ចៅជេន (ភូមា: စောဇိတ်, បញ្ចេញសំឡេង [sɔ́ zeiʔ]; ១៣០៣–១៣៣០) គឺជាមហាក្សត្រទីបួននៃហង្សាវត្តីបាគូចាប់ពីឆ្នាំ១៣២៣ ដល់ ១៣៣០។ ជាព្រះភាគិនេយ្យមួយអង្គនៃក្សត្រស្ថាបនិកនគរ ព្រះបាទហ្វារ្យូ ចៅជេនបានសោយរាជ្យបន្តពីព្រះភាតារបស់ទ្រង់ ចៅអ នៅខែកញ្ញា ១៣២៣។ ព្រះអង្គបានបាត់បង់ទឹកដីភាគខាងត្បូងនៃឆ្នេរតនាវស្រីទៅឱ្យអធិចៅសុខោទ័យដែលជាអធិចៅមានតែនាមរបស់នគរទ្រង់ និងបានរិះរកវិធីដើម្បីពង្រីកទឹកដីរបស់ព្រះអង្គលាតសន្ធឹងទៅទិសខាងជើង។ ទ្រង់បានសុគតនៅក្នុងសមរភូមិនៅពេលព្រះអង្គឡោមព័ទ្ធប្រមុំ (ព្យ៉ាយ)។

ចៅជេន
စောဇိတ်
ក្សត្រនៃហង្សាវត្តី
រជ្ជកាលខែកញ្ញា ១៣២៣[] – រ. ខែមេសា ១៣៣០
អង្គមុនចៅអ
អង្គក្រោយជេនបុន
ប្រសូត២ មិថុនា ១៣០៣
ថ្ងៃអាទិត្យ ៤ រោជ ខែណាយ៉ុន មី.ស. ៦៦៥[]
សុគតរ. ខែមេសា ១៣៣០ (២៦ វស្សា)
រ. ខែកាសុន មី.ស. ៦៩២[កំណត់ ១]
ជាយាចន្ទាមិនលុ
ព្រះនាងនៃសុខោទ័យ
រាជបច្ឆាញាតិមិនលិន្កា
មហាទេវី
ពញាឧ
ប្យ៉ាត្តាបា
លោកពញា
វង្សហ្វារ្យូ
បិតាមិនពល
មាតានីអ៊ូយ៉ាញ
សាសនាពុទ្ធសាសនាថេរវាទ

រជ្ជកាល

កែប្រែ

ចៅជេនបានរើរាជធានីពីមុំហ៍ទៅបាគូ (បាហ្គោ) នៅខាងជើង បន្សល់ទុកឱ្យមុំហ៍នូវយោធភូមិមួយកងពលដ៏ខ្លាំងក្លា។ វាមិនច្បាស់លាស់ទាល់តែសោះ ថាការរើរាជធានីនេះត្រូវបានធ្វើឡើងយ៉ាងតក់កោហលដោយសារតែមានការកាន់កាប់ឡើងវិញនូវឆ្នេរតនាវស្រីរបស់អធិចៅសុខោទ័យរបស់ទ្រង់ រឺ ក៏យ៉ាងណានោះទេ។ (ក្នុងភាពខុសប្លែកគ្នានេះ ព្រះភាតារបស់ទ្រង់ ចៅអ ដែលបានរៀបអភិសេកជាមួយបុត្រីនៃក្សត្រសុខោទ័យ យ៉ាងណាក្ដីក៏បានកាន់កាប់ឆ្នេរទាំងនេះចុះមកដល់ទីក្រុងតនាវស្រីដែរ។) ព្រំសីមាភាគខាងត្បូងរបស់ព្រះចៅជេនប្រហែលជាមិនហួសឆ្ងាយពីម៉ុតម្ល៉ឹមឡើយ (ម៉ៅឡាម្រូង)។[]

នៅបាគូ ចៅជេនបានពង្រឹងការកាន់កាប់របស់ទ្រង់លើដីសណ្ដឥរាវតី និងបានរិះរកវិធីដើម្បីពង្រីកខ្លួនទៅភាគខាងជើងចូលទៅភូមាលើ។ ព្រះអង្គបានសុគតទៅដោយមិនបានសំរេចបំណង។ នៅឆ្នាំ១៣៣០ ព្រះអង្គបានវាយប្រហារប្រមុំ ទីក្រុងតាំងនៅត្រង់កន្លែងយុទ្ធសាស្ត្រ ហើយផុសខ្លួនឡើងស្ថិតក្រោមការកាន់កាប់ពីស្ដេចឯករាជ្យមួយអង្គ ជាមួយកងទ័ព និងកងសំពៅតូចៗដ៏ច្រើន។ ព្រះអង្គ ទ្រង់បានសុគតក្នុងសមរភូមិ ហើយកងទ័ពរបស់ទ្រង់ត្រូវទទួលរងការបរាជ័យ។

ព្រះរាជសាវតារ

កែប្រែ

ដូចនឹងក្សត្រអង្គមុនទ្រង់ដែរ ចៅជេន ទ្រង់ក៏មានដើមកំណើតឝាន និងមនដូចគ្នា។[] (ទ្រង់ក៏យ៉ាងហោចណាស់ក៏មានសែលោហិតឝានខ្លះដែរ ដូចជាព្រះមាតាទ្រង់ នីអ៊ូយ៉ាញ ព្រះភគិនីនៃព្រះបាទហ្វារ្យូដែលមានឈាមឝានពាក់កណ្ដាល។ ភាគនៃព្រះនាមរបស់ទ្រង់ ចៅ ជាព្រះយសរបស់ឝាន សៅ)

នៅពេលទ្រង់បានក្លាយជាមហាក្សត្រ ចៅជេនទ្រង់បានរៀបអភិសេកជាមួយព្រះភគិនីអយ្យកាមួយមុនដំបូងចន្ទាមិនលុ ដែលជាបុត្រីនៃព្រះបាទឃុនល ហើយបានយកព្រះអគ្គមហេសីរបស់ព្រះភាតាទ្រង់ជាមហេសី គឺជាបុត្រីនៃស្ដេចសុខោទ័យ។ ទ្រង់យ៉ាងហោចណាស់ក៏មានបុត្រាតែបួនអង្គ (ពញាឧ មិនលិន្កា ប្យ៉ាត្តាបា និង លោកពញា) ហើយនិងបុត្រីមួយអង្គ មហាទេវី

កំណត់

កែប្រែ

ឯកសារយោង

កែប្រែ
  1. (Pan Hla 2004: 41): Thadingyut 685 ME = 2 September to 30 September 1323
  2. (Pan Hla 2004: 41): Sunday, 4th waning of Nayon 665 ME=2 June 1303
  3. Phayre 1967: 66–67
  4. Htin Aung 1967: 78–80

គន្ថនិទ្ទេសន៍

កែប្រែ
  • Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
ចៅជេន
ប្រសូត/កើត: ២ មិថុនា ១៣០៣ សុគត/ស្លាប់: រ. ខែមេសា ១៣៣០
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ចៅអ
ក្សត្រនៃហង្សាវត្តី
១៣២៣–១៣៣០
តដោយ
ជេនបុន
ព្រះរាជគោរម្យងារ
មុនដោយ
យ៉ានម៏ហ្ល៏ម៉ុន
រជ្ជទាយាទហង្សាវត្តី
១៣?? – ១៣២៣
តដោយ
ពញាឧ

ទំព័រគំរូ:Burmese monarchs


Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found