ខេត្តកំពង់គោ
ខេត្តកំពង់គោ គឺជាខេត្តខ្មែរមួយនៅដែនដី កម្ពុជាក្រោម កូសាំងស៊ីន។ បច្ចុប្បន្ន ខេត្តនេះត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ប្តូរឈ្មោះទៅជាភាសាវៀតណាមថា ឡុងអាន (Long An) ។
ភូមិវិទ្យា
កែប្រែខេត្តកំពង់គោ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តរោងដំរី (ភាសាវៀតណាម៖ តីនិញ = Tây Ninh) និងព្រះរាជាណាចក្រកម្ពុជាដែលមានប្រវែងព្រំដែនប្រមាណ ១៣៧,៥ គម២ ខាងត្បូងជាប់នឹងខេត្តមេស(អានថា មេ-ស) (ភាសាវៀតណាម៖ តៀងយ៉ាង = Tiền Giang) ខាងលិចជាប់នឹងខេត្តផ្សារដែក (ភាសាវៀតណាម៖ ដុងថាប = Đồng Tháp) និងខាងត្បូងជាប់នឹងទីក្រុងព្រៃនគរ (ភាសាវៀតណាម៖ ហូជីមិញ = Thành Phố Hồ Chí Minh)។
ទោះបីខេត្តកំពង់គោឋិតនៅក្នុងតំបន់វាលទំនាបនៃដែនដីសណ្តទន្លេមេគង្គក៏ដោយ ប៉ុន្តែខេត្តមួយនេះ ត្រូវបានផ្សារភ្ជាប់ដោយតំបន់ទាំងពីរ គឺ ដូនណៃ និងវាលទំនាបនៃដែនដីកម្ពុជាក្រោម ។ ដូច្នេះ បានជាផ្ទៃដីមានលក្ខណៈសំយុងទាបចុះបន្តិចម្តងៗ ពីទិសឦសានឆ្ពោះទៅទិសនីរតី ។ នៅភាគខាងជើងនិងភាគឦសាននៃខេត្ត មានដំបូកនិងភ្នំទាបៗ មួយចំនួន ភាគកណ្តាលជាតំបន់ខ្ពង់រាប និងនៅខាងនីរតី ជាតំបន់ខ្ពង់រាបប្រាសាទមណ្ឌប (Đồng Tháp Mười) ។
លក្ខណៈភូមិសាស្ត្រនៃខេត្តកំពង់គោ ត្រូវបានកាត់ផ្តាច់ចេញជាច្រើនចំណែកពីគ្នា ដោយព្រែកនិងស្ទឹង ជាក្រឡាចក្រខ្វាត់ខ្វែង ដែលមានប្រវែងបណ្តោយប្រមាណ ៨៩១២ គ.ម ។ ព្រែកដែលមានទំហំធំជាងគេ គឺ ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) គឺជាចំណែកមួយនៃទន្លេពាមស្មៅ (Sông Vàm Cỏ ) ដែលមានប្រភពចេញមកពីទន្លេពាមស្មៅចែក(Sông Đông Nai) ។
សូមបញ្ជាក់ថា ទន្លេពាមស្មៅចែក យួនហៅថា សុងដុងណាយ (Sông Đông Nai) ជាទន្លេមួយដែលមានទំហំធំទីពីរ បន្ទាប់ពីទន្លេមេគង្គនៅដែនដីកម្ពុជាក្រោម ។
ចំណែកទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) ជាទន្លេមួយ ដែលហូរពីប្រទេសកម្ពុជាចុះ មកកម្ពុជាក្រោម ឆ្លងកាត់ទឹកដីខេត្តកំពង់គោ ។ ព្រែកនេះមានប្រវែងបណ្តោយ ២២០ គីឡូម៉ែត្រ ក្នុងនោះ ចំណែកនៅលើទឹកដីកម្ពុជាក្រោម ប្រវែងប្រមាណ ១៥០ គី ឡូម៉ែត្រ និងមានទំហំ ៨.៥០០ គីឡូម៉ែត្រការ៉េ (៣ ) ។
រដ្ឋបាល
កែប្រែបច្ចុប្បន្ន ខេត្តកំពង់គោ រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ចែកចេញជា ១៣ ស្រុក និងទីរួមខេត្តមួយ ហើយមានផ្ទៃដីចំនួន ៤.៤៩១,១៨៧ គ.ម២ ។
ប្រវត្តិ
