ជ័យជេស្ឋាទី២

(គ.ស ១៦១៨-១៦២៧)
(ត្រូវបានបញ្ជូនបន្តពី ជ័យជេដ្ឋាទី២)

ជ័យជេស្ឋាទី២ជ័យចេស្ដា (អង់គ្លេស: Chey Chestha II) or (Chey Chesda) សៀមហៅទ្រង់ថា ជ័យជេដ្ឋា (Siam call: Chey Chettha II) (ប្រ.ស|គ.ស ១៥៧៣-១៦២៧) រជ្ជកាលគ្រងរាជ (គ.ស ១៦១៨-១៦២៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីល្វាឯម ព.សករាជ ២១៦២ ត្រូវនិង គ.សករាជ ១៦១៨ ត្រូវនិង មហាសករាជ ១៥៤១ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះជ័យជេស្ឋាធិរាជ រាមាធិបតី" ទ្រង់គឺជាបុត្រាច្បង នៃ ព្រះបរមរាជាទី៤ និង មានព្រះអនុជ (ប្អូនបង្កើត) ព្រះនាម ឧទ័យ ដែលត្រូវបានស្ដេចសៀមចាប់បញ្ជូនទៅដែនអាយុធ្យា អំឡុងពេលដែលកងទ័ពសៀមវាយបែកបន្ទាយក្រុងលង្វែក ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ។[]

ជ័យជេស្ឋាទី២

រជ្ជកាល ១៦១៨-១៦២៧

រាជាណាចក្រកម្ពុជា

គ្រងរាជ ​ ១៦១៨
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ​​​ព្រះបាទសម្ដេច ព្រះជ័យជេស្ឋាធិរាជ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បរមរាជាទី៤
រាជបន្ត បរមរាជសម្ភារ
សន្តិវង្ស រាជវង្ស​លង្វែក
ប្រសូត្រ ១៥៧៣
បុត្រ ពញ្ញាតូ
ពញ្ញានូរ
អង្គចន្ទ
អង្គចន្ទវត្តី
បុប្ផាវត្តី
ចូលទីវង្គត់ ១៦២៧
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada)

