ឃួន សុដារី
លោកជំទាវ ឃួន សុដារី (កើតថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២) គឺជាអ្នកនយោបាយខ្មែរមួយរូប ដែលបច្ចុប្បន្នកំពុងបម្រើការជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាស្ត្រីដំបូងដែលបានកាន់តំណែងនេះ។[១] លោកជំទាវគឺជាតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល និងជាអនុប្រធានទីពីរនៃរដ្ឋសភាពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤ និងម្តងទៀតពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ លោកជំទាវមានគោរមងារពេញថា សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី។[២]
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី | |
---|---|
ប្រធានរដ្ឋសភា | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ | |
ព្រះមហាក្សត្រ | នរោត្តម សីហមុនី |
អនុប្រធាន | ជាម យៀប វង សូត |
មុន | ហេង សំរិន |
អនុប្រធានទីពីរនៃរដ្ឋសភា | |
ក្នុងការិយាល័យ ៦ កញ្ញា ២០១៨ – ២២ សីហា ២០២៣ | |
ប្រធានាធិបតី | ហេង សំរិន |
នាយករដ្ឋមន្ត្រី | ហ៊ុន សែន |
មុន | ងួន ញ៉ិល |
បន្ទាប់ | វង សូត |
ក្នុងការិយាល័យ ២៥ មេសា ២០១២ – ២៦ សីហា ២០២១ | |
ប្រធានាធិបតី | ហេង សំរិន |
មុន | សាយ ឈុំ |
បន្ទាប់ | ងួន ញ៉ិល |
សមាជិករដ្ឋសភា | |
ក្នុងការិយាល័យ ២៥ វិច្ឆិកា ១៩៩៨ | |
មណ្ឌលបោះឆ្នោត | ខេត្តកណ្ដាល |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ស្រុកសង្កែ, ខេត្តបាត់ដំបង | 8 វិច្ឆិកា 1952
គណបក្សនយោបាយ | គណបក្សប្រជាជនកម្ពុជា |
សាលាមាតា | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
វិជ្ជាជីវៈ | អ្នកសារព័ត៌មាន, អ្នកនយោបាយ |
ការសិក្សា
កែប្រែ- ១៩៨០៖ សញ្ញប័ត្រសារព័ត៌មាន ពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ប្រទេសហុងគ្រី
- ១៩៧០-១៩៧៥៖ បរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ប្រវត្តិការងារ
កែប្រែ- ២០០៨-២០១២ ប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា
- ២០០២-បច្ចុប្បន្ន សមាជិកគណៈកម្មការកណ្តាលកាកបាទក្រហមកម្ពុជា
- ១៩៨៧-បច្ចុប្បន្ន អគ្គនិពន្ធនាយកសារព័ត៌មានប្រជាជន
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ "លោកស្រី ឃួន សុដារី នឹងក្លាយជាស្រ្តីដំបូងគេកាន់តំណែងប្រធានរដ្ឋសភា". វីអូអេ. 2023-08-10. Retrieved 2023-09-03.
- ↑ Lyhou (2023-09-03). "សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារអំណរគុណ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានអបអរសាទរចំពោះសម្តេចដែលទទួលគោរមងារ". FRESH NEWS. Retrieved 2023-09-03.