កែប្រែខេត្តកំពង់គោគឺជាភូមិសាស្ត្រផ្នែកមួយ នៅដែនដីកម្ពុជាក្រោមដែលមានជនជាតិដើមខ្មែរក្រោមរស់នៅជាយូរលង់មកហើយ។ នៅភាគឦសាននៃខេត្តនេះ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវរបស់ធ្វើពីថ្មដែលមានអាយុកាលប្រហែល៣០០០ឆ្នាំ និងនៅភាគអាគ្នេយ៍នៃខេត្តពួកគេបានរកឃើញនូវរបស់ធ្វើពីដែកដែលមានអាយុកាលជាង ២៧០០ឆ្នាំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺនៅខេត្តកំពង់គោមានស្ថានីយ៍វប្បធម៌អូរកែវ (Oc Eo) ដល់ទៅ១០០ កន្លែង ក្នុងនោះមានទាំងកំណាយវត្ថុចំនួន១២០០០ ដែលបានរកឃើញសុទ្ធតែជាកេរដំណែលវប្បធម៌បុរាណនៃអាណាចក្រនគរភ្នំដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី ១ ដល់ ទី ៧ នៃគ្រិស្តសករាជ។ កំណាយវត្ថុទាំងអស់នេះបានបង្ហាញឲ្យឃើញនូវអាយុកាលដ៏បុរាណនៃទឹកដីខេត្តកំពង់គោសព្វថ្ងៃនិយាយដោយឡែកនិងទូទាំងដែនកម្ពុជាក្រោមនិយាយរួមគឺជាអតីតទីតាំងនៃមជ្ឈមណ្ឌលនយោបាយវប្បធម៌ និងសាសនា របស់អាណាចក្រនគរភ្នំ និង អាណាចក្រចេនឡា ។
សម័យស្តេចយួន ឈ្មោះយ៉ាឡុង (Gia Long) សោយរាជ្យពីឆ្នាំ ១៨០២ ដល់ ១៨២០ និង ម៉ិញម៉ាង (Minh Mang) សោយរាជ្យនៅទីក្រុងហ្វេពីឆ្នាំ ១៨២០ ដល់ ១៨៤០ បានចូលវាតទីទឹកដីកម្ពុជា ក្រោមបានប្តូរឈ្មោះស្រុកនៅកម្ពុជាក្រោមឲ្យទៅជាខេត្តទាំង ៦ ជាភាសាយួនគឺ៖
- មេស (អានថា៖ មេ-ស) ជា Định Tường
- ចង្វាត្រពាំង ជា Biên Hòa
- ព្រៃនគរ ជា Gia Định
- លង់ហោរ ជា Vĩnh Long
- មាត់ជ្រូក ជា An Giang
- ពាម ជា Hà Tiên
ពេលបារាំងចូលត្រួតត្រាដែនដីកម្ពុជាក្រោមខេត្តទាំង ៦ ខាងលើត្រួវបានបែងចែកចេញជា ២១ ខេត្ត។
ខែធ្នូ ឆ្នាំ ១៨៨៩ ព្រៃនគរ (Gia Định) ត្រួវបានបែងចែកចេញជា ៣ ខេត្តគឺ៖
ចំណែកខេត្តមេស (Định Tường) ត្រូវបានបែងចែកចេញជា ៣ ខេត្តគឺ៖
ខែតុលា ឆ្នាំ ១៩៥៦ ខេត្តកំពង់គោ បានត្រូវរដ្ឋាភិបាលសារធារណរដ្ឋយួនបូកបញ្ជូលដីមួយភាគធំនៃនិគមផ្សារធំ (Chợ Lớn) ហើយប្តូរឈ្មោះពីខេត្តតឹងអាង(Tân An) ទៅជាខេត្តឡុងអាង (Long An) វិញ។
បច្ចុប្បន្ន ខេត្តកំពង់គោត្រូវបានរដ្ឋាភិបាលនិងជនជាតិយួនហៅថា ខេត្តឡុងអាង (Long An)។
ប្រជាសាស្ត្រ
កែប្រែឆ្នាំ២០០៤ ខេត្តកំពង់គោមានប្រជាជនសរុបជិត ១ ៣៧៦ ៦០២ នាក់។ នេះបើយោងតាមស្ថិតិជំរឿនដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន។
ខេត្តកំពង់គោ បច្ចុប្បន្នមានប្រជាជនតែពីរជនជាតិរស់នៅប៉ុណ្ណោះគឺជនជាតិដើមខ្មែរក្រោម និងជនជាតិយួន ។ ជនជាតិដើមខ្មែរក្រោម ទូទៅជាអ្នកកាន់ព្រះពុទ្ធសាសនា។ ចំណែកជនជាតិយួនជាអ្នកខ្លះ កាន់សាសនាគ្រិស្ត ខ្លះព្រះពុទ្ធសាសនា ខ្លះដំណឹងល្អ (Tin Lành) និងខ្លះទៀតកាន់សាសនាកាវដាយ (Cao Đài) ៕
ឯកសារយោង
កែប្រែ- (១) http://vi.wikipedia.org/wiki/Long_An
- (២) http://vi.wikipedia.org/wiki/S%C3%B4[តំណភ្ជាប់ខូច] ng_ %C4%90%E1%BB%93ng_Nai
ទន្លេ ពាមស្មៅចែក ត្រូវបានជនជាតិហៅថាSông Đồng Nai ព្រោះទន្លេនេះជាទន្លេមួយធំ ឋិតក្នុង តំបន់ដូនណៃ ដែលភាសាយួនហៅថា ដុងណាយ(Đồng Nai) មិនមែន វាលប្រើស ទេ ។
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ Archived 2018-08-30 at the វេយប៊ែខ ម៉ាស៊ីន.