ស្រុកទឹកឈូ
អត្ថបទ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយ [[::ស្រុកទឹកឈូ|ស្រុកទឹកឈូ]]. (ពិភាក្សា) |
ស្រុកទឹកឈូ (អង់គ្លេស: Tuek Chhou District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមាន ១៣ឃុំ និង ៥៥ភូមិ÷
ស្រុកទឹកឈូ | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
០៧០៧០១ | សង្កាត់បឹងទូក ក្រុងបូកគោ | Boeng Tuk Commune | ៣ |
០៧០៧០២ | ឃុំជុំគ្រៀល | Chum Kriel Commune | ៤ |
០៧០៧០៣ | ឃុំកំពង់ក្រែង | Kampong Kraeng Commune | ៥ |
០៧០៧០៤ | ឃុំកំពង់សំរោង | Kampong Samraong Commune | ៣ |
០៧០៧០៥ | ឃុំកណ្ដោល | Kandaol Commune | ៥ |
០៧០៧០៦ | សង្កាត់កោះតូច ក្រុងបូកគោ | Kaoh Touch Commune | ៤ |
០៧០៧០៧ | ឃុំកូនសត្វ | Koun Satv Commune | ៣ |
០៧០៧០៨ | ឃុំម៉ាក់ប្រាង្គ | Makprang Commune | ៣ |
០៧០៧០៩ | សង្កាត់ព្រែកត្នោត ក្រុងបូកគោ | Preaek Tnoat Commune | ៤ |
០៧០៧១២ | ឃុំព្រៃឃ្មុំ | Prey Khmum Commune | ៤ |
០៧០៧១៣ | ឃុំព្រៃថ្នង | Prey Thnang Commune | ៥ |
០៧០៧១៥ | ឃុំស្ទឹងកែវ | Stueng Kaev Commune | ៥ |
០៧០៧១៦ | ឃុំថ្មី | Thmei Commune | ៦ |
០៧០៧១៧ | ឃុំត្រពាំងព្រីង | Trapeang Pring Commune | ៤ |
០៧០៧១៨ | ឃុំត្រពាំងសង្កែ | Trapeang Sangkae Commune | ៣ |
០៧០៧១៩ | ឃុំត្រពាំងធំ | Trapeang Thum Commune | ៤ |
ចំនួនភូមិសរុប | ៦៦ |
ព្រំប្រទល់នៃស្រុកទឹកឈូ
ស្រុកទឹកឈូ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ប្រវត្តិ
កែប្រែស្រុកទឹកឈូ ជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើនដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ។ ហើយនៅក្នុងស្រុកទឹកឈូមាននូវ ភូមិចំនួន ៦៦និងមានប្រជាពលរដ្ឋរស់នៅ ២១៧៩៨គ្រួសារ មានមនុស្សសរុប ១០៩៤៥១នាក់ ស្រី ៥៦៥៧៧នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៦៥៧០៨នាក់ ស្រី ៣៣៩៧៦នាក់ ក្នុងនោះជនជាតិខ្មែរឥស្លាមមានចំនួន ២៩០៦គ្រួសារ មនុស្ស សរុប ១១៤៥៦នាក់ ស្រី ៥៨៨២នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៧១៧៦នាក់ ស្រី ៣៦៤៦នាក់។ ដង់ស៊ីទេប្រជាពរដ្ឋ ៧១នាក់ក្នុង ១គីឡូម៉ែត្រការេ ប្រជាពលរដ្ឋប្រមាណ ៨៩% ជាកសិករ រស់នៅ ពឹងផ្អែកលើកវិស័យកសិកម្មជាចម្បង ក្រៅពីនេះមានមុខរបរដូចជា នេសាទ សិប្បករ ពាណិជ្ជករ និង មន្ត្រីរាជការ។ នៅខែឧសភា ឆ្នាំ២០០៩ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ប្រកបដោយជោគជ័យក្រោមច្បាប់ស្តីពីការបោះឆ្នោ ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ក្រុមប្រឹក្សាស្រុក រួមជាមួយគណៈអភិបាលស្រុក បានអនុវត្តនូវតួនាទី និង ភារកិច្ច របស់ខ្លួន ដើម្បីអភិបាលកិច្ច និង ការអភិវឌ្ឍន៍នៅមូលដា្ឋនស្របតាមច្បាប់គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង លិខិតបទដ្ឋានគតិយុត្តនានា។ ផ្អែកតាមច្បាប់ និង ការណែនាំរចនា សម្ព័ន្ធរដ្ឋបាលស្រុកទឹកឈូ បច្ចុប្បន្នមានៈ ក្រុមប្រឹក្សាស្រុកមានចំនួន ១៧រូប ស្រី ១រូប គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ មានសមាសភាព ៣០នាក់ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានសមាសភាព ៤១នាក់ គណៈអភិបាលស្រុក ៥រូប ស្រី ១រូប, នាយករដ្ឋបាល ១រូប, នាយករងរដ្ឋបាល ២រូប ស្រី ១រូប, មានការិយាល័យចំណុះរដ្ឋបាលស្រុកចំនួន ៣ គឺ ការិយាល័យផែនការនិងគាំទ្រឃុំ មានមន្ត្រី ៣រូប ស្រី ២រូប, ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ មានមន្ត្រី ៨រូប ស្រី ៤រូប, ការិយាល័យ អន្តរវិស័យ មានមន្ត្រី ៤រូប ស្រី ២រូប និង ស្មៀនឃុំ ១៦រូប ស្រី ២រូប។ ស្រុកមានសក្តានុពលសេដ្ឋកិច្ច បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍។ ផ្អែកលើ ធនធានខាងលើនេះ ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍ ៥ឆ្នាំ(២០១១ - ២០១៥) និង កម្មវិធី វិនិយោគបីឆ្នាំរកិល(២០១២ - ២០១៤) ដើម្បីកំណត់ចក្ខុវិស័យ គោលបំណងជាក់លាក់ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច និង លើកកំពស់គុណភាព តម្រូវការរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋ។
រមណីដ្ឋាន
កែប្រែស្រុកទឹកឈូមានភ្នំចំនួន២៩គឺ
- ភ្នំកំចាយ
- ភ្នំឈ្ងោក
- ភ្នំកូនសត្វ
- ភ្នំក្បាលរមាស
- ភ្នំសាលាបុណ្យ
- ភ្នំកំបោ
- ភ្នំទំនប់ប្រទាក់ក្រឡា
- ភ្នំកែវ
- ភ្នំស្រងិល
- ភ្នំដុបស្រឡៅ
- ភ្នំខ្នុរ
- ភ្នំខ្ពបទ្វារថ្វី
- ភ្នំគុកធ្យូង
- ភ្នំរោងចក្រស៊ីម៉ង់ត៍ចក្រីទីង
- ភ្នំបុសញិញ
- ភ្នំតាប៉ុក
- ភ្នំប្រវឹកពង
- ភ្នំខ្ជាយ
- ភ្នំធំ
- ភ្នំតូច
- ភ្នំដងនង្គល
- ភ្នំបទទ្វារយាយម៉ៅ
- ភ្នំបន្ទាយចាស់
- ភ្នំឃ្លៃ
- ភ្នំត្នោត
- ភ្នំចង្ហោន
- ភ្នំដង្កូវវែង
- ភ្នំស
- ភ្នំធ្លើយ