បារាជិកកណ្ឌ​សិក្ខាបទ​ទី ៤

បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ

[២២៧] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ តេន ខោ បន សមយេន សម្ពហុលា សន្ទិដ្ឋា សម្ភត្តា ភិក្ខូ វគ្គុមុទាយ នទិយា តីរេ វស្សំ ឧបគច្ឆឹសុ។ តេន ខោ បន សមយេន វជ្ជី ទុព្ភិក្ខា ហោតិ ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ អថខោ តេសំ ភិក្ខូនំ ឯតទហោសិ ឯតរហិ ខោ វជ្ជី ទុព្ភិក្ខា ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ កេន នុ ខោ មយំ ឧបាយេន សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសេយ្យាម ន ច បិណ្ឌកេន កិលមេយ្យាមាតិ។ ឯកច្ចេ ឯវមាហំសុ ហន្ទ មយំ អាវុសោ គិហីនំ កម្មន្តំ អធិដ្ឋេម ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អលំ អាវុសោ កឹ គិហីនំ កម្មន្តំ អធិដ្ឋិតេន ហន្ទ មយំ អាវុសោ គិហីនំ ទូតេយ្យំ ហរាម ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អលំ អាវុសោ កឹ គិហីនំ កម្មន្តំ អធិដ្ឋិតេន កឹ គិហីនំ ទូតេយ្យំ ហដេន[ហរុណេនាតិបិ បាឋោ។] ហន្ទ មយំ អាវុសោ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសិស្សាម អសុកោ ភិក្ខុ បឋមស្ស ឈានស្ស លាភី អសុកោ ភិក្ខុ ទុតិយស្ស ឈានស្ស លាភី អសុកោ ភិក្ខុ តតិយស្ស ឈានស្ស លាភី អសុកោ ភិក្ខុ ចតុត្ថស្ស ឈានស្ស លាភី អសុកោ ភិក្ខុ សោតាបន្នោ អសុកោ ភិក្ខុ សកទាគាមី អសុកោ ភិក្ខុ អនាគាមី អសុកោ ភិក្ខុ អរហា អសុកោ ភិក្ខុ តេវិជ្ជោ អសុកោ ភិក្ខុ ឆឡភិញ្ញោតិ ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯសោយេវ ខោ អាវុសោ សេយ្យោ យោ អម្ហាកំ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណោ ភាសិតោតិ។ អថខោ តេ ភិក្ខូ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសឹសុ អសុកោ ភិក្ខុ បឋមស្ស ឈានស្ស លាភី ។បេ។ អសុកោ ភិក្ខុ ចតុត្ថស្ស ឈានស្ស លាភី អសុកោ ភិក្ខុ សោតាបន្នោ ។បេ។ អសុកោ ភិក្ខុ ឆឡភិញ្ញោតិ។ អថខោ តេ មនុស្សា លាភា វត នោ សុលទ្ធំ វត នោ យេសំ នោ ឯវរូបា ភិក្ខូ វស្សំ ឧបគតា ន វត នោ ឥតោ បុព្វេ ឯវរូបា ភិក្ខូ វស្សំ ឧបគតា យថយិមេ ភិក្ខូ សីលវន្តោ កល្យាណធម្មាតិ។ តេ[ឱ.ម. បោត្ថកេសុ អយំ បាឋោ សព្វត្ថ វារេសុ អាគតោ។] ន តាទិសានិ ភោជនានិ អត្តនា ភុញ្ជន្តិ ន មាតាបិតូនំ ទេន្តិ ន បុត្តទារស្ស ទេន្តិ ន ទាសកម្មករបោរិសស្ស ទេន្តិ ន មិត្តាមច្ចានំ ទេន្តិ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន តាទិសានិ ខាទនីយានិ អត្តនា ខាទន្តិ ន មាតាបិតូនំ ទេន្តិ ។បេ។ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន [អយម្បន ឯកេកស្មឹ វារេ ឯកេកោយេវ បាកដោ។] តាទិសានិ សាយនីយានិ អត្តនា សាយន្តិ ន មាតាបិតូនំ ទេន្តិ ។បេ។ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន តាទិសានិ បានានិ អត្តនា បិវន្តិ ន មាតាបិតូនំ ទេន្តិ ន បុត្តទារស្ស ទេន្តិ ន ទាសកម្មករបោរិសស្ស ទេន្តិ ន មិត្តាមច្ចានំ ទេន្តិ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ។ អថខោ តេ ភិក្ខូ វណ្ណវន្តោ អហេសុំ បីនិន្ទ្រិយា បសន្នមុខវណ្ណា វិប្បសន្នច្ឆវិវណ្ណា។ អាចិណ្ណំ ខោ បនេតំ វស្សំ វុត្ថានំ ភិក្ខូនំ ភគវន្តំ ទស្សនាយ ឧបសង្កមិតុំ។ អថខោ តេ ភិក្ខូ វស្សំ វុត្ថា តេមាសច្ចយេន សេនាសនំ សំសាមេត្វា បត្តចីវរមាទាយ យេន វេសាលី តេន បក្កមឹសុ អនុបុព្វេន ចារិកំ[តីសុបិ បោត្ថកេសុ ឥទំ បាឋទ្វយំ ន បញ្ញាយតិ។] ចរមានា[តីសុបិ បោត្ថកេសុ ឥទំ បាឋទ្វយំ ន បញ្ញាយតិ។] យេន វេសាលី យេន មហាវនំ យេន កូដាគារសាលា យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។

[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជា​មិត្របានជួប​ប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាល​មាំមួន បាននៅចាំ​វស្សាប្រប​ឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជី​កើតទុរ្ភិក្ស​អត់បាយ មនុស្ស​ទាំងឡាយ​ចិញ្ចឺមជីវិតបាន​ដោយកម្រ​ក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មានឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករគេ​បាន) ក៏មិនងាយ​នឹងទិញដូរដែរ លុះ​តែមានស្លាក​កាន់ជាសំគាល់ ទើប​ទិញដូរ​បាន មនុស្ស​ទាំងអស់​ក្នុងស្រុក​នោះនឹងព្យាយាម​ស្វែងរកអាហារ​បានដោយ​កម្រក្រៃពេក។ វេលា​នោះឯង ភិក្ខុទាំងនោះ​ក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើត​ទុរ្ភិក្សអត់បាយ មនុស្ស​ទាំងឡាយចិញ្ចឹម​ជីវិតបានដោយ​កម្រក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករ​គេបាន) ក៏មិនងាយ​នឹងទិញដូរ​ដែរ លុះតែមាន​ស្លាកកាន់ជា​សំគាល់ ទើបទិញ​ដូរបាន មនុស្ស​ទាំងអស់ក្នុង​ស្រុកនោះនឹង​ព្យាយាមស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក តើយើង​នឹងគិតធ្វើ​ឧបាយដូច​ម្តេចឲ្យបាន​សាមគ្គីស្មោះសរ កុំឲ្យ​មានវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាឲ្យ​បានស្រួល​ផង កុំឲ្យលំបាក​ដោយអាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ បើដូច្នោះ យើងត្រូវ​ទទួលរ៉ាប់រង​ការងាររបស់​ពួកគ្រហស្ថ​ចុះ កាលបើ​យើងធ្វើយ៉ាង​នេះហើយ ពួកគ្រហស្ថ​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារដល់​យើងមិនខាន កាល​បើបានអាហារ​យ៉ាងនេះហើយ យើងក៏​បានសាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារបិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍អ្វី​នឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើងត្រូវ​ធ្វើជាអ្នក​បំរើ នាំដំណឹង​ដល់ពួកគ្រហស្ថ​វិញ កាលបើ​យើងធ្វើយ៉ាងនេះ​ហើយ ពួកជន​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ យើងនឹង​ព្រមព្រៀង​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍​អ្វីនឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ ប្រយោជន៍​អ្វីនឹងធ្វើជា​អ្នកបំរើ​នាំដំណឹង​ដល់ពួក​គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើង​ត្រូវពោលអួត ឧត្តរិមនុស្សធម្ម ​គ្នាយើងទៅ​វិញទៅ​មក ឲ្យពួក​គ្រហស្ថ (គេស្តាប់​វិញ) ថា ភិក្ខុ​ឯណោះបាន​ឈានទី១ ភិក្ខុឯណោះ​បានឈានទី២ ភិក្ខុ​ឯណោះបាន​ឈានទី៣ ភិក្ខុឯណោះ​បានឈានទី៤ ភិក្ខុ​ឯណោះជា ​សោតាបន្ន​ ភិក្ខុ​ឯណោះ​ជា សកទាគាមី ភិក្ខុឯណោះ​ជា អនាគាមី ភិក្ខុ​ឯណោះជា​ព្រះអរហន្ត ភិក្ខុ​ឯណោះ​បាន ត្រៃវិជ្ជា ភិក្ខុ​ឯណោះ​បាន អភិញ្ញា ៦ កាល​បើយើង​ពោលយ៉ាង​នេះហើយ ពួក​ជនទាំង​នោះ គង់នឹង​នឹកនា ឲ្យអាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ​ហើយ យើងក៏​នឹងមានសាមគ្គី​ស្មោះសរ​នឹងគ្នា មិនវិវាទ​ទាស់ទែងគ្នា​ឡើយ នៅចាំ​វស្សាក៏​ស្រួល ហើយមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ភិក្ខុ​ទាំងនោះក៏​យល់ព្រម​ថា ម្នាល​អាវុសោ​ទាំងឡាយ ការ​ពោលអួត​ឧត្តរិមនុស្សធម្ម​របស់គ្នា​យើងទៅវិញ​ទៅមក​ដល់ពួក​គ្រហស្ថ ដែលលោក​ថាមកនឹងយើង (អម្បាញ់​មិញនេះ) ស្រួល​ហើយ។ ក្នុងកាល​ជាខាងក្រោយ​មក ភិក្ខុទាំងនោះ​ក៏បានពោលអួត​ឧត្តរិមនុស្សធម្ម​ទៅវិញទៅមក​ដល់ពួកគ្រហស្ថ​ថា ភិក្ខុឯណោះ​បានឈាន​ទី១។បេ។ ភិក្ខុ​ឯណោះបាន​ឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន។បេ។ ភិក្ខុ​ឯណោះបាន​អភិញ្ញា៦។ គ្រានោះ មនុស្ស​ទាំងនោះក៏​និយាយគ្នា​ថា យើងរាល់គ្នា​បានភិក្ខុបែប​នេះមកនៅ​ចាំវស្សា អើហ្ន៎ ហៅពេញ​ជាលាភរបស់​យើង ឈ្មោះថា​យើងបានបុណ្យ​ដោយងាយ​ណាស់ហ្ន៎ ពីដើម​យើងរាល់គ្នា​មិនដែលបាន​ពួកភិក្ខុមាន​សីល មាន​ធម៌ជា​កុសល ដូចជា​ពួកភិក្ខុនេះ​មកនៅចាំ​វស្សា (ដល់ម្តង) សោះឡើយ។ មនុស្ស​ទាំងនោះ (កាលបើបាន) ភោជនាហារ​ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយមិន​ដែលបាន​ជូនទៅ​មាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស [បុរស​អ្នកធ្វើ​ការស៊ី​ឈ្នួល។] មិត្រ អមាត្យ មន្ត្រី និងញាតិ​សាលោហិត​សោះឡើយ ឬបាន​ខាទនីយាហារ​ដែលឆ្ងាញ់ពីសា ក៏បំរុង​ទុកតែនឹងប្រគេន​ភិក្ខុទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតាទេ។បេ។ មិន​ដែលបានឲ្យ​ទៅញាតិសាលោហិត​ឡើយ ឬបាន​គ្រឿង​សម្រាប់​ជញ្ជក់​ជញ្ជាប់ ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ជញ្ជក់ជញ្ជាប់​មាត់ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតា​ទេ។បេ។ មិនដែល​បានឲ្យទៅ​ញាតិសាលោហិត​ឡើយ ឬបាន​ទឹកដែលមាន​រសល្អ ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ផឹកមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅមាតា​បិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស មិត្រ អមាត្យ ញាតិ​សាលោហិត​ឡើយ។ គ្រានោះ ភិក្ខុ​ទាំងនោះ (លុះបាន​អាហារឆាន់​បរិបូណ៌) ក៏មាន​សម្បុរល្អ មាន​ឥន្ទ្រិយ​ពេញលេញ មាន​ទឹកមុខ​ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា។ ភិក្ខុ​ទាំងឡាយ កាល​បើចេញ​វស្សារូច​ហើយ តែងនាំគ្នា​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ នេះជា​ទំនៀមមិនដែល​ខានឡើយ។ វេលានោះ​ឯង ភិក្ខុទាំង​នោះ លុះបាន​នៅចាំវស្សា​គ្រប់៣ខែ​ហើយ ក៏រៀបចំ​ទុកដាក់គ្រឿង​សេនាសនៈ​រួចហើយ នាំយក​បាត្រ និងចីវរ​ចូលទៅក្រុង​វេសាលី ដើរទៅ​កាន់ចារិក​តាមលំដាប់ បាន​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ដែលគង់​នៅកូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី លុះចូល​ទៅដល់ហើយ ទើប​ក្រាបថ្វាយ​បង្គំព្រះដ៏​មានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។

[២២៨] តេន ខោ បន សមយេន ទិសាសុ វស្សំ វុត្ថា ភិក្ខូ កិសា ហោន្តិ លូខា ទុព្វណ្ណា ឧប្បណ្ឌុប្បណ្ឌុកជាតា ធមនិសន្ថតគត្តា។ វគ្គុមុទាតីរិយា បន ភិក្ខូ វណ្ណវន្តោ ហោន្តិ បីនិន្ទ្រិយា បសន្នមុខវណ្ណា វិប្បសន្នឆវិវណ្ណា។ អាចិណ្ណំ ខោ បនេតំ ពុទ្ធានំ ភគវន្តានំ អាគន្តុកេហិ ភិក្ខូហិ សទ្ធឹ បដិសម្មោទិតុំ។ អថខោ ភគវា វគ្គុមុទាតីរិយេ ភិក្ខូ ឯតទវោច កច្ចិ ភិក្ខវេ ខមនីយំ កច្ចិ យាបនីយំ កច្ចិ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ ខមនីយំ ភគវា យាបនីយំ ភគវា សមគ្គា ច មយំ ភន្តេ សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិម្ហា ន ច បិណ្ឌកេន កិលមិម្ហាតិ។ ជានន្តាបិ តថាគតា បុច្ឆន្តិ ជានន្តាបិ ន បុច្ឆន្តិ កាលំ វិទិត្វា បុច្ឆន្តិ កាលំ វិទិត្វា ន បុច្ឆន្តិ អត្ថសញ្ហិតំ តថាគតា បុច្ឆន្តិ នោ អនត្ថសញ្ហិតំ អនត្ថសញ្ហិតេ សេតុឃាតោ តថាគតានំ។ ទ្វីហាការេហិ ពុទ្ធា ភគវន្តោ ភិក្ខូ បដិបុច្ឆន្តិ ធម្មំ វា ទេសេស្សាម សាវកានំ វា សិក្ខាបទំ បញ្ញាបេស្សាមាតិ។ អថខោ ភគវា វគ្គុមុទាតីរិយេ ភិក្ខូ ឯតទវោច យថា កថំ បន តុម្ហេ ភិក្ខវេ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ កច្ចិ បន វោ ភិក្ខវេ ភូតន្តិ។ អភូតំ ភគវាតិ។

[២២៨] សម័យនោះឯង ពួកភិក្ខុដែល​នៅចាំវស្សាក្នុង​ទិសទាំងឡាយ (រាល់ដំបន់ឯទៀត) សឹង​ដ៏មានកាយ​ស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ ឯពួកភិក្ខុ​ដែលនៅទៀប​ត្រើយស្ទឹង​វគ្គុមុទា សឹងដ៏​មានសម្បុរ​ល្អ មាន​ឥន្ទ្រិយ​ពេញលេញ មានមុខ​មាត់ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា​ទាំងអស់គ្នា។ មាន​សេចក្តីថា ការស្មោះសរ​ចំពោះជា​មួយនឹង​អាគន្តុក​ភិក្ខុ គឺភិក្ខុ​ដែលទើប​នឹងមកដល់​ថ្មី នេះជា​ទំនៀមរបស់​ព្រះពុទ្ធដ៏​មានព្រះភាគ​គ្រប់ព្រះអង្គ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ទ្រង់​ត្រាស់សួរ​ទៅពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នករាល់​គ្នាល្មម​អត់ធន់បាន​ទេឬ [ក្នុងអដ្ឋកថា ពន្យល់​ថា ព្រះអង្គ​ត្រាស់សួរ​ដោយសំដៅ​សេចក្តីដូច្នេះ​ថា យន្ត គឺសរីរ​របស់អ្នក​ទាំងអស់គ្នា ដែល​មានចក្រ៤ មាន​ទ្វារ៩នេះ អ្នក​រាល់គ្នា​អាចធន់ទ្រាំ​ថែរក្សា មិនមាន​ទុក្ខលំបាក​ណាស់ទេ​ឬ។] អ្នក​រាល់គ្នា​ល្មមប្រព្រឹត្ត​ទៅបានស្រួល​ទេឬ [យន្ត គឺសរីរ​នេះ អ្នករាល់គ្នា​អាចឲ្យ​ប្រព្រឹត្តទៅ​បានគ្រប់កិច្ច​ទាំងពួង​មិនមានអន្តរាយ​ទើសទាស់​អ្វីទេឬ។] អ្នក​ទាំងឡាយ​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំវស្សា​ស្រួលបួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត​ទេឬ។ ពួក​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​ល្មមអត់ធន់​បាន បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា ល្មម​ប្រព្រឹត្តទៅ​បានដែរ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​មានសេចក្តី​សាមគ្គី​ស្មោះសរ ឥតមាន​វិវាទទាស់ទែង​គ្នាទេ នៅចាំ​វស្សា ក៏ស្រួល​បួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ។ (មាន​សេចក្តីថា) ព្រះតថាគត​ទាំងឡាយ ទ្រង់ជ្រាប​ច្បាស់នូវ​ហេតុ ហើយត្រាស់​សួរក៏មាន ជ្រាបច្បាស់​ហើយមិន​ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ មិនត្រាស់​សួរក៏មាន ព្រះតថាគត​ទាំងឡាយ​ទ្រង់សួរ​ចំពោះតែ​អំពើដែល​មានប្រយោជន៍ អំពើ​ដែលមិន​មាន​ប្រយោជន៍ ទ្រង់​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់ផ្តាច់​បង់នូវអំពើ​ដែលមិនមាន​ប្រយោជន៍​ដោយ​អរិយមគ្គ​អស់ហើយ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទាំង​ឡាយដ៏មាន​ជោគ ទ្រង់សួរ​ពួកភិក្ខុ​ដោយហេតុ​ពីរប្រការ គឺ​ទ្រង់សួរ​ដើម្បីនឹង​សំដែង​ធម៌១ ដើម្បី​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ពួក​សាវក១។ កាលនោះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់សួរ​ពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​រាល់គ្នា បានជា​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំ​វស្សាក៏ស្រួល​បួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត នោះ​តើដោយ​ហេតុអ្វី។ គ្រានោះ ភិក្ខុ​ទាំងអម្បាល​នោះ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ (ដោយ​សព្វគ្រប់)។ ទើប​ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ​ទាំងឡាយ ហេតុនេះ​ពិតមែនឬ។ ភិក្ខុ​ទាំងនោះ​ក្រាបទូល​តបវិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ហេតុនេះ​មិនពិតទេ។

[២២៩] វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ មោឃបុរិសា អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម តុម្ហេ មោឃបុរិសា ឧទរស្ស ការណា គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសិស្សថ វរំ តុម្ហេហិ មោឃបុរិសា តិណ្ហេន គោវិកន្តនេន [ឱ.ម. គោវិកត្តនេន។] កុច្ឆិបរិកន្តោ ន ត្វេវ ឧទរស្ស ការណា គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណោ ភាសិតោ តំ កិស្ស ហេតុ តតោនិទានំ ហិ មោឃបុរិសា មរណំ វា និគច្ឆេយ្យ មរណមត្តំ វា ទុក្ខំ ន ត្វេវ តប្បច្ចយា កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ ឥតោនិទានញ្ច ខោ មោឃបុរិសា កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ ។បេ។ វិគរហិត្វា ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ។

