ឃុំរកាពប្រាំ មានទីតាំងនៅប៉ែកខាងជើង នៃសាលាក្រុងសួងមានចម្ងាយប្រមាណ ១៥គីឡូម៉ែត ហើយជាឃុំមួយក្នុងចំណោមឃុំទាំង១៤ នៃស្រុកត្បូងឃ្មុំ ដែលមានព្រំប្រទល់៖

·        ខាងជើងទល់នឹង ឃុំទូលស្នួល ឃុំឈូកស្រុកក្រូចឆ្មារ

·        ខាងត្បូងទល់នឹង ឃុំគរ ស្រុកត្បូងឃ្មុំ

·        ខាងកើតទល់នឹង ស្រុកតំបែរ

·        ខាងលិចទល់នឹង ឃុំថ្មពេជ្រ ឃុំពាមជីលាំងស្រុកត្បូងឃ្មុំ

ឃុំរកាពប្រាំចែកចេញជា ២១ភូមិ៖

តារាងឈ្មោះភូមិ និងលេខកូដភូមិនៅក្នុងផែនទី

https://worldpostalcode.com/cambodia/tbong-khmum/tboung-khmum/roka-po-pram​

ល.រ ឈ្មោះភូមិ ឈ្មោះភូមិជាអក្សរឡាតាំង លេខកូដភូមិ (Post codes)
1.   ភូមិចុងអូរ Chong Ou ០៣៣១៣
2.   ភូមិវាលវង់ Veal Vong ០៣៣១៣
3.   ភូមិព្រះអង្គ       Preah Angk ០៣៣១៣
4.   ភូមិរកាពប្រាំទី១ Roka Pram Ti Muoy ០៣៣១៣
5.   ភូមិរកាពប្រាំទី២ Roka Pram Ti Pir ០៣៣១៣
6.   ភូមិច័ន្ទនិមិត្ដ Chant Nimitt ០៣៣១៣
7.   ភូមិវិហារសំបូរ Vihear Sambour ០៣៣១៣
8.   ភូមិឈូកសណ្ដល់ Chhuk Sandal ០៣៣១៣
9.   ភូមិត្រពាំងខ្លា Trapeang Khla ០៣៣១៣
10.       ភូមិពងទឹក Pong Tuek ០៣៣១៣
11.       ភូមិតាប៉ាវបំពេញទេស Ta Pav Bampenh Tes ០៣៣១៣
12.       ភូមិប្រផាត់ Praphat ០៣៣១៣
13.       ភូមិត្រពាំងឫស្សី Trapeang Ruessei ០៣៣១៣
14.       ភូមិគោល Koul ០៣៣១៣
15.       ភូមិសមរម្យ Samrum ០៣៣១៣
16.       ភូមិភ្នំលក Phnum Lok ០៣៣១៣
17.       ភូមិ១០.១១ Dab Dabmuoy ០៣៣១៣
18.       ភូមិ៨.១១ Prambei Dabmuoy ០៣៣១៣
19.       ភូមិជាំម្លូរ Chorm mlu ០៣៣១៣
20.       ភូមិតាពេញ Tapenh ០៣៣១៣
21.       ភូមិត្រពាំងព្រលិត Trapeang pralit ០៣៣១៣

ឃុំរកាពប្រាំ (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មាន ភូមិ÷

 East	ស្រុកតំបែរ
 West	ឃុំថ្មពេជ្រ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ
 South	ឃុំគរ ស្រុកត្បូងឃ្មុំ
 North	ឃុំទួលស្នួល ឃុំឈូក ស្រុកក្រូចឆ្មារ

