ធម៌រំលឹកគុណ
ធម៌រំលឹកគុណ
កែប្រែ
តេជះខ្ញុំសាង | សំអិតសំអាង | ឱនកាយវាចា | សូមសុខសោភា | រួចពីទុក្ខា | ឆ្លងដល់ត្រើយមហា | ពោលគឺនិព្វាន ។ |
គ្រប់ជាន់គ្រប់ជាតិ | កុំឲ្យខ្ញុំឃ្លាត | ពីសីលនិងទាន | គំនិតខ្ញុំកើត | កំណើតខ្ញុំមាន | មគ្គផលជាស្ពាន | ដល់ស្ថានថ្លៃថ្លា ។ |
ខ្ញុំជូនមគ្គផល | ចំពោះទៅដល់ | មាតាបិតា | គុណគ្រូឧ | បជ្ឈាយាចារ្យ | គុណញាតិកា | ប្រាំពីរសន្តាន ។ |
ជីដូនជីតា | រស់នៅក្តីណា | លោកម្ចាស់ចែកឋាន | ខ្ញុំជូនមគ្គផល | កុសលថ្កើងថ្កាន | សូមសុខក្សេមក្សាន្ត | ដល់ឋានផុតទុក្ខ ។ |
ខ្ញុំសូមសច្ចា | សច្ចាំងប្រាថ្នា | តំណទៅមុខ | សូមមានប្រាជ្ញា | ភ្លឺថ្លាបានសុខ | សូមរួចចាកទុក្ខ | ដល់និព្វានហោង ។ |
- (គិហិបតិបត្តិពិសេស)