ប្រទេសប្រេស៊ីល (ភាសា​អង់គ្លេស៖ Brazil, ភាសា​ព័រទុយហ្គាល់៖ Brasil) មាន​ឈ្មោះ​ផ្លូវការថា សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល (ភាសាព័រទុយកាល់៖ República Federativo do Brasil) គឺជា​ប្រទេស​ដ៏ធំបំផុតនៅ​អាមេរិក​ខាងត្បូង​និងអាមេរិកឡាទីន។ ប្រទេសប្រេស៊ីលមានក្រឡាផ្ទៃប្រមាណ ៨.៥ លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជា​ប្រទេស​ធំ​ជាងគេ​ទី​៥ នៅលើពិភពលោកតាមទំហំផ្ទៃដី[១១] និងមានចំនួនប្រជាជនប្រមាណ ២១១ លាននាក់ ​លំដាប់ថ្នាក់​លេខ៦ ខាងចំនួនប្រជាជនលើពិភពលោក។ រដ្ឋធានីរបស់ប្រេស៊ីលគឺប្រាស៊ីលីយ៉ា ហើយចំណែកឯទីក្រុងធំបំផុតគឺសាវប៉លឡូ។ ប្រទេស​នេះ មាន​ព្រំប្រទល់ ខាងកើត​ជាប់​មហាសមុទ្រ​អាត្លង់ទិក (មាន​ឆ្នេរ​សមុទ្រ​ជាង ៧.៤៩១ គ.ម) ខាងជើង​ជាប់​ប្រទេស​កូឡុំប៊ី ខាងលិច​ជាប់​ប្រទេស​បូលីវី និង​ប៉េរូ ខាងត្បូង​ឆៀង​ខាងលិច​ជាប់​ប្រទេស​អាហ្សង់ទីន និង​ប៉ារ៉ាគ្វេ ហើយ​ខាងត្បូង​ជាប់​អ៊ូរុយគ្វេ​។ សហព័ន្ធនេះគឺមានរដ្ឋនិងស្រុកសហព័ន្ធចំនួន ២៦។ ប្រទេសប្រេស៊ីលគឺមានចំនួនប្រជាជននិយាយភាសាព័រទុយកាល់ច្រើនជាជាងចំនួនប្រជាជននៅប្រទេសព័រទុយកាល់ទៅទៀត ហើយជាប្រទេសនៅទ្វីបអាមេរិកតែមួយគត់ដែលនិយាយភាសាព័រទុយកាល់។[១២][១៣] ប្រេស៊ីលគឺជាប្រទេសដែលមានវប្បធម៌និងជាតិសាសន៍ចម្រុះច្រើនជាងគេបំផុតនៅលើពិភពលោកព្រោះថាប្រទេសប្រេស៊ីលតែងស្វាគមន៍ជនអន្តោប្រវេសន៍អស់ជិតពីរសតវត្សមកហើយ។[១៤]

សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
República Federativa do Brasil (ភាសាព័រទុយហ្គាល់)
Flag of Brazil.svg
ទង់ជាតិ
Coat of arms of Brazil.svg
វរលញ្ឆករ
បាវចនា: Ordem e Progresso (ព័រទុយហ្គាល់)
"សណ្តាប់ធ្នាប់ និងវឌ្ឍនភាព"
ភ្លេងជាតិ: "Hino Nacional Brasileiro" (ព័រទុយហ្គាល់)
"ភ្លេងជាតិប្រេស៊ីល"

