ព្រាហ្មណ៍ជយមង្គលាថ៌ (អានថា:ចីមុងគល់) រជ្ជកាល (ឝ្រីន្ទ្រជយវម៌្ម) ព្រះរាជគ្រូ ជយមង្គលាថ៌នៃវ្រះបាទឝ្រីន្ទ្រជយវម៌្ម។ ព្រះ​អគ្គមហេសី​របស់​ជយវម៌្មទី៩ មាន​ព្រះនាម​ថា ព្រះនាងចក្រវាទីរាជទេវី ជា​កូន​ស្រី​របស់​អតីត​រាជបុរោហិត ឬ​សីកេសា ហើយ​ព្រះនាង​មាន​បង​ប្អូន​ជីដូន​មួយ​ម្នាក់​ទៀត ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ព្រហ្មញ្ញសាសនាឈ្មោះ ជយមង្គលាថ៌ ដែល​ស្វាមី​ព្រះនាង​ទ្រង់​គោរព​កោតក្រែង​រហូត​ដល់​បាន​សាង​ប្រាសាទ​មួយ​ក្នុង​រាជ្យ​ព្រះអង្គ ដើម្បី​តំកល់​បដិមា​តំណាង​របស់​ព្រាហ្មណ៍​រូប​នេះ​ទៀត​ផង។