សាយ ឈុំ (កើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៥) គឺជាអ្នកនយោបាយកម្ពុជាហើយសព្វថ្ងៃមានតំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ដំបូង លោកបានឡើងកាន់តំណែងជាអនុប្រធានហើយក្រោយមកក៏ក្លាយជាប្រធាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោយពីឯកឧត្តមជា ស៊ីម ដែលជាអតីតប្រធានព្រឹទ្ធសភា បានទទួលមរណភាព។ លោកធ្លាប់បានបម្រើការជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

សាយ ឈុំ
Say Chhum
ប្រធានព្រឹទ្ធសភា
ក្នុងការិយាល័យ
៩ មិថុនា ២០១៥
ព្រះមហាក្សត្រនរោត្តម សីហមុនី
អនុប្រធាននៃ ប៉េណា
ទេព ងន
ស៊ីម កា
មុនជា ស៊ីម
អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា
ក្នុងការិយាល័យ
២០ មិថុនា ២០១៥
បម្រើ ជាមួយ ស ខេង
ប្រធានាធិបតីហ៊ុន សែន
មុនហ៊ុន សែន
អនុប្រធានទីពីរនៃរដ្ឋសភាជាតិ
ក្នុងការិយាល័យ
២១ មីនា ២០០៦ – ២៥ មេសា ២០១២
ប្រធានាធិបតីហេង សំរិន
មុនងួន ញ៉ិល
បន្ទាប់ឃួន សុដារី
អនុប្រធានទីមួយនៃព្រឹទ្ធសភា
ក្នុងការិយាល័យ
២៤ មីនា ២០១២ – ៩ មិថុនា ២០១៥
ប្រធានាធិបតីជា ស៊ីម
បន្ទាប់នៃ ប៉េណា
សមាជិករបស់Parliament
សម្រាប់ខេត្តកំពង់ស្ពឺ
ក្នុងការិយាល័យ
១៤ មិថុនា ១៩៩៣ – ២៥ មេសា ២០១២
បន្ទាប់ប៉ែន សុវណ្ណ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1945-02-05) 5 កុម្ភៈ 1945 (អាយុ 79)
ខេត្តកំពង់ចាម, កម្ពុជា
គណបក្ស​នយោបាយគណបក្សប្រជាជនកម្ពុជា
កូន៣, ក្នុងនោះមានឯកឧត្តមសាយ សំអាល

លោកត្រូវបានគេបោះឆ្នោតជ្រើសតាំងជាតំណាងឱ្យខេត្តកំពង់ស្ពឺនៅក្នុងរដ្ឋសភាជាតិនៅឆ្នាំ២០០៣។[] លោកក៏ធ្លាប់បានបម្រើការជាអនុប្រធានទីពីរនៃរដ្ឋសភាជាតិផងដែរ។

ក្នុងនាមជាអនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តមបានបម្រើការជាប្រធានស្តីទីព្រឹទ្ធសភានៅពេលអវត្តមានរបស់សម្តេច ជា ស៊ីម។ បន្តិចក្រោយពីឯកឧត្តមជា ស៊ីមបានទទួលមរណភាព, ឯកឧត្តមសាយ ឈុំត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាជាឯកច្ឆ័ន្ទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ដោយសមាជិកព្រឹទ្ធសភាចំនួន ៥១ រូប។[]

កូនប្រុសរបស់លោកឯកឧត្តម ឈ្មោះសាយ សំអាល់ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០១៣។

ឯកសារយោង

កែប្រែ
  1. "Election results" Archived 2008-06-16 at the វេយប៊ែខ ម៉ាស៊ីន.. Cambodia National Election Committee. Accessed June 18, 2008.
  2. Khy Sovuthy and Mech Dara, "Say Chhum replaces Chea Sim as Senate President" Archived 2019-02-04 at the វេយប៊ែខ ម៉ាស៊ីន., The Cambodia Daily, 10 June 2015.