គណៈ​​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ

​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ ត្រូវ​បាន​បង្កើត​​​ឡើង​ដោយ​អនុក្រឹត្យស្ដីពីការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ ដែល​បា​ន​ចុះ​ហត្ថ​លេខា​សំរេច​នៅ​​ ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧។ ​អនុក្រឹត្យស្ដីពីការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ មាន​ន័យ​ខ្លឹម​សារ​ដូច​តទៅ៖

មាត្រា ១

កែប្រែ

បង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ) ទទួល​បន្ទុក​កំណត់​ឯកភាព​នៃ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ ដែល​មាន​សមាសភាព​ដូច​តទៅ ៖

១. ឯក​ឧត្ដម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុកទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ប្រធាន

២. ឯក​ឧត្ដម​សាស្ត្រាចារ្យបណ្ឌិត ឡុង សៀម អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា អនុ​ប្រធាន​អចិន្ត្រៃយ៍

៣. ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ព្រុំ ម៉ល់ ទី​ប្រឹក្សា​អម​គណៈ​រដ្ឋ​មន្ត្រីទទួល​បន្ទុក​ផ្នែក​ភាសា​ខ្មែរ អនុ​ប្រធាន

៤. ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ស៊ុំ ឈុំប៊ុន អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជាអគ្គ​លេខាធិការ

៥. លោក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ីវ ច័ន អនុ​ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិអគ្គ​លេខា​ធិកា​រ​រង

៦. លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស ទី​ប្រឹក្សា

៧. ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ស៊ន សំណាង ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជាទី​ប្រឹក្សា

៨. ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ឆយ យីហ៊ាង អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជាទី​ប្រឹក្សា

៩. ព្រះ​តេជ​គុណ យស ហ៊ុត ប្រធាន​ស្ដីទី​សមាគម​ធម្មទូត និង​ជាប្រធាន​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ-វត្ត​ធម្មរង្សី សមាជិក

១០. លោក​ជំទាវ​សាស្ត្រាចារ្យ​បណ្ឌិត ខ្លួត ធីតា អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជាសមាជិក

១១. ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ត្រាបុត្រ អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជាសមាជិក

១២. ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ជា ណេង អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជាសមាជិក

១៣. ឯក​ឧត្ដម​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត សំ សោភាន់ ប្រធាន​វិទ្យាស្ថាន ជីវសាស្ត្រវេជ្ជសាស្ត្រ និង កសិកម្ម សមាជិក

១៤. ឯក​ឧត្ដម​បណ្ឌិត​រដ្ឋ ត‍ិច សំណាង អគ្គ​លេខាធិការ​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា សមាជិក

១៥. លោក​សាស្ត្រាចារ្យ​បណ្ឌិត សោម សុមុនី អនុ​ប្រធាន​វិទ្យាស្ថាន មនុស្ស​សាស្ត្រនិង​វិទ្យាសាស្ត្រ​សង្គម សមាជិក

១៦. ឯក​ឧត្ដម​បណ្ឌិត ឆយ អូន សមាជិក​ក្រុម​សង្កេតការណ៍​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ សមាជិក

១៧. ឯក​ឧត្តម ឈន អៀម រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា សមាជិក

១៨. ឯក​ឧត្តម ជា ជឿន អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា សមាជិក

១៩. ឯក​ឧត្ដម ជា គាន អគ្គ​លេខាធិការ​រង​ទី ១ ក្រុម​ប្រក្សា​ជាតិ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជាអគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិរៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ សមាជិក

២០. ឯក​ឧត្ដម សូ មុយឃៀង សមាជិក​គណៈកម្មាធិការ​បណ្ឌិត​សភាទទួល​បន្ទុក​អនុម័ត​ពាក្យ​ច្បាប់ សមាជិក

២១. លោក​សាស្ត្រាចារ្យ​បណ្ឌិត សឹង ផុស សមាជិក​កណៈកម្មាធិការ​បណ្ឌិត​សភាទទួល​បន្ទុក​អនុម័ត​ពាក្យ​ច្បាប់ សមាជិក

២២. លោក​សាស្ត្រាចារ្យ​បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​ដេប៉ាតឺម៉ង់​ភាសា​វិទ្យា នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សមាជិក

២៣. លោក​សាស្ត្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​អម​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរនៅ​ពុទ្ធសាសនបណ្ឌិត្យ សមាជិក

២៤. លោក​សាស្ត្រាចារ្យ ប្រាក់ ព្រុំ សមាជិក

២៥. លោក មាស គាំ សមាជិក

២៦. លោក ពៅ ពិសិដ្ឋ អនុ​ប្រធាន​នាយកដ្ឋាន​សហ​ប្រតិបត្តិការ និង​ព័ត៌មាន នៃ គ.ទ.ក សមាជិក

២៧. តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា សមាជិក

២៨. តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សមាជិក

២៩. តំណាង​ក្រសួង​ព័ត៌មាន សមាជិក

៣០. តំណាង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សមាជិក

៣១. តំណាង​ក្រសួង និង​ស្ថាប័ន​នានា សមាជិក

៣២. តំណាង​សមាគម​អ្នក​និពន្ធ​ខ្មែរ សមាជិក

៣៣. តំណាង​ពុទ្ធសាសនបណ្ឌិត្យ សមាជិក

៣៤. លោក​សាស្ត្រាចារ្យ សន ពៅ លេខា​អចិន្ត្រៃយ៍​នៃ​វិទ្យាស្ថាន​ភាសា​ជាតិ​លេខាធិការ

៣៥. លោក​សាស្ត្រាចារ្យ ជួរ គារី ប្រធាន​ផ្នែក​ខេមរនីយកម្ម វចនានុក្រម និង​បក​ប្រែនៃ​វិទ្យាស្ថាន​ភាសា​ជាតិ លេខាធិការ

