គងរ៉េងចាបុីឃ្លោក ជាឧបករណ៍ភ្លេងបុរាណរបស់បងប្អូនជនជាតិដើមព្នង[] ឧបករណ៍នេះមាននៅខេត្តរតនញិរីដែរ ទំពួនហៅថា «ហ្គងរីង» ឯគ្រឹងនិងព្រៅហៅថា «ជីងរៀង»។[]

គង់រែង នៅ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា

គងរ៉េង ធ្វើអំពីឬស្សី និង ឃ្លោក ។ របៀបធ្វើ គេយកឫស្សីប្រវែង ៥០ ស.ម និង លួសប្រវែង ៤០ ស.ម ចំនួន ៦ ខ្សែហើយនឹងយកឃ្លោកដែលទុំចាស់ល្អ ហើយមានរាងមូលល្អមកធ្វើ ។

របៀបលេងចាបុីឃ្លោក​គឺគេត្រះដែញដោយយកប្រអប់សូរមកផ្អឹបនឹងដើមទ្រូង ហើយផ្នែកមានព្រលួតនោះត្រូវដាក់ចុះមកក្រោម។[]

គងរ៉េង ក៏អាចប្រគុំលាយគ្នាជាមួយឧបករណ៍រ៉ាណយ (ខ្លុយ) ដូច​គ្នា​នឹងគងម៉ង់ និងចម្រៀង តេតតាវេវ របស់ជនជាតិដើមដែរ ប្រសិនបើ មានអ្នកលេងនិងច្រៀងជាមួយបាន។ តាមទំនៀមទម្លាប់ជនជាតិព្នង គងរ៉េង ត្រូវបាន លេងសម្រាប់បំពេរកូនចៅមុនចូលដំណេក ឬនៅពេលទំនេរពីការងារ ដើម្បីការកម្សាន្តអារម្មណ៍លេង, ពេលចាំចម្ការ, ទៅកម្សាន្តលេងក្នុងព្រៃ និងសម្រាប់និយាយក្នុងន័យជាពាក្យប្រស្នាអ្វីមួយពេល ដែលនៅក្នុងកម្មវិធីពិសារស្រា។

បុរសវ័យចំណាស់ជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ដែលចេះលេងឧបករណ៍គងរ៉េងនិងច្រៀងចម្រៀងព្នងយ៉ាងពីរោះ ក៏កំពុងតែអភិរក្សសម្បត្តិវប្បធម៌ខ្លួន ដែលប្រឈមនឹងបាត់បង់នៅក្នុងទឹកដីកំណើតផងដែរ៕​[]

ឯកសារយោង

កែប្រែ
  1. "អីយ៉ា!!! ប្លែកអារម្មណ៍ទៀតហើយ! តោះមកមើលឧបករណ៍ភ្លេងនិងបទចម្រៀងរបស់ជនជាតិព្នងវិញម្ដងមើល!!, [Wow !!! Feeling strange! Let's see the Bunnai Music Instruments and Songs!]". Archived from the original on 17 October 2018. Retrieved 30 សីហា 2022. Article from a blog by ឆានុន.
    Image showing modern Kong ring.
    {{cite web}}: External link in |quote= (help); More than one of |archivedate= and |archive-date= specified (help)
  2. ២,០ ២,១ កែវ, ណារុំ (២០១១). តន្ត្រីនៅប្រទេសខ្មែរ. ក្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត. p. ៤១. https://www.elibraryofcambodia.org/ebook/dorntrey-nov-brortes-khmer-ebook/. 
  3. Traditional Musical Instruments of Cambodia. Kingdom of Cambodia. p. 59. http://unesdoc.unesco.org/images/0013/001352/135257mb.pdf.