ខេត្តក្រមួនស
ក្រមួនស គឺជាខេត្តមួយ នៅដែនដី ត្រូវបាន រដ្ឋាភិបាលយួនប្តូរ ឈ្មោះទៅជាភាសាយួនថា ខេត្ត កៀង យ៉ាង ( Kiên Giang ) ។ មជ្ឈមណ្ឌលរបស់ខេត្តគឺទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយពីទីក្រុងព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រឆ្ពោះទៅទិសខាងជើង។ ទិសឦ- សាន នៃខេត្តក្រមួនស ជាប់នឹងខេត្តមាត់ជ្រូក ទិសខា កើត ជាប់ នឹងទីក្រុងព្រែកឫស្សី ទិសអាគ្នេយ៍ជាប់នឹងខេត្តពលលាវ, ទិសខាងត្បូងជាប់នឹងខេត្តទឹកខ្មៅ, ទិសខាងជើងជាប់ព្រំដែន ប្រទេសកម្ពុជា ដែលមានបន្ទាត់ព្រំដែនប្រវែង ៥៤គីឡូម៉ែត្រ ទិសខាងលិចជាប់នឹងឈូងសមុទ្រថៃ ដែលមានបន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ។ ខេត្តក្រមួនសមានកោះតូចធំជាង ១០០ នៅក្នុងសមុទ្រ។ ខេត្តក្រមួនសមានផ្ទៃដី ៦ ២៩៩ គីឡូម៉ែត្រ ក្រឡា។
បច្ចុប្បន្ននៅកម្ពុជានៅសល់វិថីមួយដែលមានឈ្មោះថា វិថីក្រមួនស ដែលគិតចាប់ពី មហាវិថីព្រះមុនីវង្ស មកដល់ មហាវិថីព្រះនរោត្តម ខាងជើង មន្ទីរពេទ្យព្រះអង្គឌួង។
បន្តវិគីភីឌាសឺនសុរីយាអាប់រស្មី
និរុត្តិសាស្ត្រ
កែប្រែពាក្យថា ក្រមួនស មកពី ក្រមួន និង ស។
*ក្រមួន (នាម) វត្ថុមានព៌ណលឿង, លឿងចាស់, លឿងខ្ចីឬព៌ណសក៏មាន ជាវត្ថុមានអាការៈទន់ល្អិត ធ្វើជាទៀនអុជបាន, កើតពីទឹក ឃ្មុំ។ ក្រមួនមាត់ គឺក្រមួនស្លលាយនឹងប្រេង និងគ្រឿងក្រ អូបឯទៀតសម្រាប់លាបបបូរមាត់ ។សាច់ខ្យង ដែលមានពណ៌លឿងដូចក្រ មួនក៏ហៅថា ក្រមួន ដែរ។
*ស ( គុណនាម ) ដែលមានពណ៌សម្បុរដូចសំឡីកប្បាស, ពណ៌ស,សំពត់ស, សក្បុស, សណាស់។ សរុបមក ខេត្តក្រមួនស មានន័យថា ខេត្តដែលមាន ក្រមួន ពណ៌ ស។
ប្រវត្តិ
កែប្រែឆ្នាំ ១៨៣២ ក្រមួនសឋិតនៅក្នុងខេត្តពាម ( Hà Tiên ) ដែលជាអតីតខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ៦ នៅកម្ពុជាក្រោម នាសម័យនោះ។
ឆ្នាំ ១៨៧៦ បារាំងបានចែកភូមិ សាស្ត្រនៅកម្ពុជាក្រោម ជា ៥ តំបន់រដ្ឋបាលធំៗ ហើយនៅក្នុងតំបន់នីមួយៗ គេចែកចេញជា និគមតូចៗ មួយទៀត បានជាខេត្តពាម (Hà Tiên ) ពីដើមត្រូវបានចែកជា ២ គឺ ៖
- ១.ពាម ( Hà Tiên )
- ២.ក្រមួនស ( Rach Gia )
នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមទាំងពីរគឺ ពាម និង ក្រមួនស ត្រូវបានក្លាយជាខេត្តទាំង ២ គឺ ខេត្តពាម និងខេត្តក្រមួនស។
ពេលដែលកម្ពុជាក្រោម នៅក្រោមការកាន់កាប់ នៃរបបសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hoà) ខេត្តពាម និង ខេត្តក្រមួនស រដ្ឋាភិបាលវៀតណាមមួយនេះ បានច្របាច់បញ្ចូល ខេត្តទាំងពីរនេះឲ្យចូលគ្នាទៅជាខេត្តមួយ ហើយផ្លាស់ឈ្មោះថ្មី ទៅជាភាសាយួនមួយទៀតថា ខេត្តកៀងយ៉ាង (Kiên Giang ) ចំណែកខ្មែរក្រោមវិញ នៅតែហៅថាខេត្តក្រមួនស តាមភាសាជាតិ របស់ខ្លួន។
រដ្ឋបាល
