ភាសាខ្មែរ
អត្ថបទនេះ ប្រហែលត្រូវសរសេរឡើងវិញទាំងស្រុង ដើម្បីឲ្យស្របតាមមាត្រដ្ឋានគុណភាព របស់វីគីភីឌា។ អ្នកអាចជួយបានដោយចុចទីនេះ។ អ្នកអាចស្វែងរកការណែនាំ និង ធ្វើការពិគ្រោះយោបល់នៅក្នុងទំព័រ ទំព័រពិភាក្សា។ |
សាខ្មែរ គឺជាភាសាកំណើតរបស់ជនជាតិខ្មែរនិងជាភាសាផ្លូវការរបស់ប្រទេសកម្ពុជា។ ភាសាសំស្ក្រឹតនិងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាទាំងពីរនេះ។ មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី២០០០ឆ្នាំមុនមកម៉្លេះ។
ភា
ភាសាខ្មែរមានឥទ្ធិពលទៅលើLlenguatgeនិងភាសាឡាវ។ ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងអំបូរភាសាដូចគ្នា។ ភាសាថៃ និង ភាសាឡាវស្ថិតនៅក្នុងអំបូរភាសាក្រា-ដៃ ឯភាសាខ្មែរស្ថិតនៅក្នុងអំបូរភាសាអូស្ត្រូអាស៊ីជាមួយភាសាមននិងភាសាវៀតណាម។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ៦១១ ។
ខ្មែរ((ភាសាខ្មែរ))
កែប្រែ- ថ្មីៗនេះមានបណ្ឌិតជាច្រើ ដើម្បីបង្អួតស្នាដៃរបស់ខ្លួន បានធ្វើសកម្មភាពយ៉ាងផុសផុល ក្នុងការគាស់ក៏កាយអក្សរដូនតាពីសម័យកាលមុនៗ យកមកបង្ហាញ នេះជារឿងល្អណាស់ ក៏ប៉ុន្តែ ការដែលអស់លោក យកអក្សរដូនតាមកប្រើលាយឡំនិង ខេមរៈភាសា វាជារឿងផ្ដេសផ្ដាសបំផុត ជាពិសេសពួកមន្ត្រីផ្នែកច្បាប់មួយចំនួន ដែលរៀនជំនាញផ្សេងសោះ ចេះលើកយកអក្សរសាស្ត្រខ្មែរមកច្របល់ និង ខេមរៈភាសា ដែលព្រះមហាក្សត្រកម្ពុជា ខំបង្កើតកិច្ចប្រែសម្រួលអស់រាប់សិបឆ្នាំ ដើម្បីកំណត់ជា ភាសារួម ក្នុងការកំណត់នៃរបៀបសរសេរ ឱ្យតាមគោលការណ៍តែមួយនៃព្រះរាជាអាណាចក្រកម្ពុជា ដើម្បីគ្រប់គ្រងលើជនជាតិភាគតិចទាំងអស់នៅកម្ពុជា មិនថា បុគ្គលណាមួយចង់យករបៀបសរសេរណាមួយ ពីសម័យអង្គរ ចតុមុខ លង្វែក ឧដុង្គ កួយ សួយ សម្រែ ឬ អក្សរផ្សេងៗទៀតនោះទេ តែអ្នកទាំងអស់នេះ មិនត្រូវលើកយករបៀបសរសេរផ្សេងៗដែលផ្ទុយពីរបៀបសរសេរនៃខេមរៈភាសា មកប្រើក្នុងសង្គមរដ្ឋបាល របស់កម្ពុជាបច្ចុប្បន្ននោះទេ ព្រោះវានិងធ្វើឱរបៀបសរសេរជារួម ក្លាយជារបៀបសរសេរដែលមិនមានលក្ខណៈជារួម ដូចនេះ កូនខ្មែរនិងឆ្គួតវង្វេងជាក់ជាពុំខាន ។
ថ្មីៗនេះមានពួកបណ្ឌិតច្បាប់មួយក្រុម បានយករបៀបសរសេរតាមលំនាំឧដុង្គឡើងវិញ ដែលសរសេរជាស្លាកថា សាលាយុត្តិធម្ម ដែលបណ្ឌិតទាំងអស់នេះចង់បញ្ចាក់ថា ពួកគេទៅយករបស់ដូនតាមកវិញ ។ ក្រុមបុរាណាចារ្យ ចង់សួរថា ជំនាញរបស់អស់លោកផ្នែកច្បាប់ ទាក់ទងអីទៅនិងការរៀបរៀងអក្សរសាស្ត្រខ្មែរ ? សម័យឧដុង្គ ប្រទេសវឹកវរដោយសង្គ្រាម មានរដ្ឋប្រហារមិនឈប់ ស្ដេចជំនាន់នោះមានពេលឯណាប្រែសម្រួលអក្សរសាស្ត្រខ្មែរ ?