រូបភាពទី១ ទីតាំងសាលាឃុំរកាពប្រាំ


រូបភាពទី២ ទីតាំងសាលាឃុំនៅក្នុង

៤.២.១ ផ្ទៃដី និងប្រជាជន

កែប្រែ

·        ឃុំរកាពប្រាំ មានផ្ទៃដីសរុប ១៨២,៥៦០ គ.ម

·        មានប្រជាជនចំនួន៣១១៤២នាក់ ក្នុងនោះស្រីចំនួន១៥,៨៦៧នាក់។

·        គ្រួសារសរុប ៧,៤៤៤គ្រួសារ។

ប្រជាជនភាគច្រើនប្រកបរបរកសិកម្មស្រែចំការ ឃុំរកាពប្រាំមិនសូវសំបូរប្រពន្ធធារាសាស្ត្រ ប្រជាជនភាគច្រើនប្រករបរកសិកម្មស្រែចំការដោយពឹងផ្អែកទៅតាមរដូវមានទឹកភ្លៀងធ្លាក់។

(របាយការណ៍ផ្តល់ដោយស្មៀនឃុំរកាពប្រាំ)

៤.៣ ក្រុមប្រឹក្សាឃុំ

កែប្រែ

ឃុំ សង្កាត់នីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយហៅថា៖ ក្រុមប្រឹក្សាឃុំ សង្កាត់[1] ជាអង្គការដែលតំនាងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមាន បេសកកម្មបំរើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ ខ្លួនស្របទៅតាមនី តិវិធីដែលកំនត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់មានអាណត្ដិ ៥ (ប្រាំ) ឆ្នាំ ហើយត្រូវផុតកំនត់នៅពេលដែលមានក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីចូលកាន់តំណែង។ ក្នុងតំណាក់កាលអន្តរកាលនេះក្រុមប្រឹក្សាឃុំ សង្កាត់ដែលផុតអាណត្ដិមានភារកិច្ចសំរួលកិច្ចការ ប្រចាំថ្ងៃតែប៉ុណ្ណោះ។

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានប្រធានម្នាក់ ហៅថា៖ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់មានភារកិច្ច៖

·        ធ្វើជាអធិបតីក្នុងសម័យប្រជុំនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។

·        ធានាអោយមានកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងតិចអោយបានមួយដងក្នុងមួយខែ។

·        ធានាអោយសម័យប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនដំនើរការបានត្រឹមត្រូវទៅតាមវិធាន និង បទបញ្ជាដូចបានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទ​បញ្ញត្តិ​​​ដូច។មានចែងក្នុងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់។

·        រក្សារបៀបរៀបរយ និង សណ្តាប់ធ្នាប់ក្នុងពេលប្រជុំ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញល័ក្ខខ័ណ្ឌសំខាន់ៗដូចខាងក្រោម៖

·        មានសញ្ជាតិខ្មែរពីកំណើត។

·        ចេះអាន និងសរសេរអក្សរខ្មែរ។

·        បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំនងឈរឈ្មោះ។

·        មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមល័ក្ខខ័ណ្ឌដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោត។ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

៤.៣ ១ សមាសភាពក្រុមប្រឹក្សាឃុំ

កែប្រែ

ក្រុមប្រឹក្សាឃុំ សង្កាត់តាមបណ្តាឃុំនីមួយៗ មានសមាជិកពី៥ ទៅ ១១រូប ផ្អែកតាមប្រជារាស្ត្រ និងភូមិសាស្ត្ររបស់ខ្លួន។ ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវកំនត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានកំណត់រួចហើយ អាចធ្វើការផ្លាស់ប្តូរបានដោយ អនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាស្រ័យដោយការផ្លាស់ប្តូរនៃ ប្រជាសាស្ត្រ និងភូមិសាស្ត្រ។ សមាជិកបន្ថែមនៃក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសតាមនីតិវិធីដូចសមាជិកដ៏ទៃទៀតដែរ។[2]

អាណត្តិទី៤ ឆ្នាំ២០១៧ នៃការបង្កើតក្រុមប្រឹក្សាឃុំ គឺឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមានសមាជិកក្រុមប្រឹក្សាឃុំមានចំនួន១១ រូបគឺ៖

១. លោកអ៊ុំ ជា                                      ប្រធានក្រុមប្រឹក្សាឃុំ                ជាមេឃុំ

