បរមរាមា
ព្រះបាទ
រជ្ជកាលគ.ស ១៣៦៩-១៣៧៣ រឺ ១៣៦២-១៣៧២
រាជ្យមុនព្រះបាទស្រីសុរិយោវង្ស រឺ ព្រះបាទស្រីសុរិយោទ័យទី១
រាជ្យបន្តព្រះបាទធម្មាសោករាជ
ព្រះនាមពេញ
​​​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមរាមាធិបតី
សន្តតិវង្សទេវង្សអស្ចារ្យ រឺ អង្គជ័យ
បិតាព្រះបាទលំពង្សរាជា
ប្រសូតគ.ស ១៣១៧ រឺ ១៣៤១
មហានគរ
សុគតគ.ស ១៣៧៣ រឺ ១៣៧២
មហានគរ

ព្រះបាទបរមរាមាធិបតី (គ.ស ១៣១៧-១៣៧៣ រឺ ១៣៤១-១៣៧២) រជ្ជកាល (គ.ស ១៣៦៩-១៣៧៣ រឺ ១៣៦២-១៣៧២) ព្រះបរមរាមា ជាព្រះរាជបុត្រ ព្រះបាទសម្ដេច ព្រះលំពង្សរាជា ទ្រង់ឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំរកា ឯកស័ក ព.ស ១៩១៣, គ.ស ១៣៦៩, ម.ស ១២៩១, ច.ស ៧៣២ ក្នុងជន្មាយុ ៥២ វស្សា។ បើតាមពង្សាវតារផ្សេង ថាព្រះអង្គអភិសេកនៅ ថ្ងៃ ​១១​ ​រោច​ខែ​កត្កិក​ ​ឆ្នាំខាល​ ​ព.ស ​១៩០៦, ម.ស​ ១២៨៤​, ​ច.ស ​៧២៤, គ.ស​ ១៣៦២ ព្រះ​បរមរាមា​បាន​ទទួល​ព្រះ​រាជាភិសេក​យ៉ាង​មហោឡារិក​នៅ​មហានគរ។​ ​កាលនោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម ​២១ ​វស្សា។ ព្រះចៅពញាយ៉ាត ដែលជាព្រះរាជបុត្រ ព្រះស្រីសុរិយោវង្សនោះ ក្នុងពេលនោះ ព្រះអង្គគង់នៅជាព្រះកុមារណាស់ នឹងឡើងទទួលរាជសម្បត្តិ ស្នងព្រះបិតាពុំទាន់បាន។ ព្រះបរមរាមាកាលបានឡើងសោយរាជ្យហើយ ព្រះអង្គក៏ប្រជុំចៅហ្វាយស្រុកធំ - តូច ចូលមកធ្វើព្រះមេរុ បូជាព្រះបរមសព ជាសូរេចហើយ ព្រះអង្គសោយរាជ្យជាសុខតរៀងមកបាន ៥ ឆ្នាំ ទ្រង់ប្រឈួន ជាខ្លាំងក៏សុគតទៅ។ មន្ត្រីលើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ អញ្ជើញព្រះធម្មាសោករាជជាព្រះអនុជ ព្រះអយ្យកោមួយនឹងព្រះបរមរាមា ឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋា។ ពង្សាវតារផ្សេង ព្រះ​អង្គ​បាន​ក្លាយទៅជា​ព្រះមហាក្សត្រ​ទី​៣០​ ​ដោយ​មាន​ព្រះ​បរម​នាម​ ព្រះបាទ​សម្ដេច​ ​ព្រះ​បរមរាមាធិបតី។​ ​ព្រះ​អង្គ​គង់នៅ​ព្រះ​មហានគរ​ដដែល។​ ក្នុង​រាជ្យ​ ស្ដេច​អង្គ​នេះ​ ​គេ​ពុំ​កត់សំគាល់​ឃើញ​មាន​ព្រឹត្ដិការណ៍​អ្វី​សំខាន់​ ​គួរ​ឲ្យ​កត់សំគាល់។​ ព្រះ​អង្គ​ក៏​គ្មាន​ព្រះរាជបុត្រ​សម្រាប់​បន្ដ​រាជ្យ​ដែរ។ សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា​បាន​ ប្រមាណ​ ​១១ឆ្នាំ ព្រះ​អង្គ​មានជំងឺ ​ឈឺ​ជា​ទម្ងន់​ ​ហើយ​បាន​ចូល​ទិវង្គតទៅ​ ​នៅ​ឆ្នាំជូត​ ​ក្នុង​ព្រះ​ជន្ម ​៣១ ​វស្សា។​ ​ក្រុម​នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​នាំ​គ្នា​មូលមតិ​ស្រុះស្រួល​ទៅ​សុំ​យាង​ ព្រះ​ធម្មាសោករាជ​ ​ដែល​ត្រូវជា​ប្អូន​ ​ឲ្យ​ឡើង​សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា​បន្ដ​ពី​បង។​

ឯកសារយោង

កែប្រែ
  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទស្រីសុរិយោវង្ស រឺ ព្រះបាទស្រីសុរិយោទ័យទី១
មហានគរ
គ.ស ១៣៦៩-១៣៧៣ រឺ ១៣៦២-១៣៧២
តដោយ
ព្រះបាទធម្មាសោករាជ