អ្វីទៅជាខេមរៈភាសាខ្មែរ
កែប្រែខេមរៈភាសា មានន័យថា ភាសាពេញនិយមនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនអ្នកប្រើច្រើន ដោយកំណត់ជាភាសារួមជាតិសាសន៍ខ្មែរ ឧទាហរណ៍: ខេមរៈភាសា ដែលមានរបៀបសរសេរផ្ទាល់ខ្លួន មានប្រជាជនខ្មែរ ប្រើប្រាស 10លាននាក់ និងទទួលស្គាល់ជាភាសាផ្លូវការណ៍ ដើម្បីប្រើប្រាសក្នុងសង្គមរដ្ឋបាលរបស់កម្ពុជា ដូចនេះ មិនថាលោកអ្នក សរសេរអក្សរ ក្នុងទម្រង់ជា ភាសាកួយ សម្រែ ភ្នង ទំពួន សំស្ក្រឹត បាលី លង្វែក ឧដុង្គក្ដី គឺមិនអាចញាត់បញ្ចូលក្នុងភាសាផ្លូវការណ៍បាននោះទេ ។ ឧទាហរណ៍ទី២ មិនថាពួករៀនច្បាប់មួយចំនួនក្ដី មិនថាជនជាតិភាគតិចខ្មែរក្ដី ដែលមានរបៀបសរសេរនៃការបក្របតាមក្រុមជនជាតិរបស់ខ្លួន មិនអាចប្រើប្រាសក្នុងសង្គមរដ្ឋបាលរបស់កម្ពុជាបាននោះទេ ពួកគេត្រូវ ប្រែសម្រួល របៀបសរសេររបស់ពួកគេមកជាខេរៈភាសាទាំងអស់ តាមរយៈ ស្មៀនភូមិ ឃុំសង្កាត់ របស់ពួកគេ ក្នុងប័ណ្ណសម្គាល់ណាមួយដូចជា៖ អត្តសញ្ញាណប័ណ សៀវភៅស្នាក់ ឬ សំបុត្រកំណើតផ្សេងៗ ត្រូវប្រើជាខេមរៈភាសា ដែលជាភាសារួម ។ បើអ្នកណាម្នាក់ ចង់យករចនាបទ នៃតួអក្សរខ្មែរណាមួយមកប្រើ វាមិនអីនោះទេ ដោយគ្រាន់តែអ្នកធ្វើការសរសេរជារបៀបនៃការប្រកបអក្សររបស់តួអក្សរ នៃខេមរៈភាសា ហើយគ្រាន់តែផ្លាសប្ដូរ នូវពុម្ពអក្សរ (Font) ដែលអស់លោកចង់ប្រើប្រាសទៅបានហើយ មានន័យថា អាននិងប្រកបជាខេមរៈភាសា តែពាក្យនោះសរសេរជារចនាបថ នៃ ពុម្ពអក្សរ សំស្ក្រឹត អង្គរ បាលី លង្វែក ឬ ឧដុង្គ ។
យុត្តិ/ធម្ម
កែប្រែថ្មីៗនេះមានពួកបណ្ឌិតទឹកកន្លះក្អម ដែលយកពាក្យ [យុត្តិធម្ម] មកប្រើដោយខុសវេយ្យករណ៍ខ្មែរទាំងស្រុង ពាក្យត្រូវគួរសរសេរថា ទំព័រគំរូ:យុត្តិធម៌ ពីព្រោះពាក្យនេះមិនអាចថែមស្រៈណាមួយដើម្បីអានបន្តបានទេ ដែលមានន័យថា ពាក្យដែលមិនអាចប្រែប្រួល ចំណែកឯពាក្យយុត្តិធម្ម » ធម្ម អាចបន្ថែមស្រៈ អានបន្ត មានន័យថា ពាក្យ ធម្ម អាចប្រែទៅជា ធម្មា ដូចនេះ យុត្តិធម្មា និងក្លាយជាឃ្លាឆ្គង ដែលប្រែប្រួលទៅជាន័យផ្សេងទៀតដូចនេះហើយ ការសរសេរ យុត្តិធម្ម គឺខុសវេយ្យករណ៍ខ្មែរ ទាំងស្រុង ។
អក្សរ តាមពាក្យសំស្ក្រឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។ អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
- ព្យញ្ជនៈ មាន ៣៣ តួ ។
- ស្រៈពេញតួ ១២ តួ ។
- ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។
តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
ព្យញ្ជនៈ
កែប្រែក | ខ | គ | ឃ | ង |
ច | ឆ | ជ | ឈ | ញ |
ដ | ឋ | ឌ | ឍ | ណ |
ត | ថ | ទ | ធ | ន |
ប | ផ | ព | ភ | ម |
យ | រ | ល | វ | ស |
ឞ | ឝ | ហ | ឡ | អ |
ជើងរបស់ព្យញ្ជនៈ
កែប្រែព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់( ៊ )មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន"សក់"ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស , ្ឞ ្ឝ ្ហ ្ឡ ្ឬអ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ក | ខ្ខ | គ្គ | ឃ្ឃ | ង្ង |
ច្ច | ឆ្ឆ | ជ្ជ | ឈ្ឈ | ញ្ញ |
ដ្ដ | ឋ្ឋ | ឌ្ឌ | ឍ្ឍ | ណ្ណ |
ត្ត | ថ្ថ | ទ្ទ | ធ្ធ | ន្ន |
ប្ប | ផ្ផ | ព្ព | ភ្ភ | ម្ម |
យ្យ | រ្រ | ល្ល | វ្វ | ស្ស |
ឞ្ឞ | ឝ្ឝ | ហ្ហ | ឡ | អ្អ |
ស្រៈនិស្ស័យ
កែប្រែស្រៈនិស្ស័យគឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។
ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។
ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧។
អ | អា | អិ | អី | អឹ |
អឺ | អុ | អូ | អួ | អើ |
អឿ | អៀ | អេ | អែ | អៃ |
អោ | អៅ | អុំ | អំ | អាំ |
