ជ័យជេដ្ឋា (អង្គ)
ជ័យជេដ្ឋា (សម័យលង្វែក) ជាព្រះរាជបុត្រានៃសម្ដេចចៅពញាយសរាជា ដែលត្រូវជាបុត្រព្រះឝ្រីឝៅគន្ធបទ និងជាព្រះភាគិនេយ្យនៃព្រះបាទសម្ដេចចៅពញាចន្ទរាជា ប្រសូតក្រោយពេលបង្ក្រាបព្រះស្ដេចកនរាបទាបហើយ។
ជ័យជេដ្ឋា | |
---|---|
វង្ស | ធម្មរាជា |
សន្តតិវង្ស | អង្គជ័យ |
បិតា | យសរាជា |
សម្ដេចព្រះភាគិនេយ្យយសរាជាជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុកឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យ តាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យ យសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមព្រះជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា ២៩ ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។