[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ អំពើដែល​អ្នកទាំងអស់​គ្នាធើ្វនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ នែ​មោឃបុរស​ទាំងឡាយ គួរបើ​ដែរ អ្នក​ឯងរាល់គ្នា​ហ៊ានពោល​អួតឧត្តរិមនុស្សធម្ម​ទៅវិញទៅ​មកចំពោះ​ពួកគ្រហស្ថ ព្រោះ​ហេតុតែ​ចង់ចំអែត​ផ្ទៃ នែ​មោឃបុរស​ទាំងឡាយ បើអ្នក​រាល់គ្នា​យកកាំបិត​យ៉ាងមុត ដែល​សំរាប់ពន្លះ​សាច់គោ មក​វះពោះ (របស់​ខ្លួន) វិញ​ប្រសើរ​ជាង ឯការពោល​អួតឧត្តរិ​មនុស្សធម្ម​របស់គ្នា​នឹងគ្នា​ចំពោះពួក​គ្រហស្ថ ព្រោះ​ហេតុតែ​ចង់​ចំអែតផ្ទៃ ដែល​អ្នកឯង​ទាំងអស់​គ្នាពោលរួច​ទៅហើយ (នោះ) ពុំប្រសើរ​សោះឡើយ ហេតុអ្វី​បានជា​តថាគត​ពោលយ៉ាង​នោះ ម្នាល​មោឃបុរស​ទាំងឡាយ ពីព្រោះ​បុគ្គលដែល​វះពោះខ្លួន​ឯងនោះ ជាហេតុ​បានតែត្រឹម​សេចក្តី​ស្លាប់ ឬលំបាក​ទៀបស្លាប់​ប៉ុណ្ណោះ កាល​បើរំលាង​ខន្ធតអំពី​មរណកាល​ទៅ ក៏មិន​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលវះពោះ​នោះឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ឯចំណែក​ខាងភិក្ខុដែល​ពោលអួត​ឧត្តរិមនុស្សធម្ម ជាហេតុ ជាទី​តាំងនេះ កាលបើ​រំលាងខន្ធ​តអំពីមរណកាល​ទៅហើយ ទៀងតែ​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន​ឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ការដែល​ពោលអួត​ឧត្តរិមនុស្ស​ធម្មនេះ នឹង​បាននាំមនុស្ស​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា ឬមនុស្ស​ដែលជ្រះថ្លា​ហើយ ឲ្យកាន់​តែជ្រះថ្លាឡើង​ក៏ទេ។បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​តិះដៀលពួក​ភិក្ខុទាំងនោះ រួច​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកជួប​ជុំហើយ ទើបទ្រង់​សំដែង​ធម្មីកថា តទៅថា

[២៣០] បញ្ចិមេ ភិក្ខវេ មហាចោរា សន្តោ សំវិជ្ជមានា លោកស្មឹ។ កតមេ បញ្ច។ ឥធ ភិក្ខវេ ឯកច្ចស្ស មហាចោរស្ស ឯវំ ហោតិ កុទាស្សុ នាមាហំ សតេន វា សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ អាហិណ្ឌិស្សាមិ ហនន្តោ ឃាតេន្តោ ឆិន្ទន្តោ ឆេទាបេន្តោ បចន្តោ បចាបេន្តោតិ។ សោ អបរេន សមយេន សតេន វា សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ អាហិណ្ឌតិ ហនន្តោ ឃាតេន្តោ ឆិន្ទន្តោ ឆេទាបេន្តោ បចន្តោ បចាបេន្តោ។ ឯវមេវ ខោ ភិក្ខវេ ឥធេកច្ចស្ស បាបភិក្ខុនោ ឯវំ ហោតិ កុទាស្សុ នាមាហំ សតេន វា សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ ចារិកំ ចរិស្សាមិ សក្កតោ គរុកតោ មានិតោ បូជិតោ អបចិតោ គហដ្ឋានញ្ចេវ បព្វជិតានញ្ច លាភី ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានន្តិ។ សោ អបរេន សមយេន សតេន វា សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ ចារិកំ ចរតិ សក្កតោ គរុកតោ មានិតោ បូជិតោ អបចិតោ គហដ្ឋានញ្ចេវ បព្វជិតានញ្ច លាភី ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ។ អយំ ភិក្ខវេ បឋមោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ បុន ចបរំ ភិក្ខវេ ឥធេកច្ចោ បាបភិក្ខុ តថាគតប្បវេទិតំ ធម្មវិនយំ បរិយាបុណិត្វា អត្តនោ ទហតិ[ឱ.ម. ហរតិ។]។ អយំ ភិក្ខវេ ទុតិយោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ បុន ចបរំ ភិក្ខវេ ឥធេកច្ចោ បាបភិក្ខុ សុទ្ធំ ព្រហ្មចារឹ បរិសុទ្ធំ ព្រហ្មចរិយំ ចរន្តំ អមូលកេន អព្រហ្មចរិយេន អនុទ្ធំសេតិ។ អយំ ភិក្ខវេ តតិយោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ បុន ចបរំ ភិក្ខវេ ឥធេកច្ចោ បាបភិក្ខុ យានិ តានិ សង្ឃស្ស គរុភណ្ឌានិ គរុបរិក្ខារានិ សេយ្យថីទំ អារាមោ អារាមវត្ថុ វិហារោ វិហារវត្ថុ មញ្ចោ បីឋំ ភិសី ពិម្ពោហនំ [ម. ភិសិ ពិព្វោហនំ។] លោហកុម្ភី លោហភាណកំ លោហវារកោ លោហកដាហំ វាសី ផរសុ កុឋារី[ម. វាសី បរសុ កុធាវី។] កុទ្ទាលោ និខាទនំ វល្លី វេឡុ មុញ្ជំ បព្វជំ តិណំ មត្តិកា ទារុភណ្ឌំ មត្តិកាភណ្ឌំ តេហិ គិហី សំគណ្ហាតិ ឧបលាបេតិ។ អយំ ភិក្ខវេ ចតុត្ថោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ សទេវកេ ភិក្ខវេ លោកេ សមារកេ សព្រហ្មកេ សស្សមណព្រាហ្មណិយា បជាយ សទេវមនុស្សាយ អយំ អគ្គោ មហាចោរោ យោ អសន្តំ អភូតំ ឧត្តរិមនុស្សធម្មំ ឧល្លបតិ តំ កិស្ស ហេតុ ថេយ្យាយ វោ ភិក្ខវេ រដ្ឋបិណ្ឌោ ភុត្តោតិ។

អញ្ញថា សន្តមត្តានំ អញ្ញថា យោ បវេទយេ

និកច្ច កីតវស្សេវ ភុត្តំ ថេយ្យេន តស្ស តំ។

កាសាវកណ្ឋា ពហវោ បាបធម្មា អសញ្ញតា

បាបា បាបេហិ កម្មេហិ និរយន្តេ ឧបបជ្ជរេ។

សេយ្យោ អយោគុឡោ ភុត្តោ តត្តោ អគ្គិសិខូបមោ

យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ អសញ្ញតោតិ។

[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានភិក្ខុ​ជាមហាចោរ​៥ពួក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​មហាចោរ៥​ពួកនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីតិ្រះរិះ​របស់មហាចោរ​ខ្លះដែលមានក្នុង​លោកនេះថា បើដល់​វេលាណា​អញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងលើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី ហើយនឹង​វាយសំពង ផ្តាច់​ជីវិតពួក​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុក​ទាំងនោះ ដោយ​ខ្លួនឯង ឬប្រើ​អ្នកដទៃ​ឲ្យដុតរោល។ លុះដល់​សម័យខាង​ក្រោយមក មហាចោរ​នោះ បាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ ក៏លើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី វាយ​សំពង ផ្តាច់ជីវិត​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុកទាំង​នោះដោយ​ខ្លួនឯង ឬប្រើអ្នក​ដទៃឲ្យដុត​រោល យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ត្រិះរិះ​របស់ភិក្ខុ​បាបខ្លះ ដែល​មានក្នុង​សាសនា​នេះ ក៏យ៉ាងនោះ​ដែរ (ត្រិះរិះ) ថាបើ​ដល់កាល​ណាអញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងត្រេច​ទៅកាន់ចារិក ក្នុង​ស្រុកនិគម​រាជធានី ក៏នឹង​បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ដែល​ពួកគ្រហស្ថ​ក្តី ពួកបព្វជិត​ក្តី ធ្វើសក្ការ​គោរពរាប់អាន​បូជាកោត​ក្រែង។ លុះដល់​សម័យខាង​ក្រោយមក ភិក្ខុបាប​នោះបាន​បរិសទ្យ​១រយ ឬ១ពាន់​ចោមរោមជា​គ្នាហើយ ក៏ត្រេចទៅ​កាន់ចារិក ក្នុងស្រុក​និគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ដែលពួក​គ្រហស្ថក្តី បព្វជិត​ក្តី ធ្វើ​សក្ការ​គោរព​រាប់អាន​បូជាកោត​ក្រែង។ ម្នាលភិក្ខុ​ទាំឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី១ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃមាន​តទៅទៀត ក្នុងសាសនានេះ មានភិក្ខុ​បាបខ្លះរៀនសូត្រ​ធម្មវិន័យដែល​តថាគតបាន​សំដែងហើយ ដុតកំដៅ​ខ្លួនឯងចោល​ [ក្នុងអដ្ឋកថា អធិប្បាយ​ថា ភិក្ខុដែល​ចេះប្រៀប​ធៀបបាលី និងអដ្ឋកថា ក្នុងកណ្តាល​បរិសទ្យ ហើយប្រសប់​ធ្វើសំឡេង​ទេសនាផ្លូវ​ព្រះសូត្រ​ឲ្យយ៉ាងពីរោះ កាល​បើចប់ធម៌​ហើយ មាន​គេសួរថា លោកម្ចាស់​រៀនពីលោក​គ្រូអាចារ្យ​ណាមក ភិក្ខុនោះ​ក៏លាក់មិន​ប្រាប់នាម​គ្រូអាចារ្យ ឆ្លើយថា អាត្មា​គ្មានគ្រូ​អាចារ្យណា​អាចនឹង​បង្រៀន​បានទេ រៀនចេះ​ដឹងតែខ្លួន​ឯង យ៉ាងនេះ​ហៅថា ដុតកំដៅ​ខ្លួនឯង​ចោល។] ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី២ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុង​សាសនានេះ មានភិក្ខុ​បាបខ្លះពោល​ចោទភិក្ខុ​ដែលប្រព្រឹត្ត​ធម៌ប្រសើរ​ដ៏ស្អាត ដែល​កំពុង​ប្រព្រឹត្តធម៌​ប្រសើរដ៏​បរិសុទ្ធ ចោទដោយ​ការប្រព្រឹត្ត​មិនប្រសើរ [អដ្ឋកថា អធិប្បាយ​ថា ចោទដល់​ទីមេថុនធម្ម។] រក​មូលគ្មាន [ចោទដោយ​មិនបាន​ឃើញនឹងភ្នែក មិនបាន​ឮនឹងត្រចៀក ឬមិនបាន​រង្កៀសក្នុង​ចិត្ត។]។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៣ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុងសាសនា​នេះ មានភិក្ខុ​បាបខ្លះ​សង្គ្រោះ​ផ្គាប់ផ្គុន​គ្រហស្ថដោយ​គ្រឿងគរុភណ្ឌ​របស់សង្ឃ ឬគ្រឿង​គរុណបរិក្ខារ គ្រឿង​គរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌ​នោះគឺ គុម្ពផ្កា និង​ដើមឈើ១ ទីដែល​សំរាប់ដាំ​គុម្ពផ្កា និង​ដើមឈើ១ កុដិ១ ទីដែល​សំរាប់សង់​កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំង​លោហៈ១ ស្នូក​លោហៈ១ ក្អមលោហៈ១ ផើងលោហៈ១ [ពាក្យថា លោហៈ ជាពាក្យ​សំរាប់ហៅ​ពួកគ្រឿង​ដែក ស្ពាន់ ទង់ដែងជាដើម។] កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែក​កណ្តារ)១ វល្លិប្រវែង​មួយលូក​ឡើងទៅ១ ឫស្សី​ប្រវែង៨ធ្នាប់​ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើ​នឹងឈើ១ គ្រឿងធ្វើ​នឹងដី១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៤ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនប្រាកដ​ក្នុងខ្លួន ភិក្ខុនេះ​ជាមហាចោរទី៥ ជាចោរធំ​បំផុតក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហេតុអ្វីបាន​ជាតថាគត​ពោលដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ ពីព្រោះ​ដុំបាយរបស់​ជនអ្នកនៅក្នុងដែន គឺភិក្ខុនោះ​ឯងលួចយក​មកបរិភោគ។ (ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់ប្រាថ្នា​នឹងធ្វើសេចក្តី​នោះឲ្យច្បាស់​លាស់ឡើង ទើបត្រាស់​សំដែងសេចក្តី​ជាគាថាត​ទៅទៀតថា) ភិក្ខុណា​មានខ្លួនតាំង​នៅដោយ​អាការដទៃ គឺថាខ្លួន​មានកាយ​សមាចារមិន​បរិសុទ្ធ​ជាដើម ហើយ​ញុំាងអ្នក​ដទៃឲ្យ​ដឹងថាខ្លួន​តាំងនៅ​ដោយអាការ​ដទៃ គឺថាខ្លួន​មានកាយ​សមាចារ​ជាដើមស្អាត​វិញ ភិក្ខុនោះ​ឯងហៅថា លួចភោជន​គេមកបរិភោគ ដូចជា​ព្រានសត្វស្លាប លបលាក់​ខ្លួនប្រប​គុម្ពឈើ បម្រុង​ចាំបាញ់សត្វ។ ភិក្ខុ​ដែលយក​សម្ពត់កាសាវ​មកព័ទ្ធព័ន្ធ​ក តែប្រព្រឹត្ត​ធម៌អាក្រក់​ជាធម្មតា គ្មាន​សង្រួម (តាម​ធម៌វិន័យ) ឡើយ ជាបុគ្គល​លាមកក្រៃលែង​សឹងមានច្រើន ភិក្ខុនោះ​ទៀងតែ​ទៅនរក ព្រោះអំពើ​​ដែលខ្លួន​ធ្វើអាក្រក់។ បរិភោគ​ដុំដែកដែល​កំពុងឆេះក្តៅ ឧបមា​ដូចជាអណ្តាតភ្លើង​វិញ ប្រសើរ​ជាង ឯភិក្ខុ​ដែលទ្រុស្តសីល មិន​សង្រួម (តាម​ធម៌វិន័យ) នឹងបរិភោគ​នូវដុំអាមិស​របស់ជន​អ្នកនៅក្នុង​ដែន (នោះ) ពុំ​ប្រសើរ​សោះឡើយ។

[២៣១] អថខោ ភគវា វគ្គុមុទាតីរិយេ ភិក្ខូ អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ ទុប្បោសតាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អនភិជានំ ឧត្តរិមនុស្សធម្មំ អត្តូបនាយិកំ អលមរិយញ្ញាណទស្សនំ សមុទាចរេយ្យ ឥតិ ជានាមិ ឥតិ បស្សាមីតិ តតោ អបរេន សមយេន សមនុគ្គាហិយមានោ វា អសមនុគ្គាហិយមានោ វា អាបន្នោ វិសុទ្ធាបេក្ខោ[វិសុទ្ធាបេខោតិបិ បាឋោ។] ឯវំ វទេយ្យ អជានមេវំ អាវុសោ អវចំ ជានាមិ អបស្សំ បស្សាមិ តុច្ឆំ មុសា វិលបិន្តិ អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។

[២៣១] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួក​ភិក្ខុដែលនៅទៀប​ឆ្នេរស្ទឹងវគ្គុមុទា​ដោយអនេក​បរិយាយ ហើយទ្រង់​សំដែងនូវទោស​នៃការដែល​គេពិបាក​ចិញ្ចឹម ពិបាក​ថែទាំ។បេ។ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​មិនដឹង​ចំពោះ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​គួរឃើញដោយ​ញាណដ៏ប្រសើរ បង្អោន​មកដាក់ក្នុង​ខ្លួនថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​ពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មាន​ប្រាថ្នា​ចង់ឲ្យ​បរិសុទ្ធ ហើយត្រឡប់​ជានិយាយ​កែសំនួនយ៉ាង​នេះវិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថា ដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោលថា ឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ឯងក៏នៅ​ជាត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​រួចជាស្រេច​យ៉ាងនេះ។

[២៣២] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ អទិដ្ឋេ ទិដ្ឋសញ្ញិនោ អប្បត្តេ បត្តសញ្ញិនោ អនធិគតេ អធិគតសញ្ញិនោ អសច្ឆិកតេ សច្ឆិកតសញ្ញិនោ អធិមានេន អញ្ញំ ព្យាករឹសុ។ តេសំ អបរេន សមយេន រាគាយបិ ចិត្តំ នមតិ ទោសាយបិ ចិត្តំ នមតិ មោហាយបិ ចិត្តំ នមតិ។ តេសំ កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ មយញ្ចម្ហា អទិដ្ឋេ ទិដ្ឋសញ្ញិនោ អប្បត្តេ បត្តសញ្ញិនោ អនធិគតេ អធិគតសញ្ញិនោ អសច្ឆិកតេ សច្ឆិកតសញ្ញិនោ អធិមានេន អញ្ញំ ព្យាករិម្ហា កច្ចិ នុ ខោ មយំ បារាជិកំ អាបត្តឹ អាបន្នាតិ។ តេ[ឱ.ម. បោត្ថកេសុ អយំ បាឋោ ន ហោតិ។] អាយស្មតោ អានន្ទស្ស ឯតមត្ថំ អារោចេសុំ។ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។ ហោន្តិយេវានន្ទ [ម. យេ តេ អានន្ទ។] ភិក្ខូ អទិដ្ឋេ ទិដ្ឋសញ្ញិនោ អប្បត្តេ បត្តសញ្ញិនោ អនធិគតេ អធិគតសញ្ញិនោ អសច្ឆិកតេ សច្ឆិកតសញ្ញិនោ អធិមានេន អញ្ញំ ព្យាករោន្តិ តញ្ច ខោ ឯតំ អព្វោហារិកន្តិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អនភិជានំ ឧត្តរិមនុស្សធម្មំ អត្តូបនាយិកំ អលមរិយញ្ញាណទស្សនំ សមុទាចរេយ្យ ឥតិ ជានាមិ ឥតិ បស្សាមីតិ តតោ អបរេន សមយេន សមនុគ្គាហិយមានោ វា អសមនុគ្គាហិយមានោ វា អាបន្នោ វិសុទ្ធាបេក្ខោ ឯវំ វទេយ្យ អជានមេវំ អាវុសោ អវចំ ជានាមិ អបស្សំ បស្សាមិ តុច្ឆំ មុសា វិលបិន្តិ អញ្ញត្រ អធិមានា អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។

[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់​ថាឃើញ ក្នុងហេតុ​ដែលខ្លួន​មិនឃើញ សំគាល់ថា​ដល់ ក្នុងហេតុ​ដែលខ្លួនឥត​បានដល់ សំគាល់​ថាត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួន​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលខ្លួនឥត​បានធ្វើឲ្យ​ច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល​ដោយសំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។ លុះដល់​សម័យដទៃ​មក ចិត្តរបស់​ភិក្ខុទាំងនោះ ក៏ឱន​ទៅរករាគៈ​ខ្លះ ចិត្តឱនទៅ​រកទោសៈខ្លះ ចិត្តឱនទៅ​រកមោហៈខ្លះ។ សេចក្តី​សង្ស័យក៏​កើតឡើង​ដល់ភិក្ខុ​ទាំងនោះថា សិក្ខាបទ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បានបញ្ញត្ត​រួចជាស្រេច​ហើយ ម្តេចឡើយ​ក៏យើងមក​សំគាល់ថា​ឃើញក្នុងហេតុ​ដែលយើង​ឥតបាន​ឃើញ សំគាល់ថា​ដល់ក្នុងហេតុ​ដែលយើង​ឥតបានដល់ សំគាល់ថា​ត្រាស់ដឹង ក្នុងហេតុ​ដែលយើង​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលយើង​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល ដោយ​សំគាល់ថា​ខ្លួនយើងបាន​ត្រាស់ដឹង (ដូច្នេះ) យើងប្រហែល​ជាត្រូវអាបត្តិបារាជិក​ទេដឹង។ ភិក្ខុទាំង​នោះបានប្រាប់​សេចក្តីនេះ ដល់​ព្រះអានន្ទដ៏​មានអាយុ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុទាំងឡាយ​ដែលមានសេចក្តី​សំគាល់ថា ឃើញក្នុង​ហេតុដែលខ្លួន​ឥតឃើញ សំគាល់ថា​បានដល់ក្នុង​ហេតុដែលខ្លួន​ឥតបានដល់ សំគាល់ថា​បានត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួនឥត​បានត្រាស់ដឹង សំគាល់​ថាធ្វើឲ្យ​ច្បាស់លាស់ ក្នុងហេតុ​ដែលខ្លួន​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​ពោលអួត​អរហត្តផល ដោយ​សេចក្តី​សំគាល់ថា ខ្លួនបាន​ត្រាស់ដឹង ក៏អំពើ​ដែលពោល​អួតនេះជា​អព្វោហារិក (មិនហៅ​ថាជាអង្គ​នៃអាបត្តិ​ឡើយ)។ ព្រោះនិទាន​នេះ ព្រោះដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយទ្រង់​សំដែងធម្មីកថា​ក្នុងគ្រា​នោះ។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុណា​មួយ មិនដឹង​ច្បាស់ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់​នូវកិលេស គួរបង្អោន​មកដាក់ក្នុង​ខ្លួនដោយ​ពាក្យថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​អំពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មានប្រាថ្នា​ចង់ឲ្យបរិសុទ្ធ ហើយ​ត្រឡប់ជានិយាយ​កែសំនួន​យ៉ាងនេះ​វិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថាដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោល​ថាឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន វៀរលែង​តែ សំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។