អះ | អិះ | អុះ | អេះ | អោះ |
អៈ | អិៈ | អឹៈ | អីះ | អឹះ |
អឺះ | អើះ | អែះ | អុៈ | អួៈ |
អៅ |
ស្រៈពេញតួ
កែប្រែអ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៦ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “៛អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៤តួទេ គឺ ឥ ឦ ឧ ឩ ឪ ឱ្យឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៤ជាៗនេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១៣ តួវិញ ព្រោះគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
អ | អា | ឥ | ឦ | ឧ | ឧុ\ឩ | ឪ | ឱ្យ |
ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឩិ៏\ឳ |
មុខងាររបស់ព្យញ្ជនៈ
កែប្រែ- ជាព្យញ្ជនៈដើម
- កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ ជាព្យញ្ជនៈដើម
- ជាព្យញ្ជនៈសង្កត់
- កាត់ ខាន គាស់ ឃើញ, ត ន ស ញ ជាព្យញ្ជនៈសង្កត់
ស្រៈសំឡេងស្មើគ្នា
កែប្រែអៃ=អ័យ អេយ្យ
- កៃ ដៃ ចៃ ហៃ ខៃ
- គៃ លៃ មៃ រៃ វៃ ទៃ
- ច័យ វិស័យ សម័យ អាយុខ័យ
- ន័យ ជ័យ វ័យ ហទ័យ
- អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាម្មាធិបតៃយ៍
អាំ = អម្ម អ័ម
- កាំ ចាំ ដាំ
- មាំ គាំ លាំ រ;->ម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
- ធម្ម គម្ម
តួលេខ ខ្មែរ
កែប្រែ០ | ១ | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ |
[១០ ១១ ១២ ១៣]PHANNA1111
នៅក្នុងភាសាខ្មែរមានពាក្យខ្លះក្លាយមកពីភាសាដូចទៅ៖
ភាសាបារាំង មក ភាសាខ្មែរ
កែប្រែ- ម៉ូតូ ដែលក្លាយមកពី moto ។
- កាហ្វេ ដែលក្លាយមកពី café ។
- កុងតាក់ ដែលក្លាយមកពី contact ។
- ហ្គាស្ទ្រិច រលាកក្រពះ gastrique ។
- ម៉ាស៊ីន ដែលក្លាយមកពី machine ។
- វ៉ាកង ដែលក្លាយមកពីពាក្យ vacances។
- ភាសាបារាំងត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងវិទ្យាសាស្ត្រ និងពាក្យបច្ចេកទេសកម្ចី។
ភាសាអង់គ្លេស
កែប្រែ- កុំព្យូទ័រ ដែលក្លាយមកពី computer ។
- មីទិង ក្លាយមកពី meeting ។
- ក្បាលកុំព្យូទ័រ ក្លាយក្បាលមនុស្ស។
ភាសាថៃ (សៀម)
កែប្រែ- កាពិ កាពិផៅ
- បៃតង
- ហា ក្នុងពាក្យ ចោហារយ
- កំផែង (សំដីថៃ) , កំពែង (ពាក្យខ្មែរ)
- នេន (សំដីថៃ) , សាមណេរ (ពាក្យខ្មែរ)
ពាក្យកម្ចីភាសាចិន
កែប្រែ- ចែ ហៅ បងស្រី
- ហ៊ា ហៅ បងប្រុស
- ពូថៅ ឬ ប៉ូវថៅ មកពីពាក្យថា ហ្វ៊ូថូវ (斧头)
- ប៉ិកួៈ (ដំឡូងរលួស)
រាជ្យសព្ទ
កែប្រែ៙ ក ៚
- ក = ព្រះសុរង
- កជើង = ព្រះនិពន្ធបាទ, កព្រះបាទ
- កដៃ = ព្រះករ, កព្រះហស្ត
- កង = ព្រះវល័យ
- កងកន់ = ព្រះពាហុរ័ក្ស, ព្រះពាហុរ័តន៍ (ព្រះពាហុរត្ន)
- កង្វេរ = ព្រះអង្កុសា
- កញ្ចក់ឆ្លុះ = ព្រះឆាយ
- កញ្ជ្រឹល = ព្រះទទ្ទុ
- កន្តើយព្រងើយ = ទ្រង់ព្រះឧបេក្ខា
- កន្ត្រៃ = ព្រះទម្រង់សុក័ន្ត
- កន្ថោរតូច = ព្រះសុពណ្ណស្រី
- កន្ថោរធំ = ព្រះសុពណ្ណរាជ
- កន្ទក់លាងដៃ = ព្រះកុណ្ឌកី
- កន្ទូតអូង = ព្រះគីវង្គ
- កន្លើត = ព្រះតាលុ
- កន្សែងទ្រាប់ថ្វាយបង្គំ = ព្រះកនិច្ឆាបង្គំ
- កន្សែងជូតខ្លួន = ព្រះកនិច្ឆាព្រះអង្គ
- កន្សែងជូតដៃ = ព្រះកនិច្ឆាព្រះហស្ត
- កន្សែងជូតមាត់ = ព្រះកនិច្ឆាព្រះឱស្ឋ
- កន្សែងជូតមុខ = ព្រះកនិច្ឆាព្រះភក្ត្រ
- កន្សែងជួតក្បាល = ស្នាប់ព្រះសិរ
- កម្រាល, កន្ទេល, ចៀមចំ, ព្រំ = ព្រះនិសជ្ជនីយ៍
- កាត់សក់ = ចម្រើនព្រះកេសា
- កាល់ចិញ្ចើម = វិចិត្រព្រះភូមោ
- កាវពាក់ត្រចៀក = ព្រះកុណ្ឌល
- កុណ្ឌីទឹក = ព្រះសុវណ្ណភិង្គារ
- កូនប្រសាប្រុស = ព្រះធីតុបតី
- កូនប្រសាស្រី = ព្រះសុណិសា
- កូបដំរី = ព្រះនាគាសនៈ
