ឃុំព្រែកត្នោត
ឃុំព្រែកត្នោត (អង់គ្លេស: Preaek Tnaot Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត មាន ០៤ភូមិ៖
ឃុំព្រែកត្នោត | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
០៧០៧១១០១ | ភូមិត្រពាំងរពៅ | Trapeang Ropov Village | |
០៧០៧១១០២ | ភូមិព្រែកក្រែង | Preaek Kraeng Village | |
០៧០៧១១០៣ | ភូមិព្រែកត្នោត | Preaek Tnaot Village | |
០៧០៧១១០៤ | ភូមិចង្ហោន | Changhaon Village |
ព្រំប្រទល់នៃឃុំព្រែកត្នោត
ឃុំព្រែកត្នោត | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ឃុំកោះតូច ស្រុកទឹកឈូ | ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ | សមុទ្រ | ឃុំកោះតូច ស្រុកទឹកឈូ |
ប្រវត្តិឃុំ
កែប្រែមានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិព្រែកត្នោត និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងឃំុនេះមានគ្រួសារប្រហែលជាង១៥៦០[១]ហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[២]គ្រួសារដែលបានរស់នៅទីនេះ។ឃំុនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោ ដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង ងាវ គ្រំ មឹគ ហើយឃំុនេះជាឃំុទី៏៨នៃឃំុទាំង១៦ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ជាមួយគ្នានេះដែរឃំុនេះក៏មានការអភិវឌ្ឍខ្លាំងណាស់ដែរ ប្រជាជនអាចប្រកបរបរចិញ្ចឹមេជីវិតបានធូរធារ ហើយមានភាគតូចប៉ុណ្ណោះដែលមានជីវភាពខ្វះខាតដោយសារពួកគេមិនយល់ដឹងសង្គមខាងក្រៅអោយបានច្បាដ។ ហើយបញ្ហាសន្តិសុខមិនសូវមានទេ គឺមានភាពស្ងប់ស្ងាត់គួរអោយកំសម្គាល់។ តែបញ្ហាដែលធ្វើអោយឃំុគ្មានសណ្តាប់ធ្នាប់គឺយុវជនមិនបានចូលសាលាហើយប្រើប្រាស់គ្រឿងញៀន។[៣]
ឃុំព្រែកត្នោត
កែប្រែហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[៤]
- ភូមិត្រពាំងរពៅ
- ភូមិព្រែកក្រែង
- ភូមិព្រែកត្នោត
- ភូមិចង្ហោន
ភូមិព្រែកត្នោត