ភ្លេងទង់"Hino à Bandeira Nacional" (ព័រទុយហ្គាល់)[១]
"ភ្លេងទង់ជាតិប្រេស៊ីល"
ត្រាជាតិ
ជប៉ុនក្វាមទីម័រខាងកើតវ៉ានូអាទូឥណ្ឌូណេស៊ីហាវ៉ៃប៉ាពួញូគីនេសូឡូម៉ុងកោះន័រហ្វូកនូវែលសេឡង់អូស្ត្រាលីហ្វីជីនូវែលកាលេដូនីអង់តាកទិកប្រជុំកោះគែកេឡេនហ្វីលីពីនចិនសិង្ហបុរីម៉ាឡេស៊ីប្រ៊ុយណេវៀតណាមនេប៉ាល់ភូតានឡាវថៃកម្ពុជាមីយ៉ាន់ម៉ាបង់ក្លាដេសម៉ុងកូលកូរ៉េខាងជើងកូរ៉េខាងត្បូងឥណ្ឌាប៉ាគីស្ថានស្រីលង្ការុស្ស៊ីតៃវ៉ាន់ម៉ាល់ឌីវកាសាក់ស្ថានអាហ្វកានីស្ថានអ៊ីរ៉ង់អូម៉ង់យេមែនអារ៉ាប៊ីសាអ៊ូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាគុយវ៉ែតអ៊ីរ៉ាក់ចចជីអាមេនីអាស៊ែបៃសង់តួកគីអេរីត្រេជីប៊ូទីសូម៉ាលីអេត្យូពីកេនយ៉ាស៊ូដង់ម៉ាដាកាស្ការកូម័រម៉ាយ៉ុតរេអ៊ូញ៉ុងម៉ូរីសតង់សានីម៉ូសំប៊ិកតួកមេនីស្ថានអ៊ូសបេគីស្ថានតាជីគីស្ថានកៀគីស្ថានBrazil on the globe (South America centered).svg
រដ្ឋធានីប្រាស៊ីលីយ៉ា
15°47′S 47°52′W / 15.783°S 47.867°W / -15.783; -47.867
ទីក្រុងធំបំផុតសាវប៉លឡូ
23°33′S 46°38′W / 23.550°S 46.633°W / -23.550; -46.633
ភាសាប្រចាំតំបន់
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាព័រទុយហ្គាល់[៣]
ក្រុមជនជាតិ
(ឆ្នាំ ២០១០)[៤]
សាសនា
(ឆ្នាំ ២០១០)[៥][៦]
៨៦.៨% គ្រិស្តសាសនា
—៦៤.៦% រ៉ូម៉ាំងកាតូលិក
—២២.២% លទ្ធិប្រូតេស្តង់
៨.០% គ្មានជំនឿសាសនា
២.០% ចេតោនិយម
៣.២% សាសនាផ្សេងៗទៀត
សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ
សហព័ន្ធប្រធានាធិបតីនិយម
ស៊ែរ បុលសូណារ៉ូ
ហាមីលតុន មូរ៉ាវ
រ៉ូឌ្រីហ្គោ ម៉ៃអា
ដាវី អាល់កូឡុំប្រេ
ឌាស តូហ្វូលី
នីតិបញ្ញត្តិសមាជជាតិ
ព្រឹទ្ធសភាសហព័ន្ធ
សភាអ្នកតំណាង
ឯករាជ្យ 
៧ កញ្ញា ១៨២២
២៩ សីហា ១៨២៥
១៥ វិច្ឆិកា ១៨៨៩
១១ វិច្ឆិកា ១៩០៣
៥ តុលា ១៩៨៨
ក្រឡាផ្ទៃ
▪ សរុប
៨,៥១៥,៧៦៧ គ.ម2   (ទី៥)
▪ ផ្ទៃទឹក (%)
០.៦៥
ប្រជាជន
▪ ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
២១០,១៤៧,១២៥[៧] (ទី៦)
២៥ នាក់/គ.ម2   (ទី២០០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
▪ សរុប
increase $៣.៥៩៦ សែនកោដិ[៨] (ទី៨)
▪ ក្នុងម្នាក់
increase $១៧,០១៦ ដុល្លារ[៨] (ទី៨០)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
▪ សរុប
increase $១.៨៩៣ សែនកោដិ[៨] (ទី៩)
▪ ក្នុងម្នាក់
increase $៨,៩៥៥ ដុល្លារ[៨] (ទី៧៣)
ជីនី (២០១៨)negative increase 53.9[៩]
ខ្ពស់ · ទី១០
HDI (២០១៨)increase 0.761[១០]
ខ្ពស់ · ទី៧៩
រូបិយវត្ថុរៀល (R$) (BRL)
ល្វែងម៉ោងUTC−២ ទៅ −៥ (BRT)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy (CE)
ទិសចរាចរណ៍ស្តាំ
ក្រមហៅទូរស័ព្ទ+៥៥
ដែនកម្រិតកំពូល.br


ប្រេស៊ីល គឺជា​អតីត​អាណានិគម​មួយ​របស់​ព័រទុយហ្គាល់ ចាប់តាំង​ពី​ការ​មក​ដល់​របស់​លោក Pedro Álvares Cabral នៅ​ឆ្នាំ ១៥០០ រហូត​ដល់​ពេល​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៨២២​។ ពេល​ទទួល​បាន​ឯករាជ្យ​ដំបូង ប្រេស៊ីល​គឺជា​ចក្រភព​មួយ ក្រោយមក​បាន​ក្លាយ​ទៅ​ជា​សាធារណរដ្ឋ​នៅ​ឆ្នាំ ១៨៨៩​។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បាន​កំណត់​ថា ប្រេស៊ីល​គឺជា​សាធារណរដ្ឋ​សហព័ន្ធ​។ សហព័ន្ធ ត្រូវ​បាន​បង្កើត​ឡើង​ដោយ មណ្ឌល​សហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤​។

