ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)

ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)អង្គស៊ូ (អង់គ្លេស: Chey Chestha III/3rd reign) or (Ang Suo) (ប្រ.ស|គ.ស ១៦៥៧-១៧០៦) រជ្ជកាលគ្រងរាជ (គ.ស ១៦៩៦-១៦៩៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៤០ ត្រូវនិង គ.សករាជ ១៦៩៦ ត្រូវនិង មហាសករាជ ១៦១៩ ទ្រង់មានព្រះនាមហៅថា "សម្ដេច​ព្រះ​ជ័យ​ជេស្ឋាបរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​ឥសូរ" ដែលបានឡើងគ្រងរាជជាលើកទី៣ ក្រោយពេល ព្រះរាមាធិបតី១ ចូលព្រះទីវង្គត់ ។[]

ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)

រជ្ជកាល ១៦៩៦-១៦៩៩

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • លើកទី១ ១៦៧៦
  • លើកទី២ ១៦៨៨
  • លើកទី៣ ១៦៩៦
  • លើកទី៤ ១៧០០
  • លើកទី៥ ១៧០៣
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ សម្ដេច​ព្រះ​ជ័យ​ជេស្ឋាបរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​ឥសូរ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន រាមាធិបតីទី១
រាជបន្ត ព្រះកែវហ្វាទី៣
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៥៧
បុត្រ ស្រីធម្មរាជ
ចូលទីវង្គត់ ១៧០៦
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

