បច្ចេកទេសកែច្នៃចំណីអាហារ
សារៈប្រយោជន៍នៃការកែច្នៃអាហារ
កែប្រែ- ដើម្បីអោយផលិតផលកែច្នៃទុកបានយូរ
- ដើម្បីអោយផលិតផលអាហារកែច្នៃមានគ្រប់រដូវ
- ដើម្បីអោយរសជាតិចំណីអាហារកាន់តែឆ្ងាញ់ពិសារ
- ដើម្បីបំពេញចំណង់ចំនូលចិត្ត ឬតម្រូវការអោយកាន់តែទូលំទូលាយ
- វត្ថុធាតុដើមមានតម្លៃថោក
- ដើម្បីបន្ថយភាពខ្ជះខ្ជាយវត្ថុធាតុដើម
- បច្ចេកទេសមានការងាយស្រួល និងសាមញ្ញ
- មានឳកាសដើម្បីរកប្រាក់ចំណេញ និងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ
- សន្សំសំចៃពេលវេលាក្នុងការរៀបចំជីវភាពរស់នៅ
- ដើម្បីផលិតនូវចំណីអាហារគ្មានគ្រោះថ្នាក់(មានអនាម័យ)
- ដើម្បីកាត់បន្ថយនូវការនាំចូលផលិតផលអាហារកែឆ្នៃពីប្រទេសក្រៅ
គោលការនៃការកែច្នៃចំណីអាហារ
កែប្រែអ្វីទៅជាកាកែឆ្នៃចំណីអាហារ?
ការកែច្នៃគឺជាការធ្វើអោយចំណីអាហារទុកបានយូររាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ។
គោលការនៃការកែច្នៃមានពីរប្រភេទ៖
១ សម្រាប់ហូបក្នុងគ្រួសារ
២ សម្រាប់លក់
ការរៀបចំសម្រាប់គ្រួសារ
កែប្រែ- បរិមាណតិចតួច
- គុណភាព និងរសជាតិច្រើនយ៉ាង(ប្រៃ ជូរ ផ្អែម)
- មិនចាំបាច់ប្រើម៉ាស៊ីនអ្វីឡើយក្នុងការផលិត
- មិនត្រូវការប្រដាប់វេចខ្ចប់
- ក្រុមគ្រួសារជាអ្នកប្រើប្រាស់
- មិនត្រូវការស្លាកសញ្ញា ឬយីហោរ
- មិនត្រូវការទុកយូរពេក
- គុណភាព និងរសជាតិចំណីអាហារ មិនទាមទារខ្ពស់ពេក
ការរៀបចំសម្រាប់លក់
កែប្រែ- បរិមាណច្រើន
- ត្រូវអោយគុណភាព ឬរសជាតិដូចៗគ្នាក្នុងពេលផលិត(ថ្ងៃនេះ ដូចម្សិលមិញ ដូចថ្ងៃស្អែក)
- ចាំបាច់ប្រើម៉ាស៊ីន និងឧបករណ៍ផ្សេងទៀតសម្រាប់ផលិត ឬកែឆ្នៃ
- ត្រូវការសម្ភារវេចខ្ចប់(ដប ថង់ កែវ…)
- អតិថិជន(អ្នកទិញ)ជាអ្នកប្រើប្រាស់ មិនដឹងអ្នកណា? ពេលណា? ទីកន្លែងណា? ដែលប្រើប្រាស់ ឬបរិភោគផលិតផលរបស់យើង
- ត្រូវការស្លាកសញ្ញា(អស័យដ្ឋាន លេខទូរស័ព្ទ និងកាលបរិច្ឆេតផលិត)
- ទាមទាររយៈពេលទុកអោយបានយូរ(១អាទិត្យ ១ខែ ១ឆ្នាំ-ល-)។
- ទាមទារគុណភាព និងរសជាតិផលិតខ្ពស់។
អនាម័យក្នុងការធ្វើចំណីអាហារ
កែប្រែ- ចំណីអារហារត្រូវរក្សាទុកអោយបានល្អ នៅក្នុងបន្ទប់ផ្ទះបាយ។ កាកសំណល់ត្រូវចោលក្នុងធុងសម្រាមរួចគ្របអោយជិត។ ទ្វាបន្ទប់ទឹក(បង្គន់)ត្រូវបិទអោយជិតជានិច្ច។