[២៣៣] យោ បនាតិ យោ យាទិសោ ។បេ។ ភិក្ខូតិ ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អនភិជានន្តិ អសន្តំ អភូតំ អសំវិជ្ជមានំ អជានន្តោ អបស្សន្តោ អត្តនិ កុសលំ ធម្មំ អត្ថិ មេ កុសលា[តីសុបិ បោត្ថកេសុ កុសលោ ធម្មោតិ ឯកវចននិទ្ទេសោ កតោ] ធម្មាតិ។ ឧត្តរិមនុស្សធម្មោ នាម ឈានំ វិមោក្ខំ សមាធិ សមាបត្តិ ញាណទស្សនំ មគ្គភាវនា ផលសច្ឆិកិរិយា កិលេសប្បហានំ វិនីវរណតា ចិត្តស្ស សុញ្ញាគារេ អភិរតិ។ អត្តូបនាយិកន្តិ តេ វា កុសលេ ធម្មេ អត្តនិ ឧបនេតិ អត្តានំ វា តេសុ កុសលេសុ ធម្មេសុ ឧបនេតិ។ ញាណន្តិ តិស្សោ វិជ្ជា។ ទស្សនន្តិ យំ ញាណំ តំ ទស្សនំ យំ ទស្សនំ តំ ញាណំ។ សមុទាចរេយ្យាតិ អារោចេយ្យ ឥត្ថិយា វា បុរិសស្ស វា គហដ្ឋស្ស វា បព្វជិតស្ស វា។ ឥតិ ជានាមិ ឥតិ បស្សាមីតិ ជានាមហំ ឯតេ ធម្មេ បស្សាមហំ ឯតេ ធម្មេ អត្ថិ ច មេ ឯតេ ធម្មា អហញ្ច ឯតេសុ ធម្មេសុ សន្ទិស្សាមីតិ។

[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។បេ។ ត្រង់ពាក្យ​ថា ភិក្ខុ។បេ។ ភិក្ខុដែល​បានឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​នេះ សំដៅឲ្យ​ឈ្មោះថា ភិក្ខុ ក្នុង​អត្ថនេះ។ ត្រង់​ពាក្យថា មិនដឹង​ច្បាស់ សេចក្តីថា មិនដឹង​មិនឃើញ​នូវកុសលធម៌​ដែលមិន​មាន មិនពិត មិន​ប្រាកដ​ក្នុងខ្លួន (ហើយ​ចូលចិត្ត​ថា) កុសលធម៌​ទាំងឡាយ​របស់អញ​មាន។ ឈាន (គុណជាត​សំរាប់ដុត​បង់នូវ​កិលេស)១ វិមោក្ខ (គុណធម៌​ដែលផុត​ស្រឡះចាក​រាគៈជាដើម)១ សមាធិ (សភាព​ដែលដំកល់​ចិត្តស្មើមាំ​ល្អក្នុង​អារម្មណ៍)១ សមាបត្តិ (គុណជាតិ​ដែលដល់​ព្រម)១ ញាណទស្សនៈ (កិរិយា​ឃើញដោយ​បញ្ញា)១ មគ្គភាវនា (កិរិយា​ចំរើននូវ​មគ្គ)១ ផលសច្ឆិកិរិយា (ដំណើរ​ធ្វើឲ្យច្បាស់​លាស់នូវ​ផល)១ កិលេសប្បហាន (កិរិយា​លះបង់​កិលេស)១ វិនីវរណតា ចិត្តស្ស ចិត្តមាន​នីវរណធម៌​ប្រាសហើយ១ សុញ្ញាគារេ អភិរតិ សេចក្តី​ត្រេកអរ​ក្នុងផ្ទះដ៏​ស្ងាត់១ (ធម៌ទាំង​១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។ ត្រង់ពាក្យថា បង្អោន​មកដាក់ក្នុង​ខ្លួន សេចក្តីថា បង្អោន​កងកុសលធម៌​ទាំងនោះមក​ដាក់ក្នុងចិត្ត ឬបង្អោន​ចិត្តទៅក្នុង​កងកុសលធម៌​ទាំងនោះ។ ត្រង់ពាក្យថា ញាណ បានដល់​វិជ្ជា គឺសេចក្តី​ដឹងវិសេស​៣យ៉ាង។ ត្រង់ពាក្យ​ថា ទស្សនៈ សេចក្តីថា ធម្មជាត​ណា ហៅថា ញាណ ធម្មជាត​នោះហៅថា ទស្សនៈ ធម្មជាត​ណាហៅថា ទស្សនៈ ធម្មជាត​នោះហៅថា ញាណ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី។ ត្រង់ពាក្យ​ថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញ​ដូច្នេះ សេចក្តីថា ខ្ញុំដឹង​ធម៌នេះ ខ្ញុំឃើញ​ធម៌នេះ ម្យ៉ាង​ទៀត ធម៌នេះ​ជារបស់​ខ្ញុំ ៗក៏យល់​ជាក់ច្បាស់​ក្នុងធម៌នេះ​ហើយ។

[២៣៤] តតោ អបរេន សមយេនាតិ យស្មឹ ខណេ សមុទាចិណ្ណំ ហោតិ តំ ខណំ តំ លយំ តំ មុហុត្តំ វីតិវត្តេ។ សមនុគ្គាហិយមានោតិ យំ វត្ថុ បដិញ្ញាតំ ហោតិ តស្មឹ វត្ថុស្មឹ សមនុគ្គាហិយមានោ កឹ តេ អធិគតំ កិន្តិ តេ អធិគតំ កទា តេ អធិគតំ កត្ថ តេ អធិគតំ កតមេ តេ កិលេសា បហីនា កតមេសំ ត្វំ ធម្មានំ លាភីតិ។ អសមនុគ្គាហិយមានោតិ ន កេនចិ វុច្ចមានោ។ អាបន្នោតិ បាបិច្ឆោ ឥច្ឆាបកតោ អសន្តំ អភូតំ ឧត្តរិមនុស្សធម្មំ ឧល្លបិត្វា បារាជិកំ អាបត្តឹ អាបន្នោ ហោតិ។ វិសុទ្ធាបេក្ខោតិ គិហី វា ហោតុកាមោ ឧបាសកោ វា ហោតុកាមោ អារាមិកោ វា ហោតុកាមោ សាមណេរោ វា ហោតុកាមោ។ អជានមេវំ អាវុសោ អវចំ ជានាមិ អបស្សំ បស្សាមីតិ នាហំ ឯតេ ធម្មេ ជានាមិ នាហំ ឯតេ ធម្មេ បស្សាមិ នត្ថិ ច មេ ឯតេ ធម្មា ន ចាហំ ឯតេសុ ធម្មេសុ សន្ទិស្សាមីតិ។ តុច្ឆំ មុសា វិលបិន្តិ តុច្ឆកំ មយា ភណិតំ មុសា មយា ភណិតំ អភូតំ មយា ភណិតំ អសន្តំ មយា ភណិតំ[ឥទំ បាឋត្តយំ ឱ.ម. បោត្ថកេសុ ន បញ្ញាយតិ។] អជានន្តេន មយា ភណិតំ។ អញ្ញត្រ អធិមានាតិ ឋបេត្វា អធិមានំ។

[២៣៤] ត្រង់ពាក្យថា លុះដល់សម័យ​ដទៃពីនោះមក សេចក្តីថា កិរិយា​ពោលអួត​ក្នុងខណៈ​ណា លុះដល់​សម័យដែល​កន្លងនូវខណៈ នូវ​ស្របក់ នូវពេល​មួយរំពេច​នោះមក។ ត្រង់ពាក្យ​ថា ទោះមាន​គេសាកសួរ​ក្តី សេចក្តីថា វត្ថុណា​ដែលខ្លួនបាន​ប្តេជ្ញាហើយ ក៏មាន​អ្នកឯទៀត​គេសាក​សួរចំពោះ​វត្ថុនោះថា ធម៌​អ្វីខ្លះដែលលោក​បានត្រាស់​ដឹង ព្រោះហេតុ​ដូចម្តេច បានជា​លោកបាន​ត្រាស់ដឹង លោកបាន​ត្រាស់ដឹង​ពីអង្កាល់ លោកបាន​ត្រាស់ដឹង​ក្នុងទីណា កិលេស​ណាខ្លះដែល​លោកបាន​លះរួចហើយ លោកបាន​ធម៌ដូច​ម្តេចខ្លះ។ ត្រង់​ពាក្យថា ទោះឥត​មានគេ​សាកសួរ​ក្តី សេចក្តី​ថា ឥតមាន​អ្នកណា​មួយសួរ​ដណ្តឹង​ឡើយ។ ត្រង់ពាក្យ​ថា ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ សេចក្តីថា (ភិក្ខុ) មាន​សេចក្តីប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នា​គ្របសង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម៌​ដែលមិន​ពិត មិនប្រាកដ ក៏ហៅថា ត្រូវ​អាបត្តិ​បារាជិក​ហើយ។ ត្រង់ពាក្យ​ថា មាន​ប្រាថ្នាចង់​ឲ្យបរិសុទ្ធ សេចក្តី​ថា (ភិក្ខុនោះ) ទោះមាន​ប្រាថ្នាចង់​ទៅជាគ្រហស្ថ​ក្តី ចង់ទៅ​ជាឧបាសក​ក្តី ចង់ទៅ​ជាញោមវត្ត​ក្តី ចង់ទៅ​ជាសាមណេរ​ក្តី។ ត្រង់​ពាក្យថា ម្នាល​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះ ហើយពោល​ថាដឹង ខ្ញុំមិន​បានឃើញ​យ៉ាងនេះ ហើយពោល​ថាបានឃើញ សេចក្តី​ថា ខ្ញុំមិន​បានដឹង​ធម៌នេះ​ទេ ខ្ញុំមិន​បានឃើញ​ធម៌នេះទេ ធម៌នេះ ខ្ញុំគ្មាន​ទេ ខ្ញុំនឹងបាន​ឃើញច្បាស់​ក្នុងធម៌​នេះក៏ទេ។ ត្រង់​ពាក្យថា ខ្ញុំពោល​កុហកសោះ​ទេ សេចក្តីថា ខ្ញុំពោល​សោះទទេ ខ្ញុំពោល​កុហកទេ ខ្ញុំពោល​មិនពិត​ទេ ខ្ញុំពោល​មិនប្រាកដ​ទេ ខ្ញុំបាន​ជាជ្រុលពោល មកពី​ហេតុមិន​ដឹងសោះ​ទេ។ ត្រង់​ពាក្យថា វៀរលែង​តែសំគាល់​ថាខ្លួនបាន​ត្រាស់ដឹង សេចក្តីថា លើក​លែងតែ​ខ្លួនបាន​ត្រាស់ដឹង​មែន។

[២៣៥] អយម្បីតិ បុរិមេ ឧបាទាយ វុច្ចតិ។ បារាជិកោ ហោតីតិ សេយ្យថាបិ នាម តាលោ មត្ថកច្ឆិន្នោ អភព្វោ បុន វិរុឡ្ហិយា ឯវមេវ ភិក្ខុ បាបិច្ឆោ ឥច្ឆាបកតោ អសន្តំ អភូតំ ឧត្តរិមនុស្សធម្មំ ឧល្លបិត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ តេន វុច្ចតិ បារាជិកោ ហោតីតិ។ អសំវាសោតិ សំវាសោ នាម ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខតា ឯសោ សំវាសោ នាម។ សោ តេន សទ្ធឹ នត្ថិ តេន វុច្ចតិ អសំវាសោតិ។

[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុង​សិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា ធម្មតា​ដើមត្នោត តែមាន​កកំបុតហើយ មិនអាច​នឹងដុះឡើង​ទៀតបាន មាន​ឧបមាដូច​ម្តេចមិញ ភិក្ខុ​ដែលមាន​ប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នាគ្រប​សង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនកើត​ក្នុងខ្លួន មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះហេតុ​នោះ ទើប​តថាគត​ពោលថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់ពាក្យ​ថា រកសំវាសគ្មាន ដែល​ហៅថា សំវាស​នោះ គឺសង្ឃកម្ម​ជាមួយគ្នា បាតិមោក្ខុទ្ទេស​ជាមួយគ្នា សេចក្តី​សិក្សាស្មើគ្នា នេះ​ហៅថា សំវាស។ ភិក្ខុនោះ​គ្មានសំវាស​ដូច្នេះទេ ព្រោះ​ហេតុនោះ បានជា​តថាគត​ពោលថា រកសំវាសគ្មាន។

[២៣៦] ឧត្តរិមនុស្សធម្មោ នាម ឈានំ វិមោក្ខំ សមាធិ សមាបត្តិ ញាណទស្សនំ មគ្គភាវនា ផលសច្ឆិកិរិយា កិលេសប្បហានំ វិនីវរណតា ចិត្តស្ស សុញ្ញាគារេ អភិរតិ។ ឈានន្តិ បឋមំ ឈានំ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ។ វិមោក្ខោតិ សុញ្ញតោ វិមោក្ខោ អនិមិត្តោ វិមោក្ខោ អប្បណិហិតោ វិមោក្ខោ។ សមាធីតិ សុញ្ញតោ សមាធិ អនិមិត្តោ សមាធិ អប្បណិហិតោ សមាធិ។ សមាបត្តីតិ សុញ្ញតា សមាបត្តិ អនិមិត្តា សមាបត្តិ អប្បណិហិតា សមាបត្តិ។ ញាណន្តិ តិស្សោ វិជ្ជា។ មគ្គភាវនាតិ ចត្តារោ សតិប្បដ្ឋានា ចត្តារោ សម្មប្បធានា ចត្តារោ ឥទ្ធិបាទា បញ្ចិន្ទ្រិយានិ បញ្ច ពលានិ សត្ត ពោជ្ឈង្គា អរិយោ អដ្ឋង្គិកោ មគ្គោ។ ផលសច្ឆិកិរិយាតិ សោតាបត្តិផលស្ស សច្ឆិកិរិយា សកទាគាមិផលស្ស សច្ឆិកិរិយា អនាគាមិផលស្ស សច្ឆិកិរិយា អរហត្តផលស្ស សច្ឆិកិរិយា។ កិលេសប្បហានន្តិ រាគស្ស បហានំ ទោសស្ស បហានំ មោហស្ស បហានំ។ វិនីវរណតា ចិត្តស្សាតិ រាគា ចិត្តំ វិនីវរណតា ទោសា ចិត្តំ វិនីវរណតា មោហា ចិត្តំ វិនីវរណតា។ សុញ្ញាគារេ អភិរតីតិ បឋមេន ឈានេន សុញ្ញាគារេ អភិរតិ ទុតិយេន ឈានេន សុញ្ញាគារេ អភិរតិ តតិយេន ឈានេន សុញ្ញាគារេ អភិរតិ ចតុត្ថេន ឈានេន សុញ្ញាគារេ អភិរតិ។

[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១។ ត្រង់​ពាក្យថា ឈាន បាន​ខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ត្រង់​ពាក្យថា វិមោក្ខ (នោះ) បានខាង​ឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។ ត្រង់​ពាក្យថា សមាធិ (នោះ) បាន​ខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។ ត្រង់ពាក្យ​ថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់​ពាក្យថា ញាណ (នោះ) បាន​ខាង ត្រៃវិជ្ជា។ ត្រង់​ពាក្យថា មគ្គភាវនា (នោះ) បាន​ខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ។ ត្រង់​ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឲ្យ​ច្បាស់លាស់​នូវ​សោតាបត្តិផល ធ្វើឲ្យ​ច្បាស់លាស់​នូវសកទាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវនូវអនាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវអរហត្តផល។ ត្រង់​ពាក្យថា កិលេសប្បហាន (នោះ) បានខាង កិរិយា​លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់​ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ) បានខាង ការហាម​ឃាត់ចិត្ត​ចាករាគៈ ហាមឃាត់​ចិត្តចាក​ទោសៈ ហាមឃាត់​ចិត្តចាក​មោហៈ។ ត្រង់​ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បាន​ខាង ឯសេចក្តី​ត្រេកអរ​ក្នុងផ្ទះ​ស្ងាត់ ដោយ​បឋមជ្ឈាន សេចក្តី​ត្រេកអរក្នុង​ផ្ទះស្ងាត់ដោយ​ទុតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​តតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​ចតុត្ថជ្ឈាន។

[២៣៧] តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។ បញ្ចហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​បឋមជ្ឈានហើយ ដោយអាការ​៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលបឋមជ្ឈានហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មាបាន​ចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយអាការ​៧យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៣៨] តីហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។ បញ្ចហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ៧​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិបារាជិក។

[២៣៩] តីហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។ បញ្ចហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាបាន​ចូលបឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មា​បានចូល​បឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន ដោយ​អាការ៧​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិបារាជិក។

[២៤០] តីហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។ បញ្ចហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៤០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈាន​​ហើយ ដោយអាការ​៣យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ​៤យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តីឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាជា​អ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយ​ដឹង​ខ្លួនថា អាត្មាជា​អ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នកបាន​បឋមជ្ឈាន​ហើយ ដោយ​អាការ៧យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤១] តីហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។ បញ្ចហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៤១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយ​អាការ៣យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នកស្ទាត់​ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នក​ស្ទាត់ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នក​ស្ទាត់ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នកស្ទាត់​ជំនាញហើយ​ក្នុងបឋមជ្ឈាន ដោយ​អាការ៧យ៉ាង​គឺ មុន​នឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤២] តីហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។ បញ្ចហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ (យថា ឥទំ បឋមំ ឈានំ វិត្ថារិតំ ឯវំ សព្វំបិ វិត្ថារេតព្វំ[ឥទំ វចនំ ឱរោបិយបោត្ថកេ ឥតរេសំ ឈានានំ ឱសានវារេ ឋបិតំ អម្ហាកម្បន បោត្ថកេ មរម្មរាមញ្ញបោត្ថកេសុ ច ឥធ ឋបិតន្តិ ទដ្ឋព្វំ។]។

[២៤២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មា​បានធ្វើឲ្យច្បាស់លាស់​រួចហើយ ដោយ​អាការ៣យ៉ាង​គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួចហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួច​ហើយ ដោយ​អាការ៥​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួច​ហើយ ដោយ​អាការ៦យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​រួចហើយ ដោយ​អាការ៧យ៉ាង​គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក (បឋមជ្ឈាន​នេះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់​សំដែង ឲ្យពិស្តារ​ហើយយ៉ាង​ណា ឈានទាំង​ពួងមាន ទុតិយជ្ឈាន​ជាដើម បណ្ឌិត​ត្រូវសំដែង​ឲ្យពិស្តារ យ៉ាងនោះ​ផងចុះ)។

[២៤៣] តីហាការេហិ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ចតុត្ថស្ស ឈានស្ស លាភិម្ហិ វសិម្ហិ ចតុត្ថំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ចតុត្ថជ្ឈាន ចតុត្ថជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយដោយ​អាការ៣ [ត្រង់​ឈានទាំង៣ គឺ​ទុតិយជ្ឈាន១ តតិយជ្ឈាន១ ចតុត្ថជ្ឈាន១ នេះ ក្នុង​ឈានមួយៗ ត្រូវ​ប្រែជា​៥លើកៗ ដូចជា​បឋមជ្ឈានដែរ គឺទុតិយជ្ឈាន​ប្រកបដោយ​អាការ៣យ៉ាង ទុតិយជ្ឈាន​ប្រកបដោយ​អាការ៤យ៉ាង ទុតិយជ្ឈាន​ប្រកបដោយ​អាការ៥យ៉ាង ទុតិយជ្ឈាន​ប្រកប​ដោយអាការ៦​យ៉ាង ទុតិយជ្ឈាន​ប្រកប​ដោយ​អាការ៧​យ៉ាង។ តតិយជ្ឈាន ប្រកប​ដោយអាការ៣​យ៉ាង ៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។ ចតុត្ថជ្ឈាន​ប្រកបដោយ​អាការ៣យ៉ាង ៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។]យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤៤] តីហាការេហិ សុញ្ញតំ វិមោក្ខំ អនិមិត្តំ វិមោក្ខំ អប្បណិហិតំ វិមោក្ខំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អប្បណិហិតស្ស វិមោក្ខស្ស លាភិម្ហិ វសិម្ហិ អប្បណិហិតោ វិមោក្ខោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។

[២៤៤] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​អប្បណិហិតវិមោក្ខ អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៤៥] តីហាការេហិ សុញ្ញតំ សមាធឹ អនិមិត្តំ សមាធឹ អប្បណិហិតំ សមាធឹ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អប្បណិហិតស្ស សមាធិស្ស លាភិម្ហិ វសិម្ហិ អប្បណិហិតោ សមាធិ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៤៥] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលហើយ កំពុងចូល បានចូល​កាន់សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​អប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៤៦] តីហាការេហិ សុញ្ញតំ សមាបត្តឹ អនិមិត្តំ សមាបត្តឹ អប្បណិហិតំ សមាបត្តឹ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អប្បណិហិតាយ សមាបត្តិយា លាភិម្ហិ វសិម្ហិ អប្បណិហិតា សមាបត្តិ សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបាន​ចូលហើយ កំពុង​ចូល បាន​ចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​អប្បណិហិតសមាបត្តិ អប្បណិហិតសមាបត្តិ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៤៧] តីហាការេហិ តិស្សោ វិជ្ជា សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ តិស្សន្នំ វិជ្ជានំ លាភិម្ហិ វសិម្ហិ តិស្សោ វិជ្ជា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។។បេ។

[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបាន​ដល់ហើយ កំពុង​ដល់ បាន​ដល់នូវត្រៃវិជ្ជា អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ត្រៃវិជ្ជា ត្រៃវិជ្ជា​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៤៨] តីហាការេហិ ចត្តារោ សតិប្បដ្ឋានេ ចត្តារោ សម្មប្បធានេ ចត្តារោ ឥទ្ធិបាទេ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ចតុន្នំ ឥទ្ធិបាទានំ លាភិម្ហិ វសិម្ហិ ចត្តារោ ឥទ្ធិបាទា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។។បេ។

