ត្រីចៀនចួន ជាមុខម្ហូបសាមញ្ញដែលគេធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវបន្តិចបន្តួច ឬអាចយកទៅលក់រកចំណូលឲ្យគ្រួសារបាន បើយើងមានជំនាញចំពោះមុខម្ហូបនេះ។

គ្រឿងផ្សំ

កែប្រែ

វិធីធ្វើ

កែប្រែ
  • ត្រីកែស ឬត្រីសណ្ដាយ ឆ្កឹះយកស្រកី និងវះយកពោះចេញ លាងទឹកកោសឲ្យស្អាត បើត្រីធំកាត់ជាពីរទុកមួយអន្លើ។
  • ហាន់ខ្ញីជាសរសៃតូចៗ ដើមខ្ទឹមឬស្លឹកគូឆាយ លាងទឹកឲ្យស្អាត កាត់ឲ្យខ្លី ប្រមាណ ៣សង់ទីម៉ែត។
  • ដាំខ្លាញ់ក្នុងខ្ទះឲ្យក្ដៅ ដាក់ត្រីចៀន ឲ្យក្រៀម(ស្បែកពណ៌លឿង) ដួសចេញសិន។
  • ខ្ទះលាងឲ្យស្អាត ដាំខ្លាញ់ឲ្យក្ដៅ ដាក់ខ្ទឹមស(ចិញ្ច្រាំឲ្យល្អិត) បំពងឲ្យឈ្ងុយ ដួសទុកសិន។
  • ដាក់ខ្ញីបំពង់ឲ្យឈ្ងុយ ដាក់សៀង ស្ករ ទឹកត្រី ម្សៅស៊ុប អំពិលទុំ ទឹកបន្តិច(កុំឲ្យរាវ) ដាំឲ្យពុះ ដាក់សាច់ ត្រីឲ្យចូលជាតិ(ប្រយ័ត្នកុំឲ្យបែកសាច់ត្រី) ភ្លក់ឲ្យល្មមតាមចំណូលចិត្ត រោយស្លឹកខ្ទឹម ឬស្លឹកគូឆាយពីលើ ដួសដាក់ចាន។ ម្ហូបនេះ គេបរិភោគជាមួយបាយ៕