ខេត្តផ្សារដែក

ខេត្តខ្មែរនៃដែនដីកម្ពុជាក្រោម

ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​ វៀតណាម កូសាំងស៊ីន មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា​ក្រោម​ខេត្ត​មួយ​នេះ​ឋិត​នៅ ក្នុង​ទឹកដី​កំពង់ហ្លួង (​ខេត្តមាត់ជ្រូក​បច្ចុប្បន្ន​) នៃ​អាណាចក្រ​ចេ​នឡា​ទឹក​លិចសម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម​មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ជ្រូក (An Giang) និង​ក្រោយមក​បានក្លាយ​ជា​ខេត្តតាម​កិច្ចព្រមព្រៀង​របស់​សហ​ព័ន្ធឥណ្ឌូចិន ដើម្បី​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត។ បច្ចុប្បន្ន ផ្សារ​ដែក គឺជា​ទី​រួម​ខេត្ត​នៃ ខេត្ត​ដុង​ថាប (Đồng Tháp) ។​ នៅកម្ពុជាបច្ចុប្បន្ននៅមានវិថីមួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វិថីផ្សារដែក

ដងវិថីនៅខេត្តផ្សារដែក

​ជនជាតិ​យួន ហៅ​ឈ្មោះ ខេត្តផ្សារដែក ទៅតាម​ភាសា​ខ្មែរ​មិន​ច្បាស់​ថា ខេត្ត​សា​ដែក ដែល​អក្សរ យួន​សរសេរថា «Sa Đéc»។​

ភូមិសាស្ត្រ

កែប្រែ

​ខេត្ត​ផ្សារ​ដែក ខាងជើង​មាន​ព្រំ​ប្រ ទល់​ជាប់ នឹង​ប្រទេស​កម្ពុជា។​ ខាងកើត​ជាប់​នឹង​ខេត្តកំពង់គោ (Long An) និង​ខេត្តមេ ស (​បច្ចុប្បន្ន Tiền Giang) ។ ខាងត្បូង​ជាប់​ខាង​ខេត្តលង់ហោរ (Vĩnh Long) និង​ខេត្តព្រែកឬស្សី (Cần Thơ) និង​ខាងលិច​ជាប់​នឹង ខេត្តមាត់ជ្រូក (An Giang)។ ពី​ទី​រួម​ខេត្ត​ផ្សារ​ដែក​ទៅ​ ទីក្រុង​ព្រៃនគរ​ មាន​ចម្ងាយ ១៤០ គីឡូ ម៉ែត្រ​ឆ្ពោះ ទៅ​ទិស​ខាងត្បូង។​

​ផ្ទៃដី​៖

​ខេត្ត​ផ្សារ​ដែក (Đồng Tháp) មាន​ផ្ទៃដី​ចំនួន ៣.២៨៣ គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​រួមមាន​ផ្ទៃដី​សំរាប់​ធ្វើស្រែ 408. 294 ha ផ្ទៃដី​សំរាប់​ឧស្សាហកម្ម 245.044 ha ផ្ទៃដី​សម្រាប់​ឈើ​ឧស្សាហកម្ម រៀង រាល់​ឆ្នាំ 7.062ha ផ្ទៃដី​ចម្ការ 17.521ha ផ្ទៃដី​សម្រាប់​ដាំ​ដុះ និង ជលផល 2.330ha ។​

​ប្រជាជន​

កែប្រែ

​ខេត្ត​ផ្សារ​ដែក មាន​ប្រជាជន​សរុប​1.604.822 នាក់ ក្នុងនោះ​ប្រុស​មាន 779.896 នាក់ ស្រី​មាន 824.926 នាក់ អ្នក​ដែក​រស់នៅ​ទីប្រជុំជន មាន​ចំនួន 237.044 នាក់ តំបន់​ជនបទ​មាន 1.367.778 នាក់ ។​

រដ្ឋបាល

កែប្រែ

​ខេត្ត​ផ្សារ​ដែក បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម បែង​ចែកចេញជា​ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ទី​រួម ស្រុក ជាច្រើន​ក្នុងនោះ​រួមមាន ទីក្រុងទី​រួម​ខេត្ត ១ និង​ស្រុក​ទាំង ៩ ។​ ខេត្តផ្សារដែក (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តផ្សារដែក
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរ
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District

​ប្រវត្តិ​

កែប្រែ

​ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា ក្រោម មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា ក្រោម ខេត្ត​មួយ​នេះ​ឋិត​នៅក្នុង​ទឹកដី​កំពង់ហ្លួង (​ខេត្ត មាត់ជ្រូក​បច្ចុប្បន្ន​) នៃ​អាណាចក្រ​ចេ​នឡាទឹកលិច។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ជ្រូក (An Giang) និង​ក្រោយមក​បានក្លាយ​ជា​ខេត្ត​តាម​កិច្ច​ព្រម ព្រៀង​របស់​សហព័ន្ធ ឥណ្ឌូ ចិន ដើម្បី​សម្រេច​ធ្វើការ ផ្លាស់ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត។​

​សម័យ​អាណានិគមនិយម​បារាំង​ឬ សម័យ​កូស័ងស៊ីន (Cochin China)៖

​ក្រោយពេល​បារាំង​បាន​ចូលធ្វើ​អាណានិគម​បាន ៣ ខេត្ត​នៅ​ដែនដី កម្ពុជា​ក្រោម​ឆ្នាំ ១៨៦៧ គឺ នៅ​ឆ្នាំ ១៨៦៨ ទឹកដី​ខេត្ត​ផ្សារ​ដែក​គឺជា​និគម​មួយ ក្នុងចំណោម​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក (An Giang)។​

​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក​មុន​សម័យ​បារាំង​ចូល ត្រួតត្រា​រួមមាន ៖

​ឆ្នាំ ១៨៧៦ ផ្សារ​ដែក បានក្លាយ​ទៅជា​និគម (arrondissement ) ឋិត​នៅក្នុង​ចំណោះ​ខេត្ត​លង់ហោរ (Vĩnh Long) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បារាំង ។​ ​ក្នុងអំឡុង​ឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារ​ដែក​មាន​ប្រជាជន​សរុប 102.421 នាក់ ។​

​យោងតាម​កិច្ចព្រមព្រៀង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហភាព​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ គឺ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ផ្សារ​ដែក ត្រូវបាន​ក្លាយទៅជា​ខេត្ត​ផ្សារ​ដែក ដោយមាន​ទី​រួម​ខេត្ត​មួយ​ឈ្មោះថា​រួម​ខេត្ត​ផ្សារ​ដែក។​

​ចំនួន​ប្រជាជន​ខេត្ត​ផ្សារ​ដែក កាលពី​ឆ្នាំ ១៩០១ មាន 182.924 នាក់ និង ឆ្នាំ ១៩២០ មាន 203.588 នាក់។​

ឯកសារយោង

កែប្រែ

មើលផងដែរ

កែប្រែ