តក្កវិជ្ជា (ភាសាក្រិក λογική ក្លាយមកពីពាក្យ λόγος - មានន័យថា « ហេតុផល » « ភាសា » និង « ការវែកញែក » គឺជាច្បាប់មួយសំខាន់ដែលការលើកឡើងផ្សេងៗត្រូវស្របតាម)។ ពាក្យនេះត្រូវបានប្រើដំបូងដោយ សេណូក្រាត[] ដែលជាទស្សនវិទូជាតិក្រិកម្នាក់។

តក្កវិជ្ជាបុរាណត្រូវបានបែងចែកជាវិចារវិទ្យា និងសិល្បៈប្រើវោហារបង្ហូរគំនិត

តាំងពីសម័យបុរាណមក តក្កវិជ្ជា ជាមុខវិជ្ជាមួយដ៏សំខាន់ក្នុងទស្សនវិជ្ជា ជាមួយនឹង ទស្សនវិជ្ជាសីលធម៌ និងរូបវិទ្យា

ចាប់តាំងពីសតវត្សរ៍ទី ១៩ ការងាររបស់ ហ្សក ប៊ូល និង ហ្សេវ៉ុង បាននាំឱ្យមានការរីកចម្រើន នៃវិធីសាស្ត្រគណិតវិទ្យាតាមបែបតក្កវិជ្ជា។ ការរួមបញ្ចូលគ្នារបស់វាជាមួយវិទ្យាសាស្ត្រកុំព្យូទ័រចាប់តាំងពីចុងសតវត្សរ៍ទី ២០ បានធ្វើឱ្យមុខវិជ្ជានេះមានភាពរឹងមាំឡើងវិញ។

ចាប់តាំងពីសតវត្សរ៍ទី ២០ គេបានប្រើប្រាស់វាក្នុងវិស័យផ្សេងៗទៀតដូចជា វិស្វកម្ម ភាសាវិទ្យា ចិត្តវិទ្យា ទស្សនវិជ្ជាវិភាគ និងទំនាក់ទំនង


ប្រវត្តិ

កែប្រែ

សម័យបុរាណ

កែប្រែ

កាលពីដំបូង តក្កវិជ្ជាគឺជាការស្វែងរកច្បាប់ផ្លូវការ ដែលស្វែងរក និងបែងចែកការលើកឡើងដែលអាចបញ្ជាក់បាន ពីការលើកឡើងដែលបញ្ជាក់មិនបាន។ វាត្រូវបានគេប្រើប្រាស់ដំបូងក្នុងគណិតវិទ្យា និងជាពិសេសធរណីមាត្រ ប៉ុន្តែវិជ្ជានេះមានការរីកចម្រើនខ្លាំង ក្រោយពីការប្រើប្រាស់របស់ មេការីកស៍ និងក្រោយមកទៀត អារីស្តូត

សហសម័យ

កែប្រែ

នៅសតវត្សរ៍ទី ១៧ ទស្សនវិទូ ហ្កតហ្វ្រ៊ីត វីលហេម លីបនីស បានធ្វើការស្រាវជ្រាវជាមូលដ្ឋានក្នុងតក្កវិជ្ជា ដែលបានធ្វើឱ្យមានការរីកចម្រើននូវតក្កវិជ្ជារបស់អារីស្តូត។ គាត់ជានិច្ចកាលប្រើប្រាស់វិធីសាស្ត្រតក្កវិជ្ជារបស់អារីស្តូត[] ហើយព្យាយាមបញ្ចូលវាទៅក្នុងប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួនគាត់។[] គាត់ក៏ជាអ្នកបង្កើតនូវ តក្កវិជ្ជាផ្លូវការដំបូងគេ។

លោក អេម៉ានូអែល កង់ បានកំណត់និយមន័យតក្កវិជ្ជាថាជា « វិទ្យាសាស្ត្រដែលកំណត់លម្អិតនិងបង្ហាញយ៉ាងតឹងរ៉ឹងនូវច្បាប់ជាផ្លូវការនៃការគិតទាំងអស់ »។[] ស្នាដៃទាំង ៦ របស់អារីស្តូតដែលត្រូវបានដាក់ជាក្រុម ក្រោមចំណងជើងថា អ័រកាណុង ដែលរួមមានប្រភេទនិងការសិក្សាអំពីតក្កវិជ្ជា ត្រូវបានគេចាត់ទុកថាជាឯកសារយោងលើប្រធានបទនេះជាយូរមកហើយ។

ឯកសារយោង

កែប្រែ
  1. Jean-Baptiste Gourinat , « La logique : une création de la Grèce antique »,  Pour la Science , no 49,‎ 2005 ( présentation en ligne  [ archive ])
  2. Robert Blanché, « Logique - 4) L’ère de la logique dite «classique » » [archive], sur Encyclopædia Universalis (consulté le 11 mars 2015) : « Il accepte ce qui a été fait, il le reprend, mais pour l'approfondir. La logique traditionnelle n'est qu'un échantillon d'une logique générale, qui reste à établir. »
  3. Herbert H. Knecht, La logique chez Leibniz: essais sur le rationalisme baroque, L'Âge d'Homme, coll. « Dialectica », 1981 (lire en ligne[archive]), p. 38-39
  4. Kant, préface de la deuxième édition de Critique de la raison pure