អណ្ណាម ឈ្លានពានកម្ពុជា គ.ស ១៦៩៩

កែប្រែ

Annam invaded Cambodia 1699 AD

ក្រោយពេល ព្រះជ័យជេស្ឋាទី៣ ឡើងសោយរាជអស់រយៈពេលពីរឆ្នាំ ដោយសេចក្ដីនឹករលឹកទៅកាន់សាច់ញាតិរបស់ព្រះអង្គ ដែលបានព្រាត់ប្រាសគ្នាដោយសារសង្គ្រាមដណ្ដើមរាជពីមុនមក ដូចនេះហើយទ្រង់មានបំណងប្រមែប្រមូលសាច់ញាតិរាជវង្សានុវង្ស ឱ្យត្រឡប់មករស់នៅជួបជុំគ្នាជាមួយព្រះអង្គវិញ ពោលគឺនៅគ.ស ១៦៩៨ ព្រះជ័យជេស្ឋាទី៣ នៃអង្គស៊ូ ទ្រង់បានចាត់ឱ្យបេសកជន នាំរាជសារមួយច្បាប់ទៅថ្វាយព្រះចៅអណ្ណាម ដើម្បីចរចារសុំយាង ព្រះអង្គអុឹម ដែលត្រូវជាបុត្ររបស់ បទុមរាជាទី២ នៃអង្គជ័យជេដ្ឋ ឱ្យត្រឡប់មកកម្ពុជាវិញជាមួយនិងថ្នូរនៃការដោះដូរជាមួយនិងអំណោយជាច្រើន ដែលព្រះជ័យជេស្ឋាទី៣ បានថ្វាយដល់ព្រះចៅអណ្ណាម រួមមាន៖ ដំរី ២០ក្បាល មាសសុទ្ធ ១០០​តម្លឹង និង ប្រាក់សុទ្ធ ៥០០តម្លឹង នៅក្នុងឯកត្តាទម្ងន់របស់កម្ពុជា ១តម្លឹង ស្មើនិង ១០ជីផងដែរ ហើយនេះជាដង្វាយលើកទី១ប៉ុនណោះ លុះត្រាតែខាងភាគគីអណ្ណាម បញ្ជូនព្រះអង្គអុឹម មកដល់កម្ពុជា វិញទើប ព្រះជ័យជេស្ឋា និង ថ្វាយនូវអំណោយទី២ ។ ដូចនេះហើយ ព្រះចៅអណ្ណាម បានសម្រេចបញ្ជូន ព្រះអង្គអុឹម ឱ្យត្រឡប់មកកម្ពុជាវិញ ដោយព្រះអង្គអុឹមបានមកដល់កម្ពុជាវិញដោយសុវត្ថិភាព ព្រះជ័យជេស្ឋាទី៣ ទ្រង់​បញ្ជា​ឱ្យបេសកជន យក​ដង្វាយទៅថ្វាយ ព្រះចៅអណ្ណាម ជាលើកទី២ ដែលដង្វាយលើកទី២នេះ រួមមាន៖ ដំរី​ ១០​ក្បាល កុយ​រមាស​៦ មាស​សុទ្ធ ៥០​តម្លឹង ប្រាក់សុទ្ធ ១០០​តម្លឹង ដើម្បីបញ្ចប់ការដោះដូរនេះ ។ ព្រះចៅអណ្ណាមដែលទទួលបាន នូវដង្វាយទាំងអស់នេះ បានផ្សព្វផ្សាយរាជបញ្ជារ ក្លែងសេចក្ដីពិតនេះថា ព្រះចៅក្រុងកម្ពុជា ព្រមដាក់នគរចំណុះឱ្យនគរអណ្ណាម និង បានបញ្ជូននូវព្រះដង្វាយមកថ្វាយដល់ទ្រង់ផងដែរ ការផ្សព្វផ្សាយនេះបានធ្វើឱ្យចៅហ្វាយស្រុកកម្ពុជា នៅដែនកម្ពុជាក្រោម មានសេចក្ដីភ័យព្រួយជាខ្លាំង ដោយមួយចំនួន បានបង្កើតនៅតំបន់អប្បគមន៍ដើម្បីគ្រប់គ្រង និង មួយចំនួនទៀត បានងាកទៅចុះចូលនិងព្រះចៅអណ្ណាម ដោយក្នុងនោះចៅហ្វាយស្រុកកម្ពុជា នាម "អមនរិន្ទ" បានក្បត់និងព្រះជ័យជេស្ឋាទី៣ ហើយបានទៅចុះចូលនិង ពួកអណ្ណាម និង បានកាត់យកក្រុងព្រៃនគរមួយកំណាត់ទៀតទៅភ្ជាប់ និង តំបន់យ៉ាដិញរបស់អណ្ណាម ដូចនេះហើយព្រះចៅអណ្ណាម ក៏ផ្លាសប្ដូរឈ្មោះ យ៉ាឌិញ ឱ្យទៅជា ក្រុងសាយហ្គន (Saigon) ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ គ.សករាជ ១៦៩៩ ព្រះចៅអណ្ណាម "ឡេហៃតុង" បានបញ្ជាឱ្យមេទ័ពខ្លួនលើកទ័ពចំនួន ៦០,០០០ (៦មុឺននាក់) ចូលមកឈ្លានពានកម្ពុជា ដោយកងទ័ពអណ្ណាមបានបែងចែកជា ២កង កងពលទី១ មានចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយមេទ័ពនាម "ហៀវគិញ" ជាមួយនិងទូកចម្លងកងទ័ព ៥០០គ្រឿង ចំណែកឯកងពលទី២ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយ អមនរិន្ទ ជាមួយនិងទូកចម្បាំង ៥០គ្រឿង ឡើងតាមដង ទន្លេមេគង្គ ក្នុងបំណងវាយចូលក្រុងឧដុង្គ ។ ព្រះជ័យជេស្ឋាទី៣ ដោយការព្រួយបារម្មណ៍និងសុវត្ថភាពផ្ទាល់ខ្លួន ទ្រង់បានភៀសខ្លួនទៅ ខេត្តពោធិ៍សាត់ ដោយទុកឱ្យក្មួយរបស់ទ្រង់ ព្រះអង្គអុឹម និង បុត្ររបស់ទ្រង់ ព្រះស្រីធម្មរាជ ចាំច្បាំងការពារក្រុងឧដុង្គ ។ កងទ័ពអណ្ណាម បានមកដល់ ខេត្តកំពង់ឆ្នាំង មេទ័ពអណ្ណាម ហៀវគិញ បញ្ជារ ឱ្យអមនរិន្ទ បន្តដំណើរតាមដងទន្លេសាប ដើម្បីទៅធ្វើឃាតព្រះជ័យជេស្ឋាទី៣ នៅខេត្តពោធិ៍សាត់ ចំណែកខ្លួនលោកផ្ទាល់ ចូលច្បាំងដណ្ដើមយកក្រុងឧដុង្គ ព្រះអង្គអុឹម ដោយយល់សេចក្ដីដូចនេះ បានបញ្ជារឱ្យ ស្រីធម្មរាជ លើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) ជាមួយកាំភ្លើងធំ និង ទូកចម្បាំង ២៥គ្រឿងធំៗ ទៅច្បាំងទប់ទល់និងកងទ័ព អមនរិន្ទ តាមដង ទន្លេសាប ហើយព្រះអង្គអុឹមផ្ទាល់ ដែលមានកងទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ជាមួយនិង ទ័ពដំរីចំនួន ១៥០ ដែលបានបំពាក់កាំភ្លើងធំនៅលើខ្នងដំរី ត្រៀមប្រយុទ្ធស្លាប់រស់ជាមួយកងទ័ពអណ្ណាមនៅកំពង់ឆ្នាំង ។ កងទ័ពរបស់ ស្រីធម្មរាជ បានបាញ់កាំភ្លើងធំពីលើទូកចម្បាំង ដុតកំទេចទូកចម្បាំង របស់ អមនរិន្ទ ឆេះស្លាប់អស់ជាច្រើន ដោយទូកចម្បាំង អណ្ណាមតូចជាងកម្ពុជា ធ្វើឱ្យភាគីកម្ពុជាមានព្រៀបជាង នៅទីបំផុតកងទ័ព ស្រីធម្មរាជ បានទទួលជ័យជំះ ដោយបានធ្វើឃាត អមនរិន្ទ ផងដែរ ចំណែកឯកងទ័ពអណ្ណាម ដែលច្បាំងនៅកំពង់ឆ្នាំង បានទទួលបរាជ័យដោយចាញ់ព្រៀបកងទ័ពដំរីរបស់ព្រះអង្គអុឹម ។ ក្រោយពេលអណ្ណាម ទទួលបរាជ័យក្នុងការឈ្លានពានកម្ពុជា ស្ដេចអណ្ណាម ឡេហៃតុង បានបញ្ជារឱ្យមេទ័ពខ្លួនបង្កើតនៅបន្ទាយកងទ័ពចំនួន៥តំបន់សម្រាប់យាមការ ដូចជា៖[] []