២. លោកអ៊ុំ ដារូត                                 សមាជិកក្រុមប្រឹក្សាឃុំ                        ជាជំទប់ទី១

៣. លោកខឹម សារិន                            សមាជិកក្រុមប្រឹក្សាឃុំ                         ជាជំទប់ទី២

៤. លោកស្រី អ៊ត គឹមហុង                    សមាជិកក្រុមប្រឹក្សាឃុំ

៥. លោក ចេន មុនី                               សមាជិកក្រុមប្រឹក្សាឃុំ

៦. លោក អេល តូរ៉ម៉ាន                         សមាជិកក្រុមប្រឹក្សាឃុំ

៧. លោក វ៉ា​ម៉ាប់                                   សមាជិកក្រុមប្រឹក្សាឃុំ

៨. លោក ម៉ាត់ អាលី                             សមាជិកក្រុមប្រឹក្សាឃុំ

៩. លោក គឹម ណារ៉ា                             សមាជិកក្រុមប្រឹក្សាឃុំ

១០. លោក គឹម បូផា                     ​​​   សមាជិកក្រុមប្រឹក្សាឃុំ

១១. លោក ធី សំបូរ                         សមាជិកក្រុមប្រឹក្សាឃុំ

៤.៣.២ រចនាសម្ព័ន្ធរដ្ឋបាលឃុំ

កែប្រែ

រចនាសម្ព័ន្ធឃុំ សង្កាត់ មានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ឆ្នាំ២០០១។[3] រដ្ឋបាលឃុំ សង្កាត់ ត្រូវដឹកនាំគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានប្រធានក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់។ មេឃុំ ចៅសង្កាត់ មានសិទ្ធិចាត់តាំងគណកម្មាធិការនានាដើម្បីផ្តល់យោបល់ និងជួយកិច្ចការនានា តាមការចាំបាច់។ គណកម្មាធិការខាងលើនេះ អាចយកសមាជិកណាម្នាក់ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់អោយធ្វើជាប្រធានក៏បាន រឺអាចយកប្រជាពលរដ្ឋដែលមាន សិទ្ធិបោះឆ្នោតណាម្នាក់ក្នុងឃុំ សង្កាត់របស់ខ្លួន ក្រៅពីសមាជិកក្រុម ប្រឹក្សាអោយធ្វើជាប្រធានក៏បាន។ ក្នុងគោលដៅលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗត្រូវរៀបចំជ្រើស រើសអោយមានមេភូមិម្នាក់សំរាប់ភូមិនីមួយៗ ចំណុះឃុំ សង្កាត់របស់ខ្លួន ។ មេភូមិត្រូវរៀបចំចាត់តាំង អោយមានអនុប្រធានមួយរូប និងសមាជិកមួយរូបជា ជំនួយការ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្តីណែនាំអំពីបែបបទ និង នីតិវិធីនៃការជ្រើសរើសមេភូមិ ការ ចូលកាន់តំនែង ការផ្លាស់ ប្តូរមេភូមិ និងការតែងតាំងជំនួយការមេភូមិ។[4]

៤.៣.៣ តួនាទី និងអំណាចរដ្ឋបាលឃុំ

កែប្រែ

រដ្ឋបាលឃុំ សង្កាត់មានតួនាទីជំរុញ និងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាន នានាដែលមានប្រកបដោយ ចិរភាព សំរាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន បំរើ ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និង គោរពផលប្រ យោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ។

ក). រដ្ឋបាលឃុំ សង្កាត់មានតួនាទីពីរប្រភេទគឺ៖

·        តួនាទីបំរើកិច្ចការមូលដ្ឋានសំរាប់បំរើផលប្រយោជន៍ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុង ឃុំ សង្កាត់របស់​ខ្លួន។

·        តួនាទីជាភ្នាក់ងារតំណាងរដ្ឋ ក្រោមការចាត់តាំង រឺការប្រគល់អំនាចរបស់អាជ្ញាធររដ្ឋ។