- ឧបករណ៍ សម្ភារៈសម្រាប់ធ្វើចំណីអាហារ ត្រូវតែស្អាតជានិច្ច មិនអនុញ្ញាតអោយយកសម្ភារៈណាដែលមានច្រេះ កខ្វក់ ឬបែកបាក់ទៅប្រើទេ ព្រោះវាបណ្ដាលអោយចម្លងភាពមិនស្អាតទៅលើចំណីអាហាររបស់យើង។
- តាមលក្ខណៈបច្ចេកទេសមុនពេលចាប់ផ្ដើមធ្វើចំណីអាហារ យើងត្រូវមានអាវចុងភៅ និងមួកឬសំលៀកបំពាក់ ជាធម្មតាត្រូវអោយស្អាត។ ដៃត្រូវលាងអោយស្អាតជាមួយសាប៊ូមុនពេលចាប់ផ្ដើមការងារ។
- ស្លៀកសំលៀកបំពាក់អោយបានសមរម្យ ចំណែកសក់ត្រូវគៀប ឬចងកុំអោយជ្រុះមកលើចំណីអាហារ។ ក្រចកត្រូវកាត់អោយខ្លី និងមិនត្រូវពាក់គ្រឿងអល័ង្ការក្នុងពេលធ្វើចំណីអាហារឡើយ។
- ចំពោះមុខរបួស ឬដំបៅនៅលើដៃ ឬជើងត្រូវលាបថ្នាំ និងរំបង់នៅលើមុខរបួស ឬដំបៅអោយជិតជៀសវាងការជ្រាបទឹកចូល។ ករណីរបួសចំកន្លែងមិនអាចធ្វើការងារបាន ត្រូវសម្រាកមួយរយៈរង់ចាំរបួសជាសះស្បើយ។
- នៅពេលក្អក ឬកន្ដាស់ក្នុងពេលធ្វើចំណីអាហារ អ្នកត្រូវបែរមុខចេញពីចំណីអាហារ ហើយត្រូវមានកូនកន្សែងសម្រាប់ខ្ទប់មាត់ ដើម្បីកុំអោយឆ្លងទៅចំណីអាហារដែលយើងកំពុងធ្វើ។
- នៅតាមបង្អួច ឬទ្វារត្រូវសម្អាតអោយស្អាត មិនត្រូអោយមានធូលី ឬពីងពាង។ ក្រោយពេលធ្វើរួច នៅជំវិញតុ និងផ្ទះបាយត្រូវរៀបចំអោយបានត្រឹមត្រូវ កុំអោយមានផលិតផលកំពប់រាយប៉ាយក្នុងផ្ទះបាយ ជាហេតុបណ្ដាលអោយមានគ្រោះថ្នាក់ដូចជារអិលដួល ហើយម្យាងទៀតវាអំណោយផលដល់ពពួកសត្វល្អិតចង្រៃខ្លះដូចជាកណ្ដុរ កន្លាត ឬស្រមោចជាដើម-ល-។
- នៅក្នុងករណីយើងធ្វើចំណីអាហារច្រើនសម្រាប់បម្រុងទុក យើងត្រូវមានឃ្លាំងសម្រាប់ទុកដាក់ផលិតផលអោយមានរបៀបរៀបរយ ដោយដាក់ក្នុងពាង ក្រឡ កញ្ចប់ ឬថង់ ហើយរក្សារទុកទៅតាមប្រភេទចំណីអារហារ។ ឃ្លាំងត្រូវមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងកាងារថែរក្សាផលិតផល។
ប្រភេទផ្សេងៗនៃអាហារ
កែប្រែអាហារផ្អាប់
កែប្រែការកែច្នៃជ្រក់ត្រសក់
ការកែច្នៃជ្រក់ស្ពៃ
ទឹកជ្រលក់ និងគ្រឿងជ្រលក់
កែប្រែអាហារបំពង
កែប្រែការកែច្នៃចេកឆាប
ការកែច្នៃត្រាវឆាប
ការកែច្នៃដំឡូងឆាប
ភេសជ្ជៈ
កែប្រែការកែច្នៃទឹកសណ្តែកខៀវ
ការកែច្នៃទឹកម្នាស់
ការកែច្នៃទឹកត្រឡាច
ការកែច្នៃទឹកពោត
ការកែច្នៃទឹកល្ពៅ