)
  6. គុជរាត (ហ្គូចារ៉ាត)
  7. ហរយាណា (ហារយ៉ាណា)
  8. ហិមាចលប្រទេស (ហ៊ីម៉ាចាល់ប្រ៉ាដេស)
  9. ឈារខ័ណ្ឌ (ចារខាន់)
  10. ករណាដកៈ (ការណាតាកា)
  11. កេរលៈ (កេរ៉ាឡា)
  12. មធ្យៈប្រទេស (ម៉ាដយ៉ាប៉្រាដេស)
  13. មហារាស្ត្រ (ម៉ាហារ៉ាសត្រា)
  14. មណីបុរៈ (ម៉ានីពូរ)
  15. មេឃាល័យ (មេហ្គាឡាយ៉ា)
  16. មីហ្សូរ៉ាម
  17. នាគាឡងដ៍ (ណាហ្គាឡងដ៍)
  18. ឱឌិសា ឬ ឱរិសា (អូឌីសា ឬ អូរីសសា)
  19. បញ្ចាប (ពុនចាប)
  20. រាជស្ថាន (រ៉ាចាស្ថាន)
  21. សិក្ខិម (ស៊ីកគីម)
  22. ទមិឡនាឌូ (តាមីលណាឌូ)
  23. តេលង្គានា (តេឡង់ហ្គាណា ឬ តេឡានហ្គាណា)
  24. ត្រីបុរៈ (ទ្រីពូរ៉ា)
  25. ឧត្តរប្រទេស (អ៊ូតារប៉្រាដេស)
  26. ឧត្ត្រាខ័ណ្ឌ (អ៊ូតារ៉ាខានដ៍)
  27. បេងហ្គាល់ខាងលិច

ទឹកដីសហភាពកែប្រែ

  1. កោះអាន់ដាម៉ាន់និងនីកូបា
  2. ចណ្ឌីគរហ៍ (ចានឌីហ្គារ)
  3. ដាដ្រានិងនគរហវេលី និងដាម៉ាន់និងឌីអ៊ូ (ដាដ្រានិងណាហ្គារហាវេលី និងដាម៉ាន់និងឌីអ៊ូ)
  4. ជម្មូនិងកាស្មីរ (ចាមមូនិងកាស្មៀរ)
  5. ឡាដាក
  6. លក្សទ្វីប (ឡាកសាឌ្វីប)
  7. ដែនដីរាជធានីជាតិនៃដេលី
  8. បុឌុចេរី (ពូឌូឆេរី)

សេដ្ឋកិច្ចកែប្រែ

ចាប់​តាំង​តែ​ពី​បាន​ទទួល​ឯករាជ្យ​មក​ ឥណ្ឌា​បាន​ប្រកាន់​ភ្ជាប់​នូវ​ទិសដៅ​សឹង​តែ​សង្គម​និយម​ ជាមួយ​នឹង​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ទៅ​លើ​ ការ​ចូលរួម​ពី​ផ្នែក​ឯកជន​ ដូចជា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចាប់​ពី​ឆ្នាំ​ ១៩៩១ មក​ ឥណ្ឌា​បាន​បើក​ចំហ​ទីផ្សារ​ របស់​ខ្លួន​ ដោយ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​បន្ធូរបន្ថយ​ការ​គ្រប់​គ្រង​ របស់​រដ្ឋ​ទៅ​លើ​ ការ​ធ្វើ​​ពាណិជ្ជកម្ម​​ និង​ការ​វិនិយោគទុន​បរទេស​។ ការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ពី ៥.៨ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ១៩៩១ ដល់ ៣០៨ ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​ទី ៤ កក្កដា ឆ្នាំ ២០០៨​ នៅ​ខណៈ​ដែល​ថវិកា​រដ្ឋ​ និង​សហព័ន្ធ​បាន​ធ្លាក់​ចុះ​ ការ​ធ្វើ​ឯកជនូបនីយកម្ម​លើ​សហគ្រាស​សាធារណៈ​ត្រូវ​បាន​បន្ត​។ ជាមួយ​អត្រា​កំណើន​ ៩.៤% នៅ​ឆ្នាំ ២០០៦-២០០៧ សេដ្ឋកិច្ច​​ឥណ្ឌា​ ស្ថិត​នៅ​ក្នុង​បណ្ដា​សេដ្ឋកិច្ច​ ដែល​មាន​កំណើន​ខ្លាំង​បំផុត​ក្នុង​លោក​។ ផលិតផល​ក្នុង​ស្រុក​​ដុល (GDP) ​របស់​ឥណ្ឌា​ គិត​ជា​ដុល្លារ​មាន ១.០៨៩ លាន​លាន​ដុល្លារ​ ខណៈ​ដែល អំណាច​ទិញ​ (PPP) មាន​ដល់​ ៤.៧២៦ លាន​លាន​ដុល្លារ​ជាប់​លំដាប់​ទី​៤​ ក្នុង​លោក​។ ចំណូល​របស់​ប្រជាជន​ម្នាក់ៗ មាន​ ៩៧៧ ដុល្លារ ស្រប​ពេល​ដែល​អំណាច​ទិញ​របស់​ប្រជាជន​ម្នាក់ៗ​មាន​ ២.៧០០ ដុល្លារ​។

