គុយវ៉ែត

(ត្រូវបានបញ្ជូនបន្តពី រដ្ឋ​គុយវ៉ែត)

ប្រទេសគុយវ៉ែត, (ប្រកប៖ "ឃូ–វ៉ាយត៍") ដោយមានឈ្មោះផ្លូវការថា រដ្ឋ​គុយវ៉ែត (ភាសាអារ៉ាប់៖ دولة الكويت‎) គឺ​ជាប្រទេស​មួយស្ថិត​នៅ​អាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកខាងជើងនៃតំបន់អារ៉ាប់ខាងកើត ពោលគឺនៅដើមឈូងសមុទ្រពែរ្ស ហើយមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ាក់នៅភាគខាងជើង និងអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង។ ប្រជាជនភាគច្រើននៃប្រទេសនេះចូលចិត្តរស់នៅប្រមូលផ្តុំគ្នានៅតំបន់រាជធានីគុយវ៉ែត។ គិតត្រឹមឆ្នាំ២០២១ ប្រទេសគុយវ៉ែតមានប្រជាជនសរុប ៤.៦៧ លាននាក់ដោយក្នុងនោះមាន ១.៤៥ លាននាក់ជាប្រជាជនគុយវ៉ែត ខណៈ ៣.២ លាននាក់ទៀតជាជនបរទេសមកពីជាង ១០០ ប្រទេសផ្សេងៗគ្នា។

រដ្ឋគុយវ៉ែត
دولة الكويت (ភាសាអារ៉ាប់)
ភ្លេងជាតិ
النشيد الوطني
"ចម្រៀងជាតិ"
ទីតាំងប្រទេសគុយវ៉ែត (ក្រហម) នៅមជ្ឈិមបូព៌ា
ទីតាំងប្រទេសគុយវ៉ែត (ក្រហម) នៅមជ្ឈិមបូព៌ា
Location of គុយវ៉ែត
រាជធានី
និង ទីក្រុងធំបំផុត
ទីក្រុងគុយវ៉ែត
29°22′N 47°58′E / 29.367°N 47.967°E / 29.367; 47.967
ភាសាផ្លូវការភាសាអារ៉ាប់[]
ក្រុមជនជាតិ
  • ៥៧.៦៤% អារ៉ាប់
  • ៤០.៤២% អាស៊ី
  • ១.០២% អាហ្វ្រិក
  • ០.៣៩% អឺរ៉ុប
  • ០.៥២% ជនជាតិផ្សេងៗ
[]
សាសនា
៧៤.៣៦% ឥស្លាមសាសនា (ផ្លូវការ)

១៨.១៧% គ្រិស្តសាសនា

៧.៤៧% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលអេមីរ៉ាតអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញ សភានិយមឯកភូត[]
ណាវ៉ាហ្វ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា
មីសាល់ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា
សាបា កាលីដ អាល់-សាបា
ម៉ារស៊ូគ អាល់-ហ្កានីម
នីតិបញ្ញត្តិរដ្ឋសភា
និម្មិតកម្ម
១៦១៣
- ទទួលឯករាជ្យពីអេមីរ៉ាតបានីកាលីដ
១៧៥២
២៣ មករា ១៨៩៩
២៩ កក្កដា ១៩១៣
- បញ្ចប់សន្ធិសញ្ញាជាមួយចក្រភពអង់គ្លេស
១៩ មិថុនា ១៩៦១
១៥ ឧសភា ១៩៦៣
- ទិវាជាតិគុយវ៉ែត
២៥ កុម្ភៈ ១៩៦១
- ទិវារំដោះជាតិគុយវ៉ែត
២៦ កុម្ភៈ ១៩៩១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៧,៨១៨ គ.ម   (ទី១៥២)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
Neutral decrease ៤,៤២០,១១០[] (ទី១២៧)
- ជំរឿន (ឆ្នាំ ២០០៥)
២,២១៣,៤០៣[]
២០០.២ នាក់/គ.ម   (ទី៦១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៣០៣ ពាន់លានដុល្លារ[] (ទី៥៧)
- ក្នុងម្នាក់
decrease ៦៧,៨៩១ ដុល្លារ[] (ទី៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១១៨.២៧១ ពាន់លានដុល្លារ[] (ទី៥៧)
- ក្នុងម្នាក់
២៨,១៩៩ ដុល្លារ[] (ទី២៣)
HDI (២០១៩)decrease ០.៨០៦[]
ខ្ពស់ណាស់ · ទី៦៤
រូបិយវត្ថុឌីណាគុយវ៉ែត (KWD)
ល្វែងម៉ោងUTC+៣ (AST)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy (ស.រ.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៥
ដែនកម្រិតខ្ពស់.kw
គេហទំព័រ
www.e.gov.kw

គុយវ៉ែត​មាន​ប្រេង​បម្រុង​ធំ​ជាង​គេ​ទី​៥​នៅ​ក្នុង​ពិភពលោក និង​ជា​ប្រទេស​មាន​ជាង​គេ​បំផុត​ទី​៤​ក្នុង​លោក ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់។ ធនធាន​ប្រេង​របស់​ប្រទេស​គុយវ៉េត ត្រូវ​បាន​រក​ឃើញ និង​ប្រើប្រាស់​​នា​ទសវត្សរ៍​១៩៣០ និង​បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៦១ វិស័យ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​នេះ​បាន​រីក​លូត​លាស់​យ៉ាង​ខ្លាំង។ ផលិត​ផល​ប្រេង និង​ប្រេង​ឆៅ​របស់​ប្រទេស​នេះ​មាន​តម្លៃ​៩៥​ភាគរយ​នៃ​ទឹក​ប្រាក់​នាំ​ចេញ និង​ជា​ប្រភព​ចំណូល​៨០​ភាគរយ​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​ឆ្នាំ​១៩៩០ ប្រទេស​គុយវ៉ែត​ត្រូវ​បាន​ប្រទេស​ជិត​ខាង​ខ្លួន គឺ​ប្រទេស​អ៊ីរ៉ាក់​ចូល​ឈ្លានពាន និង​បន្ទាប់​ពី​កងទ័ព​សហរដ្ឋ​អាមេរិក​ចូល​អន្តរាគមន៍​ដោយ​ផ្ទាល់​ ទើប​បាន​បញ្ចប់​ការ​គ្រប់គ្រង​ពី​សំណាក់​ប្រទេស​អ៊ីរ៉ាក់ ដែល​មាន​រយៈ​ពេល​ប្រមាណ​៧​ខែ។

ឯកសារយោង

កែប្រែ
  1. "Kuwait's Constitution of 1962, Reinstated in 1992" (PDF). Constitute Project. Retrieved 13 កុម្ភៈ 2022.
  2. ២,០ ២,១ "Nationality by Religion in Kuwait 2018". Statistic PACI. Archived from the original on 13 មីនា 2014. Retrieved 13 កុម្ភៈ 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. Cite error: Invalid <ref> tag; no text was provided for refs named loc
  4. "الإدارة المركزية للإحصاء - الإحصاءات و النشرات". www.csb.gov.kw.
  5. ៥,០ ៥,១ ៥,២ ៥,៣ "IMF Report for Selected Countries and Subjects : Kuwait". មូលនិធិរូបិយវត្ថុអន្តរជាតិ. Archived from the original on 24 កុម្ភៈ 2018. Retrieved 13 កុម្ភៈ 2022.
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 13 កុម្ភៈ 2022.