ការផ្លាសរាជធានី

កែប្រែ

Moving the capital

ជ័យជេស្ឋាទី២ អំឡុងពេលដែលទ្រង់ជាប់បង្ខាំងនៅអាយុធ្យា បិតារបស់ទ្រង់ ស្រីសុរិយោពណ៌ បានធ្វើការទំនាក់ទំនងទ្រង់ជាសម្ងាត់ ដែលធ្វើការឆ្លងឆ្លើយគ្នា ជាភាសាសម្ងាត់កងទ័ព តាមរយៈកូដភាសា ព្រោះទ្រង់មិនអាចទុកចិត្តមនុស្សដែលនៅជុំវិញខ្លួននោះទេ ព្រោះខ្លាចស្ដេចសៀមដាក់ចារកិច្ច ឬ អ្នកសើបការណ៍នៅក្បែរខ្លួន រាល់លិខិតឆ្លងឆ្លើយត្រូវបាន សៀមប្រែសេចក្ដីត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត នៅក្នុងសារលិខិតសម្ងាត់របស់ ស្រីសុរិយោពណ៌ បានមានរាជបន្ទូលទៅបុត្ររបស់ទ្រង់ ជ័យជេស្ដា ត្រូវរកគ្រប់មធ្យោបាយធ្វើយ៉ាងណាត្រឡប់មកកម្ពុជាវិញ ទ្រង់និងផ្ទេររាជបល្ល័ងដល់ទ្រង់ ។ គ.សករាជ ១៦០៥ ស្ដេចសៀម ព្រះចៅនរេ មានបំណងចង់លើកទ័ពឈ្លានពាននគរឡាវ ដូចនេះ ជ័យជេស្ដា បានសូមព្រះរាជាសៀមចេញច្បាំងដើម្បីឆ្លៀតឱកាសគេចខ្លួនមកកម្ពុជា ស្ដេចសៀមមិនបានដឹងពីចេទនារបស់ ជ័យជេស្ដារនោះទេ ស្ដេចសៀមក៏យល់ព្រមតាមសំណើរ អំឡុងពេលចូលច្បាំងគ្នាជាមួយទ័ពនគរឡាវ ជ័យជេស្ដា បានរត់គេចខ្លួនមកដល់កម្ពុជាវិញ ស្ដេចសៀម ព្រះចៅនរេ ដោយលឺដំណឹងថា ជ័យជេស្ដា បានរត់គេចខ្លួនមកដល់កម្ពុជាវិញ ទ្រង់ក៏ឈឺព្រះទ័យ (ឈឺចិត្ត) ធ្លាក់ខ្លួនប្រឈួនធ្ងន់ហើយបានយាងសោយព្រះទីវង្គត់ក្នុងឆ្នាំ ១៦០៥ នៃគ.សករាជ ។ ព្រះស្រីសុរិយោពណ៌ បានផ្ទេររាជសម្បត្តិ និង បានផ្សំផ្គុំ ជ័យជេស្ឋាទី២ ជាមួយនិង បុត្រីអង្គចូវ នៃព្រះចៅ អណ្ណាម ក្រុងហ្វេ ក្នុងឆ្នាំ ១៦១៨ នៃគ.សករាជ រហូតដល់ឆ្នាំ ១៦២០ ព្រះជ័យជេស្ឋា ដោយយល់ឃើញថា ក្រុងល្វាឯម នៅជាប់ដងទន្លេធំងាយស្រួល ដល់កងទ័ពជើងទឹក និង សំពៅចម្បាំងធំៗ របស់បរទេសក្នុងការចូលមកវាយប្រហារ ដូចនេះទ្រង់បានសម្រេចចិត្ត ផ្លាសរាជធានីពីក្រុងល្វាឯមទៅតាំងនៅក្រុងឧដុង្គវិញ ដែលជាតំបន់យុទ្ធសាស្ត្រដ៏ល្អមួយងាយស្រួលសម្រាប់ការពារខ្លួន ពីសត្រូវឈ្លានពាន ដោយមានអណ្ណាម ជាខ្នងបង្អែក ព្រះជ័យជេស្ឋា បានបោះបង់ទំនៀមទម្លាប់សៀម ហើយលើកយកទំនៀមទម្លាប់ខ្មែរមកប្រើជំនួសវិញ និងមិនបញ្ជូនសួយសារអាករថ្វាយទៅសៀមទៀតឡើយ ដើម្បីបង្ហាញឱ្យសៀមឃើញថាព្រះអង្គមិនទទួលស្គាល់នូវអំណាចសៀមមកលើប្រទេសកម្ពុជាទៀតនោះទេ ។[]