ខ). ក្នុងតួនាទីបំរើកិច្ចការមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់មានភារកិច្ច៖

·        ធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

·        រៀបចំចាត់ចែងសេវាសាធារណចាំបាច់ និងមើលការខុសត្រូវឱ្យកិច្ចការទាំងនោះដំណើរ​ការបានល្អ និងចំគោលដៅ។

·        លើកទឹកចិត្តអោយមានការបង្កើនផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

·        ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

·        ការពារ ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ បេតិកភណ្ឌជាតិ។

·        សំរបសំរួលទស្សន:របស់ប្រជាពលរដ្ឋដើម្បីអោយមានការយោគយល់ អធ្យាស្រ័យទៅវិញទៅមក។

·        បំពេញកិច្ចការជាទូទៅដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គ). រដ្ឋបាលឃុំ សង្កាត់គ្មានអំនាចសំរេចលើវិស័យទាំងឡាយដូចខាងក្រោម៖

·        ព្រៃឈើ

·        ប្រៃសណីយ៍ និងទូរគមនាគមន៍

·        ការពារប្រទេស

·        សន្តិសុខជាតិ

·        រូបិយវត្ថុ

·        នយោបាយក្រៅប្រទេស

·        គោលនយោបាយសារពើពន្ធ

·        និងវិស័យផ្សេងទៀតដែលមានចែងក្នុងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។

៤.៤.៤ គណៈកម្មាធិការកសាងផែនការ និងថវិកា

កែប្រែ

គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ គឺមានសមាសភាពប្រធានក្រុមប្រឹក្សាឃុំ ជាប្រធាន សមាជិកក្រុមប្រឹក្សាឃុំមួយចំនួន ជាសមាជិកចាស់ព្រឹទ្ធាចារ្យ នាយកសាលា ប្រធានមណ្ឌលសុខភាព នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងលោកមេភូមិគ្រប់ភូមិ។ គណៈកម្មាធិការនេះមានតួនាទី ភារកិច្ច រៀបចំចងក្រងគម្រោងផែនការអភិវឌ្ឍន៍រយៈពេល៥(ប្រាំ)ឆ្នាំ របស់ក្រុមប្រឹក្សាឃុំ (មួយអាណត្តិ) រៀបចំចងក្រងសៀវភៅកម្មវិធីវិនិយោគរយៈពេល១ឆ្នាំរបស់ក្រុមប្រឹក្សាឃុំ  និងធ្វើការជ្រើសរើសគម្រោងអាទិភាព សម្រាប់ដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់អនុម័ត។

៤.៣.៥ គណៈកម្មាធិការផ្សះផ្សាទំនាស់ឃុំ

កែប្រែ

           គណៈកម្មាធិការផ្សះផ្សាទំនាស់ឃុំ មានសមាសភាព លោកមេឃុំ ជាប្រធាន  ជំទប់ទី១ អនុប្រធាន ជំទប់ទី២ សមាជិកអចិន្ត្រៃយ៍ ជនបង្គោលកិច្ចការនារី ជាសមាជិក និងស្មៀនឃុំជាលេខាកត់ត្រា។ គណៈកម្មាធិការនេះមានតួនាទី និងភារកិច្ចផ្សះផ្សាទំនាស់គ្រប់ប្រភេទ ដែលជាសមត្ថកិច្ចរបស់ឃុំ។ ប៉ុន្តែសិទ្ធិអំណាចរបស់គណៈកម្មាធិការនេះ គឺគ្រាន់តែសម្របសម្រួលតែប៉ុណ្ណោះមិនមានសិទ្ធិចេញសេចក្ដីសម្រេច ឱ្យបុគ្គលណាឈ្នះ ឬចាញ់នោះឡើយ។ បើករណីសម្របសម្រួលហើយមិនសះជាគ្នាវិញទេ ភាគីមានសិទ្ធិតវ៉ាទៅថ្នាក់លើបន្តទៀត។

