ចេននី រីវឺរ៉ា

តារាចម្រៀងអាមេរិក

ដុលោរ៉េស ជែននី រីបេរ៉ា សាបេដ្រា (អង់គ្លេស: Dolores Janney Rivera Saavedra; កើតនៅទីក្រុងឡងប៊ីច, រដ្ឋកាលីហ្វ័រនីញ៉ា, សហរដ្ឋអាមេរិក ២ កក្កដា ១៩៦៩–ស្លាប់ ៩ ធ្នូរ ២០១២នៅទីក្រុងអ៊ីទុរ៏ប៊ីដេ, រដ្ឋនូអេបូឡេអុន, ម៉ិចស៊ិក), ត្រូវបានស្គាល់ពីពិភពលោកសិល្បថា ចេននី រីវឺរ៉ា, គឺអ្នកចំរៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី និងផលិតករខ្សែភាពយន្តជនជាតិម៉ិចស៊ិកសញ្ជាតិអាមេរិក

ចេននី រីវឺរ៉ា
ចេននី រីវឺរ៉ាលេងនៅមជ្ឈមណ្ឌលប៉ិបស៊ីថ្ងៃទី២២សីហា២០០៩
ចេននី រីវឺរ៉ាលេងនៅមជ្ឈមណ្ឌលប៉ិបស៊ីថ្ងៃទី២២សីហា២០០៩
ព័ត៌មានផ្ទៃខាងក្រោយ
ឈ្មោះកំណើតDolores Janney Rivera Saavedra
ដុលោរ៉េស ជែននី រីបេរ៉ា សាបេដ្រា
ប្រភេទបានដា
ណុរ៏តេញ៉ា
រ៉ានឆេរោ
សិល្បៈប្រជាប្រិយម៉ិចស៊ិក
អាជីពអ្នកចំរៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី និងផលិតករខ្សែភាពយន្ត
ឧបករណ៍ភ្លេងសម្លេង
ឆ្នាំសកម្ម១៩៩៩ –២០១២
គេហទំព័រសមាគម ចេននី រីវឺរ៉ា www.jenniriveramusic.com

រីវឺរ៉ា ឬក៏ រីបេរ៉ា?

កែប្រែ

នាមត្រកូលនេះមកពីវង្សអេស្ប៉ាញ។ តាមរបៀបអានជាភាសាអេស្ប៉ាញ ត្រូវបាននិយាយថា «រីបេរ៉ា»។ ការថា «រីវឺរ៉ា» មកពីភាសាអង់គ្លេស និង កិត្តិនាមក្នុងសហរដ្ឋអាមេរិក