បារខែម (អង់គ្លេស៖ BarCamp) គឺ​ជា​ព្រឹត្តិការណ៍​ជួបជុំ​គ្នា ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​ផ្សេងៗ ដែល​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា មធ្យោបាយ​ទំនាក់​ទំនង និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។ ការ​ជួប​ជុំ​គ្នា​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ អ្នក​ជំនាញ​កុំព្យូទ័រ អ្នក​ធុរកិច្ច​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា អ្នកអភិវឌ្ឍ​វិបសាយ និង​កម្មវិធី​កុំព្យូទ័រ អ្នក​គ្រប់​គ្រង​សន្តិ​សុខ​ព័ត៌មាន​វិទ្យា អ្នក​សារព័ត៌មាន​សង្គម សហគ្រិន​វ័យ​ក្មេង ព្រម​ទាំង​សិស្ស​និស្សិត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​មួយ​នេះត្រូវ​បាន​រៀប​ចំ​នៅ​តាម​ប្រទេស​ជា​ច្រើន​លើ​សាកលលោក (ជាង ៣៥០ ប្រទេស) ដោយ​អ្នក​ដែល​នៅ​ក្នុង​ប្រទេស​នោះ​ផ្ទាល់តែម្ដង។

ប្រវត្តិ

កែប្រែ
 
អ្នក​ផ្ដួចផ្ដើម​បារខែម​ដំបូង​គេ៖ Tantek Çelik, Chris Messina, Ryan King, Andy Smith (termie), និង Matt Mullenweg ។

បារខែម (BarCamp) គឺ​ជា​ឈ្មោះ​និយាយ​លេង​បញ្ឆិត​បញ្ឆៀង​ទៅ​នឹង​ឈ្មោះ​ព្រឹត្តិការណ៍ Foo Camp ដែល Foo Camp គឺ​ជា​ព្រឹត្តិការណ៍​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ប្រចាំ​ឆ្នាំ​ដោយ​លោក Tim O'Reilly ដែល​អ្នក​ចូលរួម​ក្នុង​កម្មវិធី​នោះ​ជា​អ្នក​ដែល​ទទួល​បាន​ការ​អញ្ជើញ​តែ​ប៉ុណ្ណោះ។

អ្នក​រៀប​ចំ​ព្រឹត្តិការណ៍ បារខែម ដំបូង​គេ​មាន​ដូច​ជា៖ Tantek Çelik, Chris Messina, Ryan King, Andy Smith (termie), និង Matt Mullenweg បាន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ

​លើក​ដំបូង​នៅ Palo Alto, California, សហរដ្ឋអាមេរិក ចាប់​តាំង​ពី​ថ្ងៃ​ទី១៩ ដល់ ២៥ ខែ​សីហា ឆ្នាំ២០០៥ ក្នុង​ការិយាល័យ​នៃ Socialtext ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ២០០ នាក់។

ចាប់​តាំង​ពីពេល​នោះ​មក គោល​ដៅ​របស់ បារខែម ត្រូវ​បាន​គេសម្លឹង​មើល​ឃើញ​ថា​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ដូច្នេះ​មនុស្ស​នៅ​តាម​បណ្ដា​ប្រទេស​នានា បាន​រៀប​ចំ​ព្រឹត្តិការណ៍ បារខែម នេះ​នៅ​តាម​ប្រទេស​រៀងៗ​ខ្លួន សរុប​ជាង ៣៥០ ប្រទេស​នៅ​ទូទាំង​ពិភពលោក មាន​ដូច​ជា​នៅ​អាមេរិក​ខាង​ជើង អាមេរិក​ខាង​ត្បូង អាព្រិច អឺរ៉ុប មជ្ឈឹមបូព៌ា និង អាស៊ី។ ហើយ​អ្នក​ចូលរួម​ព្រឹត្តិការណ៍​នេះ អាច​មាន​ទាំង​អ្នក​ក្នុង​ប្រទេស​នោះ​ស្រាប់ ឬ​ក៏​មក​ពី​ប្រទេស​ក្រៅ​ដើម្បី​ចូលរួម។

ដើម្បី​ជា​ការ​រំឭក​ខួប​ដល់​ការ​បង្កើត បារខែម គេ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​ឈ្មោះ​ថា BarCampEarth ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ច្រើន​ប្រទេស​ក្នុង​ពេលវេលា​តែ​មួយ គឺពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ២៧ ខែសីហា ឆ្នាំ២០០៦។ ហើយ​ព្រឹត្តិការណ៍​ដើម្បី​រំឭកខួប​លើក​ទីពីរ​នោះ​គឺ BarCampBlock ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទីតាំង​ដំបូង​គឺនៅ Palo Alto, California, សហរដ្ឋអាមេរិក ចាប់​ពី​ថ្ងៃ​ទី១៨ ដល់ ១៩ ខែ​សីហា ឆ្នាំ​២០០៧ ដោយ​មាន​អ្នក​ចូលរួម​លើស ៨០០ នាក់។

ចំនួន​អ្នក​ចូលរួម​ដ៏​ច្រើន​បំផុត​នៃ​ព្រឹត្តិការណ៍​បារខែម គឺ​នៅ​ឯ​ទីក្រុង​យ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ឆ្នាំ២០១៣ មាន​អ្នក​ចូលរួម​ប្រមាណ ៦៤០០ នាក់។ ហើយ​កាល​ពីឆ្នាំ២០១០ បារខែម​នៅ​ឯ​ទីក្រុង​យ៉ង់ហ្គូន មាន​អ្នក​ចូលរួម​ជាង ៤៧០០ នាក់។

អានផងដែរ

កែប្រែ
  1. វិគីភីឌា: បារខែម (កម្ពុជា)
  2. គេហទំព័រ: បារខែម (កម្ពុជា) Archived 2013-09-05 at the វេយប៊ែខ ម៉ាស៊ីន.
  3. គេហទំព័រ BarCamp សាកល