៤.៣.៦ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ

កែប្រែ

គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំគឺជា គណៈកម្មាធិការមួយដែលទទួលបន្ទុកជួយដោះស្រាយបញ្ហាស្រ្តី និងកុមារ ដូចជា៖ ជួយធ្វើការណែនាំដល់ស្ត្រីក្នុងការមកពិនិត្យផ្ទៃពោះសម្រាលកូន ចាស់ជរាគ្មានទីពឹង ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន បញ្ហាអំពើហឹង្សាក្នុងគ្រួសារ អប់រំកុមារតូចៗតាមខ្នងផ្ទះការជួញដូរស្ត្រី និង កុមារ ការកេងប្រវ័ញកម្លាំងពលកម្មលើកុមារ មត្តេយ្យសហគមន៍ និងការរំលោភសេពសន្ធវៈលើនារីភេទជាដើម។ គណៈកម្មាធិការនេះមានសមាសភាព លោកមេឃុំជាប្រធាន លោកជំទប់ទី២ ជាអនុប្រធាន ក្រុមប្រឹក្សាឃុំជាស្រ្តី ជាសមាជិកអចិន្ត្រៃយ៍ ស្មៀនឃុំ ជាលេខាកត់ត្រាប្រធានមណ្ឌលសុខភាពជាសមាជិក នាយកបឋមសិក្សាទាំងអស់ សាលាជាសមាជិក លោកនាយប៉ុស្ដិ៍ជាសមាជិក លោកនាយកវិទ្យាល័យជាសមាជិក និងលោកមេភូមិ គ្រប់ភូមិ ឬកិច្ចការនារីភូមិជាសមាជិក។

៤.៣.៧ គណៈកម្មាធិការភូមិ ឃុំមានសុវត្តិភាព

កែប្រែ

ដោយអនុវត្តតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០២២ ផ.ក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព រដ្ឋបាលឃុំរកាពប្រាំបានបង្កើតគណៈកម្មាធិការ ភូមិ ឃុំមានសុវត្ថិភាព ដែលមានលោកមេឃុំ ជាប្រធាន លោកជំទប់ទី២ ជាអនុប្រធាន លោកនាយប៉ុស្ដិ៍ ជាសមាជិកអចិន្ត្រៃយ៍ លោកនាយកបឋម និងវិទ្យាល័យ ជាសមាជិក និងលោកមេភូមិគ្រប់ភូមិ ជាសមាជិកផងដែរ។

គណៈកម្មាធិការនេះមានតួនាទីផ្សព្វផ្សាយ ពន្យល់ណែនាំពីលក្ខណៈសម្បត្តិទាំង៩យ៉ាងរបស់ភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមានកិច្ចសហការគឺ៖

·        គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ។

·        គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ឬចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

·        គ្មានអំពើអនាចារ្យ ការជួញដូរស្ត្រី និងកុមារ ឬអំពើហិង្សាក្នុងគ្រួសារ។

·        គ្មានក្មេងទំនើង។

·        គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ ឬបទល្មើសគ្រប់ប្រភេទ។

·        គ្មានគ្រោះថ្នាក់ចរាចរ។

·        គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

·        មានវិធានការ ទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

·        គ្មានការត្រួតពិនិត្យខុសច្បាប់។

៤.៥ តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ

កែប្រែ

           ក្រុមប្រឹក្សាឃុំមានតួនាទី ភារកិច្ចលើអំណាចបញ្ញាតិ និងអំណាចប្រតិបត្តិដូចជា៖

·        ធ្វើដីកានានាសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

·        ធ្វើសេចក្ដីសម្រេចផ្សេងៗ។

·        អនុម័តលើគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន។

·        អនុម័តលើគម្រោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។

·        កំណត់តម្លៃសារពើពន្ធមូលដ្ឋាន  មិនមែនសារពើពន្ធមូលដ្ឋាន និងកម្រៃសេវាផ្សេងៗ។

