ខ្សែទឹកអាត្លង់ទិកខាងជើង
ខ្សែទឹកអាត្លង់ទិកខាងជើង (ជាភាសាអង់គ្លេស៖North Atlantic Current) ជាខ្សែទឹកមហាសមុទ្រម៉ិកសិក ក្ដៅនិងមានថាមពលខ្លាំង ដែលបន្តពីខ្សែទឹកឈូងសមុទ្រទៅទិសឦសាន។ នៅខាងលិចប្រទេសអៀរឡង់ វាបែកចេញជា២គឺ មួយជាខ្សែទឹកខាណារីដែលហូរទៅខាងត្បូង និងមួយទៀតហូរទៅខាងជើង តាមបណ្ដោយឆ្នេរសមុទ្រនៃអឺរ៉ុបពាយ័ព្យ។ មែកធាងផ្សេងទៀតមានខ្សែទឹកអៀមីងហ្គើរនិងខ្សែទឹកណរវេយ។ ដោយសារតែខ្សែទឹកនេះដឹកនាំដោយចរន្តវិលវល់ទែរម៉ូហាលីន ( thermohaline circulation) គេអាចចាត់ទុកថាបាជាផ្នែកដឹកនាំដោយខ្យល់បករបស់ខ្សែទឹកឈូងសមុទ្រម៉ិកសិក ដែលហូរទៅខាងកើតនិងខាងជើង ឆ្ងាយចេញពីឆ្នេរអាមេរិកខាងជើង កាត់តាមមហាសមុទ្រអាត្លង់ទិក ចូលទៅក្នុងមហាសមុទ្រអាកទិក។ គេសង្ស័យថាកំនើនកំដៅផែនដីមានផលប៉ះពាល់ទៅលើខ្សែទឹកនេះ។