  • ដូនណៃ (Đồng Nai) បង្កើតជាបន្ទាយទ័ព ភឿកឡុង ។
  • កំពង់ស្រកាត្រី (Biên Hòa) បង្កើតជាបន្ទាយទ័ព ត្រឹងបៀន ។
  • ព្រៃនគរ (Saigon) បង្កើតជាបន្ទាយទ័ព តឹងប៊ិញ ។
  • យ៉ាឌិញ (Yadinh) បង្កើតជាបន្ទាយទ័ព ភៀនត្រឹង ។
  • មេស ស (Tiền Giang) បង្កើតជាបន្ទាយទ័ព ទៀងយ៉ាង ។

ការដាក់រាជ្យ

កែប្រែ

Abdicate the throne

ក្រោយពេលទទួលជ័យជំនះលើពួកអណ្ណាម ព្រះជ័យជេស្ឋាទី៣ ដោយទ្រង់មើលឃើញពីស្នាដៃដឹកនាំទ័ពរបស់ព្រះភាគិនេយ្យ (ក្មួយប្រុស) នៃព្រះអង្គអុឹម ទ្រង់ក៏សព្វព្រះរាជហរទ័យ ផ្ទេររាជបល្ល័ងថ្វាយទៅព្រះអង្គអុឹម ក្នុងឆ្នាំ ១៦៩៩ នៃគ.សករាជ ដោយព្រះអង្គអុឹម យកព្រះនាមក្នុងរាជថា សម្ដេចព្រះកែវហ្វា ដែលត្រូវបាន អ្នកប្រវត្តិវិទូសម្គាល់ហៅថា ព្រះកែវហ្វាទី៣ ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)
(គ.ស ១៦៥៧-១៧០៦)
មុនដោយ
រាមាធិបតីទី១
រាជាណាចក្រកម្ពុជា
១៦៩៦-១៦៩៩
តដោយ
ព្រះកែវហ្វាទី៣

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  3. Eng Soth (1969) Document of the great Khmer man (Khmer royal genealogy) Volume 3, Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  4. Treng Nga (1973) Khmer History Volume 2, Publisher: Khmer Mon Institute, Publication: Center for Khmer Studies Library p.198 ISBN: 9995059959, 9789995059958