·        អនុម័តបទបញ្ជាផ្ទៃក្នុង។

·        តំណាងឱ្យប្រជាពលរដ្ឋទាំងមូលក្នុងឃុំ សង្កាត់។

·          បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

·        ទទួលខុសត្រូវចំពោះថ្នាក់លើ និងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។

៤.៥.១ តួនាទី ភារកិច្ចរបស់មេឃុំ

កែប្រែ

           មេឃុំ ចៅសង្កាត់មានតួនាទីភារកិច្ចដូចខាងក្រោម៖

·        អនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ។

·        អនុវត្តនូវបទប្បញ្ញតិ និងគោលការណ៍នានាដែលបានទទួលពីក្រុមប្រឹក្សាឃុំ។

·        ធ្វើសេចក្ដីរាយការណ៍ អំពីសកម្មភាពការងារ ជូនក្រុមប្រឹក្សាឃុំ យ៉ាងតិចម្ដងក្នុង១ខែ។

·        ផ្ដល់យោបល់ផ្សេងៗ និងជួយដល់ក្រុមប្រឹក្សាឃុំក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការចាត់​ចែងអនវត្តនូវតួនាទីមុខងារ សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាឃុំប្រគល់ឱ្យ។

៤.៥.២ តួនាទី ភារៈកិច្ចជំទប់ទី១ និងជំទប់ទី២

កែប្រែ

           ជំទប់ជាជំនួយការរបស់មេឃុំ ក្នុងការអនុវត្តភារកិច្ចដែលមេឃុំប្រគល់ឱ្យ និងជំនួសមេឃុំតាមឋា

នានុក្រម នៅពេលមេឃុំអវត្តមាន ជំទប់ត្រូវបានបែងចែកភារកិច្ចដូចខាងក្រោម៖

·        ជំទប់ទី១ ទទួលជួយមេឃុំ លើកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

·        ជំទប់ទី២ ទទួលជួយមេឃុំលើកិច្ចការរដ្ឋបាល សង្គមកិច្ច សេវាសាធារណៈ និសណ្ដាប់ធ្នាប់សាធារណៈ។

៤.៥.៣ តួនាទី ភារៈកិច្ចស្មៀនឃុំ

កែប្រែ

ស្មៀនឃុំ សង្កាត់គឺជាមន្រ្តីស្ថិតក្នុងក្របខណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ ដែលតែងតាំងដោយរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃតាមរយៈការប្រលងជ្រើសរើសពីមន្រ្តីរាជការ សិស្ស និងនិស្សិតមានភារកិច្ចជួយកិច្ចការឃុំ សង្កាត់។ ស្មៀនឃុំ សង្កាត់ អាចនឹងត្រូវ​ផ្លាស់ប្តូរក្នុងករណីបើមានសំណើរពីមេឃុំចៅឬសង្កាត់អនុលោមតាមការសម្រេចពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តាមសំលេងភាគច្រើនដាច់ខាត។ នៅក្នុងការ អនុវត្តន៍ជាក់ស្តែងមានស្មៀនមួយចំនួនបានក្លាយទៅជាចៅហ្វាយរបស់មេឃុំ ចៅសង្កាត់ដោយសារការខ្វះការយល់ដឹងរបស់មេឃុំ ចៅសង្កាត់មួយចំនួនខណៈដែលស្មៀនសំអាងលើច្បាប់ស្តីពីកាគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ដែលចែងថា ''ស្មៀនគឺជាអ្នកធានានិរន្តរភាពនៃកិច្ចការរដ្ឋបាលហើយតែងតាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ''។ ម៉្យាងទៀតសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនធំដែរតែមិនស្ថិតនៅក្នុងគណបក្សដូចគ្នា គឺមានការលំបាកក្នុងការសហការពីស្មៀនឃុំសង្កាត់ដែលមាននិន្នា ការនយោបាយខុសគ្នាផងដែរ។


[1] មាត្រា៩ ដល់មាត្រា២៤ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ឆ្នាំ២០០១