ប្រេស៊ីល គឺជា​ប្រទេស​សេដ្ឋកិច្ច​ទី​១០ ខាង​អត្រា​ប្ដូរ​ប្រាក់​លើ​ទីផ្សារ (market exchange rates) និង​ទី​៩ ខាង​យុគភាពអំណាច​នៃការទិញ (យអទ) ។ កំណែទម្រង់​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ ប្រែក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ភាពយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​។ ប្រេស៊ីល ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការសហប្រជាជាតិ និង​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល មាន​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​រ៉ូម៉ាំង​កាតូលិក និយាយ​ភាសា​ព័រទុយហ្គាល់ និង​ជា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​ជាតិពន្ធុ​យ៉ាង​ច្រើន ហើយ​ប្រេស៊ីល ក៏​ជា​កន្លែង​ចម្រុះ​នៃ​វាលរហោឋាន បរិស្ថាន​ធម្មជាតិ និង​ធនធាន​ធម្មជាតិ​ដ៏​ច្រើន នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ជនជាតិ​ដើម​។

សូមមើលផងដែរកែប្រែ

  1. Exército Brasileiro "Hino à Bandeira Nacional" (Portuguese) បណ្ណសារចម្លងពីខ្លឹមសារដើមនៅ22 February 2014 ដកស្រង់នៅថ្ងៃ 29 January 2014 Unknown parameter |url-status= ignored (ជំនួយ)CS1 maint: Unrecognized language (link)
  2. [១]
  3. "Demographics" Brazilian Government បណ្ណសារចម្លងពីខ្លឹមសារដើមនៅ17 November 2011 ដកស្រង់នៅថ្ងៃ 8 October 2011
  4. "Caracteristicas da População e dos Domicílios do Censo Demográfico 2010 – Cor ou raça" (PDF) បណ្ណសារចម្លងពីខ្លឹមសារដើម (PDF)នៅ17 February 2012 ដកស្រង់នៅថ្ងៃ 7 April 2012 Unknown parameter |url-status= ignored (ជំនួយ)
  5. IBGE – Instituto Brasileiro de Geografia e Estatística (Brazilian Institute for Geography and Statistics). 2010 Census. Retrieved 7 August 2012.
  6. "2010 Population Census - General characteristics of population, religion and persons with disabilities (Portuguese)" ibge.gov.br (ព័រទុយហ្គាល់) 2012-11-16 បណ្ណសារចម្លងពីខ្លឹមសារដើមនៅ2012-11-16 ដកស្រង់នៅថ្ងៃ 2019-08-10 Unknown parameter |url-status= ignored (ជំនួយ)
  7. Silva, Antonio Carlos Coutinho Gouvea da "Projeções da População | Estatísticas | IBGE :: Instituto Brasileiro de Geografia e Estatística" www.ibge.gov.br (ព័រទុយហ្គាល់) ដកស្រង់នៅថ្ងៃ 30 August 2018
  8. ៨,០ ៨,១ ៨,២ ៨,៣ "World Economic Outlook Database, October 2019" IMF.org International Monetary Fund ដកស្រង់នៅថ្ងៃ 13 January 2020
  9. "GINI index (World Bank estimate) - Brazil" World Bank ដកស្រង់នៅថ្ងៃ 22 March 2020
  10. "2019 Human Development Report" (PDF) United Nations Development Programme 2019 ដកស្រង់នៅថ្ងៃ 9 December 2019
  11. "Área Territorial Brasileira" [Brazilian Territorial Area] (Portuguese) Instituto Brasileiro de Geografia e Estatística បណ្ណសារចម្លងពីខ្លឹមសារដើមនៅ15 January 2012 ដកស្រង់នៅថ្ងៃ 4 May 2018 Para a superfície do Brasil foi obtido o valor de 8.515.759,090 km2, publicado no DOU nº 124 de 30/06/2017, conforme Resolução Nº 02, de 29 de junho de 2017. Unknown parameter |url-status= ignored (ជំនួយ)CS1 maint: Unrecognized language (link)
  12. Philander, S. George (2012) Encyclopedia of Global Warming and Climate Change, Second Edition Vol. 1 (Second ed.) Los Angeles: Princeton University p. 148 ISBN 978-1-4129-9261-9 OCLC 970592418
  13. Vallance, Monique M. (2012) "Preface and Observations on Contemporary Brazil" in Crocitti, John J. (ed.) Brazil Today: An Encyclopedia of Life in the Republic Contributing editor Monique M. Vallance ABC-CLIO p. xxiii ISBN 978-0-313-34672-9 OCLC 787850982
  14. "Os migrantes de hoje" BBC Brasil ដកស្រង់នៅថ្ងៃ 24 October 2018