ឃុំកំពង់ពពិល(ស្រុកពារាំង)
ឃុំកំពង់ពពិល(ស្រុកពារាំង) (អង់គ្លេស: Kampong Popil Commune) ស្ថិតនៅក្នុង ស្រុកពារាំង ខេត្តព្រៃវែង មាន ១០ភូមិ÷
ឃុំកំពង់ពពិល(ស្រុកពារាំង) | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
១៤០៨០១០១ | ភូមិបទសន្ទ្រា | Bat Santrea Village | |
១៤០៨០១០២ | ភូមិកំពង់ពពិល | Kampong Popil Village | |
១៤០៨០១០៣ | ភូមិព្រែកកាំភ្លើង | Preaek Kamphleung Village | |
១៤០៨០១០៤ | ភូមិជំនីក | Chumnik Village | |
១៤០៨០១០៥ | ភូមិត្រាល | Tral Village | |
១៤០៨០១០៦ | ភូមិគគរ | Kokor Village | |
១៤០៨០១០៧ | ភូមិខ្សុំជើង | Khsom Cheung Village | |
១៤០៨០១០៨ | ភូមិខ្សុំត្បូង | Khsom Tboung Village | |
១៤០៨០១០៩ | ភូមិពហ៊ារ | Pohear Village | |
១៤០៨០១១០ | ភូមិតាំងរលាង | Tang Roleang Village |
ព្រំប្រទល់នៃឃុំកំពង់ពពិល(ស្រុកពារាំង)
ឃុំកំពង់ពពិល(ស្រុកពារាំង) | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងត្បូង (S) | ខាងលិច (W) | ខាងជើង (N) | |
អប់រំ
កែប្រែបឋមសិក្សា
កែប្រែ·សាលាបឋមសិក្សាកំពង់ពពិល ·សាលាបឋមសិក្សាត្រាល ·សាលាបឋមសិក្សាខ្សុំជើង ·សាលាបឋមសិក្សាខ្សុំត្បូង ·សាលាបឋមសិក្សាតាំងរលាង
.អនុវិទ្យាល័យ មេសប្រចាន់
វិទ្យាល័យ
កែប្រែ· វិទ្យាល័យហ៊ុនសែនកំពង់ពពិល
សាសនា
កែប្រែព្រះពុទ្ធសាសនា
កែប្រែវត្ត
កែប្រែ· វត្តកំពង់ពពិល · វត្តត្រាល · វត្តខ្សុំជើង · វត្តខ្សុំត្បូង · វត្តតាំងរលាង
ផ្សារ
កែប្រែ=ផ្សារកំពង់ពពិល: ផ្សារនេះស្ថិតនៅខាងជើងវត្តកំពង់ពពិល។ កាលពីចុងឆ្នាំ 2020 ផ្សារនេះត្រូវបានឆេះខូចខាតស្ទើរទាំងស្រុង។ បន្ទាប់មកនៅដើមឆ្នាំ 2021 គេបាន បញ្ចុះបឋមសិលាសាងសង់ផ្សារនេះម្ដងទៀតដោយធ្វើវាជាផ្សារពីរជាន់។នៅខាងលិចផ្សារនេះមានស្ពានថ្មចាស់ដែលគេនិយមហៅស្ពានលោកតាកែយឺនឬស្ពានកំពង់ពពិលចាស់។ស្ពាននេះសង់ឆ្លងកាត់ទន្លេតូចដោយត្រើយខាងកើតជាទឹឹកដីខេត្តព្រៃវែង(ឃុំកំពង់ពពិល)ហើយចំណែកត្រើយខាងលិចវិញជាទឹកដីខេត្តកណ្ដាល(ឃុំកំពង់ចំលង)៕
=ផ្សារខ្សុំជើងឬផ្សារតាកឹម:ផ្សារនេះស្ថិតនៅខាងលិចវត្តខ្សុំជើង។វាមានលក្ខណៈជាផ្សារក្រមួនព្រោះផ្សារនេះមានអ្នកលក់ដូរត្រឹមតែម៉ោង៧ព្រឹកទេហួសពីម៉ោងនេះផ្សារត្រូវរើហើយ។ផ្សារនេះមានអ្នកលក់ដូរមកពីភូមិជុំវិញ។ព្រលឹមម៉ោង៤គេឃើញមានអ្នកលក់ដូរទៅលក់បណ្ដើរៗហើយៗអ្នកស្រុកក៏ងើបទៅផ្សារទាំងព្រលឹមស្រាងៗដែររហូតដល់ព្រឹកម៉ោង៧ទើបអស់មនុស្សពីផ្សារ។កាលដើមឡើយដីផ្សារនេះមិនចង្អៀតដូចឥឡូវទេ គឺតាមចាស់និយាយគឺដីម្ដុំផ្សារជាទួលមួយមានសាលាឆទានមួយគេហៅថាសាលាតាកឹមហើយនៅម្ដុំនោះមានប្រឡាយទឹកហូរចាក់ទៅបឹងឈូកនិងមានស្ពានឈើមួយឆ្លងប្រឡាយនោះត្រង់ខាងលិចផ្សារសព្វថ្ងៃ។ប៉ុន្តែគួរឱ្យស្ដាយពេលវេលាចេះតែដើរទៅមុខយូរៗទៅដីត្រង់នោះចេះតែរួមតូចទៅៗហើយសាលាតាកឹមក៏បាត់ស្ពានក៏បាត់ប្រឡាយក៏បាត់សល់តែដីតូចចង្អៀតដែលជាដីផ្សារសព្វថ្ងៃនេះ៕
ឯកសារពិគ្រោះ
កែប្រែ- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.