ឃុំស្វាយជ្រុំ(ស្រុកមេសាង)

1/ទីតាំងភូមិសាស្រ្ត ឃុំស្វាយជ្រុំ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​កេីត​ទីរួមខេត្ត​ព្រៃ​វែង​ និង​ភាគខាង​ជេីង​ទីរួម​ស្រុកមេសាង​​ មាន​ចម្ងាយ​ប្រហែល​១៥kmពីទីរួមស្រុកមេសាង​។​ ប្រហែល​45kmពីទីរួមខេត្តព្រៃវែង។ ប្រហែល​១២៥គីឡូម៉ែតពី​រាជធានី​ភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ១​ប្រហែល៨៥គីឡូម៉ែត ដល់ផ្លូវបំបែកផ្សារក​អណ្ដេីក បត់ឆ្វេងប្រហែល២៥គីឡូម៉ែត មកដល់កែងបែកជាបួនផ្សារ​ពោធិ៍កន្លែង​បត់​ស្ដាំ​ប្រហែល​៤គីឡូម៉ែត​ ដល់សាលា​បឋមសិក្សា​ពោធិ៍រោងបត់ឆ្វេងប្រហែល១០គីឡូម៉ែត្រ​ដល់សាលា​ឃុំស្វាយ​ជ្រុំ​​ ​ជាមួយ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្វាយជ្រុំ​។

  • មាន​ព្រុំ​ប្រទល់​:

~ខាងជេីងទល់នឹងឃុំពានរោងស្រុកស្វាយអន្ទរ។ ~ខាងខាងលិចទល់នឹងឃុំព្រៃឃ្នេសស្រុកមេសាង​និងឃុំពានរោងស្រុកស្វាយអន្ទរ។ ~ខាងកេីតទល់នឹងឃុំព្រៃទទឹងនិងឃុំ​ច្រេស​ស្រុកមេសាង​​។ ~ខាងត្បូង​ទល់នឹង​ឃុំ​ជីផុច​ស្រុកមេសាង​។

2/ផ្ទៃដី​សរុប​: ឃុំស្វាយជ្រុំ​មាន​ផ្ទៃ​ដី​សរុប​ចំនួន​41,54km2=​ 4,154ហិចតា​ មាន​ផ្ទៃ​ដី​ស្រែ​35,59km2= 3,559ហិចតា​ មាន​ផ្ទៃ​ដី​លំនៅដ្ឋាន​ 3,06km2 មាន​ផ្ទៃ​ដី​ព្រែក​ 2,75km2

3/ហេដ្ឋារចនាសម្ព័ន្ធ​:

4/ប្រព័ន្ធ​ធារាសាស្ត្រ​​:

5/ចំនួនប្រជាជន: ចំនួន​ប្រជាជនសរុបចំនួន3,729គ្រួសារ ឬ ចំនួនប្រជាជនសរុប​17,854នាក់​ ប្រុស​8663នាក់ អាយុ​18ឆ្នាំ​ឡេីង​11,374នាក់​ ប្រុស​5435នាក់។ (យោងតាមឯកសាររបស់រដ្ឋបាលឃុំនិងប៉ុស្តិ៍នគរបាល​ ឆ្នាំ​២០២២)

6/វិស័យ​សុខាភិបាល​:

ឃុំស្វាយជ្រុំ(ស្រុកមេសាង) (អង់គ្លេស: Svay Chrum ) 7/ដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកមេសាង ខេត្តព្រៃវែង មានរដ្ឋបាលចំណុះ ១៨ភូមិ÷

ឃុំស្វាយជ្រុំ(ស្រុកមេសាង)
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរឡាតាំង
១៤០៥០៧០១ ភូមិព្រៃព្រះអណ្ដូង Prey Preah Andoung
១៤០៥០៧០២ ភូមិថ្នល់កែង Thnal Kaeng
១៤០៥០៧០៣ ភូមិសាវាំង Sa Veang
១៤០៥០៧០៤ ភូមិអង្គាសដី Angkeas Dei
១៤០៥០៧០៥ ភូមិស្វាយទាប Svay Teab
១៤០៥០៧០៦ ភូមិស្វាយទង Svay Tong
១៤០៥០៧០៧ ភូមិស្វាយជ្រុំ Svay Chrum
១៤០៥០៧០៨ ភូមិទ្រា Trea
១៤០៥០៧០៩ ភូមិពោធិ៍តាមុំ Pou Ta Mom
១៤០៥០៧១០ ភូមិព្រៃចំការខាងត្បូង Prey Chamkar Khang Tboung
១៤០៥០៧១១ ភូមិព្រៃចំការខាងជើង Prey Chamkar Khang Cheung
១៤០៥០៧១២ ភូមិក្បាលខ្វែក Kbal Khvaek
១៤០៥០៧១៣ ភូមិចុងទួល Chong Tuol
១៤០៥០៧១៤ ភូមិស្រែរាន Srae Rean
១៤០៥០៧១៥ ភូមិថ្មី Thmei
១៤០៥០៧១៦ ភូមិបឹងអន្ទង់ Boeng Antong
១៤០៥០៧១៧ ភូមិស្វាយឧត្ដម Svay Otdam
១៤០៥០៧១៨ ភូមិភ្នៀត Phniet

អប់រំ

កែប្រែ

បឋមសិក្សាមាន​៧=១:សាលាបឋមសិក្សា​ព្រៃចំការ​ ២:សាលា​បឋមសិក្សា​សាវាំង​ ៣:សាលា​បឋមសិក្សា​ចន្ទ្រា​៤:សាលា​បឋមសិក្សា​ចុង​ទួល​ ៥:សាលា​បឋមសិក្សា​ស្វាយជ្រុំ​៦:សាលា​បឋមសិក្សា​ស្វាយ​ទង​ ៧:សាលា​បឋមសិក្សា​ភ្នៀត​ ==អនុវិទ្យាល័យមាន​១គឺសាលា​អនុវិទ្យាល័យ​ភ្នៀត​។

សាសនា

កែប្រែ

==ព្រះពុទ្ធសាសនាមាន៧វត្ត=១:​វត្ត​ព្រៃចំការ​ស្ថិត​នៅ​ភូមិ​ព្រៃ​ចំការ​ ២:វត្ត​ចន្ទ្រា​រស្មី​សាមគ្គី​ស្ថិត​នៅ​ភូមិ​ទ្រា​ ៣:វត្ត​ភ្នៀត​​ស្ថិត​នៅ​ភូមិ​ភ្នៀត​ ៤:វត្ត​ស្វាយជ្រុំ​ស្ថិតនៅ​ភូមិ​ស្វាយឧត្តម​ ៥:វត្ត​រតនៈ​រង្សី​បុរាណ​ស្វាយជ្រុំ​(ហៅវត្តចាស់)ស្ថិតនៅ​ភូមិ​ស្វាយ​ជ្រុំ​ ៦:ស្វាយ​ទងស្ថិតនៅ​ភូមិ​អង្គាសដី​ ៧:វត្ត​សាវាំងស្ថិតនៅភូមិសាវាំង​។

=សាសនា​គ្រិស្ត​=មាន​វិហារ​ចំនួន​១កន្លែង​ ស្ថិត​នៅ​ភូមិ​ភ្នៀត​ឃុំស្វាយជ្រុំ​

=ផ្សារ=គ្មាន​

=រមណីដ្ឋាន=គ្មាន​

ឯកសារពិគ្រោះ

កែប្រែ