[2] មាត្រា១២ ច្បាស់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១

[3] (មាត្រា ២៥ ដល់មាត្រា ៤០) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ឆ្នាំ២០០១

[4]  (មាត្រា ៣០) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ឆ្នាំ២០០១

ឃុំរកាពប្រាំ ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)

ឃុំរកាពប្រាំ មាន ២១ភូមិគឺ÷

ព្រំប្រទល់

កែប្រែ
ឃុំ ទិស
ជើង(N) កើត(E) លិច(W) ត្បូង(S)
ឃុំទួលស្នួល និង ឃុំឈូក ឃុំដំបែ ឃុំពាមជីលាំង និង ឃុំថ្មពេជ្រ សង្កាត់វិហារហ្លួង និង ឃុំគរ

អប់រំ

កែប្រែ

បឋមសិក្សា

កែប្រែ

អនុវិទ្យាល័យ

កែប្រែ

ប្រវត្តិសាស្រ្ត

កែប្រែ

ឃុំរកាពរប្រាំមានស្លាកស្នាមខាងប្រវត្តិសាស្រ្តជាច្រើនគួរឲ្យកត់សំគាល់ដែលសព្វថ្ងៃហាក់ដូចជាគ្មានការស្រាវជ្រាវខាងបុរាណវិជ្ជាណាមួយឡើយ។ ក្នុងនោះរួមមាន ស្រះទឹកបុរាណ សំណង់ប្រាសាទ និងបារាយណ៍។​ល។

ដោយសារប្រាសាទភាគច្រើនជាប្រាសាទឥដ្ឋ ហើយវាមិនអាចបន្តគង់វង្សយូរអង្វែងបានទេដោយសារកត្តាធម្មជាតិ អាយុកាល និងទង្វើរបស់មនុស្ស។ ប្រាសាទទាំងនោះ ត្រូវបានជលខិលខូចបានជីកកកាយរុករកបុរាណវត្ថុស្ទើរគ្មានសល់ក្នុងអំឡុងប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមស៊ីវិល និងសង្គ្រាមជាយដែននាទសវត្សទី ៨០។ សព្វថ្ងៃបរិវេណប្រាសាទ និងស្រះទឹកទាំងនោះ គឺជាកម្មសិទ្ធិឯកជនដែលកាន់កាប់ស្របច្បាប់។ ដោយសារតែការបាត់រូបរាងទាំងស្រុង ហើយសល់តែដីទួលប្រាសាទ​ធ្វើឲ្យគេពិបាកនឹងសន្និដ្ឋានថា តើវាស្ថិតនៅក្នុងសម័យកាលណាមួយនៃប្រវត្តិសាស្រ្តខ្មែរ។ ប៉ុន្តែបើយើងពិនិត្យមើលសំណល់ និងស្លាកស្នាមបំណែកប្រាសាទ យើងអាចសន្និដ្ឋានបានថា វាអាចស្ថិតនៅក្នុងសម័យឦសាបុរៈដែលមានរាជធានីនៅឯសំបូរព្រៃគុហ៍ ដែលជាទូទៅយើងស្គាល់ថាសម័យចេនឡា។ ប្រាសាទមួយចំនួនទៀត ក៏ប្រហែលជាអាចមានអាយុកាលចំណាស់ជាងសម័យចេនឡានេះផងដែរ គឺសម័យនគរភ្នំក៏ថាបាន។ ទៅថ្ងៃខាងមុខយើងសង្ឃឹមថានឹងមានការស្រាវជ្រាវខាងបុរាណវិជ្ជាបែបវិទ្យាសាស្រ្តមួយយ៉ាងស៊ីជម្រៅដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋឃុំ ក៏ដូចជាសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

សាសនា

កែប្រែ

ព្រះពុទ្ធសាសនា

កែប្រែ

ផ្សារ

កែប្រែ

រមណីដ្ឋាន

កែប្រែ

ឯកសារពិគ្រោះ

កែប្រែ

តំបន់ទេសចរណ៍

កែប្រែ