សង្គ្រាមខ្មែរសៀម គ.សករាជ ១៦២១

កែប្រែ

Khmer-Siamese War, 1621 AD

ស្ដេចសៀមព្រះនាម "សុងថាំ" (Songtham) ដោយមើលឃើញថា ស្ដេចកម្ពុជា មិនចំនុះឱ្យនគរខ្លួន និងបានងាកចេញទៅចងសម្ព័នមិត្តជាមួយ និង នគរអណ្ណាម ទ្រង់គ្រោធយ៉ាងខ្លាំង បានបញ្ជារឱ្យលើកទ័ពចូលឈ្លានពានកម្ពុជា ក្នុងគ.សករាជ ១៦២១ សៀមបានលើកទ័ពចំនួន ១០៥,០០០ (ជាង១សែននាក់) ដឹកនាំដោយមេទ័ពសៀមនាម សម្ដេចថៃដា (Samdach Thaida) បានចែកកងទ័ពជាបីកង កងទី១ មានចំនួន ៥៥,០០០ (ជាង៥មុឺននាក់) ចូលមកតាមច្រក ពោធិ៍សាត់ កងទី២ មានចំនួន ២០,០០០ (២មុឺននាក់) ជាកងទ័ពជើងទឹក ចូលតាមច្រកសមុទ្រស្រុកបន្ទាយមាស (បច្ចុប្បន្ន: ខេត្តកែប) កងទី៣ មានចំនួន ៣០,០០០ (៣មុឺននាក់) ជាកងទ័ពជើងទឹក ចូលតាមដង ទន្លេសាប កងទ័ពសៀមទាំងបីមុខព្រួញ ធ្វើដំណើរមកវាយប្រហារដើម្បីក្ដោបយកក្រុងឧដុង្គ ។ ព្រះជ័យជេស្ឋា មានទ័ពតែ ៧០,០០០ (៧មុឺននាក់) ប៉ុនណោះដោយមើលឃើញថា មិនអាចទប់ទល់និងកងទ័ពសៀមបាន ទ្រង់បានចាត់ចែងឱ្យអគ្គមហេសី របស់ទ្រង់អង្គចូវ ផ្ញើរសារលិខិត ទៅសុំជំនួយទ័ពពីព្រះបិតាក្មេក ដោយអធិរាជអណ្ណាម បានបញ្ជូនកងទ័ពអណ្ណាម ៣០,០០០ (៣មុឺននាក់) មកជួយច្បាំងកម្ពុជា ព្រះជ័យជេស្ឋា បានចែកកងទ័ពជាបីកង កងទី១ ដឹកនាំដោយ តេជោយ៉ត និង តេជោមាស ដឹកនាំទ័ព ៥០,០០០ (៥មុឺននាក់) ចូលច្បាំងនិងកងទ័ពសៀម នៅភ្នំចង្កៀង ខេត្តពោធិ៍សាត់ កងទី២ ដឹកនាំដោយ ព្រះឧទ័យ ចូលច្បាំងនិងកងទ័ពសៀម នៅស្រុកបន្ទាយមាស (បច្ចុប្បន្ន: ខេត្តកែប) កងទ័ពទី៣ ដែលជាកងទ័ពអណ្ណាម ត្រូវបង្កប់តាមដងទ្លេសាប ធ្វើយ៉ាងណាមិនឱ្យកងទ័ពសៀមឡើងគោកបាននោះទេ ។ កងទ័ពសៀមជើងគោគ ត្រូវបរាជ័យដោយកងទ័ពខ្មែរ ដឹកនាំដោយ តេជោមាស បានចែកកងទ័ពជា ៧កង ដើម្បីឡោមព័ទ្ធកងទ័ពសៀមជារាង្គស្នែងក្របី រីកងទ័ពជើងទឹកសៀម ដែលលើកមកតាមច្រកសមុទ្រ ស្រុកបន្ទាយមាស (ខេត្តកែប) ត្រូវបរាជ័យក្រោមស្នាដៃ ព្រះឧទ័យ រីឯកងទ័ពជើងទឹកសៀម ដែលលើកមកតាមច្រកដង ទន្លេសាប ទូកចម្បាំងសៀម ក្នុងមួយទូកផ្ទុកកងទ័ពចន្លោះពី ៥០០នាក់ ទៅ ១០០០នាក់ បានច្បាំងនិង កងទ័ពអណ្ណាម តាមដងទន្លេសាប ខេត្តកំពង់ឆ្នាំង កងទ័ពសៀម ត្រូវកងទ័ព នៃកងកាំភ្លើងវែងអណ្ណាម ស្ទាក់មិនឱ្យឡើងគោកបាននោះទេ នៅទីបំផុតកងទ័ពទាំងបីកងរបស់សៀមត្រូវរងបរាជ័យយ៉ាងដំណំ កងទ័ពសៀមជើងគោគ សល់កងទ័ពជាង ១មុឺននាក់ដកត្រឡប់ទៅវិញ រីឯកងទ័ពសៀមជើងទឹកទាំងពីរកងត្រូវកំចាត់ចោលគ្មានសល់ កងទ័ពអណ្ណាម ដែលលើកមកជួយច្បាំងនិងកងទ័ពខ្មែរ ស្លាប់អស់ ២៧,០០០ (ជាង២មុឺននាក់) កងទ័ពកម្ពុជាស្លាប់ជាង ៣មុឺននាក់ ។[] []