- កើតទុក្ខ = ទ្រង់សោយទុក្ខ
- កោរសក់ = ដាក់ព្រះកេសា
- កៅអី = ព្រះសុវណ្ណកោច្ឆៈ
- កាំបិតកោរ = ព្រះទម្រង់ខុរៈ
- កាំបិតបត់ = ព្រះទម្រង់បិប្ផលី
- កាំបិតបន្ទោះ = ព្រះទម្រង់ដងវែង (ដងង)
- កាំបិតព្រា = ព្រះទម្រង់វាសី
- កាំបិតស្នៀត ឬក្រឹស = ព្រះទម្រង់ឆុរិកា
- កាំបិតស្លា = ព្រះទម្រង់បូគៈ
- កំភួនជើង = កំភួនព្រះបាទ
- កំភួនដៃ = កំភួនព្រះហស្ត
- កម្លាំងកាយ = ព្រះកាយពល
- កំហាក = ព្រះខេឡាសុចិ
- កម្អួត = ព្រះអាចៀន, ព្រះវមកៈ
- កាំភ្លើង = ព្រះទម្រង់អគ្គី
- ក្នាញ់ = ទ្រង់បដិឃៈ
- ក្បាល = ព្រះសិរ
- ក្បាលជង្គង់ = ព្រះជានុ
- ក្មួយប្រុស = ព្រះភាគិនេយ្យ
- ក្មួយស្រី = ព្រះភាគិនេយ្យា
- ក្រចក = ព្រះនខា
- -ក្រដាស ប្រោះទឹកមាសបិទភ្ជាប់នឹងព្រែ ឬក្រដាសបារាំងសរសេរតាំងតំណែងយសមន្ត្រីទាំងពួង តាំងពីឧកញ៉ាដរាបដល់ឃុន ម៉ឺន = សញ្ញាប័ត្រ។
- -ក្រដាសសេនាបតីធ្វើតាំងតំណែងយស ឲ្យក្រមការ = ត្រាតាំង។
- -ក្រដាសសរសេរតាំងតំណែងយសព្រះភិក្ខុសង្ឃទាំងពួង = សមណប័ត្រ។
- ក្រមាបង់ក = ព្រះសុភាក់
- ក្រពះ = ព្រះបិហកៈ
- ក្រមួនមាត់ = នួនព្រះឱស្ឋ
- ក្រយៅ = ព្រះបទរាជី
- ក្រលៀន = ព្រះអនុជង្គ
- ក្រឡេកមើល = ទ្រង់ឆ្មៀងព្រះនេត្រ
- ក្រាស = ព្រះសម្អាងកេសី
- ក្រោកពីដេក = ទ្រង់តើន, ទ្រង់បពុជ្ឈនាការ
- ក្លស់ = ព្រះក្លស់
- ក្លាហាន = ព្រះវិសារទៈ
- ក្លៀក = ព្រះកច្ឆៈ
- ក្អក = ព្រះកាសៈ
- ក្អមពួច = ព្រះសុវណ្ណកុម្ភៈ
- ក្អួត = ទ្រង់អាចៀន
- ក្អែល = ព្រះរជ្ជោជល
_____________________________________________
៙ ខ ៚
- ខាក = ទ្រង់កក្ខារី
- ខឹងច្រើន = ទ្រង់ក្រោធ, ទ្រង់ពិរោធ
- ខឹងតិច = ទ្រង់ខ្ញាល់
- ខឹមខាត់, ខ្សែក្រវាត់ = ព្រះកាយពន្ធន៍
- ខួរក្បាល = ព្រះមត្ថលុង្គ
- ខោជើងវែង = ស្នាប់ព្រះជង្ឃ
- ខោស្នាប់ភ្លៅ = ស្នាប់ព្រះឧរូ (ឧរុ)
- ខ្ជិល = ទ្រង់កោសជ្ជៈ
- ខ្នង = ព្រះប្រឹស្ដាង្គ
- ខ្នើយ = រងព្រះបាទ
- ខ្នើយផ្អែក = ព្រះខ្នល់
- ខ្នើយរងស្មង = រងព្រះជង្ឃ
- ខ្នើយឱប = នែបព្រះអង្គ
- ខ្នៀរអាចម៍ = ព្រះខ្នាច់
- ខ្ពុរមាត់ = ទ្រង់វិក្ខាលនៈ
- ខ្មាសរបស់ប្រុស = ព្រះសិដ្ឋលិង្គ
- ខ្មាសរបស់ស្ត្រី = ព្រះយោនី
- ខ្មៅដុស = ព្រះមសិ
- ខ្យល់ចាប់ = ព្រះវាយុរោគ
- ខ្លាច = ទ្រង់ព្រះភិរុកា
- ខ្លាញ់ខាប់ = ព្រះមេទោ
- ខ្លាញ់រាវ = ព្រះវសា
- ខ្លួន = ព្រះកាយ
- ខ្សៀ = ព្រះទំរង់ធុមវដ្ដី
_____________________________________________
៙ គ ៚
- គក់ (វាយ) = ទ្រង់ប្រហារ
- គិត = ទ្រង់ព្រះចិន្ដា
- គជ, តេជ, នប់, កុយ, គាថា = ព្រះគ្រូ
- គូរ = ទ្រង់ព្រះលេខា
- គោ = ព្រះទីន័ងឧសភរាជ
- គោម = ព្រះឃរបទីប
- គុំកួន = ទ្រង់អាឃាដ
- គុម្ពត្រចៀក = ព្រះកាណ៌
- គ្រឿងក្រអូបសម្រាប់លាប = ព្រះសុគន្ធវិលេបនៈ
- គំហក = ទ្រង់តជ្ជនាការ
- គ្រហែម = ទ្រង់ព្រះឧក្កាសិត
- គ្រុន = ព្រះទាហរោគ, ឌាហរោគ
- គ្រូ = រាជគ្រូ
- គ្រែ = ព្រះមញ្ចៈ
- គ្រែដេក = ព្រះទែនបន្ទំ
- គ្រែយាន = ព្រះរាជយាននុម៉ាត
- គ្រែយានមាស = ព្រះសុវណ្ណរាជយាន
- គ្រែអង្គុយ = ក្រឡាព្រះគំនាល់
_____________________________________________
៙ ឃ ៚
- ឃើញ = ទ្រង់ទស្សនាការ
- ឃ្លង់ = ព្រះកុដ្ឋរោគ
- ឃ្លាន = ទ្រង់ជិឃច្ឆា
_____________________________________________
៙ ង ៚
- ងងុយ = ទ្រង់ព្រះថីនៈ
- ងូតទឹក = ស្រង់ព្រះវារី
- ងោកងុយ = ទ្រង់ព្រះមិទ្ធៈ
_____________________________________________
៙ ច ៚
- ចង្កា = ព្រះហនុកា
- ចង្កើះ = ព្រះយមកា
- ចង្កៀង = ព្រះតេលបទីប
- ចង្កៀលក្រចក = ព្រះទម្រង់សុពណ្ណនខា
- ចង្កួយស្មា = ព្រះអង្សកូដ