កែប្រែកាលពីដើមភូមិព្រែកត្នោតគឺស្ថិតនៅក្នុងឃុំកោះតូចនៅឡើយ នៅសម័យអាណានិគមនិយមបារាំង ភូមិនេះមិនទាន់មានផ្លូវចាក់កៅស៊ូដូចសព្វថ្ងៃទេ គឺមានផ្លូវសម្រាប់តែរទេះចាក់គ្រួសក្រហមប៉ុណ្ណោះ ហើយនឹងមានស្ពានឈើតូចមួយនៅចំកណ្តាលភូមិសម្រាប់ឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់ទៅមក ។ ភូមិព្រែកត្នោតមានប្រវត្តិកើតឡើងនៅឆ្នាំ១៩២៨ ( មុនសម័យសង្គមរាស្រ្តនិយម ) ដោយមានពាក្យតំណាលថា កាលពីដើមឡើយភូមិនេះ គ្រាន់តែជាកោះតូចមួយ ដែលមិនសូវមានមនុស្សរស់នៅប៉ុន្មានទេ ចំណេរក្រោយមកកោះនោះ ក៏ប្រែក្លាយមកជាព្រែកបែកជាបីហូរអមសងខាងកោះនោះវិញ ដោយមានទឹកហូរច្រោះចាក់ពីលើភ្នំបូកគោមក ហើយនៅ ចំកណ្តាលព្រែកនោះមានដុះដើមត្នោតឈ្មោលចំនួនពីរដើម ដែលមានកម្ពស់ខ្ពស់ ។ លុះក្រោយមកទឹកព្រែកបានហូរចាក់ស្រុះ ធ្វើឱ្យកោះចេះតែបាក់ដីបន្តិចម្ដងៗ រហូតដល់ដើមត្នោតនោះក៏រលំចូលក្នុងព្រែក ហេតុដូច្នេះបានជាគេនាំគ្នាហៅថា ព្រែកត្នោត រហូតដល់សព្វថ្ងៃ[៥]។
ភូមិព្រែកក្រែង
កែប្រែកាលពីដើមនៅជាប់នឹងភូមិព្រែកត្នោតមានព្រែកមួយ ដែលសម្បូរទៅដោយក្រែងឈាមនៅក្នុងសមុទ្រ ហើយប្រជាជនភាគច្រើនតែងតែនិយមទៅរាវក្រែងនៅទីនោះមិនថាប្រុស ឬស្រីសម្រាប់យកទៅចម្អិនអាហារ ។ លុះក្រោយមកប្រជាជនមួយចំនួន ដែលរស់នៅក្នុងភូមិព្រែកត្នោតបានផ្លាស់ទីលំនៅមករស់នៅតំបន់នេះវិញ ដោយប្រកបរបរជាអ្នកនេសាទ និងរាវក្រែងចិញ្ចឹមជីវិត ហើយជាទម្លាប់តែតំបន់ណា ដែលនៅជាប់នឹងមាត់ព្រែកប្រជាជនច្រើននិយមហៅថា កំពង់ក្រែង ហេតុដូចនេះ ហើយទើបបានគេហៅភូមិកំពង់ក្រែង ។ លុះក្រោយមកនៅឆ្នាំ ១៩៧៩ ភូមិនេះក៏ប្រែឈ្មោះមកជាភូមិព្រែកក្រែងជាប់មករហូតដល់សព្វថ្ងៃនេះ[៦]។
ភូមិត្រពាំងរពៅ
កែប្រែតាមការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ និងចៅអធិការវត្តបានតំណាលថា ភូមិត្រពាំងរពៅនេះ បានកកើតឡើងដំណាលគ្នាជាមួយភូមិព្រែកក្រែង និងភូមិព្រែកត្នោតដែរ ប៉ុន្តែបានការអះអាងខុសៗ គ្នាទាក់ទងនឹងប្រវត្តិនៃការកកើតភូមិនេះ ដែលព័ត៌មានទាំងនេះមានដូចខាងក្រោម ៖