ឥណ្ឌា​ មាន​កម្លាំង​ពលកម្ម​ ៥១៦.៣ លាននាក់​ជាប់​លំដាប់​ទី​២​ក្នុង​លោក ដែល​ក្នុង​នោះ​ ៦០% បម្រើ​ការ​នៅ​ក្នុង​វិស័យ​កសិកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ ២៨%​ បម្រើ​វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ និង​ ១២%​ទៀត​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ដំណាំ​កសិកម្ម​សំខាន់ៗ​រួមមាន​ ស្រូវ​ ស្រូវសាលី​ ធញ្ញជាតិ​ប្រេង​ កប្បាស ក្រចៅ តែ អំពៅ និង​ដំឡូង​បារាំង​។ វិស័យ​កសិកម្ម​រួម​ចំណែក​ ២៨% នៃ​ផលិតផល​ក្នុង​ស្រុក​ដុល​ វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​មាន​រហូត​ដល់​ ៥៤% ហើយ​ ១៨%ទៀត​ តំណាង​ឲ្យ​ឧស្សាហកម្ម​សំខាន់​រួមមាន​ ឧស្សាហកម្ម​យានយន្ត​ ស៊ីម៉ងត៍​ គីមី អេឡិចត្រូនិក​ ម្ហូបអាហារ​ គ្រឿងយន្ត​ អាជីវកម្ម​រុករក​រ៉ែ​ ប្រេងកាត​ ឱសថ​ ដែកថែប​ សម្ភារៈ​ដឹកជញ្ជូន​និង​វាយនភណ្ឌ​។ អាស្រ័យ​ដោយ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ឥណ្ឌា​ បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ថាមពល​ដ៏​ច្រើន​ផង​ដែរ​។ ដោយ​ផ្អែក​តាម​អង្គការ​គ្រប់គ្រង​ព័ត៌មាន​ស្ដីពី​ថាមពល​ (Energy Information Administration) ឥណ្ឌា​ជា​ប្រទេស​ ដែល​ប្រើប្រាស់​ប្រេង​ច្រើន​ជាង​គេ​ទី​៦ និង​ទី​៣ ខាង​ធ្យូង​ថ្ម​។

ទោះជាសេដ្ឋកិច្ច​ឥណ្ឌា​មាន​ការ​កើន​ក្នុង ២​ទសវត្ស​ចុងក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​ការ​រីកចម្រើន​ពុំ​មាន​ភាព​ស្មើ​គ្នា​ទេ ទៅតាម​ សង្គម​ សហ​គម​សេដ្ឋកិច្ច​ ភូមិសាស្ត្រ​តំបន់​ ជា​ពិសេស​ភាព​ខុស​គ្នា​រវាង​ទីក្រុង​ និង​ជនបទ​។ សមភាព​ នៃ​ចំណូល​នៅ​ប្រទេស​ឥណ្ឌា​ មាន​ទំនាក់ទំនង​គ្នា​តិច​ណាស់​ (Gini Coefficient: 36.8 នៅ​ឆ្នាំ ២០០៤) ទោះជា​មាន​ការ​កើន​ឡើង​នៅ​រយៈកាល​ចុង​ក្រោយ​នេះ​ក៏ដោយ​។ បំណែង​ចែក​ភោគផល​ (Wealth Distribution) នៅ​ឥណ្ឌា ពុំ​មាន​សមភាព​ឡើយ​ ដោយ​អ្នក​មាន​ចំណូល​ខ្ពស់​ ១០% នៃ​ក្រុម​ចំណូល​ ទទួល​បាន​ផល​រហូត​ដល់ ៣៣%​ នៃ​ចំណូល​។ ថ្វីបើ​ដំណើរ​ការ​សេដ្ឋកិច្ច​​សំខាន់​ ១/៤ នៃ​ប្រជាជន​រក​ចំណូល​បាន​ក្រោម​បន្ទាត់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ ០.៤ ដុល្លារ ក្នុង​មួយ​ថ្ងៃ​។ នៅ​ឆ្នាំ​ ២០០៤-២០០៥​ ​ប្រជាជន​ ២៧.៥% បាន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។