- ចង្កៀលត្រចៀក = ព្រះទម្រង់សុវណ្ណកាណ៌
- ចង្កេះ = ព្រះអង្កៈ, ព្រះកដី
- ចន្ទាស = ព្រះសណ្ឌាស
- ចង្អុលម្រាមដៃ = ព្រះតជ្ជនាបាទ
- ចារុ៍ចងដៃ = កែមព្រះករ
- ចិញ្ចើម = ព្រះភូមោ, ព្រះភមុកា
- ចិញ្ចៀន = ព្រះទម្រង់
- ចិត្ត = ព្រះហឫទ័យ
- ចិត្តជា (បាត់ខឹង) = ទ្រង់ក្សាន្តព្រះហឫទ័យ
- ចូលចិត្ត = ទ្រង់សន្និដ្ឋាន
- ចែងថ្ងៃ = ព្រះខុទ្ទកបិឡកា
- ចៅស្រី-ប្រុស = ព្រះរាជនត្តា
- ចំណីបង្អែម = ព្រះឱជា
- ចំឡក = ព្រះបស្សការ
- ច្របាច់ = សម្ពាហណៈ
- ច្រមុះ = ព្រះនាសា
- ច្រូចទឹក = ទ្រង់ទក្សិណោទក
- ច្រៀង = ទ្រង់គីតាភិរម្យ
_____________________________________________
៙ ឆ ៚
- ឆត្រ = ព្រះក្លស់
- ឆ្លាក់ = ទ្រង់រចនា
- ឆ្អឹង = ព្រះអដ្ឋិ
- ឆ្អឹងដងកាំបិត = ព្រះអក្ខកា
_____________________________________________
៙ ជ ៚
- ជក់ = ទ្រង់សោយ
- ជញ្ជឹង = ទ្រង់ព្រះវិចារណ៍
- ជន្លួញ = ព្រះបដោទ
- ជាន់ = ទ្រង់អក្កមៈ
- ជណ្ដើរ = ព្រះអឌ្ឍចន្ទ
- ជីដូន = ព្រះអយ្យិកា
- ជីដូនទួត = ព្រះអយ្យិកាទួត
- ជីតា = ព្រះអយ្យកោ
- ជីតាទួត = ព្រះអយ្យកោទួត
- ជិនឆ្អន់ = ទ្រង់និព្វិទា
- ជុក = ព្រះមោលី
- ជុះអាចម៍ = ទ្រង់ចូលព្រះបង្គន់ធំ
- ជម្រះធ្មេញ = ទ្រង់សោយព្រះស្ទន្ត
_____________________________________________
៙ ឈ ៚
- ឈរ = ទ្រង់ស្ថិត
- ឈមមុខត្រង់ = ទ្រង់ឆ្ពោះព្រះភក្ត្រ
- ឈានជើង = ស្ដេចឈានព្រះបាទ
- ឈាម = ព្រះលោហិត
- ឈឺ = ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក
- ឈើខ្នាត = ព្រះរាជមានៈ
- ឈើខ្នោសអណ្ដាត = ព្រះជីវ្ហាវិសោធន៍
- ឈើចាក់ធ្មេញ = ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ
- ឈើច្រត់ = ព្រះទណ្ឌៈ
- ឈ្នួត = ព្រះវេដ្ឋនៈ
- ឈ្លី = ទ្រង់បរិមទ្ទៈ
_____________________________________________
៙ ញ ៚
- ញញឹម = ទ្រង់ព្រះសិតាការៈ
- ញើស = ព្រះសេទោ
_____________________________________________
៙ ដ ៚
- ដន្លាប់ = ព្រះក្នក់
- ដបកែវ = ព្រះករណ្ឌកៈ
- ដបតែ = ព្រះបានកោសៈ
- ដាវ = ព្រះទម្រង់អសិ
- ដាវវែង = ព្រះទម្រង់អសិដងវែង
- ដីខ្មៅសរសេរ = ព្រះកាឡមត្តិកា
- ដីស = ព្រះបុស្សមត្តិកា
- ដឹង = ទ្រង់ជ្រាប
- ដើមទ្រូង = ព្រះឧរា
- ដើរ = ទ្រង់យាងព្រះបាទ
- ដើរដំណើរ = ទ្រង់ព្រះរាជដំណើរ
- ដេក = ទ្រង់ផ្ទំ
- ដេកលក់ = ទ្រង់ផ្ទំស្កល់
- ដៃ = ព្រះហស្ត
- ដំបង = ព្រះទម្រង់គទាវុធ
- ដំរីសម្រាប់គង់ = ព្រះទីន័ងគជេន្ទ្រ
- ដោះ = ព្រះថ័ន
_____________________________________________
៙ ត ៚
- តម = ទ្រង់ព្រហ្មចេត
- តោក = ព្រះសុដ្ឋិការ
- តាំង = ព្រះបីថំ
- តែងរឿង-កាព្យ = ទ្រង់និពន្ធ
- ត្បាល់បុកស្លា = ព្រះសុវណ្ណទន្ត, ស្នងព្រះទន្ត
- ត្រកូល = រាជត្រកូល, ខត្តិយត្រកូល
- ត្រចៀក = ព្រះស្រោត
- ត្រា = ព្រះរាជវលញ្ឆករ
- ត្រិះរិះ = ទ្រង់ព្រះតម្រិះ
_____________________________________________
៙ ថ ៚
- ថើប = ទ្រង់ចុម្ពិត
- ថ្ងាស = ព្រះនលាត
- ថ្ងូរ = ទ្រង់អដ្ដសរៈ
- ថ្នាំរក្សារោគ = ព្រះឱសថ
- ថ្ពាល់ = ព្រះគណ្ឌៈ
- ថ្លើម = ព្រះយកនៈ
_____________________________________________
៙ ទ ៚
- ទាច = ព្រះវក្កៈ
- ទិកោទឹក = ព្រះបានភិង្គារ
- ទឹកកាម = ព្រះអសុចិ
- ទឹកដោះ = ព្រះក្សីរ
- ទឹកតែ = ព្រះបានរស
- ទឹកត្រជាក់ = ព្រះសីតរស
- ទឹកនោម = ព្រះមូត្រ
- ទឹកភ្នែក = ព្រះអស្សុ
- ទឹកមាត់ = ព្រះខេឡៈ
- ទឹករំអិល = ព្រះលសិកា
- ទឹកលាងអាចម៍ = ព្រះធារាបង្គន់
- ទឹកអប់ = ព្រះសុគន្ធ
- ទឹកអប់សម្រាប់ងូត = ព្រះសុគន្ធវារី
- ទូ = ព្រះកុញ្ជិកកោសៈ
- ទូកគង់ = ព្រះទឺន័ងនាវា