[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់​នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៤៩] តីហាការេហិ បញ្ចិន្ទ្រិយានិ បញ្ច ពលានិ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បញ្ចន្នំ ពលានំ លាភិម្ហិ វសិម្ហិ បញ្ច ពលានិ សច្ឆិកតានិ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។។បេ។

[២៤៩] ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានដល់​ហើយ កំពុង​ដល់ បានដល់​នូវឥន្ទ្រិយ៥ ពល៥ អាត្មា​ជាអ្នក​បានហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​ពល៥ ពល៥ អាត្មា​បានធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥០] តីហាការេហិ សត្ត ពោជ្ឈង្គេ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ សត្តន្នំ ពោជ្ឈង្គានំ លាភិម្ហិ វសិម្ហិ សត្ត ពោជ្ឈង្គា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​បានត្រាស់ដឹង​ហើយ កំពុង​ត្រាស់ដឹង បានត្រាស់​ដឹងនូវពោជ្ឈង្គ៧ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ពោជ្ឈង្គ៧ ពោជ្ឈង្គ៧ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥១] តីហាការេហិ អរិយំ អដ្ឋង្គិកំ មគ្គំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អរិយស្ស អដ្ឋង្គិកស្ស មគ្គស្ស លាភិម្ហិ វសិម្ហិ អរិយោ អដ្ឋង្គិកោ មគ្គោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥១] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ត្រាស់ដឹង​ហើយ កំពុង​ត្រាស់ដឹង បានត្រាស់​ដឹងនូវមគ្គ​ប្រកបដោយ​អង្គ៨ដ៏ប្រសើរ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយអាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥២] តីហាការេហិ សោតាបត្តិផលំ សកទាគាមិផលំ អនាគាមិផលំ អរហត្តផលំ[ឱ.ម. អរហត្តំ] សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អរហត្តផលស្ស [អរហត្តស្ស។] លាភិម្ហិ វសិម្ហិ អរហត្តផលំ[ឱ.ម. អរហត្តំ] សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥២] ភិក្ខុនិយាយកុហកដោយ​ដឹងខ្លួនថា អាត្មាបាន​សម្រេចហើយ កំពុង​សម្រេច បានសម្រេច​នូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​អរហត្តផល អរហត្តផល អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៣] តីហាការេហិ រាគោ មេ ចត្តោ រាគោ មេ វន្តោ រាគោ មេ មុត្តោ រាគោ មេ បហីនោ រាគោ មេ បដិនិស្សដ្ឋោ រាគោ មេ ឧក្ខេដិតោ រាគោ មេ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ ទោសោ មេ ចត្តោ។បេ។ មោហោ មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា រាគៈអាត្មាបាន​កំចាត់បង់ហើយ រាគៈអាត្មា​បានខ្ជាក់ចោល​ហើយ រាគៈ​អាត្មាបាន (ធ្វើ) ឲ្យផុត​ហើយ រាគៈអាត្មា​បានបន្សាត់​ចេញហើយ រាគៈអាត្មា​បានរលាស់​ចោលហើយ រាគៈ​អាត្មាបាន​រើចោល​ហើយ រាគៈអាត្មា​បានគាស់​រំលើងហើយ ដោយ​អាការ៣​យ៉ាង ត្រូវអាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហកដោយដឹងខ្លួនថា ទោសៈ​អាត្មាបាន​កំចាត់បង់​ហើយ។បេ។ មោហៈ​អាត្មាបាន​កំចាត់បង់​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យផុត​ហើយ បានបន្សាត់​ចេញហើយ បានរលាស់​ចោលហើយ បានរើ​ចោលហើយ បាន​គាស់រំលើង​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៤] តីហាការេហិ រាគា មេ ចិត្តំ វិនីវរណំ ទោសា មេ ចិត្តំ វិនីវរណំ មោហា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។ បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៥៤] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា ចិត្តរបស់អាត្មា​មានសេចក្តីរារាំង​ប្រាស គឺផុតស្រឡះ​ហើយចាករាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាកទោសៈ ចិត្តរបស់​អាត្មាផុតស្រឡះ​ហើយចាក​មោហៈ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

សុទ្ធិកវារ ចប់។

[២៥៥] តីហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស ទុតិយស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។ តីហាការេហិ បឋមញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស តតិយស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ តតិយញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។ តីហាការេហិ បឋមញ្ច ឈានំ ចតុត្ថញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស ចតុត្ថស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ ចតុត្ថញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។

[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​ហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន​ផង កាន់ទុតិយជ្ឈាន​ផង អាត្មាជា​អ្នកបានហើយ ជា​អ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង បឋមជ្ឈាន និង​ទុតិយជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន​ផង តតិយជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង តតិយជ្ឈាន​ផង បឋមជ្ឈាន និងតតិយជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូលកាន់​បឋមជ្ឈានផង ចតុត្ថជ្ឈាន​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈាន​ផង ចតុត្ថជ្ឈានផង បឋមជ្ឈាន និងចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយអាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥៦] តីហាការេហិ បឋមញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ បឋមញ្ច ឈានំ អនិមិត្តញ្ច វិមោក្ខំ បឋមញ្ច ឈានំ អប្បណិហិតញ្ច វិមោក្ខំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អប្បណិហិតស្ស ច វិមោក្ខស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អប្បណិហិតោ ច វិមោក្ខោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង បឋមជ្ឈាន និង​អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។បេ។

[២៥៧] តីហាការេហិ បឋមញ្ច ឈានំ សុញ្ញតញ្ច សមាធឹ បឋមញ្ច ឈានំ អនិមិត្តញ្ច សមាធឹ បឋមញ្ច ឈានំ អប្បណិហិតញ្ច សមាធឹ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អប្បណិហិតស្ស ច សមាធិស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អប្បណិហិតោ ច សមាធិ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាធិ​ផង បឋមជ្ឈាន​ផង អនិមិត្តសមាធិ​ផង បឋមជ្ឈាន​ផង អប្បណិហិតសមាធិ​ផង អាត្មា​ជាអ្នក​បានហើយ ជា​អ្នកស្ទាត់​ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតសមាធិ​ផង បឋមជ្ឈាន និង​អប្បណិហិតសមាធិ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥៨] តីហាការេហិ បឋមញ្ច ឈានំ សុញ្ញតញ្ច សមាបត្តឹ បឋមញ្ច ឈានំ អនិមិត្តញ្ច សមាបត្តឹ បឋមញ្ច ឈានំ អប្បណិហិតញ្ច សមាបត្តឹ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អប្បណិហិតាយ ច សមាបត្តិយា លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អប្បណិហិតា ច សមាបត្តិ សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៥៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់​បឋមជ្ឈានផង សុញ្ញតសមាបត្តិ​ផង បឋមជ្ឈានផង អនិមិត្តសមាបត្តិ​ផង បឋមជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង បឋមជ្ឈាន និង​អប្បណិហិតសមាបត្តិ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៥៩] តីហាការេហិ បឋមញ្ច ឈានំ តិស្សោ ច វិជ្ជា សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស តិស្សន្នញ្ច វិជ្ជានំ លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ តិស្សោ ច វិជ្ជា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។

[២៥៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានចូលកាន់​បឋមជ្ឈានផង ត្រៃវិជ្ជា​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈានផង ត្រៃ​វិជ្ជាផង បឋមជ្ឈាន និង​ត្រៃវិជ្ជា អាត្មា​បានធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦០] តីហាការេហិ បឋមញ្ច ឈានំ ចត្តារោ ច សតិប្បដ្ឋានេ បឋមញ្ច ឈានំ ចត្តារោ ច សម្មប្បធានេ បឋមញ្ច ឈានំ ចត្តារោ ច ឥទ្ធិបាទេ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស ចតុន្នញ្ច ឥទ្ធិបាទានំ លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ ចត្តារោ ច ឥទ្ធិបាទា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៦០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវ​បឋមជ្ឈានផង សតិបដ្ឋាន៤ផង បឋមជ្ឈាន​ផង សម្មប្បធាន៤ផង បឋមជ្ឈាន​ផង ឥទ្ធិបាទ៤​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង ឥទ្ធិបាទ៤​ផង បឋមជ្ឈាន និង​ឥទ្ធិបាទ៤ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦១] តីហាការេហិ បឋមញ្ច ឈានំ បញ្ច ច ឥន្ទ្រិយានិ បឋមញ្ច ឈានំ បញ្ច ច ពលានិ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស បញ្ចន្នញ្ច ពលានំ លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ បញ្ច ច ពលានិ សច្ឆិកតានិ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៦១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង ឥន្ទ្រិយ៥​ផង បឋមជ្ឈាន​ផង ពល៥​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់​ហើយ ក្នុង​បឋមជ្ឈាន​ផង ពល៥ផង បឋមជ្ឈាន និង​ពល៥ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦២] តីហាការេហិ បឋមញ្ច ឈានំ សត្ត ច ពោជ្ឈង្គេ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស សត្តន្នញ្ច ពោជ្ឈង្គានំ លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ សត្ត ច ពោជ្ឈង្គា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។

[២៦២] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា អាត្មា​បានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង ពោជ្ឈង្គ៧​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ហើយ ក្នុង​បឋមជ្ឈាន​ផង ពោជ្ឈង្គ៧​ផង បឋមជ្ឈាន និង​ពោជ្ឈង្គ៧ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៣] តីហាការេហិ បឋមញ្ច ឈានំ អរិយញ្ច អដ្ឋង្គិកំ មគ្គំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អរិយស្ស ច អដ្ឋង្គិកស្ស មគ្គស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អរិយោ ច អដ្ឋង្គិកោ មគ្គោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​បានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន​ផង ក្នុងមគ្គ​ប្រកបដោយ​អង្គ៨ដ៏ប្រសើរ​ផង បឋមជ្ឈាននិង មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៤] តីហាការេហិ បឋមញ្ច ឈានំ សោតាបត្តិផលញ្ច បឋមញ្ច ឈានំ សកទាគាមិផលញ្ច បឋមញ្ច ឈានំ អនាគាមិផលញ្ច បឋមញ្ច ឈានំ អរហត្តផលញ្ច [យំ ឥធ អរហត្តផលន្តិ ច អរហត្តផលស្សាតិ ច ទិស្សតិ តំ ឱរោបិយមរម្មបោត្ថកេសុ អរហត្តន្តិ ច អរហត្តស្សាតិ ច ទិស្សតីតិ សព្វត្ថ ញាតព្វំ។] សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អរហត្តផលស្ស [យំ ឥធ អរហត្តផលន្តិ ច អរហត្តផលស្សាតិ ច ទិស្សតិ តំ ឱរោបិយមរម្មបោត្ថកេសុ អរហត្តន្តិ ច អរហត្តស្សាតិ ច ទិស្សតីតិ សព្វត្ថ ញាតព្វំ។] ច លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អរហត្តផលញ្ច សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង សោតាបត្តិផល​ផង បឋមជ្ឈាន​ផង សកទាគាមិផល​ផង បឋមជ្ឈាន​ផង អនាគាមិផល​ផង បឋមជ្ឈាន​ផង អរហត្តផល​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន​ផង អរហត្តផល​ផង បឋមជ្ឈាន និង​អរហត្តផល អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៥] តីហាការេហិ បឋមញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ រាគោ ច មេ ចត្តោ ។បេ។ បឋមញ្ច ឈានំ សមាបជ្ជឹ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។ បឋមញ្ច ឈានំ សមាបជ្ជឹ ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។

[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់​បឋមជ្ឈាន ទាំងរាគៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។បេ។ អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន។បេ។ ទាំង​ទោសៈ អាត្មា​ក៏បានកំចាត់​ចេញ​ហើយ។បេ។ អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន។បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញហើយ បានខ្ជាក់​ចោលហើយ បានធ្វើ​ឲ្យផុត​ស្រឡះហើយ បាន​បន្សាត់ចេញ​ហើយ បានរលាស់​ចោលហើយ បាន​គាស់រំលើង​ហើយ បានរើ​ចោលហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

[២៦៦] តីហាការេហិ បឋមញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៦៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូល​កាន់បឋមជ្ឈាន ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​រាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈ ចិត្តរបស់​អាត្មាផុតស្រឡះ​ហើយចាក​មោហៈ ដោយ​អាការ៣យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ បិទបាំង​សេចក្តីឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តីពេញ​ចិត្ត បិទបាំង​សេចក្តីពិត​ត្រង់ ត្រូវអាបត្តិ​បារាជិក។បេ។

ខណ្ឌចក្ក ចប់

[២៦៧] តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ទុតិយស្ស ច ឈានស្ស តតិយស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ទុតិយស្ស ច ឈានស្ស ចតុត្ថស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ ទុតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ ទុតិយញ្ច ឈានំ អនិមិត្តញ្ច វិមោក្ខំ ទុតិយញ្ច ឈានំ អប្បណិហិតញ្ច វិមោក្ខំ ទុតិយញ្ច ឈានំ សុញ្ញតញ្ច សមាធឹ ទុតិយញ្ច ឈានំ អនិមិត្តញ្ច សមាធឹ ទុតិយញ្ច ឈានំ អប្បណិហិតញ្ច សមាធឹ ទុតិយញ្ច ឈានំ សុញ្ញតញ្ច សមាបត្តឹ ទុតិយញ្ច ឈានំ អនិមិត្តញ្ច សមាបត្តឹ ទុតិយញ្ច ឈានំ អប្បណិហិតញ្ច សមាបត្តឹ ទុតិយញ្ច ឈានំ តិស្សោ ច វិជ្ជា ទុតិយញ្ច ឈានំ ចត្តារោ ច សតិប្បដ្ឋានេ ទុតិយញ្ច ឈានំ ចត្តារោ ច សម្មប្បធានេ ទុតិយញ្ច ឈានំ ចត្តារោ ច ឥទ្ធិបាទេ ទុតិយញ្ច ឈានំ បញ្ច ច ឥន្ទ្រិយានិ ទុតិយញ្ច ឈានំ បញ្ច ច ពលានិ ទុតិយញ្ច ឈានំ សត្ត ច ពោជ្ឈង្គេ ទុតិយញ្ច ឈានំ អរិយញ្ច អដ្ឋង្គិកំ មគ្គំ ទុតិយញ្ច ឈានំ សោតាបត្តិផលញ្ច ទុតិយញ្ច ឈានំ សកទាគាមិផលញ្ច ទុតិយញ្ច ឈានំ អនាគាមិផលញ្ច ទុតិយញ្ច ឈានំ អរហត្តផលញ្ច សមាបជ្ជឹ ។បេ។ ទុតិយញ្ច ឈានំ សមាបជ្ជឹ រាគោ ច មេ ចត្តោ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ។បេ។ ទុតិយញ្ច ឈានំ សមាបជ្ជឹ រាគា ច មេ ចិត្តំ វិនីវរណំ ទុតិយញ្ច ឈានំ សមាបជ្ជឹ ទោសា ច មេ ចិត្តំ វិនីវរណំ ទុតិយញ្ច ឈានំ សមាបជ្ជឹ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ បឋមញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ទុតិយស្ស ច ឈានស្ស បឋមស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ ទុតិយញ្ច ឈានំ បឋមញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។

[២៦៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូល​កាន់ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ទុតិយជ្ឈាន និង​តតិយជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​ទុតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង ទុតិយជ្ឈាន និង​ចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានដល់​ហើយ កំពុង​ដល់ បានដល់​នូវទុតិយជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង ទុតិយជ្ឈាន​ផង អនិមិត្តវិមោក្ខ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង ទុតិយជ្ឈាន​ផង សុញ្ញតសមាធិ​ផង ទុតិយជ្ឈាន​ផង អនិមិត្តសមាធិ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតសមាធិ​ផង ទុតិយជ្ឈាន​ផង សុញ្ញតសមាបត្តិ​ផង ទុតិយជ្ឈាន​ផង អនិមិត្តសមាបត្តិ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង ទុតិយជ្ឈាន​ផង ត្រៃវិជ្ជា​ផង ទុតិយជ្ឈាន​ផង សតិប្បដ្ឋាន៤​ផង ទុតិយជ្ឈាន​ផង សម្មប្បធាន៤​ផង ទុតិយជ្ឈាន​ផង ឥទ្ធិបាទ៤​ផង ទុតិយជ្ឈាន​ផង ឥន្ទ្រិយ៥​ផង ទុតិយជ្ឈាន​ផង ពល៥​ផង ទុតិយជ្ឈាន​ផង ពោជ្ឈង្គ៧​ផង ទុតិយជ្ឈាន​ផង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ​ផង ទុតិយជ្ឈាន​ផង សោតាបត្តិផល​ផង ទុតិយជ្ឈាន​ផង សកទាគាមិផល​ផង ទុតិយជ្ឈាន​ផង អនាគាមិផល​ផង ទុតិយជ្ឈាន​ផង អរហត្តផល​ផង។បេ។ អាត្មា​បានចូល​ហើយកាន់​ទុតិយជ្ឈាន ទាំង​រាគៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។បេ។ ទាំង​ទោសៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បាន​គាស់រំលើង​ហើយ បានរើ​ចោល​ហើយ។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំងចិត្ត​របស់អាត្មា​ក៏បានផុត​ស្រឡះ​ហើយ​ចាករាគៈ អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំង​ចិត្តរបស់​អាត្មាក៏​បានផុត​ស្រឡះហើយ​ចាកទោសៈ អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំង​ចិត្តរបស់​អាត្មាក៏​បានផុត​ស្រឡះហើយ​ចាកមោហៈ ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈា​នផង បឋមជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ​ក្នុងទុតិយជ្ឈាន​ផង បឋមជ្ឈាន​ផង ទុតិយជ្ឈាន និង​បឋមជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

ពទ្ធចក្ក ចប់។

ឯវំ ឯកេកំ មូលំ កាតូន ពទ្ធចក្កំ [ចក្កំ] បរិវត្តកំ កត្តព្វំ។

បណ្ឌិតត្រូវធ្វើពទ្ធចក្កឲ្យមានបទផ្លាស់ប្តូរគ្នា ធ្វើតាមមូលមួយៗដូចន័យ​ដែលព្រះសម្ពុទ្ធ ទ្រង់​សំដែងហើយ​នោះផងចុះ។

ឥទំ សង្ខិត្តំ [ឥទំ បាឋទ្វយំ ឱរោបិយបោត្ថកេយេវ ន ទិស្សតិ។]

[២៦៨] តីហាការេហិ មោហា ច មេ ចិត្តំ វិនីវរណំ បឋមញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ មោហា ច មេ ចិត្តំ វិនីវរណំ បឋមស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ មោហា ច មេ ចិត្តំ វិនីវរណំ បឋមញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ មោហា ច មេ ចិត្តំ វិនីវរណំ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ អនិមិត្តញ្ច វិមោក្ខំ អប្បណិហិតញ្ច វិមោក្ខំ សុញ្ញតញ្ច សមាធឹ អនិមិត្តញ្ច សមាធឹ អប្បណិហិតញ្ច សមាធឹ សុញ្ញតញ្ច សមាបត្តឹ អនិមិត្តញ្ច សមាបត្តឹ អប្បណិហិតញ្ច សមាបត្តឹ តិស្សោ ច វិជ្ជា ចត្តារោ ច សតិប្បដ្ឋានេ ចត្តារោ ច សម្មប្បធានេ ចត្តារោ ច ឥទ្ធិបាទេ បញ្ច ច ឥន្ទ្រិយានិ បញ្ច ច ពលានិ សត្ត ច ពោជ្ឈង្គេ អរិយញ្ច អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលញ្ច សកទាគាមិផលញ្ច អនាគាមិផលញ្ច អរហត្តផលញ្ច សមាបជ្ជឹ ។បេ។ រាគោ ច មេ ចត្តោបេ។ ទោសោ ច មេ ចត្តោ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។

នេះជាសេចក្តីសង្ខេប

[២៦៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាបានផុតស្រឡះ​ហើយចាក​មោហៈផង អាត្មា​បានចូល​ហើយ កំពុង​ចូល បាន​ចូលកាន់​បឋមជ្ឈាន​ផង ចិត្តរបស់​អាត្មាផុត​ស្រឡះ​ហើយចាក​មោហៈផង អាត្មា​ជាអ្នកបាន​ហើយ ជា​អ្នកស្ទាត់​ហើយក្នុង​បឋមជ្ឈាន​ផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ ទាំង​បឋមជ្ឈាន អាត្មា​ក៏បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះ​ហើយចាក​មោហៈ​ផង អាត្មា​បានចូល​ហើយកាន់​ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខ​ផង អប្បណិហិតវិមោក្ខ​ផង សុញ្ញតសមាធិ​ផង អនិមិត្តសមាធិ​ផង អប្បណិហិតសមាធិ​ផង សុញ្ញតសមាបត្តិ​ផង អនិមិត្តសមាបត្តិ​ផង អប្បណិហិតសមាបត្តិ​ផង ត្រៃវិជ្ជា​ផង សតិប្បដ្ឋាន៤​ផង សម្មប្បធាន៤​ផង ឥទ្ធិបាទ៤​ផង ឥន្ទ្រិយ៥​ផង ពល៥​ផង ពោជ្ឈង្គ៧ផ​ង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ​ផង សោតាបត្តិផល​ផង សកទាគាមិផល​ផង អនាគាមិផល​ផង អរហត្តផល​ផង ដោយអាការ​៣យ៉ាង។បេ។ រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយ​ផង។បេ។ ទាំង​មោហៈ អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យផុត​ស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បានគាស់​រំលើង​ហើយ បានរើ​ចោល​ហើយ ចិត្តរបស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​រាគៈផង ចិត្ត​របស់អាត្មា​បានផុត​ស្រឡះហើយ​ចាកទោសៈ​ផង ចិត្ត​របស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​មោហៈ​ផង ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។បេ។

