ខ្សែទឹកប្រេស៊ីល

ខ្សែទឹកប្រេស៊ីល (ជាភាសាអង់គ្លេស៖Brazil Current) ជាខ្សែទឹកក្ដៅ​ដែលហូរទៅទៅខាងត្បូង​តាមបណ្ដោយឆ្នេរប្រទេស​ប្រេស៊ីល។ ខ្សែទឹកនេះកើតពី​បំនែកខ្នែង​របស់​ខ្សែទឹកអេក្វាទ័រខាងត្បូង ក្នុងមហាសមុទ្រអាត្លង់ទិក នៅត្រង់ចំនុចដែលខ្សែទឹកនោះជួបជាមួយ​ទ្វីបអាមេរិកខាងត្បូង។ វាជាខ្សែទឹកនៅខណ្ឌសីមា ខាងលិចដូចខ្សែទឹកឈូងសមុទ្រដែរ តែមានកំលាំងខ្សោយនិងរាក់ជាង។