ថ្មីៗ​នេះ​ ឥណ្ឌា​បាន​ផ្ដល់​មូលនិធិ​យ៉ាង​ច្រើន​ ដល់​វិស័យ​អប់រំ​ ឲ្យ​ប្រជាជន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្លាយ​ជា​ Outsourcing Destination ដ៏​សំខាន់​ សម្រាប់​សហ​ប្រតិបត្តិការ​ពហុភាគី​ និង​ Popular Destination សម្រាប់​ Medical Tourism ។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា​ អ្នក​នាំចេញ​ដ៏​សំខាន់​នូវ​ ផលិតផល​ផ្នែក​ទន់​ (Software) ក៏ដូចជា​ ហិរញ្ញវត្ថុ​ ការ​ស្រាវជ្រាវ​ និង​សេវាកម្ម​ផ្នែក​បច្ចេកវិជ្ជា​។

នៅ​ឆ្នាំ​ ២០០៧ តាម​ការ​ប៉ាន់ស្មាន​ការនាំចេញ​មាន​ប្រហែល​ ១៤០ ពាន់​លាន​ដុល្លារ​ និង​នាំចូល​មាន​ប្រហែល​ ២២៤.៩ ពាន់​លាន​ដុល្លារ​។ វាយនភណ្ឌ គ្រឿង​អលង្ការ សម្ភារៈ​វិស្វកម្ម​ និង​ផលិតផល​ផ្នែក​ទន់​ គឺជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​។ ក្រៅ​ពី​នេះ​ ប្រេង​ឆៅ យានយន្ត​ ជីរ​កសិកម្ម​ ផលិតផល​គីមី​ ក៏​ជា​ផ្នែក​នាំ​ចេញ​ដ៏​សំខាន់​ផង​ដែរ​។ ដៃគូ​ពាណិជ្ជកម្ម សំខាន់​បំផុត​របស់​ឥណ្ឌា​មាន សហរដ្ឋ​អាមេរិក ​​ សហភាពអឺរ៉ុប ​ប្រទេស​ចិន រុស្ស៊ី និង​ជប៉ុន​។

លក្ខណៈ​ប្រជាសាស្ត្រ​កែប្រែ

ឥណ្ឌា​ មាន​ប្រជាជន​ប្រហែល​ ១.១៤ លាន​នាក់​ ជា​ប្រទេស​ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី ​២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ ចិន ​។ ប្រជាជន​ប្រហែល​ ៧០% រស់​នៅ​តាម​ទី​ជនបទ​ ទោះជា​នៅ​ទសវត្ស​ ចុងក្រោយ​ប្រជាជន​ ដែល​មាន​ជីវភាព​តោកយ៉ាក​ខ្លាំង​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទីក្រុង ​ក្នុង​ចំនួន​កាន់​តែ​ច្រើន​ឡើង​ក៏ដោយ​ ​។ ទីក្រុង​ធំៗ​ នៃ​ប្រទេស​ឥណ្ឌា​មាន​ ៖ មុមបៃ (Mumbai) ឬ បុមបៃ (Bombay), ញូ​ដេលី (New Delhi), កុលកាតា (Kolkata ឬ កាល់កាត់តា (Culcutta), ចេនណៃ (Chennai) ឬ ម៉ាដ្រាស (Madras), បិង្គាលុរុ (Bengaluru) ឬ បែងហ្គាឡ័រ (Bangalore), ហៃដេរ៉ាបាដ (Hyderabad) និង អាំមេដាបាដ (Ahmedabad) ។