ចក្កមានមូល១ ចប់ដោយសង្ខេប។

[២៦៩] ទុមូលកម្បិ តិមូលកម្បិ ចតុម្មូលកម្បិ បញ្ចមូលកម្បិ ឆម្មូលកម្បិ សត្តមូលកម្បិ អដ្ឋមូលកម្បិ នវមូលកម្បិ ទសមូលកម្បិ យថា ឯកមូលកំ វិត្ថារិតំ ឯវមេវ វិត្ថារេតព្វំ។

[២៦៩] ចក្កមានមូល១ ដែលព្រះសម្ពុទ្ធទ្រង់សំដែងដោយពិស្តារហើយ​យ៉ាងណា ចក្កមានមូល​២ក្តី មានមូល៣​ក្តី មានមូល​៤ក្តី មាន​មូល៥ក្តី មាន​មូល៦ក្តី មាន​មូល៧ក្តី មាន​មូល៨ក្តី មាន​មូល៩ក្តី មាន​មូល១០ក្តី បណ្ឌិត​ត្រូវសំដែង​ឲ្យពិស្តារ​យ៉ាងនោះ​ផងចុះ។

ឥទំ សព្វមូលកំ

[២៧០] តីហាការេហិ ។បេ។ សត្តហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ អនិមិត្តញ្ច វិមោក្ខំ អប្បណិហិតញ្ច វិមោក្ខំ សុញ្ញតញ្ច សមាធឹ អនិមិត្តញ្ច សមាធឹ អប្បណិហិតញ្ច សមាធឹ សុញ្ញតញ្ច សមាបត្តឹ អនិមិត្តញ្ច សមាបត្តឹ អប្បណិហិតញ្ច សមាបត្តឹ តិស្សោ ច វិជ្ជា ចត្តារោ ច សតិប្បដ្ឋានេ ចត្តារោ ច សម្មប្បធានេ ចត្តារោ ច ឥទ្ធិបាទេ បញ្ច ច ឥន្ទ្រិយានិ បញ្ច ច ពលានិ សត្ត ច ពោជ្ឈង្គេ អរិយញ្ច អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលញ្ច សកទាគាមិផលញ្ច អនាគាមិផលញ្ច អរហត្តផលញ្ច សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ។បេ។ រាគោ ច មេ ចត្តោ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)

[២៧០] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខ​ផង អប្បណិហិតវិមោក្ខ​ផង សុញ្ញតសមាធិ​ផង អនិមិត្តសមាធិ​ផង អប្បណិហិតសមាធិ​ផង សុញ្ញតសមាបត្តិ​ផង អនិមិត្តសមាបត្តិ​ផង អប្បណិហិតសមាបត្តិ​ផង ត្រៃវិជ្ជា​ផង សតិប្បដ្ឋាន៤​ផង សម្មប្បធាន៤​ផង ឥទ្ធិបាទ៤​ផង ឥន្ទ្រិយ៥​ផង ពល៥​ផង ពោជ្ឈង្គ៧​ផង មគ្គ​មានអង្គ​៨ដ៏ប្រសើរ​ផង សោតាបត្តិផល​ផង សកទាគាមិផល​ផង អនាគាមិផល​ផង អរហត្តផល​ផង។បេ។ រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញ​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់​ចោល​ហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​រាគៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​ទោសៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​មោហៈផង ដោយ​អាការ៣​យ៉ាង។បេ។ ដោយ​អាការ៧​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តីពិត​ត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

សុទ្ធិកវារកថា ចប់។

[២៧១] តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ ទុតិយំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ តតិយំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ ចតុត្ថំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ សុញ្ញតំ វិមោក្ខំ អនិមិត្តំ វិមោក្ខំ អប្បណិហិតំ វិមោក្ខំ សុញ្ញតំ សមាធឹ អនិមិត្តំ សមាធឹ អប្បណិហិតំ សមាធឹ សុញ្ញតំ សមាបត្តឹ អនិមិត្តំ សមាបត្តឹ អប្បណិហិតំ សមាបត្តឹ តិស្សោ វិជ្ជា ចត្តារោ សតិប្បដ្ឋានេ ចត្តារោ សម្មប្បធានេ ចត្តារោ ឥទ្ធិបាទេ បញ្ចិន្ទ្រិយានិ បញ្ច ពលានិ សត្ត ពោជ្ឈង្គេ អរិយំ អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលំ សកទាគាមិផលំ អនាគាមិផលំ អរហត្តផលំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ រាគោ មេ ចត្តោ។បេ។ ទោសោ មេ ចត្តោ។បេ។ មោហោ មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ រាគា មេ ចិត្តំ វិនីវរណំ ទោសា មេ ចិត្តំ វិនីវរណំ មោហា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៧១] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន ដូច្នេះ​ទៅវិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិបារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ចតុត្ថជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុចង់​និយាយថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​សុញ្ញតវិមោក្ខ កាន់​អនិមិត្តវិមោក្ខ កាន់​អប្បណិហិតវិមោក្ខ កាន់​សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ កាន់​សុញ្ញតសមាបត្តិ កាន់​អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ កាន់​ត្រៃវិជ្ជា កាន់​សតិប្បដ្ឋាន៤ កាន់​សម្មប្បធាន៤ កាន់​ឥទ្ធិបាទ៤ កាន់​ឥន្ទ្រិយ៥ កាន់​ពល៥ កាន់​ពោជ្ឈង្គ៧ កាន់​មគ្គមានអង្គ​៨ដ៏ប្រសើរ កាន់​សោតាបត្តិផល កាន់​សកទាគាមិផល កាន់​អនាគាមិផល កាន់​អរហត្តផល ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិនដឹង​សេចក្តីច្បាស់​ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏​និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយ។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយ។បេ។ ទាំង​មោហៈអាត្មា​ក៏បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏​និយាយកុហក​ដោយដឹង​ខ្លួន បែរ​ជានិយាយ​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះហើយ​ចាករាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈ ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ ដូច្នេះ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់។

[២៧២] តីហាការេហិ ទុតិយំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ តតិយំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទុតិយំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទុតិយំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។

[២៧២] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរ​ជានិយាយ​ថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន កាល​ដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន កាល​ដែលនិយាយ ក៏​និយាយកុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

វត្ថុនិស្សារកស្ស[យមិធ វត្ថុនិស្សារកស្សាតិ តំ ឱរោបិយបោត្ថកេ វត្ថុវិសារកស្សាតិ មរម្មបោត្ថកេ វត្ថុវិសារកស្សាតិ រាមញ្ញបោត្ថកេ វិត្ថុនិស្សារកស្សាតិ ទិស្សតីតិ សព្វត្ថ ញាតព្វំ។] ឯកមូលកំ[ឱ.ម.រា. ឯកមូលកស្ស] ពទ្ធចក្កំ[ឱ.ម.ពទ្ធចក្កមូលំ សង្ខិត្តំ។]។ មូលំ[ពទ្ធចក្កមូលំ] សង្ខិត្តំ។

[២៧៣] តីហាការេហិ មោហា មេ ចិត្តំ វិនីវរណន្តិ វត្តុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ មោហា មេ ចិត្តំ វិនីវរណន្តិ វត្តុកាមោ ទោសា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។ វត្ថុនិស្សារកស្ស ឯកមូលកំ សង្ខិត្តំ និដ្ឋិតំ។

ពទ្ធចក្កមានមូលមួយ នៃវត្ថុនិស្សារក និយាយពីមូល ដែលព្រះសម្ពុទ្ធសំដែងហើយដោយសង្ខេប

(ដូចមានសេចក្តីតទៅនេះ)

[២៧៣] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាក​មោហៈ កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវត្រឹម​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ កាល​ដែលនិយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកទោសៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ចក្កមានមូល១ នៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។

[២៧៤] តីហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ តតិយញ្ច ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។ តីហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ មោហា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។

[២៧៤] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង ទុតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​មោហៈ ដូច្នេះ​វិញ ដោយ​អាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

វត្ថុនិស្សារកស្ស ទុមូលកំ ខណ្ឌចក្កំ។

[២៧៥] តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ ចតុត្ថំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ មោហា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។

ខណ្ឌចក្កមានមូលពីរ នៃវត្ថុនិស្សារក។

[២៧៥] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ចតុត្ថជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុចង់​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាល​ដែលនិយាយ ក៏​និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

វត្ថុនិស្សារកស្ស ទុមូលកំ ពទ្ធចក្កំ។

[២៧៦] តីហាការេហិ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ វត្ថុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ វត្ថុកាមោ រាគា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។

ពទ្ធចក្កមានមូលពីរ នៃវត្ថុនិស្សារក។

[២៧៦] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង កាលដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​ចង់និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ​ចាកទោសៈ​ផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង កាល​ដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះហើយ​ចាករាគៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។

ចក្កមានមូលពីរនៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។

[២៧៧] តិមូលកំបិ ចតុម្មូលកំបិ បញ្ចមូលកំបិ ឆម្មូលកំបិ សត្តមូលកំបិ អដ្ឋមូលកំបិ នវមូលកំបិ ទសមូលកំបិ កាតព្វំ យថា ទិក្ខិត្តបទានំ ឯកេកមូលកំបិ កថេតព្វំ។ យថា ឯកមូលកំ វិត្ថារិតំ ឯវមេវ វិត្ថារេតព្វំ។

[២៧៧] ចក្កមានមូលមួយៗ នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យ​បានដំកល់ទុក​ហើយ បណ្ឌិត​គប្បីសំដែង​យ៉ាងណា ចក្កមាន​មូល៣ក្តី មានមូល​៤ក្តី មាន​មូល៥ក្តី មាន​មូល៦ក្តី មាន​មូល៧ក្តី មាន​មូល៨ក្តី មាន​មូល៩ក្តី មាន​មូល១០ក្តី បណ្ឌិត​គប្បីធ្វើ​យ៉ាងនោះ​ផងចុះ។ (ម្យ៉ាងទៀត) ចក្ក​មានមូល​មួយ ព្រះសម្ពុទ្ធ​ទ្រង់សំដែង​ហើយដោយ​ពិស្តារ​យ៉ាងណា (ចក្កមាន​មូលបី​ជាដើម) បណ្ឌិត​គប្បីសំដែង​ដោយពិស្តារ​យ៉ាងនោះ​ផងចុះ។

ឥទំ សព្វមូលកំ

[២៧៨] តីហាការេហិ ។បេ។ សត្តហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ អនិមិត្តញ្ច វិមោក្ខំ អប្បណិហិតញ្ច វិមោក្ខំ សុញ្ញតញ្ច សមាធឹ អនិមិត្តញ្ច សមាធឹ អប្បណិហិតញ្ច សមាធឹ សុញ្ញតញ្ច សមាបត្តឹ អនិមិត្តញ្ច សមាបត្តឹ អប្បណិហិតញ្ច សមាបត្តឹ តិស្សោ ច វិជ្ជា ចត្តារោ ច សតិប្បដ្ឋានេ ចត្តារោ ច សម្មប្បធានេ ចត្តារោ ច ឥទ្ធិបាទេ បញ្ច ច ឥន្ទ្រិយានិ បញ្ច ច ពលានិ សត្ត ច ពោជ្ឈង្គេ អរិយញ្ច អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលញ្ច សកទាគាមិផលញ្ច អនាគាមិផលញ្ច អរហត្តផលញ្ច សមាបជ្ជឹ រាគោ ច មេ ចត្តោ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ វិនីវរណន្តិ វត្តុកាមោ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

នេះចក្កមានមូលគ្រប់ទាំងអស់

(ដូចមានសេចក្តីតទៅនេះ)

[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាន់​ចតុត្ថជ្ឈាន​ផង កាន់​សុញ្ញតវិមោក្ខ​ផង កាន់​អនិមិត្តវិមោក្ខ​ផង កាន់​អប្បណិហិតវិមោក្ខ​ផង កាន់​សុញ្ញតសមាធិ​ផង កាន់​អនិមិត្តសមាធិ​ផង កាន់​អប្បណិហិតសមាធិ​ផង កាន់​សុញ្ញតសមាបត្តិ​ផង កាន់​អនិមិត្តសមាបត្តិ​ផង កាន់​អប្បណិហិតសមាបត្តិ​ផង កាន់​ត្រៃវិជ្ជា​ផង កាន់​សតិប្បដ្ឋាន៤​ផង កាន់​សម្មប្បធាន៤​ផង កាន់​ឥទ្ធិបាទ៤​ផង កាន់​ឥន្ទ្រិយ៥​ផង កាន់​ពល៥​ផង កាន់​ពោជ្ឈង្គ៧​ផង កាន់​មគ្គមាន​អង្គ៨ដ៏​ប្រសើរ​ផង កាន់​សោតាបត្តិផល​ផង កាន់​សកទាគាមិផល​ផង កាន់​អនាគាមិផល​ផង កាន់​អរហត្តផល​ផង រាគៈ​អាត្មាបាន​កំចាត់​ចេញហើយ​ផង។បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។បេ។ ទាំង​មោហៈ​អាត្មាក៏​បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់​ចោលហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ចិត្ត​របស់​អាត្មាផុត​ស្រឡះ​ហើយ​ចាករាគៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈផង កាល​ដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង។បេ។ ដោយ​អាការ​៧យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ។បេ។

ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់។

វត្ថុកាមវារកថា ចប់។

[២៧៩] តីហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ បឋមំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ បឋមស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា បឋមំ ឈានំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បញ្ចហាការេហិ ឆហាការេហិ សត្តហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ បឋមំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ បឋមស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា បឋមំ ឈានំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។ តីហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ សុញ្ញតំ វិមោក្ខំ អនិមិត្តំ វិមោក្ខំ អប្បណិហិតំ វិមោក្ខំ សុញ្ញតំ សមាធឹ អនិមិត្តំ សមាធឹ អប្បណិហិតំ សមាធឹ សុញ្ញតំ សមាបត្តឹ អនិមិត្តំ សមាបត្តឹ អប្បណិហិតំ សមាបត្តឹ តិស្សោ វិជ្ជា ចត្តារោ សតិប្បដ្ឋានេ ចត្តារោ សម្មប្បធានេ ចត្តារោ ឥទ្ធិបាទេ បញ្ចិន្ទ្រិយានិ បញ្ច ពលានិ សត្ត ពោជ្ឈង្គេ អរិយំ អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលំ សកទាគាមិផលំ អនាគាមិផលំ អរហត្តផលំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ អរហត្តផលស្ស លាភី វសី តេន ភិក្ខុនា អរហត្តផលំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស។បេ។ តីហាការេហិ យោ តេ វិហារេ វសិ តស្ស ភិក្ខុនោ រាគោ ចត្តោ។បេ។ ទោសោ ចត្តោ។បេ។ មោហោ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស។បេ។ តីហាការេហិ យោ តេ វិហារេ វសិ តស្ស ភិក្ខុនោ រាគា ចិត្តំ វិនីវរណំ ទោសា ចិត្តំ វិនីវរណំ មោហា ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។ តីហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ សុញ្ញាគារេ បឋមំ ឈានំ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ សុញ្ញាគារេ ចតុត្ថស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា សុញ្ញាគារេ ចតុត្ថំ ឈានំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន ភិក្ខុ​នោះជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គ​នោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ ដោយ​អាការ៣យ៉ាង គឺ មុន​នឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ លុះនិយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវអាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន ភិក្ខុ​នោះជាអ្នក​បានហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គ​នោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ ដោយ​អាការ៤-៥-៦-៧យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុង​និយាយ​កុហក១ លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន កាន់​សុញ្ញតវិមោក្ខ កាន់​អនិមិត្តវិមោក្ខ កាន់​អប្បណិហិតវិមោក្ខ កាន់​សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ កាន់​សុញ្ញតសមាបត្តិ កាន់​អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ កាន់​ត្រៃវិជ្ជា កាន់​សតិប្បដ្ឋាន៤ កាន់​សម្មប្បធាន៤ កាន់​ឥទ្ធិបាទ៤ កាន់​ឥន្ទ្រិយ៥ កាន់​ពល៥ កាន់​ពោជ្ឈង្គ៧ កាន់​មគ្គមាន​អង្គ៨ដ៏​ប្រសើរ កាន់​សោតាបត្តិផល កាន់​សកទាគាមិផល កាន់​អនាគាមិផល កាន់​អរហត្តផល ភិក្ខុ​នោះជា​អ្នកបាន ជាអ្នក​ស្ទាត់ ក្នុង​អរហត្តផល អរហត្តផល ភិក្ខុ​អង្គនោះ​បានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក រាគៈ​ភិក្ខុនោះ​បានកំចាត់​ចេញហើយ។បេ។ ទោសៈ​ភិក្ខុនោះ​បានកំចាត់​ចេញ​ហើយ។បេ។ ទាំងមោហៈ​ភិក្ខុនោះបាន​កំចាត់ចេញ​ហើយ បានខ្ជាក់​ចោល​ហើយ បាន (ធ្វើ) ឲ្យផុត​ស្រឡះ​ហើយ បាន​បន្សាត់ចេញ​ហើយ បាន​រលាស់​ចោល​ហើយ បានគាស់​រំលើង​ហើយ បានរើ​ចោល​ហើយ ដោយ​អាការ៣យ៉ាង បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាករាគៈ ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាកទោសៈ ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាកមោហៈ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់​បឋមជ្ឈាន កាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន ក្នុងផ្ទះ​ស្ងាត់ ភិក្ខុនោះ​ជាអ្នកបាន ជា​អ្នកស្ទាត់ ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះ​ដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុ​អង្គនោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ​ក្នុងផ្ទះ​ដ៏ស្ងាត់ ដោយ​អាការ៣-៧យ៉ាង គឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិទុក្កដ។

[២៨០] តីហាការេហិ យោ តេ ចីវរំ បរិភុញ្ជិ យោ តេ បិណ្ឌបាតំ បរិភុញ្ជិ យោ តេ សេនាសនំ បរិភុញ្ជិ យោ តេ គិលានប្បច្ចយភេសជ្ជបរិក្ខារំ បរិភុញ្ជិ យេន តេ វិហារោ បរិភុត្តោ យេន តេ ចីវរំ បរិភុត្តំ យេន តេ បិណ្ឌបាតោ បរិភុត្តោ យេន តេ សេនាសនំ បរិភុត្តំ យេន តេ គិលានប្បច្ចយភេសជ្ជបរិក្ខារោ បរិភុត្តោ យំ ត្វំ អាគម្ម វិហារំ អទាសិ ចីវរំ អទាសិ បិណ្ឌបាតំ អទាសិ សេនាសនំ អទាសិ គិលានប្បច្ចយភេសជ្ជបរិក្ខារំ អទាសិ សោ ភិក្ខុ សុញ្ញាគារេ បឋមំ ឈានំ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ សុញ្ញាគារេ ចតុត្ថស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា សុញ្ញាគារេ ចតុត្ថំ ឈានំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។

[២៨០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណាបាន​ប្រើចីវរ​របស់អ្នក ភិក្ខុណា​បានឆាន់​បិណ្ឌបាត​របស់អ្នក ភិក្ខុណា​បានប្រើប្រាស់​ទីសេនាសនៈ​របស់​អ្នក ភិក្ខុណា​បានបរិភោគភេសជ្ជ​បរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺរបស់​អ្នក វត្តរបស់​អ្នកដែល​ភិក្ខុណា​បាននៅ​ហើយ ចីវរ​របស់​អ្នកដែល​ភិក្ខុបាន​ប្រើប្រាស់​ហើយ បិណ្ឌបាត​របស់អ្នក​ដែលភិក្ខុ​ណាបាន​ឆាន់ហើយ ទីសេនាសនៈ​របស់អ្នក​ដែលភិក្ខុណា​បានប្រើប្រាស់​ហើយ ភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺដែល​ភិក្ខុណា​បានបរិភោគ​ហើយ អ្នក​អាស្រ័យនឹង​ភិក្ខុណា ហើយ​បានប្រគេន​វត្ត បាន​ប្រគេន​ចីវរ បាន​ប្រគេន​បិណ្ឌបាត បាន​ប្រគេន​ទីសេនាសនៈ បាន​ប្រគេន​ភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺ ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន កាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន ក្នុងផ្ទះ​ដ៏ស្ងាត់ ភិក្ខុ​នោះជា​អ្នកបាន ជា​អ្នក​ស្ទាត់ ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះ​ដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុ​អង្គនោះ​បានធ្វើ​ឲ្យជាក់ច្បាស់​ហើយក្នុង​ផ្ទះដ៏ស្ងាត់ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក លុះនិយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។

បេយ្យាលចំនួន១៥ ចប់។

បច្ចយប្បដិសំយុត្តវារកថា ចប់។

[២៨១] អនាបត្តិ អធិមានេន អនុល្លបនាធិប្បាយស្ស ឧម្មត្តកស្ស ខិត្តចិត្តស្ស វេទនដ្ដស្ស អាទិកម្មិកស្សាតិ។