កែប្រែខេត្តក្រមួនស (អង់គ្លេស: Kramuon Sa Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម បានកែប្រែឈ្មោះភូមិ ឃុំ ស្រុក នៃខេត្តក្រមួនសទៅភាសាយួន និងបានបែងចែករដ្ឋភូមិសាស្ត្រ ចេញជាច្រើនភូមិ ឃុំនិងស្រុក។
ភូមិសាស្ត្រខេត្តក្រមួនស ពេលនេះ ត្រូវបានបែងចែកចេញជា ១២ ស្រុក (Huyện) និងមានទីក្រុង ១ គឺទីក្រុង ក្រមួនស (Rạch Giá) និងទីរួមខេត្ត ១ គឺទីរួមខេត្តពាម (Hà Tiên)។ ខេត្តក្រមួនសមាន ១០ទីរួមស្រុក ៩៧ ឃុំ និង ១៣ សង្កាត់។
ឈ្មោះស្រុកទាំង ១២ និងទីរួមខេត្តទាំង ២ ដែលរដ្ឋាភិបាលវៀតណាម បានប្តូរឈ្មោះទៅជាភាសាយួន។ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷
ខេត្តក្រមួនស | |||
---|---|---|---|
លេខរៀង | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង | ឈ្មោះស្រុកជាអក្សរ |
១ | ទីរួមខេត្តពាម | Peam Province | Hà Tiên |
២ | ទីក្រុងក្រមួនស | Kramuon Sa City | RạchGiá |
៣ | ស្រុកភ្នំម្លូ | Phnom Mlou District | Kiên Lương |
៤ | ស្រុកភ្នំដី | Phnom Dei District | Hòn Đất |
៥ | ស្រុកឃ្លាំងមឿង | Khleang Meung District | Châu Thành |
៦ | ស្រុកក្រសាំង | Krasaeang District | Tân Hiệp |
៧ | ស្រុកព្រៃរំដេង | Prey Romdeng District | Giồng Riềng |
៨ | ស្រុកអំពាចវែង | Ampeach Veng District | Gò Quao |
៩ | ស្រុកព្រែកបី | Prek Bei District | An Biên |
១០ | ស្រុកអូរមិញ | O Minh District | An Minh |
១១ | ស្រុកកោះត្រល់ | Kaoh Tral District | Phú Quốc |
១២ | ស្រុកប្រជុំកោះ | Brachoum Kaoh District | Kiên Hải |
១៣ | ស្រុកខ្វែងទទឹង | Khveng Ttung District | Vĩnh Thuận |
១៤ | ស្រុកទួលអូរមិញ | Toul Ou Minh District | U MinhThượng |
ព្រំប្រទល់នៃខេត្តក្រមួនស
ខេត្តក្រមួនស | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ខេត្តមាត់ជ្រូក ខេត្តព្រែកឬស្សី និង ខេត្តពលលាវ | កោះត្រល់ និង សមុទ្រពាម | ខេត្តទឹកខ្មៅ និង ខេត្តពលលាវ | ខេត្តមាត់ជ្រូក ខេត្តព្រែកឬស្សី និង កម្ពុជា |
រមណីយដ្ឋានប្រវត្តិសាស្ត្រ
កែប្រែក្រមួនស ជាខេត្តមួយសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ដែលទាក់ទិននឹងរឿងរ៉ាវខ្មែរក្រោម ដូចជា ជំនីកព្រែកតែង (Kênh Đào Vĩnh Tế) កំពង់ផែអន្តរជាតិអូរកែវ (Oc Eo) នៃមហាណាចក្រនគរភ្នំ ( ភាសាយួនៈ Phù Nam) និងវត្តអារាមព្រះពុទ្ធសាសនា ថេរវាទខ្មែរមានចំនួន ៧៦ វត្ត ក្នុងនោះមាន វត្តរតនរង្សី ហៅ វត្តចំការត្រើយត្បូង បានកកើតឡើងក្នុង គ. ស. ១៤១២ ៕
ឯកសារយោង
កែប្រែ- វចនានុក្រមខ្មែរ រៀងរៀងដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៦៨។
ដោយ ថាច់ ប្រីជា គឿន
- សារព័ត៌មានព្រៃនគរ Archived 2013-12-06 at the វេយប៊ែខ ម៉ាស៊ីន.