កាលពីដើមឡើយមានដូនចាស់ម្នាក់ឈ្មោះយាយពៅបានមករស់នៅភូមិនេះ មុនដំបូងគេបង្អស់ដោយប្រកបរបរធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ។ ដោយសារកង្វះខាតនូវទឹកសម្រាប់ស្រោចស្រប់លោកយាយពៅ ក៏បានហៅបងប្អូន និងប្រជាជននៅក្នុងភូមិជីកត្រពាំងនៅជាប់ផ្ទះរបស់គាត់ ដើម្បីយកទឹកប្រើប្រាស់ដោយហេតុនេះហើយទើបគេនាំគ្នាហៅថា ត្រពាំងលោកយាយពៅ ។ លុះក្រោយមកទៀតឈ្មោះនេះក៏បានក្លាយមកជាត្រពាំង រពៅមកដល់បច្ចុប្បន្ន ហើយដើម្បីរលឹកគុណដល់លោកយាយពៅ ប្រជាជននៅក្នុងភូមិបានកសាងវត្តមួយនៅទីនោះ ( មានអាយុកាលប្រហែល៧៥ឆ្នាំ ) នឹងបានដាក់ឈ្មោះថា វត្តត្រពាំងរពៅ ។
កាលជំនាន់ដើមមិនមានផ្លូវថ្មើរជើងនៅក្នុងភូមិត្រពាំងរពៅទេ ភាគច្រើនអ្នកធ្វើដំណើរតាមទូកចូលមករកស៊ីនៅភូមិនេះ តែងតែមកឈប់សំចតនៅក្បែរខ្នោច ( ថ្លុកត្រពាំង ) ទឹកសាបមួយកន្លែង ដើម្បីដាំបាយ និងចម្អិនអាហារនៅទីនោះ ។ នៅជំនាន់នោះ អ្នកនេសាទគេតែងតែទៅកាប់មែកឈើ ដើម្បីចងផ្អោបជាបីចូលគ្នា ( មុំ៣ ) ធ្វើជាពៅសម្រាប់បញ្ឈរចម្អិនអាហារ ដោយហេតុនេះហើយទើបគេនាំគ្នាដាក់ឈ្មោះភូមិនេះថា ត្រពាំងរពៅ អាស្រ័យដោយមានសំណាក់ត្រពាំង និងពៅជាសម្ភារៈចម្អិនអាហារដែលបន្សល់ទុកនៅទីនោះ[៧]។
ភូមិចង្ហោន
កែប្រែកាលពីដើមឡើយនៅភូមិចង្ហោនសម្បូរទៅដោយព្រៃឈើធំៗ និងភ្នំខ្ពស់ៗ ជាកន្លែងស្នាក់អាស្រ័យនៃសត្វសាហាវផ្សេងៗ មានដូចជា ខ្លា និងឆ្កែចចកដែលមិនមានមនុស្សណាហ៊ានចូលមករស់នៅទេ ។ លុះក្រោយមកមានបុរសចំណាស់ម្នាក់ឈ្មោះ តាហ៊ោន ជាមនុស្សចេះមន្តអាគមខ្លាំងពូកែបានចូលមកកាប់ឆ្ការព្រៃនៅទីនោះ ដើម្បីដាំដំណាំ និងចិញ្ចឹមសត្វ ដោយមិនមានគ្រោះថ្នាក់កើតឡើងចំពោះរូបគាត់ឡើយ ។ ដោយមើលឃើញនូវភាពខ្លាំងពូកែរបស់តាហ៊ោន ប្រជាជនក៏បាននាំគ្នាហៅឈ្មោះភូមិនោះថា ភូមិតាហ៊ោន ។ ចំណេរតមកទៀត អ្នកភូមិក៏ប្តូរឈ្មោះមកជាភូមិ ចោងហោង វិញ ដោយសារទីតាំងភូមិសាស្រ្តតំបន់នេះសម្បូរទៅដោយភ្នំខ្ពស់ៗ និងមានសណ្ឋានដូចជា មនុស្សអង្គុយចោងហោង ក្បាលដាំចុះទៅក្រោម លុះយូរៗទៅ ពាក្យនេះបានក្លាយមកជាពាក្យចង្ហោន មកទល់សព្វថ្ងៃ[៨]។
ទួលសាលា ឬអ្នកតាត្រង់
កែប្រែទួលសាលាមានប្រវត្តិកើតឡើងនៅកំឡុងឆ្នាំ ១៩៣២ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកត្នោត មុននឹងកើតមានឈ្មោះទួលសាលានេះឡើង ដោយសារមានរឿងតំណាលរបស់ប្តីប្រពន្ធចំណាស់ មួយគូរឈ្មោះតាសឹកយាយអេង ជាជនជាតិចិនដែលពួកគាត់ទាំងពីរនាក់បានធ្វើផ្ទះនៅជាប់នឹងរបងវត្ដព្រែកត្នោត