គងម៉ង់
គងម៉ង់គងម៉ង់ គឺជាគងតែមួយម្នាក់ឯង គ្មានគងមួយទៀតជាគម្រប់ពីរទេ ។
ប្រវត្តិ
កែប្រែតាមបន្ទូលរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ១៩៦៥ថា «គង់ម៉ង់នេះខ្មែរមានប្រើប្រាស់តាំងពីយូរយារមុនសម័យអង្គរ អ្នកគោះគងត្រូវជាមនុស្សក្រមាច់ក្រមើម» ។ តាមប្រសាសន៍របស់លោក Alain Danié-lou ថា «នៅសៀមគងចិនហៅឈ្មោះថា គងម៉ង់» ។
គងបែបនេះមាននៅក្នុងកម្ពុជាមានឈ្មោះថា គងម៉ង់ដែរ ។ បើតាមប្រសាសន៍របស់លោកខាងលើនេះគងម៉ង់ដែលសៀមប្រើ និងខ្មែរប្រើគឺជាគងម៉ង់ដែលមានកំណើតនៅប្រទេសចិន។ ប្រសិនបើយ៉ាងនេះមែនគងបែបនេះអាចចូលមកស្រុកខ្មែរតាំងពីមុនសតវត្សសាងអង្គរ ពីព្រោះនៅលើជញ្ជាំងប្រាសាទអង្គរមានឆ្លាក់រូបអ្នកគោះគងម៉ង់ជាមួយនឹងក្រុមស្គរឆៃយ៉ាំប្រគំក្នុងពិធីស៊ីផឹកមួយ ។
នៅក្នុងសៀវភៅ “3p.26” សរសេរថា «បន្ទាប់ពីទំនៀមទម្លាប់ប្រពៃណីចិន គឺប្រជាជនជាអ្នកបង្កើតគងឡើងរវាងសតវត្សទី៥ ឬទី៦ គងទាំងនោះមានមុខងារដ៏សំខាន់មួយនៅក្នុងតន្ត្រីកម្ពុជា តាំងពីបានបង្កើតរវាងសតវត្សទី៦មក» ។
បច្ចុប្បន្ន
កែប្រែគងម៉ង់សព្វថ្ងៃគឺជាផ្លែសំនៀងគងវង់តូច ឬគងវង់ធំសុទ្ធសាធត្រង់ផ្លែសំនៀងទី៥ ឬទី៦ គេអាចដោះយកផ្លែណាមួយមកប្រើក៏បាន ។ គេប្រើអន្លូងឈើរឹងសម្រាប់គោះគងម៉ង់ម្តងៗ ។
គងម៉ង់មានមុខងារសំខាន់ក្នុងក្រុមស្គរឆៃយ៉ាំ គឺត្រូវចាប់ផ្តើមចេញចង្វាក់មុនគេ (គោះមុនគេ) បី ឬបួនចង្វាក់សិន ទើបឧបករណ៍គោះដំដទៃចេញតាមក្រោយ ។ គងម៉ង់នេះជួនកាលគេប្រើចង្វាក់ចំ ជួនកាលគេប្រើចង្វាក់ឆ្លាស់នឹងចង្វាក់ក្រាប់ ឬឆាប ។ អ្នកគោះគងម៉ង់ គឺជាអ្នករាំក្រមាច់ក្រមើម ចាក់ក្បាច់លោតហក់កញ្ឆេងខ្លួនប្រាណ និងស្រែកបែបផ្អែលៗ តាមលក្ខណៈរួមនៃក្បាច់ឆៃយ៉ាំរបៀបត្លុកកំប្លែង បង្កើតជាបរិយាកាសរីករាយ៕
ឯកសារយោង
កែប្រែ- គេហទំព័រ ឈូកខ្មែរ