៣៦. លោក​សាស្ត្រាចារ្យ ស៊ុំ ឈុំឡុង លេខា​អចិន្ត្រៃយ៍​នៃ​វិទ្យាស្ថាន មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម លេខាធិការ

មាត្រា ២

កែប្រែ

គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ មាន​ភារកិច្ច​កំណត់​ឯកភាព​នៃ​ភាសា​ខ្មែរ​ក្នុង​ការ​សរសេរ ការ​អាន និយម​ន័យ និង​ការ​បង្កើត​ពាក្យ ជា​ពិសេស​កំណត់​គោលនយោបាយ​ជាតិ​នៃ​ភាសា ដើម្បី​អភិវឌ្ឍន៍​ភាសា​ខ្មែរ ឲ្យ​ចម្រើន​ឡើង​ប្រកប​ដោយ​និរន្តភាព និង​រក្សា​នូវ​អត្ត​សញ្ញាណ​ដ៏​ថ្លៃថ្នូរ​នៃ​ជាតិ​ខ្មែរ ។ នីតិវិធី​ និង​ដំណើការ​អនុវត្តភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ ត្រូវ​កំណត់​ដោយ​បទបញ្ជា​ផ្ទៃ​ក្នុង ។

មាត្រា ៣

កែប្រែ

សមាជិក និង​ទី​ប្រឹក្សា​នៃ​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ ត្រូវ​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន ។
តំណាង​ក្រសួង​ស្ថាប័ន​នានា ដែល​ទទួល​ការ​ចាត់តាំង​ពី​សាមី​ក្រសួង ស្ថាប័ន នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន ក្នុង​ករណី​ចាំបាច់ ។ គណៈ​កម្មាធិការ​នេះ ធ្វើ​ការ​ប្រជុំ​ការងារ​បច្ចេក​ស័ព្ទ​មួយ​សប្ដាហ៍​ម្ដង និង​ប្រជុំ​រួម​ប្រចាំ​ខែ ។ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ មាន​ភារកិច្ច​កោះ​ប្រជុំ​ដោយ​កំណត់​​​ប្រធាន​បទ ទី​កន្លែង និង​កាល​បរិច្ឆេទ​នៃ​ការ​ប្រជុំ​តាម​ការ​ចាំបាច់ ។ អនុសាសន៍ ឬ​គោលនយោបាយ​ភាសា​ខ្មែរ ដែល​ស្នើ​ឡើង​ក្នុង​អង្គ​ប្រជុំ​រួម​នីមួយៗ នឹង​ត្រូវ​ដាក់​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រាប់​ពិចារណា និង​ចាត់​វិធាន​ការ​អនុវត្ត​នៅ​ទូទាំង​ប្រទេស តាម​លទ្ធភាព​ជាក់ស្ដែង ។

មាត្រា ៤

កែប្រែ

គណៈ​កម្មាធិការ​នេះ មាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​មួយ ដែល​មាន​ទីតាំង​នៅ​វិទ្យាស្ថាន​ភាសា​ជាតិ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ជា​ជំនួយ​ការ ។
លេខាធិការដ្ឋាន ជា​អង្គភាព​បច្ចេកទេស​ដែល​ជួយ​គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ ក្នុង​ការងារ​ភាសា​ខ្មែរ ការងារ​រដ្ឋបាល និង​ហិរញ្ញកិច្ច ហើយ​និង​ការងារ​ផ្សេងៗទៀត​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​គណៈកម្មាធិការ​នេះ ។
សមាសភាព ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​លេខាធិការដ្ឋាន​នេះ ត្រូវ​កំណត់​ដោយ​សេចក្ដី​សម្រេច​របស់​ប្រធាន​គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ ។

មាត្រា ៥

កែប្រែ

ថវិកា​សម្រាប់​ធានា​ដំណើរ​ការ​ក្នុង​ លេខាធិការដ្ឋាន និង​ការ​ប្រជុំ​នានា ជា​ថវិកា​ជាតិ​តាម​គម្រោង ដែល​ស្នើ​ឡើង​ដោយ​គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ តាម​រយៈ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ។
គណៈ​កម្មាធិការ​នេះ អាច​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ហើយ​និង​ពី​ប្រភព​ផ្សេង​ៗ ទៀត ។

មាត្រា ៦

កែប្រែ

គណៈ​កម្មាធិការ​នេះ អាច​បង្កើត​ក្រុម​ការងារ​បច្ចេក​ស័ព្ទ​ភាសា​ខ្មែរ និង​អនុ​គណៈ​កម្មការ​ឯកទេស​ភាសា​ខ្មែរ​ផ្សេង​ៗ ទៀត តាម​សេចក្ដី​ត្រូវ​ការ​ចាំបាច់ ។

មាត្រា ៧

កែប្រែ

គណៈ​កម្មាធិការ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​រាជ​បណ្ឌិត​សភា​កម្ពុជា ។

មាត្រា ៨

កែប្រែ

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​ រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន រដ្ឋ​មន្ត្រី និង​រដ្ឋ​លេខាធិការ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សមាសភាព​គណៈ​កម្មាធិការ ដូច​មាន​ចែង​ក្នុង​មាត្រា ១ ត្រូវ​អនុវត្ត​អនុ​ក្រឹត្យ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ ។

ធ្វើ​នៅ​រាជធានី​ភ្នំពេញ, ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧

នាយក​រដ្ឋមន្ត្រី


ហ៊ុន សែន

ឯកសារ​យោង

កែប្រែ