- ទួញ = ទ្រង់សោក
- ទៀន = ព្រះសិខាទីប
- ទៅលេង = ស្ដេចប្រពាត
- ទ្រគាក = ព្រះសុសោណី
- ទ្រហោយំ = ទ្រង់ពិលាប
- ទ្វារជុះ = ព្រះវច្ចមគ្គ
- ទ្វារនោម = ព្រះបស្សាវមគ្គ
_____________________________________________
៙ ធ ៚
- ធ្នូ = ព្រះទម្រង់កៅទណ្ឌ
- ធាត់ = ព្រះថូលោ, មានព្រះអង្គ
- ធូប = ព្រះធូប
- ធ្មេញ = ព្រះទន្ត
_____________________________________________
៙ ន ៚
- និយាយ = ទ្រងមានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី)
- និយាយការ = ទ្រង់មានព្រះរាជឱង្ការ
- និយាយចំពោះ, ផ្ដើមឡើង, និយាយបន្លឺឲ្យដឹង = ទ្រង់ប្រារព្ធ
- ផ្សាយទូទៅ = ព្រះបន្ទូលសុរសីហនាទ
- នោម = ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ
- នៅ = គង់
- នៅផ្ទះ = គង់ព្រះដំណាក់
_____________________________________________
៙ ប ៚
- បបោសអង្អែល = ទ្រង់បរាមាស
- បង = ព្រះរាម, ព្រះជេដ្ឋា
- បង្គាប់ = ទ្រង់បញ្ជា
- បង្អួចមានគន្លឹះ = ព្រះសីហបញ្ជរ
- បង្អួចបើកទល់ = ព្រះកវាតា
- បន្ទាត់ = ព្រះតន្តិ (ព្រះតន្តី)
- បារី = ព្រះធុមវដ្ឋី, ព្រះស្រីសួង
- បាយ = ព្រះក្រយាស្ងោយ
- បេះដូង = ព្រះហទយៈ
- ប្ដី = ព្រះស្វាមី, ព្រះភស្ដា
- ប្រជុំចិញ្ចើម = ព្រះឧណ្ណាលោម
- ប្រពន្ធ = ព្រះមហេសី, ព្រះជាយា
- ប្រមាត់ = ព្រះបិត្តៈ
- ប្រជ្រុយ = ព្រះតិលកា
- ប្រឡែង (ប្រលែង) ឬលេង = ទ្រង់ក្រសាល
- ប្រាប់ = ទ្រង់ត្រាស់
- ប្រេង = ព្រះតេលៈ
- ប្អូន = ព្រះអនុជ
_____________________________________________
៙ ផ ៚
- -ផែនប្រាក់ចារិកអក្សរតាំងតំណែងយសសេនាបតីនូវព្រះភិក្ខុរាជាគណៈធំ = ហិរញ្ញបត្រ។
- -ផែនមាសចារិកអក្សរទាំងព្រះនាមម្ចាស់ផែនដីនូវក្សត្រិយ៍ទាំងពួង និងព្រះសង្ឃនាយក = ព្រះសុវណ្ណប័ត្រ។
- ផើម (ស្ដេចស្រី) = ទ្រង់ព្រះគភ៌
- ផើម (ស្ត្រីទាំងពួងជាម្នាងស្ដេច) = មានគភ៌
- ផឹក = ទ្រង់សោយ
- ផ្កា = ព្រះបុប្ផា
- ផ្ចិត = ព្រះនាភី
- ផ្ដាសាយ = ទ្រង់ព្រះបិនាសា
- ផ្តិល = ព្រះស្រាពក៍
- ផ្នត់ជង្គង់ = ផ្នត់ព្រះជានុ
- ផ្ទះ = ព្រះទីន័ងដំណាក់
- ផ្លិតកោង = ព្រះវីជនី
- ផ្លិតដងង = ព្រះពាតវីជនី
- ផ្លិតស្លឹកត្នោត = ព្រះតាលប័ត្រ
- ផ្លិតស្លាបសត្វ = ព្រះវាលវិជនី
- ផាន់ណា= ទ្រាំ
_____________________________________________
៙ ព ៚
- ពក = ព្រះបីឡកា
- ពុកមាត់ = ព្រះមស្ស
- ពងស្វាស = ព្រះអណ្ឌៈ
- ពាន = ព្រះពាន
- ពានស្លា = ពានព្រះស្រី
- ពិតាន = ព្រះពិតាន
- ពូថៅ = ព្រះទម្រង់ផរសុ
- ពូក = ព្រះសុខសេយ្យាស
- ពែងផឹកទឹក = ព្រះមណិថាលកៈ
- ពែងតែ = ព្រះបានថាលកៈ
- ពោះ = ព្រះឧទរ
- ពោះវៀនតូច = ព្រះអន្តគុណៈ
- ពោះវៀនធំ = ព្រះអន្តៈ
- ព្យាយាម = ទ្រង់ឧស្សាហ៍
- ព្រួញ = ព្រះទម្រង់កាំសរ
- ព្រួយចិត្ត = ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)
- ព្រះខាន់ = ព្រះខាន់
_____________________________________________
៙ ភ ៚
- ភាជន៍ព្រះស្ងោយ = ព្រះសុវណ្ណភាជន៍
- ភូមិមានផ្ទះដាក់ស្វេតច្ឆត្រ = ព្រះបរមរាជវាំង
- ភូមិមានផ្ទះឥតស្វេតច្ឆត្រ = ព្រះរាជនិវេសន៍
- ភូមិស្ដេចទីព្រះអង្គម្ចាស់គង់ = វាំង
- ភួយ = ព្រះឧណ្ហសុភាក់
- ភ្នែក = ព្រះនេត្រ
- ភ្នែកគោ = ព្រះគោប្ផកៈ
- ភ្លេច = ទ្រង់សម្មោសា
_____________________________________________
៙ ម ៚
- មកុដ = ព្រះមកុដ
- មា ឬអាពុកធំខាងអាពុក = ព្រះបិតុលា
- មាត់ = ព្រះឱស្ឋ
- មុខ = ព្រះភក្ត្រ
- មុង = ព្រះសុកល់ប្រសើរ
- មុន (រោគ) = ព្រអសា
- មួក = ព្រះមាលា
- មើល = ទ្រង់ទត
- មេជើង = ព្រះអង្គុដ្ឋបាទ