ឥណ្ឌា​មាន​ជាតិ​សាស្ត្រ និង ​ភាសា​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយ​ ។ ឥណ្ឌា ​គឺជា​ទី​កំណើត​ នៃ​អំបូរ​ភាសា​ពីរ​ធំៗ​គឺ៖ ឥណ្ឌូ-អារ្យ័ន (មាន​​ប្រជាជន​ ៧៤% ជា​អ្នក​និយាយ) និង​ទ្រាវីទ (មាន​ប្រជាជន​ ២៤% ជា​អ្នក​និយាយ)​។ ក្រៅ​ពី​នេះ​ភាសា​ផ្សេង​ទៀត​មាន​កំណើត​ចេញ​ពី​ អំបូរ​ភាសា អូស្ត្រូ-អាស៊ី​ និង​ទីបេ-ភូមា​។

ភាសា​ហិណ្ឌី​ ត្រូវ​បាន​និយាយ​ដោយ​ប្រជាជន​ ច្រើន​ជាង​គេ​ (​ប្រហែល​ ៣០​% នៃ​ប្រជាជន​សរុប​) គឺជា​ភាសា​ផ្លូវការ​សម្រាប់​សហព័ន្ធ​។ ភាសាអង់គ្លេស​ ត្រូវ​បាន​គេ​និយម​ប្រើ​ ក្នុង​ការងារ​ធ្វើ​ជំនួញ​ និង​រដ្ឋបាល ជា​ភាសា​ផ្លូវការ​សម្រាប់​ជំនួយ​។ រដ្ឋធម្មនុញ្ញ​ ក៏បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ ២១ ភាសា​ផ្សេង​ទៀត​មាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​ ឬ​តំណាង​ភាព​ពី​សម័យ​បុរាណ​។ ឥណ្ឌា​មាន​ភាសា​រហូត​ដល់​ ១៦៥២​ ភាសា​ គឺ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

ប្រជាជន​ជាង​ ៨០០ លាន​នាក់​ ត្រូវ​ជា​ ៨០.៥​% កាន់​សាសនា​ហិណ្ឌូ ឬ​ លទ្ធិព្រាហ្មណ៍ ​។ សាសនា​ផ្សេងៗ​ទៀត​មាន ​៖ សាសនា​ឥស្លាម​ ១៣.៤​%, គ្រិស្ត​សាសនា​ ២.៣​%, សាសនា​ ស៊ីក​ ១.៩​%, ព្រះពុទ្ធសាសនា ០.៨​% និង ​សាសនា​ជា​ច្រើន​ទៀត​ ។ ក្រុម​កុលសម្ព័ន្ធ​ផ្សេងៗ​ មាន​ប្រហែល​ ៨.១​% នៃ​ប្រជាជន​សរុប ​។

ប្រជាជន​ឥណ្ឌា​ ប្រមាណ​ ៦៤.៨​% ចេះ​អាន​ និង​​ សរសេរ​អក្សរ​ ក្នុង​នោះ​ បុរស​ ៧៣.៣​% ចេះ​អាន​ និង​សរសេរ​អក្សរ​ ចំណែក​ឯ​ស្ត្រី​មាន​តែ ៥៣.៧​%​ ប៉ុណ្ណោះ ​។

