ឃុំជុំគ្រៀល (អង់គ្លេស: Chum Kriel Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត មាន ០៤ភូមិ

ឃុំជុំគ្រៀល
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
០៧០៧០២០១ ភូមិត្រពាំងធំ Trapeang Thum Village
០៧០៧០២០២ ភូមិជុំគ្រៀល Chum Kriel Village
០៧០៧០២០៣ ភូមិសំរ៉ោង Samraong Village
០៧០៧០២០៤ ភូមិកំពង់កណ្ដាល Kampong Kandal Village

ព្រំប្រទល់នៃឃុំជុំគ្រៀល

ឃុំជុំគ្រៀល ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)
ព្រែកក្បាលរមាស (ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ) ឃុំកំពង់កណ្តាល ស្រុកកំពត សមុទ្រ ឃុំត្រពាំងធំ ឃុំកំពង់សំរោង ស្រុកទឹកឈូ

ស្ថិតិប្រជាជន

កែប្រែ

ជាឃុំមួយដែលមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានប្រជាជនរស់នៅចំនួន 5,531នាក់​ ក្នងឆ្នាំ​ 1998-03-03,និង 5,834នាក់ ក្នុងឆ្នាំ 2008-03-03[][] ) ហើយប្រជាជនដែលរស់នៅទីនោះមានចម្រុះជាតិសាសន៏ដូចជា ជនជាតិខ្មែរ និង ជនជាតិ ខ្មែរកាត់ចិន និង ជនជាតិអីុស្លាមផងដែរពូកគេភាគច្រើនជាអ្នកស្រែចម្ការនិងប្រកបរបរលក់ដូរនៅតាមផ្ទះនិងតាមសាលារៀន​ ។និងមួយផ្នែកទៀតប្រកបរបរនេសាទត្រី និង​ កម្មករស្រែអំបិល និង​ មួយផ្នែកទៀតផលិតនំទៅតាមរដូវកាល ហើយនៅពេលរដួវផលិតនំម្ដងៗធ្វើអោយប្រជាជនដែលរស់នៅទីនោះមានការងារធ្វើច្រើន និង​ មានប្រាក់ចំនូលច្រើនផងដែរទៅតាមរដូវកាលផងដែរ។ព្រោះនៅពេលរដូវកាលផលិតនំ គេច្រើនធ្វើនៅរដូវភ្លៀងធ្លាក់ ព្រោះរដូវនោះមានតម្រូវការច្រើន ។​ នៅឯរដូវប្រាំងវិញពួកគេប្រកបរបរសីុឈ្នួលស្រែអំបិលហើយប្រជាជនដែលរស់នៅតំបន់ជិតនោះបានពឹងផ្អែកទៅលើរបរនោះទាំងស្រុងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពូកគេ។ហើយឃុំជុំគ្រៀលក៏ជាឃុំមួយដែលសម្បូរទៅដោយអ្នកផលិតអំបិលនិងផលិតនំទៅតាមរដូវផងដែរ។នៅក្នុងឃុំជុំគ្រៀលមានវត្តមួយដែលនៅក្នុងវត្តនោះមានព្រៃស្តុកមួយនៅក្នុងបរវេនវត្តនោះហើយក៏មានសត្វគ្រៀលជាច្រើនបានទៅរស់នៅក្នុងព្រៃនោះហើយក៏បានដាក់ឈ្មោះថា(ជុំគ្រៀល)ពីព្រោះជាទីកន្លែសដែលសម្រាប់ប្រជុំនៅសត្វគ្រៀលជាច្រើននៅក្នុងព្រៃនោះ។ហើយក៏មានសាលារៀននៅជិតវត្តនោះផងដែរ ដែលមានសាលា កម្រិតបឋមសិក្សា,និង អនុវិទ្យាល័យនៅទីនោះផងដែរ។ សាលាបឋមសិក្សា មានឈ្មោះថា សាលាបឋមសិក្សាហ៊ុនសែនម៉ារីកូជុំគ្រៀល,​ ហើយអនុវិទ្យាល័យមានឈ្មោះថា អនុេវិទ្យាល័យហ៊ុនសែនជុំគ្រៀល។រីឯវត្តនោះវិញមានឈ្មោះថា វត្តជុំគ្រៀល ហើយនៅជិតក្លោងទ្វាវត្តជុំគ្រៀលនោហក៏មានផ្សារតូចល្មមមួយដែរ ដែលនៅជាប់និងផ្លូវជាតិលេខបី មានឈ្មោះថា ផ្សារជុំគ្រៀល។

  1. ភូមិត្រពាំងធំ
  2. ភូមិជុំគ្រៀល
  3. ភូមិសំរោង
  4. ភូមិកណ្តាល
  1. Chum Kriel Population
  2. National Institute of Statistics