សង្គ្រាមខ្មែរសៀម គ.សករាជ ១៦២២

កែប្រែ

Khmer-Siamese War, 1622 AD

ស្ដេចសៀមព្រះនាម "សុងថាំ" ដោយមិនអស់ព្រះទ័យដែលរងការបរាជ័យលើកទី១ ក្នុងការឈ្លានពានកម្ពុជា ទ្រង់បានបញ្ជារឱ្យកងទ័ពសៀមលើកមកឈ្លានពានកម្ពុជាមួយលើកទៀត នៅដែនដី កម្ពុជាក្រោម ក្នុងគ.សករាជ ១៦២២ កងទ័ពជើងទឹកសៀមចំនួន ៤០,០០០ (៤មុឺននាក់) បានបើកការវាយប្រហារទៅលើកំពង់ផែក្នុង ខេត្តពាម ពេលនោះកម្ពុជាមានទ័ពជើងទឹកតែ ៥,០០០ (៥ពាន់នាក់) ប៉ុនណោះ ដោយកម្ពុជាខ្វះខាតនៅកងទ័ពជើងទឹក ជាពិសេសការខ្វះ ខាតទូកចម្បាំងក្នុងការចម្លងកងទ័ពតាមមធ្យោបាយផ្លូវទឹក ព្រះជ័យជេស្ឋា បានស្នើសុំជំនួយទ័ពពីព្រះចៅអណ្ណាមជាលើកទី២ អណ្ណាម បានបញ្ជូនទ័ពជើងទឹកចំនួន ២៥,០០០ (ជាង២មុឺននាក់) ចូលរួមច្បាំងជាមួយកម្ពុជា នៅសមរភូមិខេត្តពាម (បច្ចុប្បន្ន: ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ដាក់បញ្ចូល​ជាទី​រួម​ខេត្ត​របស់ ខេត្តក្រមួនស "Kiên Giang") កាំភ្លើងធំជាច្រើនបានបាញ់ប្រហារគ្នា នៅលើទូកចម្បាំង នៅទីបំផុតកងទ័ពសៀមបានបរាជ័យជាលើកទី២ កងទ័ពសៀមពាក់កណ្ដាលត្រូវបានសម្លាប់ រីឯកងទ័ពសៀមពាក់កណ្ដាលទៀតត្រូវដកថយត្រឡប់ទៅវិញ ជ័យជំនះរបស់កម្ពុជាទាំងពីរលើកនេះ បានក្លាយជាការជំពាក់គុណ ទៅលើអធិរាជអណ្ណាម ហើយការជំពាក់គុណនេះ បាននាំមកនូវទម្ងន់ចិត្តដល់ព្រះរាជាកម្ពុជា ក្នុងការយល់ព្រមផ្ដល់កម្ចីដីនូវ ខេត្តចំនួនពីរទៅដល់អធិរាជអណ្ណាម ក្នុងការដាក់មូលដ្ឋានទ័ពរបស់ខ្លួន ចំនួនពីរទីតាំង គឺ ខេត្តកំពង់ក្របី នៃ ក្រុងព្រៃនគរ និង ខេត្តកំពង់ស្រកាត្រី នៃ ខេត្តដូនណៃ ដែលសន្ធិសញ្ញាផ្ដល់កម្ចីដីនេះបានធ្វើឡើងនៅខែ មិថុនា ឆ្នាំ ១៦២៣ នៃគ.សករាជ ។[]