កំណត់ចំណាំកែប្រែ

  1. "[...] បទ Jana Gana Mana គឺជាភ្លេងជាតិរបស់ឥណ្ឌា ស្ថិតក្រោមការកែប្រែពាក្យពេចន៍ដែលរដ្ឋាភិបាលអាចអនុញ្ញាតនៅពេលមានឱកាសកើតឡើង; និងបទ Vande Mataram ដែលបានដើរតួជាផ្នែកប្រវត្តិសាស្ត្រក្នុងការតស៊ូដើម្បីសេរីភាពឥណ្ឌា, នឹង​ត្រូវ​បាន​លើក​តម្កើង​ស្មើ​នឹង​បទ Jana Gana Mana ហើយនឹងមានឋានៈស្មើគ្នា"[៤]
  2. យោង​ទៅ​តាមផ្នែកទី ១៧ នៃរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា, ភាសាហិណ្ឌីក្នុងអក្សរទេវនាគរីគឺជាភាសាផ្លូវការរបស់សហភាព រួមជាមួយនឹងភាសាអង់គ្លេសជាភាសាផ្លូវការបន្ថែម[៥][៦][៧] រដ្ឋនិងទឹកដីនៃសហភាព អាច​មាន​ភាសា​ផ្លូវការ​ផ្សេង​គ្នា​ជា​ភាសា​ផ្សេង​ទៀត​ជា​ភាសា​ហិណ្ឌីឬ​ភាសា​អង់គ្លេស
  3. ប្រភពផ្សេងៗគ្នាផ្តល់តួលេខខុសគ្នាយ៉ាងទូលំទូលាយ ជាចម្បងដោយផ្អែកលើរបៀបដែលពាក្យ "ភាសា" និង "គ្រាមភាសា" ត្រូវបានកំណត់ និងដាក់ជាក្រុម អេតណូឡុករាយបញ្ជីភាសាចំនួន ៤៦១ សម្រាប់ប្រទេសឥណ្ឌា (ក្នុងចំណោម ៦,៩១២ នៅទូទាំងពិភពលោក) ៤៤ ដែលកំពុងរស់នៅ ខណៈពេលដែល ១៤ ត្រូវបានផុតពូជ[១៣][១៤]
  4. "ទំហំ​ពិតប្រាកដ​របស់​ប្រទេស​គឺ​ជា​ប្រធានបទ​ដែល​ត្រូវ​ជជែក​គ្នា​ព្រោះ​ព្រំដែន​ខ្លះ​មាន​ជម្លោះ ដ្ឋាភិបាលឥណ្ឌាបានរាយបញ្ជីផ្ទៃដីសរុបចំនួន 3,287,260 km2 (1,269,220 sq mi) និងផ្ទៃដីសរុប 3,060,500 km2 (1,181,700 sq mi); អង្គការសហប្រជាជាតិបានរាយបញ្ជីផ្ទៃដីសរុបថា 3,287,263 km2 (1,269,219 sq mi) និងផ្ទៃដីសរុប 2,973,190 km2 (1,147,960 sq mi)."[១៦]
  5. See Date and time notation in India.
  6. រដ្ឋាភិបាលឥណ្ឌាក៏បានចាត់ទុកអាហ្វហ្គានីស្ថានជាប្រទេសជាប់ព្រំដែន ដូចដែលចាត់ទុកកាស្មីរទាំងអស់ជាផ្នែកមួយនៃប្រទេសឥណ្ឌា យ៉ាង​ណា​មិញ នេះត្រូវបានជំទាស់ ហើយតំបន់ជាប់ព្រំដែនអាហ្វហ្គានីស្ថាន គ្រប់គ្រងដោយប៉ាគីស្ថាន ប្រភព: Ministry of Home Affairs (Department of Border Management) Archived from the original on 17 មីនា 2015