[២៨១] ភិក្ខុនិយាយស្មានថា ខ្លួនបានមគ្គផល១ ភិក្ខុនិយាយពីមគ្គផលដោយឥតមានប្រាថ្នានឹង​ពោលអួតកុហក១ ភិក្ខុឆ្កួត១ ភិក្ខុ​មានចិត្ត​រវើរវាយ១ ភិក្ខុ​មានវេទនា​គ្របសង្កត់១ ភិក្ខុជា​ខាងដើម​បញ្ញត្តិ១ (ភិក្ខុប៉ុណ្ណេះ) ឥត​មានអាបត្តិ​ឡើយ។

វិនីតវត្ថុ

[២៨២] អធិមានេ [អធិមានេន។] អរញ្ញម្ហិ បិណ្ឌោបជ្ឈារយាបថោ

សញ្ញោជនា រហោធម្មា វិហារោ បច្ចុបដ្ឋិតោ

ន ទុក្ករំ វីរិយមថោបិ មច្ចុនោ

ភាយាវុសោ វិប្បដិសារិ សម្មា

វិរិយេន យោគេន អារាធនាយ

អថ វេទនាយ អធិវាសនា ទុវេ

ព្រាហ្មណេ បញ្ច វត្ថូនិ អញ្ញំ ព្យាករណា តយោ

អគារាវរណា កាមា រតិ ចាបិ អបក្កមិ[រតិយា បន បក្កមិ។]

អដ្ឋិ បេសី ឧភោ គាវឃាតកា

បិណ្ឌោ សាកុណិកោ និច្ឆវោរព្ភិ

អសិ ច សូករិកោ សត្តិ មាគវី

ឧសុ ច ការណិកោ សូចិ សារថិ

យោ ច សិព្វិយតិ សូចកោ ហិ សោ

អណ្ឌភារិ អហូ គាមកូដកោ

កូបេ និមុគ្គោ ហិ សោ បារទារិកោ

គូថខាទី អហូ ទុដ្ឋព្រាហ្មណោ

និច្ឆវិត្ថី អតិចារិនី អហូ

មង្គុលិត្ថី អហូ ឥក្ខណិត្ថិកា

ឱកិលិនី សបត្តិង្គារោកិរិ

សីសច្ឆិន្នោ អហូ ចោរឃាតកោ

ភិក្ខុ ភិក្ខុនី សិក្ខមានា

សាមណេរោ អថ សាមណេរិកា

កស្សបស្ស វិនយស្មឹ បព្វជ្ជា

បាបកម្មំ តេ អករឹសុ តាវទេ

តបោទា រាជគហេ យុទ្ធំ នាគានោគាហនេន ច

សោភិតោ អរហំ ភិក្ខុ បញ្ចកប្បសត សរេតិ។

[២៨២] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានសេចក្តីខាងក្រោមនេះ)

រឿងអធិមានភិក្ខុ រឿងភិក្ខុ​នៅក្នុងព្រៃ រឿងភិក្ខុ​ទៅបិណ្ឌបាត រឿងសទ្ធិវិហារិកនៃឧបជ្ឈាយ៍ រឿង​ពួកភិក្ខុ​ដំកល់ឥរិយាបថ រឿងភិក្ខុ​អួតថាលះ​សញ្ញោជនធម៌​បាន រឿងភិក្ខុ​នៅក្នុងទីស្ងាត់ រឿងភិក្ខុនៅក្នុងវត្ត រឿងភិក្ខុដែល​ឧបាសកផ្គត់ផ្គង់ រឿងភិក្ខុ​និយាយអួត​អរហត្តផល​ថាគ្មានក្រ រឿងភិក្ខុព្យាយាម រឿងពួកភិក្ខុ​និយាយថា អាវុសោ​ទាំងឡាយ ភិក្ខុដែល​មានសេចក្តី​ស្តាយក្រោយ ទើប​ត្រូវខ្លាច​មច្ចុ រឿងពួក​ភិក្ខុនិយាយ​ថា ធម៌តែបុគ្គល​ប្រកបព្យាយាម​ត្រូវហើយ អាចឲ្យ​ប្រោសប្រាណ​បាន រឿងភិក្ខុ​២រូបជា​អ្នកអត់ធន់​វេទនា រឿងភិក្ខុ​៥រូបដែល​ព្រាហ្មណ៍​និមន្ត រឿងភិក្ខុ​៣រូប​និយាយ​អួតអរហត្តផល រឿងភិក្ខុ​ឃាត់បង់​នូវផ្ទះ រឿងភិក្ខុ​ឃាត់បង់កាម​ទាំងឡាយ រឿងភិក្ខុ​អ្នកត្រេកអរ រឿង​ភិក្ខុចៀស​ចេញទៅ រឿងជន​ពិឃាតគោ​២នាក់ ម្នាក់កើត​ជាអដ្ឋិសង្ខលិកប្រេត ម្នាក់​កើតជា​មំសបេសីប្រេត រឿងព្រាន​សត្វស្លាបកើត​ជាមំសបិណ្ឌប្រេត រឿងអ្នក​សម្លាប់​សត្វចៀម កើត​ជានិច្ឆវិប្រេត រឿងអ្នក​សម្លាប់ជ្រូក​កើតជា​អសិលោមប្រេត រឿងព្រាន​ម្រឹគកើត​ជាសត្តិលោមប្រេត រឿងពេជ្ឈឃាត​កើតជា​ឧសុលោមប្រេត រឿងនាយ​សារថីកើត​ជាសូចិលោមប្រេត រឿងបុរស​ដែលនិយាយ​ពាក្យញុះញង់​កើតជា​សូចកប្រេត [គឺសូចិលោមប្រេត​ទីពីរ ដែលមាន​សំដែង​ទៅខាង​មុខ។] រឿង​អមាត្យកាត់​ក្តីអ្នកស្រុក​វៀច កើតជា​អណ្ឌភារិប្រេត [គឺកុម្ភណ្ឌប្រេត ដែល​មានសំដែង​ទៅខាងមុខ​នោះឯង។] រឿង​អ្នកដែល​ធ្វើបរទារកម្ម កើត​ជាប្រេតលិចទៅ​ក្នុងរណ្តៅលាមក រឿង​ព្រាហ្មណ៍​កំណាចកើត​ជាប្រេតស៊ីតែ​លាមកជា​ប្រក្រតី រឿងស្រី​ប្រព្រឹត្តកន្លង​ចិត្តប្តី កើតជា​និច្ឆវិប្រេត រឿង​ស្រីមេមត់ កើត​ជាមង្គុលីប្រេត រឿងស្រី​មកកើតជា​ឱកិលិនីប្រេត ព្រោះចាក់​ស្រោចរងើក​ភ្លើងលើ​ស្រីរួមប្តី រឿងអ្នក​ពិឃាតចោរ កើតជា​ប្រេតដាច់ក្បាល រឿងភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ដែលបួស​ក្នុងសាសនា​ព្រះពុទ្ធ​ទ្រង់ព្រះនាម​កស្សប ប្រព្រឹត្ត​ធ្វើតែបាបកម្ម​ជាដរាប រឿង​ស្ទឹងតបោទា រឿងចំបាំង​ក្នុងក្រុង​រាជគ្រឹះ រឿងដែល​ចុះឡើង​នៃពួកដំរី រឿង​សោភិតភិក្ខុ​ជាអរហន្ត រលឹក​ជាតិបាន៥០០កល្ប។

[២៨៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អធិមានេន អញ្ញំ ព្យាកាសិ។ តស្ស កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ អថខោ សោ ភិក្ខុ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ អធិមានេនាតិ។

[២៨៣] សម័យនោះ ភិក្ខុមួយរួប ពោលអួត​អរហត្តផល ដោយ​នឹកស្មាន​ថាខ្លួនបាន​សម្រេច​ពិតហើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​ថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគទ្រង់​បញ្ញត្តជា​ស្រេចហើយ អញ​ត្រូវអាបត្តិ​បារាជិក​ហើយដឹង។ ភិក្ខុនោះ​ក៏ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ (ដំណើរ​និយាយ​អួតអរហត្តផល) ដោយ​នឹកស្មានថា​ខ្លួនបាន​សម្រេចពិត មិន​ត្រូវ​អាបត្តិទេ។

[២៨៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ អរញ្ញេ វិហរតិ ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ បណិធាយ អរញ្ញេ វត្ថព្វំ យោ វសេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ បិណ្ឌាយ ចរតិ ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ បណិធាយ បិណ្ឌាយ ចរិតព្វំ យោ ចរេយ្យ អាបត្តិ ទុក្កដស្សាតិ។

[២៨៤] គ្រានោះ មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា កាលបើអញនៅក្នុង​ព្រៃយ៉ាងនេះ អ្នកផង​គង់នឹង​សរសើរអញ។ អ្នកផង​ក៏បានសរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំងឡាយ ប៉ុន្តែ​អ្នកទាំងឡាយ​មិនត្រូវ​តាំងចិត្ត​នឹងនៅក្នុង​ព្រៃឲ្យគេ​សរសើរ​ឡើយ ភិក្ខុណា​នៅ (ដោយតាំង​ចិត្តយ៉ាងនេះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ មានភិក្ខុ​មួយរូប​ដើរទៅ​ដើម្បី​បិណ្ឌបាត ដោយ​តាំងចិត្ត​ថា កាលបើ​អញដើរ​ទៅបិណ្ឌបាត​យ៉ាងនេះ អ្នក​ផងនឹង​សរសើរ​អញ។ អ្នកផង​ក៏បាន​សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិន​ត្រូវអាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នកទាំងឡាយ​មិនត្រូវតាំង​ចិត្តនឹងដើរ​ទៅបិណ្ឌបាត​ឲ្យគេ​សរសើរ​ឡើយ ភិក្ខុណា​ដើរទៅ (ដោយ​គិតយ៉ាង​នោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[២៨៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច យេ អាវុសោ អម្ហាកំ ឧបជ្ឈាយស្ស សទ្ធិវិហារិកា សព្វេ វ អរហន្តោតិ។ តស្ស កុក្កុច្ចំ អហោសិ ។ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច យេ អាវុសោ អម្ហាកំ ឧបជ្ឈាយស្ស អន្តេវាសិកា សព្វេ វ មហិទ្ធិកា មហានុភាវាតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។

[២៨៥] សម័យនោះឯង មានភិក្ខុមួយរូប​បានពោលពាក្យ​នឹងភិក្ខុមួយ​រូបថា ម្នាល​អាវុសោ ពួកភិក្ខុ​ណាដែលជា​សទ្ធិវិហារិក​របស់​ឧបជ្ឈាយ៍​នៃយើង ភិក្ខុ​ទាំងនោះ​សុទ្ធតែជា​អរហន្ត​ទាំងអស់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ក៏ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានប្រាថ្នា​នឹងអួតអាង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះ ភិក្ខុមួយរូប​បានពោល​ពាក្យនឹង​ភិក្ខុមួយ​រូបថា ម្នាល​អាវុសោ ពួកភិក្ខុ​ណាដែល​ជាអន្តេវាសិក​នៃឧបជ្ឈាយ៍​របស់យើង ភិក្ខុ​ទាំងអស់នោះ​សុទ្ធតែជា​អ្នកមាន​ឫទ្ធិធំ មានអានុភាព​ច្រើន។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើបក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​បុណ្យ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោល​អួត។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២៨៦] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ ចង្កមតិ[ឱ.ម.ចង្កមិ។] ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ បណិធាយ ចង្កមិតព្វំ យោ ចង្កមេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ តិដ្ឋតិ។បេ។ បណិធាយ និសីទតិ [ឱ.ម.និសីទិ។] ។បេ។ បណិធាយ សេយ្យំ កប្បេតិ [សព្វត្ថ កប្បេសីតិ ទិស្សតិ។] ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ បណិធាយ សេយ្យា កប្បេតព្វា[សព្វត្ថ សេយ្យំ កប្បេតព្វន្តិ ទិស្សតិ។] យោ កប្បេយ្យ អាបត្តិ ទុក្កដស្សាតិ។

[២៨៦] សម័យនោះ មានភិក្ខុមួយរូបដើរចង្ក្រម ដោយតាំងចិត្តថា កាលបើ​អញចង្ក្រម​យ៉ាងនេះ បណ្តា​ជននឹង​សរសើរ​អញ។ បណ្តា​ជនក៏បាន​សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទើប​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះ​ភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នកទាំង​ឡាយមិន​ត្រូវដើរ​ចង្ក្រមដោយ​តាំងចិត្ត (នឹងឲ្យ​គេសរសើរ​ដូច្នោះ)​ឡើយ ភិក្ខុណា​ដើរចង្ក្រម (ដោយ​គិតយ៉ាង​នោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ មានភិក្ខុ​មួយរូប​ឈរ ដោយ​តាំងចិត្ត។បេ។ អង្គុយ​ដោយ​តាំងចិត្ត។បេ។ ដេក​ដោយតាំង​ចិត្តថា កាលបើ​អញប្រព្រឹត្ត​យ៉ាងនេះ អ្នកផង​នឹងសរសើរ​អញ។ អ្នកផង​ក៏សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នក​ទាំងឡាយ​មិនត្រូវ​សម្រេច​ឥរិយាបថ​ដេក ដោយ​តាំងចិត្ត (នឹងឲ្យ​គេសរសើរ​ដូច្នោះ) ឡើយ ភិក្ខុណា​សម្រេច (ឥរិយាបថ​យ៉ាងនោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[២៨៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ មយ្ហំបិ អាវុសោ សញ្ញោជនា បហីនាតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។

[២៨៧] សម័យនោះ មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្ម​ដល់ភិក្ខុ​មួយរូប។ ភិក្ខុដែល​អួតនោះ បាននិយាយ​យ៉ាងនេះថា ម្នាល​អាវុសោ សញ្ញោជនធម៌​ទាំងឡាយ ខ្ញុំលះបង់​អស់ហើយ។ ភិក្ខុអ្នក​អួតនោះ ក៏មាន​សេចក្តី​សង្ស័យ។ បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២៨៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រហោគតោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ បរចិត្តវិទូ ភិក្ខុ តំ ភិក្ខុំ អបសាទេសិ មា អាវុសោ ឯវរូបំ អភណិ នត្ថេសោ តុយ្ហន្តិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រហោគតោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ ទេវតា តំ ភិក្ខុំ អបសាទេសិ មា ភន្តេ ឯវរូបំ អភណិ នត្ថេសោ តុយ្ហន្តិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។

[២៨៨] សម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុង​ទីស្ងាត់ ក៏ពោលអួត​ឧត្តរិមនុស្សធម្ម។ មានភិក្ខុ​អ្នកបាន​បរចិត្តវិជ្ជា គឺកិរិយា​កំណត់ដឹង​ចិត្តរបស់​អ្នកដទៃ លោក​បានហាមប្រាម​ភិក្ខុនោះថា ម្នាល​អាវុសោ លោកកុំ​និយាយអួត​ឧត្តរិមនុស្សធម្ម​យ៉ាងនេះ​ឡើយ (ព្រោះ) ឧត្តរិមនុស្សធម្ម​នុ៎ះ មិនមាន​ដល់ខ្លួន​លោកទេ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​ទុក្កដ។ ក្នុងសម័យ​នោះ មានភិក្ខុ​មួយរូប​ទៅនៅក្នុង​ទីស្ងាត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម។ ទេវតា​បានពោល​ឃាត់ហាមភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ លោកកុំ​ពោលអួត​ឧត្តរិមនុស្សធម្ម​យ៉ាងនេះ (ពីព្រោះ) ឧត្តរិមនុស្សធម្ម​នុ៎ះ មិនទាន់​មានដល់ខ្លួន​លោកទេ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។

[២៨៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ឧបាសកំ ឯតទវោច យោ អាវុសោ តុយ្ហំ វិហារេ វសតិ សោ ភិក្ខុ អរហាតិ។ សោ ច ភិក្ខុ[ឱ.ម. បោត្ថកេសុ អយំ បាឋោ ន បញ្ញាយតិ។] តស្ស វិហារេ វសតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ឧបាសកំ ឯតទវោច យំ ត្វំ អាវុសោ ភិក្ខុំ ឧបដ្ឋាសិ[ឱ.ម.ឧបដ្ឋេសិ។] ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន សោ ភិក្ខុ អរហាតិ។ សោ ច តំ ភិក្ខុំ ឧបដ្ឋាតិ[ឱ.ម.ឧបដ្ឋេតិ។] ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។

[២៨៩] សម័យនោះ មានភិក្ខុមួយរូបបាននិយាយនឹង​ឧបាសកម្នាក់​ថា ម្នាលអ្នក​ដ៏មានអាយុ ភិក្ខុណា​គង់នៅក្នុង​វត្តរបស់អ្នក ភិក្ខុនោះ​ជាព្រះអរហន្ត។ ឯភិក្ខុ​នោះតែងនៅ​ក្នុងវត្ត​របស់ឧបាសក​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោលអួត។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ គ្រានោះ មានភិក្ខុ​មួយរូប​បានពោល​ពាក្យនេះ​នឹងឧបាសក​ម្នាក់ថា ម្នាល​អ្នកដ៏មាន​អាយុ អ្នកបាន​ទំនុកបំរុង​ភិក្ខុអង្គណា​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​ភេសជ្ជបរិក្ខារ ជា​បច្ច័យដល់​មនុស្សមាន​ជម្ងឺ ភិក្ខុអង្គនោះ​ជាព្រះអរហន្ត។ ឯ​ឧបាសកនោះ​ក៏តែងទំនុក​បំរុងភិក្ខុនោះ​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​ភេសជ្ជបរិក្ខារ ជាបច្ច័យ​ដល់មនុស្ស​មានជម្ងឺ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោលអួត។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២៩០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ នាវុសោ ទុក្ករំ អញ្ញំ ព្យាកាតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ យេ ខោ តេ ភគវតោ សាវកា តេ ឯវំ វទេយ្យុំ អហញ្ចម្ហិ ន ភគវតោ សាវកោ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ[ឥតោ បុរេ ឱរោបិយបោត្ថកេ ឯកំ វត្ថុ អតិរេកំ ហោតិ។ តត្ថ ហិ វុត្តំ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ ន អាវុសោ ទុក្ករំ អារាធេតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តំ សព្វេសុ បោត្ថកេសុ ន ទិស្សតិ។]។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ អារទ្ធវីរិយេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ មា ខោ អាវុសោ ភាយីតិ។ នាហំ អាវុសោ មច្ចុនោ ភាយាមីតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ មា ខោ អាវុសោ ភាយីតិ។ យោ នូនាវុសោ វិប្បដិសារី អស្ស សោ ភាយេយ្យាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ សម្មាបយុត្តេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ អារទ្ធវីរិយេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ យុត្តយោគេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ យាបនីយន្តិ។ នាវុសោ សក្កា យេន វា តេន វា អធិវាសេតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ យាបនីយន្តិ។ នាវុសោ សក្កា បុថុជ្ជនេន អធិវាសេតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។

[២៩០] សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរភិក្ខុ​នោះថា លោកដ៏មាន​អាយុបាន​សម្រេចដល់​ឧត្តរិមនុស្សធម្ម​ហើយឬ។ ភិក្ខុនោះ​ឆ្លើយតបថា ម្នាល​អាវុសោ​ទាំងឡាយ កិរិយា​ដែលនឹង​ធ្វើឲ្យជាក់ច្បាស់​នូវអរហត្តផល មិនមែន​ក្រឡើយ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយឯណា ដែលជាសាវករបស់ព្រះដ៏មានព្រះភាគ លោកទាំងអម្បាលនោះ ទើបគួរពោលយ៉ាងនេះ ក៏ខ្លួនអញមិនទាន់បានជាសាវករបស់ព្រះដ៏មានព្រះភាគនៅឡើយ អញប្រហែលត្រូវអាបត្តិបារាជិកហើយដឹង។ (លុះគិត​ដូច្នេះ​ហើយ) ទើប​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នក​ឯងមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងនឹង​ពោលអួតទេ។ ទើប​ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ភិក្ខុដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ ក្នុងសម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរ​ភិក្ខុនោះថា លោកដ៏មាន​អាយុមាន​ឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា អ្នកមាន​ព្យាយាម​ប្រារព្ធហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោស​ប្រាណ​បាន។ សេចក្តី​សង្ស័យ​ក៏កើតមាន​ដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែល​មិនមាន​បំណងនឹង​អួត មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បាននិយាយ​នឹងភិក្ខុ​នោះថា នែ​អាវុសោ លោកកុំ​គប្បីខ្លាច​ឡើយ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំមិន​ខ្លាចសេចក្តី​ស្លាប់ទេ។ សេចក្តី​សង្ស័យ​ក៏កើតមាន​ដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ភិក្ខុដែល​មិនមាន​បំណង​នឹងអួត មិនត្រូវ​អាបត្តិឡើយ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានពោល​ពាក្យនេះនឹ​ងភិក្ខុនោះថា ម្នាល​អាវុសោ លោកកុំ​ខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុណា​នៅ​មានសេចក្តី​ក្តៅក្រហាយ ស្តាយ​ក្រោយ​ដោយពិត​នៅឡើយ ភិក្ខុនោះ​ទើបត្រូវ​ខ្លាច។ សេចក្តី​សង្ស័យ​ក៏កើតមាន​ដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​សួរភិក្ខុ​នោះថា លោក​ដ៏មានអាយុ​មានឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា អ្នកដែល​ប្រកបដោយ​ព្យាយាមត្រូវ​ហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោសប្រាណ​បាន។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិឡើយ។ គ្រានោះ មានភិក្ខុ​មួយរូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​សួរភិក្ខុនោះ​ថា លោកដ៏មាន​អាយុមាន​ឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា​អ្នកមាន​ព្យាយាមប្រារព្ធ​ហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោស​ប្រាណបាន។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ដែលមិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​សួរភិក្ខុនោះ​ថា លោកដ៏មាន​អាយុមាន​ឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​ឆ្លើយ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា​អ្នកមាន​ព្យាយាម​ប្រកប​ត្រូវហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោស​ប្រាណ​បាន។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ដែលមិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរភិក្ខុ​នោះថា ម្នាល​អាវុសោ លោក​ល្មមអត់ធន់​បានទេឬ លោក​ល្មមឲ្យ​ប្រព្រឹត្តទៅ​បានឬទេ។ ភិក្ខុ​នោះតប​ថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​ក្រៅការ​មិនអាចនឹង​អត់ធន់​បានឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរភិក្ខុ​នោះថា ម្នាល​អាវុសោ លោកល្មម​អត់ធន់​បានទេឬ លោកល្មម​ឲ្យប្រព្រឹត្ត​ទៅបាន​ទេឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ បុគ្គល​ជាបុថុជ្ជន មិនអាច​នឹងអត់ធន់​បានឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោល​អួត។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២៩១] តេន ខោ បន សមយេន អញ្ញតរោ ព្រាហ្មណោ ភិក្ខូ និមន្តេត្វា ឯតទវោច អាយន្តុ ភោន្តោ អរហន្តោតិ។ តេសំ កុក្កុច្ចំ អហោសិ មយញ្ចម្ហា ន អរហន្តោ [ឱ.ម.អនរហន្តោ] អយញ្ច ព្រាហ្មណោ អម្ហេ អរហន្តវាទេន សមុទាចរតិ កថំ នុ ខោ អម្ហេហិ បដិបជ្ជិតព្វន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ បសាទភញ្ញេតិ។ តេន ខោ បន សមយេន អញ្ញតរោ ព្រាហ្មណោ ភិក្ខូ និមន្តេត្វា ឯតទវោច និសីទន្តុ ភោន្តោ អរហន្តោតិ។បេ។ ភុញ្ជន្តុ ភោន្តោ អរហន្តោតិ ។បេ។ តប្បេន្តុ ភោន្តោ អរហន្តោតិ ។បេ។ គច្ឆន្តុ ភោន្តោ អរហន្តោតិ។ តេសំ កុក្កុច្ចំ អហោសិ មយញ្ចម្ហា ន អរហន្តោ អយញ្ច ព្រាហ្មណោ អម្ហេ អរហន្តវាទេន សមុទាចរតិ កថំ នុ ខោ អម្ហេហិ បដិបជ្ជិតព្វន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ បសាទភញ្ញេតិ។