មូលដ្ឋានទ័ពអណ្ណាម នៅកម្ពុជា

កែប្រែ

Annam military base in Cambodia

គ.សករាជ ១៦២៣ រាជវង្សត្រិញ នៃពួកយួនភាគខាងជើង បានបើកការឈ្លានពានមកលើពួកអណ្ណាម នៃរាជវង្សខ្វៀង នៅអំឡុងខែកុម្ភៈ ដូចនេះ អធិរាជអណ្ណាម បានចាត់គណៈបេសកជន មកថ្វាយសារលិខិត សុំដីនៃតំបន់ចំនួនពីររបស់កម្ពុជាដើម្បីដាក់ជាមូលដ្ឋានទ័ព ដើម្បីទប់ទល់និងពួកយួន ដែលមកពីតំបន់តុងកឹង ដោយភាសារបស់ពួកគេមានភាពរឌឺន ទៅរកសំនៀងពួកចិនភាគខាងត្បូង និងរបៀបរបបនៃការស្លៀកពាក់ដូចទៅនិងជនជាតិចិន ហើយម៉្យាងទៀតការស្លៀកពាក់របស់ពួកគេខុសពីពួកអណ្ណាមផងដែរ ដោយពួកអណ្ណាម មានរបៀបរបប នៃការស្លៀកពាក់ស្រដៀងគ្នាទៅនិងពួកចាម្ប៉ា ក្នុងសារលិខិតខ្ចីដីនេះ អធិរាជអណ្ណាម បានរៀបរាប់ពីការពលីរបស់កងទ័ពខ្លួនក្នុងការមកជួយច្បាំងជាមួយកម្ពុជា បន្ថែមលើសពីនេះទៀត អធិរាជអណ្ណាមបានដាក់លក្ខ័ននិងស្ដេចកម្ពុជា បើកម្ពុជាមិនយល់ព្រមតាមសំណើរនេះទេ អណ្ណាម និងផ្ដាច់សម្ព័នមិត្តជាមួយកម្ពុជា ហើយរាល់ពេលដែលកងទ័ពសៀមលើកមកឈ្លានពាន អណ្ណាម មិនបញ្ជូនកងទ័ពទៅជួយកម្ពុជានោះទេ ។ ដោយព្រះជ័យជេស្ឋា អល់អែកព្រះឧទ័យត្រង់ចំនុចដែលថា បើកម្ពុជាមិនយល់ព្រម កម្ពុជានិងមានសត្រូវដ៏ខ្លាំងមួយទៀតគឺ ពួកអណ្ណាមភាគខាងកើត ដើម្បីកុំឱ្យបាត់បង់កម្ពុជាទាំងមូល ទ្រង់មានតែអារសាច់ខ្លួនពីរដុំឱ្យអណ្ណាមប៉ុនណោះ ដូចនេះព្រះជ័យជេស្ឋា យល់ព្រមផ្ដល់កម្ចីដីចំនួនពីរតំបន់ គឺ ខេត្តកំពង់ក្របី នៃ ក្រុងព្រៃនគរ និង ខេត្តកំពង់ស្រកាត្រី នៃ ខេត្តដូនណៃ ដែលផ្ដល់ជាទីតាំងមូដ្ឋានទ័ពឱ្យពួកអណ្ណាមចំនួន ៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ ១៦២៣ ដល់ឆ្នាំ ១៦២៨ នៃគ.សករាជ ត្រូវប្រគល់តំបន់ទាំងពីរនេះមកកម្ពុជាវិញ យ៉ាងណាវិញ ព្រះជ័យជេស្ឋាទី២ មិនបានទារយកតំបន់ទាំងពីរនេះមកវិញនោះទេ ព្រោះទ្រង់បានយាងចូលព្រះទីវង្គត់ក្នុងគ.សករាជ ១៦២៧ មុនសន្ធិសញ្ញាកម្ចីនេះ ជាចុងក្រោយតំបន់នៃខេត្តទាំងពីរបានបាត់បង់ទាំងស្រុង ក្រោយពេលពួកយួនតុងកឹង វាយលេបយក ពួកអណ្ណាម ទាំងស្រុង នៅដើមស.វទី១៨ មកដល់បច្ចុប្បន្ននេះ ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