ឯកសារយោងកែប្រែ

  1. ១,០ ១,១ ១,២ ១,៣ National Symbols | National Portal of India. India.gov.in  “The National Anthem of India Jana Gana Mana, composed originally in Bengali by Rabindranath Tagore, was adopted in its Hindi version by the Constituent Assembly as the National Anthem of India on 24 January 1950.”
  2. "National anthem of India: a brief on 'Jana Gana Mana'". News18. 14 August 2012. https://www.news18.com/news/india/national-anthem-of-india-a-brief-on-jana-gana-mana-498576.html. 
  3. Wolpert 2003, p. 1.
  4. Constituent Assembly of India 1950.
  5. ៥,០ ៥,១ National Informatics Centre 2005.
  6. Ministry of Home Affairs 1960.
  7. Profile | National Portal of India. India.gov.in
  8. Constitutional Provisions – Official Language Related Part-17 of the Constitution of India Department of Official Language via Government of India
  9. Cite error: Invalid <ref> tag; no text was provided for refs named Times News Network
  10. Cite error: Invalid <ref> tag; no text was provided for refs named NoneNtl
  11. Cite error: Invalid <ref> tag; no text was provided for refs named Press Trust of India
  12. 50th Report of the Commissioner for Linguistic Minorities in India (July 2012 to June 2013). Commissioner for Linguistic Minorities, Ministry of Minority Affairs, Government of India Archived from the original on 8 កក្កដា 2016
  13. Lua error in Module:Cite_web at line 38: attempt to concatenate field 'month' (a nil value).
  14. Ethnologue : Languages of the World (Seventeenth edition) : Statistical Summaries. Ethnologue by SIL International Archived from the original on 17 ធ្នូ 2014
  15. Cite error: Invalid <ref> tag; no text was provided for refs named Census2011religion
  16. Library of Congress 2004.
  17. "World Population prospects – Population division" population.un.org. United Nations Department of Economic and Social Affairs, Population Division
  18. "Overall total population" – World Population Prospects: The 2019 Revision (xslx) population.un.org. United Nations Department of Economic and Social Affairs, Population Division
  19. Population Enumeration Data (Final Population) 2011 Census Data. Office of the Registrar General & Census Commissioner, India
  20. A – 2 Decadal Variation in Population Since 1901 2011 Census Data. Office of the Registrar General & Census Commissioner, India
  21. ២១,០ ២១,១ ២១,២ ២១,៣ "World Economic Outlook Database: April 2022". Imf (International Monetary Fund). April 2022. https://www.imf.org/en/Publications/WEO/weo-database/2022/April/weo-report?c=534,&s=NGDP_RPCH,NGDPD,PPPGDP,NGDPDPC,PPPPC,PPPSH,&sy=2017&ey=2027&ssm=0&scsm=1&scc=0&ssd=1&ssc=0&sic=0&sort=country&ds=.&br=1. 
  22. Gini Index coefficient The World Factbook. Central Intelligence Agency
  23. Gini index (World Bank estimate) – India. World bank
  24. Human Development Report 2020. United Nations Development Programme (15 December 2020)
  25. List of all left- & right-driving countries around the world worldstandards.eu (13 May 2020)
  26. The Essential Desk Reference, Oxford University Press, 2002, p. 76, ល.ស.ប.អ. 978-0-19-512873-4, https://books.google.com/books?id=yjcOAQAAMAAJ&pg=PA76  "Official name: Republic of India.";
    John Da Graça (2017), Heads of State and Government, London: Macmillan, p. 421, ល.ស.ប.អ. 978-1-349-65771-1, https://books.google.com/books?id=M0YfDgAAQBAJ&pg=PA421  "Official name: Republic of India; Bharat Ganarajya (Hindi)";
    Graham Rhind (2017), Global Sourcebook of Address Data Management: A Guide to Address Formats and Data in 194 Countries, Taylor & Francis, p. 302, ល.ស.ប.អ. 978-1-351-93326-1, https://books.google.com/books?id=iGdQDwAAQBAJ&pg=PA302  "Official name: Republic of India; Bharat.";
    Bradnock, Robert W. (2015), The Routledge Atlas of South Asian Affairs, Routledge, p. 108, ល.ស.ប.អ. 978-1-317-40511-5, https://books.google.com/books?id=zzjbCgAAQBAJ&pg=PA108  "Official name: English: Republic of India; Hindi:Bharat Ganarajya";
    Penguin Compact Atlas of the World, Penguin, 2012, p. 140, ល.ស.ប.អ. 978-0-7566-9859-1, https://books.google.com/books?id=pLw-ReHIgvQC&pg=PA140  "Official name: Republic of India";
    Merriam-Webster's Geographical Dictionary (3rd រ.រ.), Merriam-Webster, 1997, pp. 515–516, ល.ស.ប.អ. 978-0-87779-546-9, https://books.google.com/books?id=Co_VIPIJerIC&pg=PA515  "Officially, Republic of India";
    Complete Atlas of the World, 3rd Edition: The Definitive View of the Earth, DK Publishing, 2016, p. 54, ល.ស.ប.អ. 978-1-4654-5528-4, https://books.google.com/books?id=O5moCwAAQBAJ&pg=PA54-IA10  "Official name: Republic of India";
    Worldwide Government Directory with Intergovernmental Organizations 2013, CQ Press, ១០ ខែឧសភា ២០១៣, p. 726, ល.ស.ប.អ. 978-1-4522-9937-2, https://books.google.com/books?id=CQWhAQAAQBAJ&pg=PA726  "India (Republic of India; Bharat Ganarajya)"