[២៩១] សម័យនោះ មានព្រាហ្មណ៍ម្នាក់បាននិមន្តពួកភិក្ខុ ហើយ​បានទទួល​ពាក្យទូល​ថា បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តចូល​មក។ ភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យថា យើង​ទាំងឡាយ មិនមែន​ជាព្រះអរហន្ត​ទេ ប៉ុន្តែ ព្រាហ្មណ៍​នេះនិយាយ​លើកយើង​ទាំងឡាយ​ដោយពាក្យ​ថា ព្រះអរហន្ត យើងរាល់​គ្នាត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ទើបភិក្ខុ​ទាំងនោះក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថាម្នាលភិក្ខុ​ទាំងឡាយ ព្រាហ្មណ៍​ពោលដោយ​សេចក្តី​ជ្រះថ្លា មិនត្រូវ​អាបត្តិទេ។ សម័យនោះ មានព្រាហ្មណ៍​ម្នាក់និមន្ត​ភិក្ខុទាំងឡាយ​ហើយបាន​ពោលពាក្យ​ថា បពិត្រលោក​ដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តគង់។បេ។ បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តឆាន់។បេ។ បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូម​លោកជា​អរហន្ត​ទាំងឡាយ​និមន្តឆាន់​ឲ្យឆ្អែត។បេ។ បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តទៅចុះ។ ភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យថា យើងទាំង​ឡាយមិនមែន​ជាអរហន្តទេ ក៏​ព្រាហ្មណ៍នេះ​និយាយលើក​យើងដោយ​ពាក្យថា ព្រះអរហន្ត យើង​គួរប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ភិក្ខុទាំងនោះ​ក៏ក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ព្រាហ្មណ៍​ពោលដោយ​សេចក្តី​ជ្រះថ្លា មិនត្រូវ​អាបត្តិទេ។

[២៩២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ មយ្ហំបិ អាវុសោ អាសវា បហីនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ មយ្ហំបិ អាវុសោ ឯតេ ធម្មា សំវិជ្ជន្តីតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ អហំបិ អាវុសោ ឯតេសុ ធម្មេសុ សន្ទិស្សាមីតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។

[២៩២] សម័យនោះ មានភិក្ខុមួយរូបពោល​អួតឧត្តរិមនុស្សធម្ម​ចំពោះភិក្ខុ​មួយរូប។ ភិក្ខុ​ដែលពោល​អួតនោះបាន​និយាយ​យ៉ាងនេះថា​ម្នាលអាវុសោ អាសវធម៌​ទាំងឡាយ​ខ្ញុំបាន​លះបង់​អស់ហើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ គ្រានោះ មានភិក្ខុ​មួយរូប ពោលអួត​ឧត្តរិមនុស្សធម្ម​ចំពោះភិក្ខុ​មួយរូប។ ភិក្ខុដែល​ពោលអួតនោះ​បាននិយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ក៏​ឧត្តរិមនុស្សធម្ម​ទាំងនេះ ខ្ញុំករុណា​មានសព្វគ្រប់។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ មានភិក្ខុ​មួយរូប ពោលអួត​ឧត្តរិមនុស្សធម្ម​ចំពោះភិក្ខុ​មួយរូប។ ភិក្ខុដែល​ពោលអួត​នោះបាន​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ ខ្ញុំឃើញ​ចំពោះខ្លួន​ឯងក្នុង​ធម៌ទាំង​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ក៏​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២៩៣] តេន ខោ បន សមយេន អញ្ញតរំ ភិក្ខុំ ញាតកា ឯតទវោចុំ ឯហិ ភន្តេ អគារំ អជ្ឈាវសាតិ។ អភព្វោ ខោ អាវុសោ មាទិសោ អគារំ អជ្ឈាវសិតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរំ ភិក្ខុំ ញាតកា ឯតទវោចុំ ឯហិ ភន្តេ កាមេ បរិភុញ្ជាតិ។ អាវដា មេ អាវុសោ កាមាតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរំ ភិក្ខុំ ញាតកា ឯតទវោចុំ អភិរមសិ ភន្តេតិ។ អភិរតោ អហំ អាវុសោ បរមាយ អភិរតិយាតិ។ តស្ស កុក្កុច្ចំ អហោសិ យេ ខោ តេ ភគវតោ សាវកា តេ ឯវំ វទេយ្យុំ អហញ្ចម្ហិ ន ភគវតោ សាវកោ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។

[២៩៣] សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុ​មួយរូបថា បពិត្យ​លោកដ៏ចម្រើន សូមលោក​និមន្តមក​នៅគ្រប់គ្រងផ្ទះ។ ភិក្ខុនោះ​ឆ្លើយតប​ថា ម្នាលអាវុសោ​ទាំងឡាយ​បុគ្គលដូច​ជាអាត្មា មិន​គួរដើម្បី​នឹងនៅគ្រប់​គ្រងផ្ទះទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ទើបក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រព្រះ​ដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានបំណង​នឹងពោល​អួតទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកដែល​គ្មានបំណង​នឹងពោល​អួតមិនត្រូវ​អាបត្តិទេ។ សម័យ​នោះ ជន​ទាំងឡាយ​ជាញាតិបាន​និមន្តភិក្ខុ​មួយរូបថា បពិត្រ​លោកដ៏​ចម្រើន សូមលោក​និមន្តមក​បរិភោគកាម​ទាំងឡាយ​ចុះ។ ភិក្ខុនោះ​ឆ្លើយតប​ថា ម្នាលអ្នក​ដ៏មានអាយុ​ទាំងឡាយ ឯកាម​ទាំងឡាយ អាត្មា​ឃាត់រាំងរា​បានហើយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគខ្ញុំ​ព្រះអង្គ​មិនមាន​បំណងនឹង​ពោលអួត​ទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​អ្នកដែល​គ្មានបំណង​នឹងអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ ជន​ទាំងឡាយ​ជាញាតិ​បានសួរ​ភិក្ខុមួយ​រូបថា បពិត្រ​លោកដ៏​ចម្រើន លោកម្ចាស់​ត្រេក​សប្បាយ ដែរឬទេ។ ភិក្ខុនោះ​និយាយ​ថា ម្នាលអ្នក​ដ៏មានអាយុ​ទាំងឡាយ​ អាត្មាត្រេក​សប្បាយ​ដែរ (តែត្រេក សប្បាយ) ដោយសេចក្តី​សប្បាយ​ដ៏ឧត្តម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា ភិក្ខុ​ទាំងឡាយ​ណា មួយ​ដែលជា​សាវក​របស់ព្រះដ៏​មានព្រះភាគ ភិក្ខុ​ទាំងនោះ​ទើបគួរ​ពោលពាក្យ​យ៉ាងនេះ​បាន ក៏ខ្លួនអញ​មិនមែន​ជាសាវក​របស់ព្រះដ៏​មានព្រះភាគ​ទេ អញត្រូវ​អាបត្តិ​បារាជិក​ហើយដឹង។ ភិក្ខុនោះ​ក៏ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក៏​ទូលតប​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានបំណង​នឹងពោល​អួតទេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុអ្នកដែល​គ្មានបំណង​នឹងពោល​អួត មិនត្រូវ​អាបត្តិទេ។

[២៩៤] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ កតិកំ កត្វា អញ្ញតរស្មឹ អាវាសេ វស្សំ ឧបគច្ឆឹសុ យោ ឥមម្ហា អាវាសា បឋមំ បក្កមិស្សតិ តំ មយំ អរហាតិ ជានិស្សាមាតិ។ អញ្ញតរោ ភិក្ខុ មំ អរហាតិ ជានន្តូតិ តម្ហា អាវាសា បឋមំ បក្កាមិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។

[២៩៤] សម័យនោះ មានភិក្ខុច្រើនរូបនៅចាំវស្សាក្នុងអាវាសមួយ បាន​ធ្វើកតិកា (ណាត់គ្នា) ថា ភិក្ខុអង្គ​ណានឹងចេញ​ចាកអាវាសនេះ​ជាមុនគេ យើង​ទាំងឡាយ​នឹងដឹងថា ភិក្ខុអង្គ​នោះជា​ព្រះអរហន្ត។ មានភិក្ខុ​មួយរូប​ចេញចាក​អាវាសនោះ​ទៅមុនគេ ដោយ​គិតថា ភិក្ខុ​ទាំងនោះ​ចូរដឹងនូវ​អញថាជា​ព្រះអរហន្ត​ចុះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​បារាជិក​ហើយដឹង។ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។

[២៩៥] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន អាយស្មា ច លក្ខណោ អាយស្មា ច មហាមោគ្គល្លានោ គិជ្ឈកូដេ បព្វតេ វិហរន្តិ។ អថខោ អាយស្មា មហាមោគ្គល្លានោ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេនាយស្មា លក្ខណោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ លក្ខណំ ឯតទវោច អាយាមាវុសោ លក្ខណ រាជគហំ បិណ្ឌាយ បវិសិស្សាមាតិ។ ឯវមាវុសោតិ ខោ អាយស្មា លក្ខណោ អាយស្មតោ មហាមោគ្គល្លានស្ស បច្ចស្សោសិ។ អថខោ អាយស្មា មហាមោគ្គល្លានោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អញ្ញតរស្មឹ បទេសេ សិតំ បាត្វាកាសិ។ អថខោ អាយស្មា លក្ខណោ អាយស្មន្តំ មហាមោគ្គល្លានំ ឯតទវោច កោ នុ ខោ អាវុសោ មោគ្គល្លាន ហេតុ កោ បច្ចយោ សិតស្ស បាតុកម្មាយាតិ។ អកាលោ ខោ អាវុសោ លក្ខណ ឯតស្ស បញ្ហស្ស ព្យាករណាយ[ឱ.ម.បោត្ថកេសុ អយំ បាឋោ ន ទិស្សតិ។] ភគវតោ មំ សន្តិកេ ឯតំ បញ្ហំ បុច្ឆាតិ។ អថខោ អាយស្មា ច លក្ខណោ អាយស្មា ច មហាមោគ្គល្លានោ រាជគហេ បិណ្ឌាយ ចរិត្វា បច្ឆាភត្តំ បិណ្ឌបាតប្បដិក្កន្តា យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ ឯកមន្តំ និសិន្នោ ខោ អាយស្មា លក្ខណោ អាយស្មន្តំ មហាមោគ្គល្លានំ ឯតទវោច ឥធាយស្មា មហាមោគ្គល្លានោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អញ្ញតរស្មឹ បទេសេ សិតំ បាត្វាកាសិ កោ នុ ខោ អាវុសោ មោគ្គល្លាន ហេតុ កោ បច្ចយោ សិតស្ស បាតុកម្មាយាតិ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ អដ្ឋិកសង្ខលិកំ វេហាសំ គច្ឆន្តឹ តមេនំ គិជ្ឈាបិ កង្កាបិ[ឱ.ម.កាកាបិ។] កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា ផាសុឡន្តរិកាហិ វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ[ឱ.ម. បោត្ថកេសុ ឥទំ បាឋទ្វយំ ន ទិស្សតិ។] ស្វាស្សុទំ[ម.សោ សុទំ។ តព្វណ្ណនាយំ បន សា សុទន្តិ អាគតំ។ តត្ថ ហិ វុត្តំ សា សុទិ អដ្តស្សរំ ករោតីតិ ឯត្ថ សុទន្តិ និបាតោ។ សា អដ្ឋិកសង្ខលិកា អដ្តស្សរំ អាគុរស្សរំ ករោតីតិ អត្ថោ។] អដ្តស្សរំ ករោតិ តស្ស មយ្ហំ អាវុសោ ឯតទហោសិ អច្ឆរិយំ វត ភោ អព្ភូតំ វត ភោ ឯវរូបោបិ នាម សត្តោ ភវិស្សតិ ឯវរូបោបិ នាម យក្ខោ ភវិស្សតិ ឯវរូបោបិ នាម បេតោ ភវិស្សតិ[ឯវរូបោបិ នាម បេតោ ភវិស្សតីតិ ឱ.ម. បោត្ថកេសុ ន ទិស្សតិ។] ឯវរូបោបិ នាម អត្តភាវប្បដិលាភោ ភវិស្សតីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ អថខោ ភគវា ភិក្ខូ អាមន្តេសិ ចក្ខុភូតា វត ភិក្ខវេ សាវកា វិហរន្តិ ញាណភូតា វត ភិក្ខវេ សាវកា វិហរន្តិ យត្រ ហិ នាម សាវកោ ឯវរូបំ ញស្សតិ វា ទក្ខតិ វា សក្ខឹ វា ករិស្សតិ បុព្វេ វ មេ សោ ភិក្ខវេ សត្តោ ទិដ្ឋោ អហោសិ អបិចាហំ ន ព្យាកាសឹ អហញ្ចេតំ ព្យាករេយ្យំ បរេ ច មេ ន សទ្ទហេយ្យុំ យេ មេ ន សទ្ទហេយ្យុំ តេសន្តំ អស្ស ទីឃរត្តំ អហិតាយ ទុក្ខាយ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ គោឃាតកោ អហោសិ សោ តស្ស កម្មស្ស វិបាកេន ពហូនិ វស្សានិ ពហូនិ វស្សសតានិ ពហូនិ វស្សសហស្សានិ ពហូនិ វស្សសតសហស្សានិ និរយេ បច្ចិត្វា តស្សេវ កម្មស្ស វិបាកាវសេសេន ឯវរូបំ អត្តភាវប្បដិលាភំ បដិសំវេទេតិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ មំសបេសឹ វេហាសំ គច្ឆន្តំ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ[ឱ.ម.បោត្ថកេសុ អយំ បាឋោ នត្ថិ។] វិតច្ឆេន្តិ វិរាជេន្តិ[ឱ.ម. វិភជេន្តិ។] ស្វាស្សុទំ អដ្តស្សរំ ករោតិ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ គោឃាតកោ អហោសិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ មំសបិណ្ឌំ វេហាសំ គច្ឆន្តំ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុបតិត្វា អនុបតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្តស្សរំ ករោតិ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ សាកុណិកោ អហោសិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ និច្ឆវឹ បុរិសំ វេហាសំ គច្ឆន្តំ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុបតិត្វា អនុបតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ ឱរព្ភិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ អសិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តេ អសី ឧប្បតិត្វា ឧប្បតិត្វា តស្សេវ កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ សូករិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ សត្តិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តា សត្តិយោ ឧប្បតិត្វា ឧប្បតិត្វា តស្សេវ កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ មាគវិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ឧសុលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តេ ឧសូ ឧប្បតិត្វា ឧប្បតិត្វា តស្សេវ កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ ការណិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ សូចិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តា សូចិយោ ឧប្បតិត្វា ឧប្បតិត្វា តស្សេវ កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ សារថិ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ សូចិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តា សូចិយោ សីសេ បវិសិត្វា មុខតោ និក្ខមន្តិ មុខេ បវិសិត្វា ឧរតោ និក្ខមន្តិ ឧរេ បវិសិត្វា ឧទរតោ និក្ខមន្តិ ឧទរេ បវិសិត្វា ឩរូហិ និក្ខមន្តិ ឩរូសុ បវិសិត្វា ជង្ឃាហិ និក្ខមន្តិ ជង្ឃាសុ បវិសិត្វា បាទេហិ និក្ខមន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ សូចិកោ[ឱ.ម.សូចកោ] អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ កុម្ភណ្ឌំ បុរិសំ វេហាសំ គច្ឆន្តំ សោ[ឱ. ស។] គច្ឆន្តោបិ តេ វ អណ្ឌេ ខន្ធេ អារោបេត្វា គច្ឆតិ និសីទន្តោបិ តេស្វេវ អណ្ឌេសុ និសីទតិ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ គាមកូដោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ បុរិសំ គូថកូបេ សសីសកំ និម្មុគ្គំ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ បរទារិកោ[ម.បារទារកោ] អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ បុរិសំ គូថកូបេ សសីសកំ និម្មុគ្គំ ឧភោហិ ហត្ថេហិ គូថំ ខាទន្តំ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ ទដ្ឋព្រាហ្មណោ អហោសិ សោ កស្សបស្ស សម្មាសម្ពុទ្ធស្ស បាវចនេ ភិក្ខុសង្ឃំ ភត្តេន និមន្តេត្វា ទោណិយា គូថស្ស បូរាបេត្វា កាលំ អារោចាបេត្វា ឯតទវោច ឥតោ [ឱ.ម. អហោ] ភោន្តោ យាវទត្ថំ ភុញ្ជន្តុ ចេវ ហរន្តុ ចាតិ សោ តស្ស កម្មស្ស វិបាកេន ពហូនិ វស្សានិ ពហូនិ វស្សសតានិ ពហូនិ វស្សសហស្សានិ ពហូនិ វស្សសតសហស្សានិ និរយេ បចិត្វា តស្សេវ កម្មស្ស វិបាកាវសេសេន ឯវរូបំ អត្តភាវប្បដិលាភំ បដិសំវេទេតិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ និច្ឆវឹ ឥត្ថឹ វេហាសំ គច្ឆន្តឹ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុបតិត្វា អនុបតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ[ម.សា សុទំ។] អដ្ដស្សរំ ករោតិ ។បេ។ ឯសា ភិក្ខវេ ឥត្ថី ឥមស្មឹយេវ រាជគហេ អតិចារិនី អហោសិ ។បេ។ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ឥត្ថឹ ទុគ្គន្ធឹ មង្គុលឹ វេហាសំ គច្ឆន្តឹ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ[ម. សា សុទំ] អដ្ដស្សរំ ករោតិ ។បេ។ ឯសា ភិក្ខវេ ឥត្ថី ឥមស្មឹយេវ រាជគហេ ឥក្ខណិកា អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ឥត្ថឹ ឧប្បក្កំ ឱកិលិនឹ ឱកិរណឹ វេហាសំ គច្ឆន្តឹ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសា ភិក្ខវេ ឥត្ថី កាលិង្គស្ស រញ្ញោ អគ្គមហេសី អហោសិ[ឱ.ម. បោត្ថកេសុ អយំ បាឋោ នត្ថិ។] សា ឥស្សាបកតា សបត្តឹ អង្គារកដាហេន ឱកិរិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ អសីសកពន្ធំ វេហាសំ គច្ឆន្តំ តស្ស ឧរេ អក្ខីនិ ចេវ ហោន្តិ មុខញ្ច តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ ទាមរិកោ [ឱ.ម. ហារិកោ] នាម ចោរឃាតកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ភិក្ខុំ វេហាសំ គច្ឆន្តំ តស្ស សង្ឃាដិបិ អាទិត្តា សម្បជ្ជលិតា សញ្ជោតិភូតា បត្តោបិ អាទិត្តោ សម្បជ្ជលិតោ សញ្ជោតិភូតោ កាយពន្ធនំបិ អាទិត្តំ សម្បជ្ជលិតំ សញ្ជោតិភូតំ កាយោបិ អាទិត្តោ សម្បជ្ជលិតោ សញ្ជោតិភូតោ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ ភិក្ខុ កស្សបស្ស សម្មាសម្ពុទ្ធស្ស បាវចនេ បាបភិក្ខុ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ភិក្ខុនឹ។បេ។ អទ្ទសំ សិក្ខមានំ អទ្ទសំ សាមណេរំ អទ្ទសំ សាមណេរឹ វេហាសំ គច្ឆន្តឹ តស្សា សង្ឃាដិបិ អាទិត្តា សម្បជ្ជលិតា សញ្ជោតិភូតា[យមិធ សញ្ជោតិភូតា សញ្ជោតិភូតោ សញ្ជោតិភូតន្តិ លិខិយតិ តំ កត្ថចិ សជ្ជោតិភូតា សជ្ជោតិភូតោ សជ្ជោតិភូតន្តិ ទិស្សតិ។] បត្តោបិ អាទិត្តោ សម្បជ្ជលិតោ សញ្ជោតិភូតោ កាយពន្ធនំបិ អាទិត្តំ សម្បជ្ជលិតំ សញ្ជោតិភូតំ កាយោបិ អាទិត្តោ សម្បជ្ជលិតោ សញ្ជោតិភូតោ ស្វាស្សុទំ អដ្ដស្សរំ ករោតិ តស្ស មយ្ហំ អាវុសោ ឯតទហោសិ អច្ឆរិយំ វត ភោ អព្ភូតំ វត ភោ ឯវរូបោបិ នាម សត្តោ ភវិស្សតិ ឯវរូបោបិ នាម យក្ខោ ភវិស្សតិ ឯវរូបោបិ នាម បេតោ ភវិស្សតិ ឯវរូបោបិ នាម អត្តភាវប្បដិលាភោ ភវិស្សតីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ អថខោ ភគវា ភិក្ខូ អាមន្តេសិ ចក្ខុភូតា វត ភិក្ខវេ សាវកា វិហរន្តិ ញាណភូតា វត ភិក្ខវេ សាវកា វិហរន្តិ យត្រ ហិ នាម សាវកោ ឯវរូបំ ញស្សតិ វា ទក្ខតិ វា សក្ខឹ វា ករិស្សតិ បុព្វេ វ មេ សា ភិក្ខវេ សាមណេរី ទិដ្ឋា អហោសិ អបិចាហំ ន ព្យាកាសឹ អហញ្ចេតំ ព្យាករេយ្យំ បរេ ច មេ ន សទ្ទហេយ្យុំ យេ មេ ន សទ្ទហេយ្យុំ តេសន្តំ អស្ស ទីឃរត្តំ អហិតាយ ទុក្ខាយ ឯសា ភិក្ខវេ សាមណេរី កស្សបស្ស សម្មាសម្ពុទ្ធស្ស បាវចនេ បាបសាមណេរី អហោសិ សា តស្ស កម្មស្ស វិបាកេន ពហូនិ វស្សានិ ពហូនិ វស្សសតានិ ពហូនិ វស្សសហស្សានិ ពហូនិ វស្សសតសហស្សានិ និរយេ បចិត្វា តស្សេវ កម្មស្ស វិបាកាវសេសេន ឯវរូបំ អត្តភាវប្បដិលាភំ បដិសំវេទេតិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។