ក្រុមបុរាណាចារ្យ មិនបានដាក់ប្រភពឯកសាររបស់លោក ត្រឹងងា នោះទេ ពីព្រោះពាក្យពេចន៍របស់លោកមានទម្ងន់ចិត្តទៅលើរឿងនយោបាយប្រកាន់បក្សពួក ហើយអត្ថបទទាំងមូលស្ថិតក្នុងភាពអព្យាក្រិត ។

ការផ្ទៀងផ្ទាត់កំណត់ត្រាបានបញ្ចាក់ឱ្យដឹងថា ពួកអណ្ណាម ត្រូវច្បាំងនិង ពួកយួនតុងកឹង ដែលកម្ពុជា តែងសម្គាល់ជាពួកដាយវៀត នៃយួនភាគខាងជើង (យួន) ដែលជាជនជាតិដើម ចិនយូណាន ហើយពួកអណ្ណាម ជាជនជាតិដែលរស់នៅក្នុងតំបន់ស្រាប់ និងមានវប្បធម៌លាយឡំជាមួយពួកចាម្ប៉ា និង ជនជាតិខ្មែរដើម ដែលស្ថិតនៅ វៀតណាមភាគកណ្ដាល ដោយពួកយួនតុងកឹង បានលេបយកទឹកដីពួកអណ្ណាម និង ទឹកដីរបស់កម្ពុជាភាគខាងកើត នៃដែនដីកម្ពុជាក្រោម ដូចនេះការប្រែប្រួលភូមិសាស្ត្រនយោបាយ ការរួមបញ្ចូលគ្នានេះ ត្រូវបានកម្ពុជាហៅជារួមថា ជនជាតិយួន ។

មានមតិជាច្រើនដែលមិនបានសិក្សាប្រវត្តិសាស្ត្រកម្ពុជាឱ្យបានសុីជម្រៅនោះទេ បានបន្តចែកចាយប្រវត្តិសាសកម្ពុជាដោយភាពមិនត្រឹមត្រូវ ទៅជាយួនច្បាំងគ្នានិងចិន ទើបមកខ្ចីដីក្នុងរាជស្ដេច ជ័យជេស្ឋាទី២ តាមការសង្កេតមើលរបស់ក្រុមបុរាណាចារ្យ ពលរដ្ឋមួយចំនួនធំ មានភាពល្ងង់ខ្លៅច្រើន លើផ្នែកពត៌មានវិទ្យា មិនថាអ្នកនោះមកពីណា ជាអ្នកណា រាល់ការលើកឡើងពីប្រវត្តិសាស្ត្រកម្ពុជា ពួកគេជឿទាំងអស់ដោយមិនពិចារណា ស្វែងរកប្រភពឯកសារ ឬ ភស្តុតាង យកមកផ្ទៀងផ្ទាត់នោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ជ័យជេស្ឋាទី២
(គ.ស ១៥៧៣-១៦២៧)
មុនដោយ
បរមរាជាទី៤
រាជាណាចក្រកម្ពុជា
១៦១៨-១៦២៧
តដោយ
បរមរាជសម្ភារ

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Ernest Doudart de Lagrée (1883) Explorations et missions: Cambodge, Publisher: Tremblay, Original from Lyon Public Library p.684
  3. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  4. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  5. Société asiatique (1871) Journal asiatique, ou Recueil de memoires, d'extraits et de notices relatifs a l'histoire, a la philosophie, aux langues et la litterature des peuples orientaux, Publisher: Imprimerie royale, Original from Sapienza University of Rome (Biblioteca di Studi Orientali)
  6. EFEO (1963) Publications de l'Ecole française d'Extrême-Orient, Volumes 53-55, Publisher:L'Ecole, Original from the University of California p.78