នីអ៊ូយ៉ាញ
នីអ៊ូយ៉ាញ (ភូមា: နှင်းဥရိုင်, បញ្ចេញសំឡេង [n̥ɪ́ɴ ʔṵ jàiɴ]; រ. ទសវត្ស១២៦០ – ទសវត្ស១៣២០) ជាព្រះនាងមួយអង្គនៃនគរហង្សាវត្តី ដែលទ្រង់ជាព្រះភគិនីនៃស្ដេចពីរព្រះអង្គ គឺហ្វារ្យូ និង ឃុនល ហើយក៏ជាព្រះមាតានៃស្ដេចពីរព្រះអង្គដែរគឺ ចៅអ និង ចៅជេន។ ទ្រង់ក៏ជាព្រះមហយ្យកានៃព្រះបាទរាជាធិរាជ ដែលត្រូវបានគេចាត់ទុកថាជាក្សត្រហង្សាវត្តីដ៏មហស្ចារ្យបំផុត។ ព្រះនាង និងព្រះស្វាមីទ្រង់ មិនពល មានតួនាទីជាអ្នកជ្រោមជ្រែងក្សត្រនៅឆ្នាំ១៣១០ នៅពេលនោះទ្រង់បានផ្ដួលរំលំព្រះភាតាទ្រង់ឃុនល និងបានបន្តុបព្រះបុត្រាច្បងរបស់ពួកទ្រង់ ចៅអឱ្យឡើងសោយរាជ្យវិញ។[១]
នីអ៊ូយ៉ាញ နှင်းဥရိုင် | |
---|---|
ព្រះនាងនៃហង្សាវត្តី | |
ប្រសូត | រ. ទសវត្ស១២៦០ សុធម្ម |
សុគត | រ. ទសវត្ស១៣១០ – ទសវត្ស១៣២០ មុំហ៍ |
រាជពន្ធភាព | មិនពល |
រាជបច្ឆាញាតិ | ចៅអ ចៅជេន |
វង្ស | ហង្សាវត្តី |
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះរាជសាវតារ
កែប្រែអនាគតព្រះវររាជិនីមាតាបានប្រសូតនៅក្បែរសុធម្មដែលមានមាតាបិតាជារាស្ត្រសាមញ្ញ បិតាជាតិជាឝាន និងមាតាជាតិជាមន។[២] ទ្រង់មានព្រះរៀមបីអង្គគឺ ព្រះហ្វារ្យូ ព្រះឃុនល និងព្រះយ៉ាន-មហ្ល។ ជាព្រះកនិដ្ឋាភគិនីពៅនៃព្រះហ្វារ្យូ និងឃុនល ដែលព្រះរៀមរបស់ទ្រង់ទាំងពីរបានប្រសូតនៅទស្សវត្សឆ្នាំ១២៥០ ព្រះនាងទំនងជាប្រសូតនៅចុងទសវត្សឆ្នាំ១២៥០ រឺ ដើមទសវត្សឆ្នាំ១២៦០។ ព្រះនាងបានសោយទិវង្គតកំឡុងរជ្ជកាលនៃព្រះរាជបុត្ររបស់ទ្រង់ចៅអ (១៣១០-១៣២៤)។
ជួយជ្រោមជ្រែងការបះបោររបស់ព្រះហ្វារ្យូ
កែប្រែតាមរយៈ រឿងព្រេង នីអ៊ូយ៉ាញក្នុងភាពជាយុវតីព្រះនាងមានសំរស់ស្រស់សោភាខ្លាំងណាស់។ នៅឆ្នាំ១២៨១ ព្រះភាតារបស់ទ្រង់ហ្វារ្យូតាមដឹងមកថាបានប្រើសម្ផស្សដ៏ស្រស់ស្អាតដើម្បីដណ្ដើមយកតំណែងចៅហ្វាយស្រុកខេត្តមុំហ៍។ ព្រះហ្វារ្យូបានរាជទានឱ្យព្រះនាងនីអ៊ូយ៉ាញជ្រើសរើសកន្លែងស្រង់ព្រះវារីតាមយុទ្ធសាស្ត្រក្នុងទីទន្លេត្រង់កន្លែងដែលចៅហ្វាយស្រុកមុំហ៍អាចមើលឃើញព្រះនាង។ ចៅហ្វាយស្រុកបានលង់ស្នេហានឹងព្រះនាងនីអ៊ូយ៉ាញ ហើយសុំរាជទានព្រះនាងរៀបអភិសេកជាមួយ។ នៅក្នុងព្រះរាជពិធីអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយស្រុកនោះទៅ ហើយបានក្លាយជាអម្ចាស់នៃមុំហ៍។[៣]
ឯកសារយោង
កែប្រែ- ↑ Lt. Gen. Sir Arthur P. Phayre (1883). History of Burma (1967 រ.រ.). London: Susil Gupta. p. 66.
- ↑ Maung Htin Aung (1967). "Pagan and the Mongol Intrusion". A History of Burma. New York and London: Cambridge University Press. pp. 78–80.
- ↑ GE Harvey (1925). "IIIb, Pegu, 1287-1539". History of Burma (2000 រ.រ.). Asian Educational Services. pp. 110–111. ល.ស.ប.អ. 81-206-1365-1. ISBN 9788120613652.
នីអ៊ូយ៉ាញ ប្រសូត/កើត: រ. ទសវត្ស១២៦០ សុគត/ស្លាប់: រ. ទសវត្ស១៣២០
| ||
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ |
ព្រះនាងនៃហង្សាវត្តី ១២៨៧ – ទសវត្ស១៣២០ |
តដោយ |