- ម្ដាយជាស្ដេចទីព្រះអង្គម្ចាស់ = ព្រះមាតា
- ម្ដាយជាសាស្ត្រកូនជាស្ដេចទ្រង់រាជ្យ = សម្ដេចព្រះរាជជននី
- ម្ដាយជាស្ដេចកូនជាស្ដេចទ្រង់រាជ្យ = សម្ដេចព្រះវររាជជននី
- ម្ដាយមីងខាងអាពុក = ព្រះបិតុច្ឆា
- ម្ដាយមីងខាងម្ដាយ = ព្រះមាតុច្ឆា
- ម្រាមកណ្ដាលដៃ = ព្រះមជ្ឈិមមង្គុលី
- ម្រាមកូនជើង = ព្រះអនុជបាទ
- ម្រាមកូនដៃ = ព្រះអនុជង្គុលី
- ម្រាមជើងកណ្ដាល = ព្រះមជ្ឈិមបាទ
- ម្រាមនាងជើង = ព្រះកនិដ្ឋបាទ
- ម្រាមនាងដៃ = ព្រះកនិដ្ឋង្គុលី
- ម្រាមមេដៃ = ព្រះអង្គុដ្ឋង្គុលី
- ម្លូបាយ = ព្រះស្រីសន្លឹក
- ម្លូលឿង = ព្រះស្រីបណ្ឌា
- ម្សៅ = នួនព្រះភក្ត្រ
- ម្សៅរមៀត = ព្រះហលិទ្ទចុណ្ណ
- ម្ហូប = ព្រះឱជារស
_____________________________________________
៙ យ ៚
- យំ = ទ្រង់ព្រះកន្សែង
_____________________________________________
៙ រ ៚
- រទេះ = ព្រះទីន័ងរាជរថ
- របស់ទ្រព្យស្ដេចទ្រង់រាជ្យ = ព្រះរាជទ្រព្យ
- របស់ទ្រព្យស្ដេចទីព្រះអង្គម្ចាស់និងអ្នកអង្គម្ចាស់ = ព្រះធនទ្រព្យ
- រង = ព្រះសថា
- រងដាក់គ្រឿងតែ = ព្រះបានភាជន៍
- រងដាក់គ្រឿងបូជា = ព្រះសក្ការភាជន៍
- រាប់អាន = ទ្រង់ព្រះមេត្តា
- រាស្ត្រជាម្ដាយក្សត្រទីព្រះអង្គម្ចាស់ = ព្រះមាតា
- រួមប្រវេណី = ទ្រង់ព្រះសយុម្ពរ, សយម្ពរ
- រោងសំណាក់ = ព្រះពន្លា
- រោងទទួលភ្ញៀវ = ព្រះរាជរោង
- រោមក្លៀក = ព្រះលោមកច្ឆៈ
- រោមភ្នែក = ព្រះលោមនេត្រ
- រោមអស់ទាំងខ្លួន = ព្រះលោមា
- រាំ = ទ្រង់ព្រះនច្ចា
_____________________________________________
៙ ល ៚
- លុប ឬលាង = ទ្រង់ស្រប់
- លម = ព្រះថវិកា
- លាជ = ព្រះលាជ
- លេងល្បែងផ្សេងៗ = ទ្រង់ក្រសាល, ទ្រង់កីឡា
- លំពែង = ព្រះទម្រង់អសុឡី
- វធម្មតា = ព្រះវ
- វរចនា = ព្រះទីន័ងសិរិកា
- វាយ = ទ្រង់ព្រះរាជទណ្ឌ
- វាវ = ព្រះកិលោមកៈ
- វែករាប់បាត្រ = ស្នងព្រះហស្ត
- វាំងនន = ព្រះសាណិយា
- វ៉ែនតា = ស្នងព្រះនេត្រ
_____________________________________________
៙ ស ៚
- សក់ = ព្រះកេសា
- សម = ស្នងព្រះអង្គុលា
- សលៀង = ព្រះសលៀង, ព្រះរាជយាន
- សរសេរ = ទ្រង់លិខិត
- សើច = ទ្រង់ព្រះសម្រួល
- សរសៃ = ព្រះនហារូ
- ស៊ង = ព្រះសុពណ៌កោស
- សង្វារ = ព្រះកេយុរា
- សង្ស័យ = ទ្រង់វិចិកិច្ឆា
- សន្លប់ = ទ្រង់ព្រះវិសញ្ញី
- សន្លាក់កដៃ = ព្រះសន្ធិករ
- សារពើបន្លែ = បន្លែព្រះស្ងោយ
- សារពើអន្លក់ = អន្លក់ព្រះស្ងោយ
- សាច់ = សាច់ព្រះស្ងោយ
- សាច់ធ្មេញ (អញ្ចាញធ្មេញ) = អញ្ចាញព្រះទន្ត
- សិតសក់ = ទ្រង់សិតព្រះកេសា
- ស៊ី = ទ្រង់សោយ
- សួត = ព្រះបប្ផាសៈ
- -សេចក្ដីដែលម្ចាស់ដែនដីតាំងទុកឲ្យមហាជនប្រព្រឹត្តតាម = ព្រះរាជបញ្ញាត្តិ។
- -សេចក្ដីដែលម្ចាស់ផែនដីតែងដោយព្រះអង្គឯង = ព្រះរាជនិពន្ធ។
- -សេចក្ដីបម្រាមឬបង្គាប់ដល់ខ្ញុំរាជការឬអាណាប្រជាជន = ព្រះរាជប្រកាស។
- សេះគង់ = ព្រះទីន័ងអស្សតរ
- ស៊ែ = ព្រះកសា
- សម្ដី = ព្រះរាជតម្រាស់
-សំបុត្រធម្មតាដែលប្រើទៅមករកគ្នា ឬថ្វាយម្ចាស់ផែនដីនិងក្សត្រិយ៍ទាំងពួង = ចុតហ្មាយ។
-សំបុត្របុគ្គលគ្រងនគរប្រទេសរាជ = អក្សរសារ។
-សំបុត្របុគ្គលគ្រងប្រទេសឯករាជ្យ មានអំណាចដូចក្សត្រិយ៍ម្ចាស់ផែនដីប្រើចេញទៅប្រទេសក្រៅ = សុភអក្សរសារ។
-សំបុត្រ មេទ័ព ឬព្រះរាជអាជ្ញាហ្លួងនូវចៅហ្វាយស្រុកក្រមការខេត្តធ្វើទៅថ្វាយ ម្ចាស់ផែនដី ឬសេនាបតីអំពីរាជការផ្សេងៗ = សំបុត្របក។
-សំបុត្រម្ចាស់ផែនដីចេញឲ្យដឹងទូទៅគ្រប់គ្នា = ព្រះរាជឱង្ការនូវព្រះបន្ទូលសុរសីហនាទ។
-សំបុត្រម្ចាស់ផែនដីផ្ញើទៅមកដល់ម្ចាស់ផែនដីដូចគ្នា = ព្រះបរមរាជសាសន៍។
-សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្តឯងពុំមែនជាផ្លូវរាជការ = ព្រះបរមរាជហត្ថលេខា។
-សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្តឯងក្នុងកិច្ចរាជការ = ព្រះរាជឱង្ការលេខា។
-សំបុត្ររាជការឲ្យកាន់ទៅកោះមនុស្សឬកេណ្ឌរាស្ត្រឲ្យធ្វើការផ្សេងៗ = ហ្មាយ។
-សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្ដីទុកថ្វាយម្ចាស់ផែនដី = ដីកា។
-សំបុត្រសេនាបតីឬមេទ័ព ឬព្រះរាជអាជ្ញាហ្លួង = ទងត្រា។
-សំបុត្រព្រះរាជជននី ឬសម្ដេចព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។
-សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជប្រើជាធម្មតា = ព្រះរាជបន្ទូលលេខា។
-សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជធ្វើទៅថ្វាយម្ចាស់ផែនដីដទៃក្រៅ = ព្រះបវររាជសាសន៍។
-សំបុត្រអគ្គមហាសេនាបតី ឬមេទ័ពធំ = សារត្រា។
- សម្បុរ = ព្រះឆវី
- សំបោរ = ព្រះសិង្ឃានិកា
- សំពត់ = ព្រះពស្ត្រ
- សំពត់ងូតទឹក = ព្រះឧទកសាដក, សុក្ខសាដក
- សំពត់ចាប់ទឹក = ព្រះតេមិយសាដក
- សំពត់អង្កាញ់ = ព្រះបព្វកៈ
- សម្រាលកូន = ទ្រង់ប្រសូត, ទ្រង់សម្ភព
- សម្លក់ = ទ្រង់ឱលោកនៈ
- សម្លឹង = ទ្រង់ឧលោកនៈ
- សំឡេង = ព្រះសុរសៀង
- ស្គម = ព្រះកីសោ
- ស្ងៀម = ទ្រង់តុស្នី
- ស្ដោះ = ទ្រង់នុដ្ឋហា
- ស្ទាប = ទ្រង់អាមសនៈ
- ស្និត (ក្រាសធ្មេញល្អិត) = ព្រះសម្អាងកេសា
- ស្បែក = ព្រះតចៈ
- ស្បែកជើង = ព្រះសុពណ៌បាទ
- ស្បៃជ្រលក់ទឹក = ព្រះសីតសុភាក់
- ស្បៃដណ្ដប់ = ព្រះសុភាក់
- ស្ពាយឆៀង = ទ្រង់ព្រះសោវត្ថិកា
- ស្មងជើង = ព្រះជង្ឃ
- ស្មា = ព្រះអង្សា
- ស្រឡាញ់ = ទ្រង់សព្វព្រះរាជហឫទ័យ
- ស្រា = ព្រះចណ្ឌរស
- ស្រេក = ទ្រង់បិបាសា
- ស្រែង = ព្រះកិលាសៈ
- ស្រោមជើង = ព្រះសុពណ៌កោសបាទ
- ស្លាក្រក = ព្រះស្រីខណ្ឌក៍
- ស្លាជីគ្រប (ស្លាជីប) = ព្រះបិធាន
- ស្លាខ្ចី = ព្រះស្រីហរិត
- ស្លាតម្ពុល = ព្រះស្រីតម្ពុល
- ស្លាបុក = ព្រះស្រីចុណ្ណៈ
- ស្លាស្លឹង = ព្រះស្រីសុក្ខ
- ស្លាបប៉ាកកា = ព្រះគរុកំ
- ស្លាបប្រចៀវ = ព្រះវង្សកុបាត
- ស្លាបព្រា = ស្នងព្រះអង្គុលី
- ស្លាប់ (លោកសង្ឃ) = អនិច្ចកម្ម
- ស្លាប់ (ស្ដេចទ្រង់រាជ្យ) = សោយព្រះទិវង្គត
- ស្លាប់ (ស្ដេចទីព្រះអង្គម្ចាស់) = សុគត
- ស្លាប់ (ស្ដេចទីអ្នកអង្គម្ចាស់) = ក្ស័យព្រះជន្ម
- ស្លាប់ (អគ្គមហេសី) = សោយព្រះវិលាល័យ
- ស្លេស្ម = ព្រះសេម្ហៈ
- ស្វេតច្ឆត្រ = ស្វេតច្ឆត្រ
- ស្អូច = ព្រះកិបិលកា
_____________________________________________
៙ ហ ៚
- ហិត = ទ្រង់ឃាយី
- ហឹប = ព្រះមញ្ជូសា
- ហឺត = ព្រះសាសរោគ
- ហែមស្លាព្រះពរ = ស្រាពក៍ព្រះស្រី
- ហ៊ុត
_____________________________________________
៙ អ ៚
-អក្សរក្សត្រិយ៍ខត្តិយត្រកូលផងទាំងពួង = ឡាយព្រះហស្តលេខា។
-អក្សរម្ចាស់ផែនដីទ្រង់សរសេរ ដោយព្រះហស្តឯងទុកជាចំណាំនៃព្រះអង្គ = ព្រះរាជហត្ថលេខា។
- អង្គុយ = ទ្រង់គង់, ទ្រង់និសីទនាការ
- អង្អែល = ទ្រង់បរាមាសៈ
- អណ្ដាត = ព្រះជីវ្ហា
- អផ្ទង់ = ព្រះសិទ្ធលិង្គរោគ
- អផ្ទាញ = ព្រះរោគសិទ្ធលិង្គ
- អំបែងក្បាល = ព្រះមត្ថកៈ
- អាណិត = ទ្រង់ព្រះករុណា
- អាចម៍ = ព្រះករីសៈ
- អាចម៍ច្រមុះ = ព្រះឃានមលៈ
- អាចម៍រុយ (ប្រជ្រុយ) = ព្រះកាឡកៈ
- អាជ្ញា = ព្រះរាជអាជ្ញា
- អាវ = ព្រះភូសា
- អុតធំ = ព្រះគណ្ឌរោគ
- អុតស្វាយ = ព្រះគណ្ឌយា
- ឧស្សាហ៍ = ព្រះឧស្សាហ៍
- ឪពុកធំ ឬមាខាងម្ដាយ = ព្រះមាតុលា
- ឱប = ទ្រង់អាលិង្គនៈ
- អំពល់ចិត្ត = ទ្រង់អនីឃៈ
ឯកសារយោង
កែប្រែប្រភពពី Cambodiadocument
ក៏មានជាវចនានុក្រម online ផងដែរ នៅទីនេះ Archived 2019-07-26 at the វេយប៊ែខ ម៉ាស៊ីន. ។