ហើយមានរឿងក្តីក្តាំងជាមួយព្រះសង្ឃដោយសារសត្វពាហនៈ ដែលយាយតាចិញ្ចឹមចេះតែចូលទៅរំខាន និងស៊ីដំណាំ ដែលព្រះសង្ឃបានដាំ ។ កាលនោះគាត់ទាំងពីរនាក់ប្តីប្រពន្ធបាននាំគ្នាបានទៅបន់ស្រន់នៅទីទួលមួយដែលអ្នកភូមិមានជំនឿថាមានមហិទ្ធិរិទ្ធខ្លាំងពូកែ ហើយអ្នកភូមិឱ្យឈ្មោះកន្លែងនោះថាជាកន្លែងរបស់អ្នកសច្ចាំង អ្នកត្រង់ ដោយគាត់ទាំងពីរដាក់ខសន្យា និងធ្វើសាលាជូនអ្នកតាសច្ចាំងកាលណាឈ្នះរឿងក្ដីនោះ ។ ក្នុងការប្ដឹងផ្តល់នោះគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏បានឈ្នះដូចបំណងទើបគាត់ជឿចំពោះភាពសក្ដ័សិទ្ធរបស់ទីទួល ដែលជាកន្លែងពួកគាត់បានបន់ស្រន់នោះ ។ ពួកគាត់ក៏បាននាំគ្នាសាងសង់សាលាមួយខ្នងនៅទីនោះតាមពាក្យដែលគាត់បានសន្យា ។
ដោយមើលឃើញនូវភាពសក្ដ័សិទ្ធនេះ ធ្វើឱ្យអ្នកភូមិជុំវិញនោះមានជំនឿ និងបន់ស្រន់សុំសេចក្ដីសុខ និងលាភសក្ការៈផ្សេងៗ ទៅតាមបំណងពួកគេ ហើយកន្លែងនោះទៀតសោតត្រូវបានអ្នកភូមិរៀបចំធ្វើបុណ្យសែនព្រេងជារៀងរាល់ឆ្នាំគឺបុណ្យរំលឹកនឹកគុណចំពោះអ្នកសច្ចាំង និងបន់ស្រន់ សូមសេចក្តីសុខហើយ កន្លែងនោះបានក្លាយជាកន្លែងសក្ការៈបូជាយ៉ាងសក្ដ័សិទ្ធ ។ ហេតុដូចនេះហើយ ទើបអ្នកភូមិហៅទីទួលនោះថា ទួលសាលា រហូតមកដល់សព្វថ្ងៃនេះ ។
ឯកសារយោង
កែប្រែ- ↑ TUEK CHHOU (District)on www.citypopulation.de 03,11,2017
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ [១]
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ ប្រភព លោកតា បឹម ជា អាយុ៨៥ឆ្នាំ និងលោកតាសុខ ជា អាយុ៨២ឆ្នាំ ជាអាចារ្យវត្តព្រែកត្នោត (អង្គការសង្គ្រោះសត្វព្រៃកម្ពុជា)។
- ↑ ប្រភព លោកតា អ៊ុច ក្រៃអាយុ៨១ឆ្នាំ និងលោកតា ឌឹក សុខ អាយុ៨៥ឆ្នាំ ជាព្រឹទ្ធារ្យភូមិព្រែកក្រែង (អង្គការសង្គ្រោះសត្វព្រៃកម្ពុជា)
- ↑ ប្រភពព្រះតេជគុណ ចាប មុន ព្រះជន្ម ៨២ព្រះវស្សា ចៅអធិការវត្តត្រពាំងរពៅ និងលោកតា អ៊ួន ត្រែអាយុ ៨២ឆ្នាំ អាចារ្យវត្តត្រពាំង រពៅ (អង្គការសង្រោះសត្វព្រៃកម្ពុជា) ។
- ↑ លោក ជុន ទី អាយុ៦២ឆ្នាំ ក្រុមប្រឹក្សាឃុំព្រែកត្នោត និងលោកឈួន ឆាន អាយុ៣៨ឆ្នាំមេភូមិចង្ហោន(អង្គការសង្រ្គោះសត្វព្រៃកម្ពុជា)។