បរមេស្វរៈ
បរមេស្វរៈជាភាសាបាលី ឬសំស្រ្តឹតដែលមានការផ្សំរវាងពាក្យ បរម(ឧត្តុង្គឧត្តម ឬប្រសើរ) + ឥស្វរៈមានន័យថា ព្រះសិវៈដល់ប្រសើរជាឈ្មោះព្រះសិវៈនិងជាមរណនាមរបស់ ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)នៃគ.សបានស្ថាបនាឡើងនៅឆ្នាំ៨៧៩នៃគ.ស សិលាចារឹក K-៧១៣ ក្នុងរាជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ សព្វថ្ងៃហៅថា ប្រាសាទព្រះគោ។