ណាសសែរ អាល់ មូហាមមេដ អាល់ អាហ៍មេដ អាល់ អាបាហ៍

លោក ណាសសែរ មូហាមមេដ អាល់ អាហ៍មេដ អាល់ សាបាហ៍ (អារ៉ាប់: ناصر المحمد الأحمد الصباح) កើត​ឆ្នាំ​១៩៤០ គឺ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​គុយវ៉ែត។ លោក​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ដោយ​ព្រះមហាក្សត្រ។

ប្រវត្តិ​

កែប្រែ

លោក ណាសសែរ បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ស៊ឺណែវ ប្រទេស​ស្វីស ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច។ មុន​ពេល​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក​ណាសសែរ​បាន​បម្រើ​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​អាហ្វហ្កានីស្តង់, ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន, ជា​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច និង​ការងារ, រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​រដ្ឋមន្ត្រី​ភូមិន្ទ​តុលាការ។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍ និង​បាន​បុត្រា​ពីរ​នាក់, លោក​និយាយ​ភាសា​អារ៉ាប់, អង់គ្លេស, បារាំង និង​ពែរសាន បាន​យ៉ាង​ស្ទាត់​ជំនាញ។

ព្រះមហាក្សត្រ បាន​តែងតាំង​លោក ណាសសែរ​​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០០៧។

ការ​សិក្សា

កែប្រែ
  • ១៩៥៥ ដល់ ១៩៥៩ G. C. E. – General Certificate of Education – ចក្រភព​អង់គ្លេស
  • ១៩៥៩ ដល់ ១៩៦០ សញ្ញាប័ត្រ​ជាន់​ខ្ពស់​ភាសា​បារាំង
  • ១៩៦៤ បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ​ស៊ឺណែវ ប្រទេស​ស្វីស
  • ភាសា៖ អារ៉ាប់, បារាំង, អង់គ្លេស និង​ពែរសាន

ប្រវត្តិ​ការងារ

កែប្រែ
  • ១៥ សីហា ១៩៦៤៖ លេខាធិការ​ទី​៣ នៃ​ក្រសួង​ការបរទេស
  • ២ តុលា ១៩៦៤៖ ចូលរួម​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​គុយវ៉ែត ប្រចាំ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ញូវយ៉ក
  • ១ មិថុនា ១៩៦៤៖ ផ្ទេរ​ពី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​គុយវ៉ែត ក្នុង​ក្រុង​ញូវយ៉ក មក​ក្រសួង​ការបរទេស
  • ៥ ធ្នូ ១៩៦៥៖ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស
  • ១៦ ធ្នូ ១៩៦៥៖ តំណាង​ទី​១​នៃ​រដ្ឋ​គុយវ៉ែត​ប្រចាំ​ការិយាល័យ​ទ្វីប​អ៊ឺរ៉ុប​នៃ​អង្គការ​សហប្រជាជាតិ​នា​ទីក្រុង​ស៊ឺណែវ
  • មេសា ១៩៦៦៖ តំណាង​ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​ប្រទេស​គុយវ៉ែត ប្រចាំ​ក្រុង​ស៊ឺណែវ
  • មិថុនា ១៩៦៦៖ កុងស៊ុល​ទី​១​នៃ​គុយវ៉ែត​ប្រចាំ​សហព័ន្ធ​ស្វីស​នៅ​ស៊ឺណែវ
  • ៦ តុលា ១៩៦៨៖ ឯកអគ្គរាជទូត​វិសមញ្ញ និង​ស្ដីទី​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់
  • ១៩៧១៖ ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្តង់
  • ១៩៧៥ ដល់ ១៩៧៩៖ ព្រឹទ្ថ​បុរស​ការទូត​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្តង់
  • ២២ ឧសភា ១៩៧៩៖ ផ្ទេរ​ទៅ​កាន់​ក្រសួង​ការបរទេស
  • ១៩៧៩ ដល់ ១៩៨៥៖ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន
  • ១៩៨៥ ដល់ ១៩៨៨៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន, ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​វប្បធម៌, សិល្បៈ និង​អក្សរសាស្ត្រ
  • ១៩៨៨ ដល់ ១៩៩០៖ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ការងារ
  • មិថុនា ១៩៩០ ដល់ មេសា ១៩៩១៖ មន្ត្រី​រដ្ឋ​សម្រាប់​កិច្ចការ​បរទេស
  • ១៩៩១ ដល់ ២០០៦៖ រដ្ឋមន្ត្រី​ភូមិន្ទ​តុលាការ
  • ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ២០០៦ ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​គុយវ៉ែត, បង្កើត​រដ្ឋាភិបាល​អណត្តិ​ទី​២២, ២៣, ២៤ និង​២៥
  • នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ២០០៦ ព្រះមហាក្សត្រ អាល់ សាបាហ៍ បាន​តែងតាំង​ងារ​ជា៖ “ព្រះអង្គម្ចាស់ ស្សេកហ៍ ណាសសែរ អាល់ មហាមមេដ អាល់ អាហ៍មេដ អាល់ ចាបែរ អាល់ សាបាហ៍”

ទស្សនកិច្ច​នៅ​កម្ពុជា

កែប្រែ

លោក​នាយករដ្ឋមន្ត្រី បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​]]ព្រះរាជាណាចក្រ​កម្ពុជា]]​ចាប់​ពី​ថ្ងៃ​ទី​០៣ ដល់ ០៥ សីហា ឆ្នាំ​២០០៨។

ផ្សេង​ៗ

កែប្រែ
ណាសសែរ មូហាមមេដ អាល់ អាហ៍មេដ អាល់ សាបាហ៍
ណាសសែរ មូហាមមេដ អាល់ អាហ៍មេដ អាល់ សាបាហ៍
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ណាសសែរ មូហាមមេដ អាល់ អាហ៍មេដ អាល់ សាបាហ៍
កំណើត ១៩៤០
ឋានៈ នាយករដ្ឋមន្ត្រី​
អំណាច ០៧ កុម្ភៈ ២០០៦-បច្ចុប្បន្ន
បន្ត​ពី សាបាហ៍ អាល់ អាហ៍មាដ អាល់ ចាបេរ អាល់ សាបាហ៍
បន្ត​ដោយ [[]]
សាសនា ស៊ុននិ អិស្លាម