[២៩៥] គ្រានោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តវេឡុងវនកលន្ទកនិវាបស្ថាន។ សម័យ​នោះ ព្រះលក្ខណត្ថេរ​នឹងព្រះមហាមោគ្គល្លានត្ថេរ​ដ៏មានអាយុ គង់​នៅលើ​ភ្នំគិជ្ឈកូដ។ គ្រានោះ​ឯង ព្រះមហាមោគ្គល្លានត្ថេរ​ដ៏មានអាយុ ស្លៀកស្បង់​ទ្រង់បាត្រ​និងចីវរ​ចូលសំដៅ​ទៅឯទីដែល​ព្រះលក្ខណត្ថេរ​គង់ ក្នុងវេលា​បុព្វណ្ហសម័យ លុះចូល​ទៅដល់​ហើយ បានពោល​ពាក្យនេះ​នឹង​ព្រះលក្ខណត្ថេរ​ដ៏មានអាយុថា ម្នាល​អាវុសោ​លក្ខណៈ មកយើង​នឹងចូលទៅ​កាន់ក្រុង​រាជគ្រឹះដើម្បី​បិណ្ឌបាត។ ព្រះលក្ខណត្ថេរ​ដ៏មានអាយុ ក៏ទទួល​ពាក្យ​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មានអាយុ​ថា ករុណា អាវុសោ។ គ្រាដែល​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មានអាយុ កំពុង​តែចុះអំពី​ភ្នំគិជ្ឈកូដ​(ដល់​មក)ត្រង់​កន្លែងមួយ​ក៏បានធ្វើ​នូវញញឹម​ឲ្យប្រាកដ។ លំដាប់​នោះ ព្រះលក្ខណត្ថេរ​ដ៏មាន​អាយុ ក៏សួរ​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​មហាមោគ្គល្លាន​អ្វីជា​ហេតុ អ្វីជា​បច្ច័យ ចំពោះ​កិរិយា​ធ្វើនូវញញឹម​ឲ្យប្រាកដ​(នេះ)។ ព្រះមហា​មោគ្គល្លានត្ថេរ​ឆ្លើយតប​ថា ម្នាលអាវុសោ​លក្ខណៈ កាលនេះ​មិនមែន​ជាកាលគួរ​នឹងព្យាករ​ប្រស្នានេះ​ទេ លោកចូរ​សួរប្រស្នានេះ​នឹងខ្ញុំក្នុង​សំណាក់​ព្រះដ៏មាន​ព្រះភាគចុះ។ លំដាប់​នោះ ព្រះលក្ខណត្ថេរ​ដ៏មានអាយុ និង​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មាន​អាយុ ក៏និមន្ត​ទៅបិណ្ឌបាត​ក្នុងក្រុង​រាជគ្រឹះ ហើយត្រឡប់​អំពីបិណ្ឌបាត​ក្នុងវេលា​ក្រោយភត្ត ទើប​ចូលទៅ គាល់ព្រះ​ដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ​ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ​រួចហើយ ក៏អង្គុយ ក្នុងទី​ដ៏សមគួរ។ ព្រះលក្ខណត្ថេរ​ដ៏មានអាយុ លុះ​អង្គុយក្នុង​ទីដ៏សមគួរ​ហើយ ក៏ពោល​ពាក្យនេះ​នឹង ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ថា ក្នុងថ្ងៃនេះ មហាមោគ្គល្លាន​ដ៏មានអាយុ កាលដែល​ចុះអំពី​ភ្នំគិជ្ឈកូដ​បានធ្វើនូវ​ញញឹមឲ្យ​ប្រាកដក្នុង​កន្លែងមួយ ម្នាល​អាវុសោ​មោគ្គល្លាន អ្វីជា​ហេតុ អ្វីជាបច្ច័យ ចំពោះ​កិរិយាធ្វើ​នូវញញឹម​ឲ្យប្រាកដ​នោះ។ ព្រះមហា​មោគ្គល្លានត្ថេរ​ឆ្លើយ​តបថា ម្នាល​អាវុសោ ក្នុង​ថ្ងៃនេះ ខ្ញុំកាលដែល​ចុះអំពី​ភ្នំគិជ្ឈកូដ បានឃើញ​អដ្ឋិសង្ខលិកប្រេត [ប្រេតឥត​មានសាច់ឈាម​ឡើយ មានតែ​រាងឆ្អឹង] កំពុង​តែអណ្តែត​ឯអាកាស ពពួកត្មាត ពពួកខ្លែង ពពួករអាត [បានពិនិត្យ​មើលក្នុង​គម្ពីរទាំងពួង​មាន​អភិធានប្បទីបិកា​ជាដើម ឃើញថា កង្ក ប្រែថា ខ្លែង កុលល ប្រែថា រអាត ឬ ប្រមង់។ ត្រង់កង្កាបិ ក្នុងទីនេះ ឱ.ម.ជា កាកាបិ​(ក្អែក)។ សត្វ​ទាំង៣ពួក​នេះមិន​មែនសត្វ​ធម្មតា​មែនទែន​ទេ គឺសត្វ​ដែលកើត​អំពី​បាបកម្ម​របស់​ប្រេតនុ៎ះ​ឯង] ដេញតាម ចោមឆាប​ចឹកចោះភើច​ជញ្ជែង​អដ្ឋិសង្ខលិកប្រេតនោះ​តាមចន្លោះ​នៃឆ្អឹង​ជំនីទាំង​ឡាយ អដ្ឋិសង្ខលិក ប្រេតនោះ​ចេះតែស្រែកថ្ងូរ ម្នាល​អាវុសោ ទើបខ្ញុំ​មានបរិវិតក្ក​ថា យីអើហ្ន៎ (នេះហៅ​ពេញ) ជា​អស្ចារ្យ យីអើហ្ន៎ មិនធ្លាប់​កើតមាន​សោះឡើយ សត្វបែបនេះ​នឹងត្រឡប់​ទៅជាមាន​ខ្លះតើ យក្សបែប​នេះនឹង ត្រឡប់​ទៅជាមាន​ខ្លះ ប្រេតបែប​នេះនឹងត្រឡប់​ទៅជាមានខ្លះ កិរិយា​ត្រឡប់​បានរូបរាង​បែបនេះ​ នឹងត្រឡប់​ទៅជាមាន​ខ្លះដែរ​តើ។ ភិក្ខុទាំង​ឡាយទើប​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ហៅ​ពួកភិក្ខុ មកហើយ​ត្រាស់ប្រាប់​ថា ម្នាលភិក្ខុ​ទាំងឡាយ សាវក​ទាំងឡាយ​មានចក្ខុ​កើតពិត​ហើយ ម្នាលភិក្ខុ​ទាំងឡាយ សាវក​ទាំងឡាយ​មានញាណ​កើតពិត​ហើយ ព្រោះហេតុ​ថា សាវក​នឹងដឹង ឬនឹងឃើញ ប្រេតបែបនេះ ឬថានឹង​ធ្វើប្រេតបែប​នេះឲ្យជា​បន្ទាល់ (របស់​តថាគត) ម្នាល​ភិក្ខុទាំងឡាយ សត្វនោះ តថាគត​បានឃើញ​ពីក្នុងកាល​មុនរួចមក​ហើយ ប៉ុន្តែ​តថាគត​មិនបាន​សំដែង ព្រោះថា បើ​តថាគត សំដែង​ទៅ ពពួក​ជនដទៃ​មិនជឿ (ពាក្យ) តថាគត ពពួក​ជនណា​ដែលមិន​ជឿតថាគត សេចក្តី​ដែលមិន​ជឿនោះ​នឹងនាំឲ្យ​ខាន​បាន​ប្រយោជន៍ នាំឲ្យ​បានសេចក្តី​ទុក្ខអស់កាល​យូរអង្វែង​ដល់ពពួកជន​ទាំងនោះ ម្នាល​ភិក្ខុទាំង​ឡាយ សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​ពិឃាតគោ ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ដោយកម្ម​វិបាកនោះ អ្នក​ពិឃាតគោ​នោះទៅឆេះ​នៅក្នុងនរក​អស់ឆ្នាំដ៏ច្រើន គឺអស់​រយពាន់ សែនឆ្នាំ ដ៏ច្រើន ដោយសេសសល់​នៃកម្មវិបាក​នោះ ក៏ត្រឡប់​មកទទួល​ផលគឺ ត្រឡប់​បានូវអត្តភាព បែបនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ​មោគ្គល្លាន​ពោលពាក្យ​ពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។បេ។ ម្នាល​អាវុសោលក្ខណ ថ្ងៃនេះ ខ្ញុំកាលដែល​ចុះអំពីភ្នំ​គិជ្ឈកូដ បានឃើញ​មំសបេសីប្រេត [ប្រេតមាន​រាងកាយដូច​ជាចម្រៀក​សាច់] កំពុង​តែអណ្តែត​ទៅឯ​អាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោម​ឆាបចឹកចោះ​ជញ្ជែង​មំសបេសីប្រេត​នោះឯង មំសបេសីប្រេត​នោះចេះតែ​ស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ​សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​ពិឃាតគោ ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពីភ្នំគិជ្ឈកូដ​បានឃើញ​មំសបិណ្ឌប្រេត [ប្រេតមាន​រាងកាយ​ដូចជា​ដុំសាច់] កំពុង​តែអណ្តែត​ទៅឯ​អាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោម ឆាបចឹកចោះ​ជញ្ជែង​មំសបិណ្ឌប្រេត​នោះឯង មំសបិណ្ឌប្រេត​នោះចេះតែ​ស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ​សត្វនុ៎ះ (កាល​ពីដើម) ជាព្រាន​សត្វស្លាប ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ ​បានឃើញ​​បុរសដែល​កើតជា​និច្ឆចវិប្រេត [ប្រេតមាន​រាងកាយ​រងាល​ឥតស្បែក] កំពុង​តែអណ្តែត​ទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប​ចឹកចោះជញ្ជែង​និច្ឆវិប្រេត​នោះឯង និច្ឆប្រេតនោះ​ចេះតែស្រែក​ថ្ងូរ។បេ។ ម្នាល​ភិក្ខុទាំងឡាយ សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​សម្លាប់​សត្វចៀម ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ បានឃើញ​បុរសដែល​កើតជា​អសិលោមប្រេត [ប្រេតមាន​ដាវដោតជាប់​នឹងរាងកាយ​ដូចជា​រោម] កំពុង​តែអណ្តែត​ទៅឯអាកាស ដាវ​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយ​ធ្លាក់មក​ដោតជាប់​ព្ធដ៏កាយ​នៃប្រេត​នោះឯង អសិលោមប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​ពិឃាតជ្រូក​ចិញ្ចឹម​ជីវិត ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែលកើត​ជាសត្តិលោមប្រេត [ប្រេតមាន​លំពែងដោត​ជាប់នឹងរាង​កាយដូច​ជារោម) កំពុង​តែអណ្តែត​ទៅឯអាកាស លំពែង​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយធ្លាក់​មកដោតជាប់​ព្ធដ៏កាយ​នៃប្រេត​នោះឯង សត្តិលោមប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាលពី​ដើម) ជាព្រាន​ម្រឹគ ក្នុងក្រុង​រាជគ្រឹះនេះ​ឯង។បេ។ ម្នាល​អាវុសោ​ល្ខណៈ ថ្ងៃនេះ​ខ្ញុំកាលដែល​ចុះអំពីភ្នំគិជ្ឈកូដ​បានឃើញបុរស​ដែលកើតជា​ឧសុលោមប្រេត [ប្រេតមាន​ព្រួញដោត​ជាប់នឹង​រាងកាយ​ដូចជា​រោម] កំពុងតែ​អណ្តែតទៅ​ឯអាកាស ព្រួញ​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយ​ធ្លាក់មក​ដោតជាប់​ព្ធដ៏កាយ​នៃប្រេតនោះ​ឯង ឧសុលោមប្រេត​នោះចេះតែ​ស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាល​ពីដើម) ជា​ពេជ្ឈឃាត [ជាពេជ្ឈឃាត​បាញ់មនុស្ស​ទោសដោយ​ព្រួញ។] ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​ល្ខណៈ ថ្ងៃនេះ​ខ្ញុំកាល​ដែលចុះអំពី​ភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែល​កើតជា​សូចិលោមប្រេត [ប្រេតមាន​ម្ជុលដោត​ជាប់នឹង​រាងកាយ​ដូចជា​រោម] កំពុងតែអណ្តែត​ទៅឯអាកាស ម្ជុល​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយធ្លាក់​មកដោតជាប់​ព្ធដ៏កាយនៃ​ប្រេតនោះឯង សូចិលោមប្រេត​នោះចេះតែ​ស្រែកថ្ងូរ។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ សត្វនុ៎ះ (កាលពីដើម) ជានាយ​សារថី ក្នុងក្រុង​រាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ​ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពីភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែល​កើតជាសូចិលោមប្រេត [ប្រេតមាន​ដែកស្រួច​ចាក់ខ្ទាស់​ច្រូងច្រាង​នារាងកាយ​ដូចជារោម] កំពុង​តែអណ្តែត​ទៅឯអាកាស ដែក​ស្រួច​ទាំងឡាយ​របស់ប្រេត​នោះដោត​ចូលទៅ​តាមក្បាល ហើយធ្លាយ​ចេញមក​តាមមាត់ ដោតចូល​ទៅតាមមាត់ ហើយ​ធ្លាយចេញ​មកខាង​ទ្រូង ដោតចូល​ទៅតាមទ្រូង ហើយ​ធ្លាយចេញ​មកខាង​ពោះ ដោតចូល​ទៅតាមពោះ ហើយធ្លាយ​ចេញមក​ខាងភ្លៅ (ទាំងពីរ) ដោតចូល​ទៅតាម​ភ្លៅ (ទាំងពីរ) ហើយធ្លាយ​ចេញមក​ខាងស្មង (ទាំងពីរ) ដោតចូល​ទៅតាមស្មង (ទាំងពីរ) ហើយធ្លាយ​ចេញមក​ខាងជើង (ទាំងពីរ) សូចិលោមប្រេត​នោះចេះតែ​ស្រែកថ្ងូរ។បេ។ ម្នាល​ភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នក​ញុះញង់គេ ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពី​ភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែល​កើតជាកុម្ភណ្ឌប្រេត [ប្រេតមាន​អណ្ឌៈ (ពងល្វា) ប៉ុនក្អម​យ៉ាងធំ។] កំពុងតែ​អណ្តែតទៅឯ​អាកាស ប្រេត​នោះកាល​បើដើរលុះ​តែលើក​អណ្ឌៈទាំង​នោះលី ទើប​ដើរទៅ​បាន កាល​បើអង្គុយ ក៏ចេះ​តែអង្គុយ​សង្កត់លើ​អណ្ឌៈទាំងនោះ​ឯង ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប ចឹកចោះជញ្ជែង កុម្ភណ្ឌប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអមាត្យ​អ្នកវិនិច្ឆ័យក្តី​នៃអ្នកស្រុក​ដោយអំពើ​វៀច ក្នុងក្រុង​រាជគ្រឹះនេះ​ឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ​បានឃើញ​បុរសដែល​លិចចុះ​ទាំងក្បាល​ទៅក្នុងរណ្តៅ​លាមក [ហៅគូថខាទិប្រេត]។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នក​ធ្វើបរទារកម្ម ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ​បានឃើញ​បុរសដែល​លិចចុះទាំង​ក្បាលទៅក្នុងរណ្តៅ​លាមក [ហៅគូថខាទិប្រេត]កំពុងតែ (ចាប់) លាមក​ដោយដៃ​ទាំងពីរស៊ី។បេ។ ម្នាល​ភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាព្រាហ្មណ៍​កំណាចក្នុង​ក្រុងរាជគ្រឹះ​នេះឯង ព្រហ្មណ៍​នោះ កាលក្នុងសាសនា​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​កស្សប បាននិមន្ត​ភិក្ខុសង្ឃ​ដោយ (ពាក្យថា​និមន្តឆាន់) ភត្តាហារ ក៏ចាក់​លាមក​ពេញក្នុង​ស្នូក រួចហើយ​ប្រើគេឲ្យ​ប្រាប់ភត្តកាល​ថា [ពេល​ដែលចាត់ចែង​ចង្ហាន់ស្រេច​ហើយ ត្រូវនិមន្តឆាន់] បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូម​លោកម្ចាស់​និមន្តឆាន់ (ចង្ហាន់)ទាល់ឆ្អែត​ក្នុងទីនេះ​ផង សូមនិមន្ត​យក (ចង្ហាន់) អំពីទីនេះ​ទៅផង ដោយ​កម្មវិបាក​នោះ​ ព្រាហ្មណ៍​កំណាច​នោះក៏ឆេះនៅ​ក្នុងនរក​អស់ឆ្នាំ​ដ៏ច្រើន គឺអស់រយ ពាន់ សែនឆ្នាំដ៏ច្រើន ដោយ​សំណល់នៃ​កម្មវិបាក​នោះឯង ក៏បាន​មកសោយ​នូវផលកម្ម​ដែលត្រឡប់​បាននូវអត្តភាព​បែបនេះ ម្នាល​ភិក្ខុទាំងឡាយ​មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពី​ភ្នំគិជ្ឈកូដ​បានឃើញ​ស្រីដែលកើត​ជានិច្ចវិប្រេត [ប្រេតមាន​រាងកាយ​រងាលឥតស្បែក] កំពុង​តែអណ្តែត​ទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប ចឹកចោះ ជញ្ជែង​និច្ចវិប្រេត​នោះឯង និច្ចវិប្រេត​នោះចេះតែ​ស្រែកថ្ងូរ។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ ស្រីនុ៎ះ (កាលពី​ដើម)ជាស្រី​ប្រព្រឹត្តកន្លង​ចិត្តប្តី​ក្នុងក្រុង​រាជគ្រឹះ​នេះឯង។បេ។ ម្នាល​ភិក្ខុទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ​បានឃើញ​ស្រីដែលកើត​ជាមង្គុលីប្រេត [ប្រេត​មានរាង​កាយអាក្រក់​គួរខ្ពើមឆ្អើម] មានក្លិនស្អុយ កំពុង​តែអណ្តែត​ទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប ចឹកចោះ ជញ្ជែង​មង្គុលីប្រេតប្រេត​នោះឯង មង្គុលីប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រីនុ៎ះ (កាលពី​ដើម) ជាស្រីមេមត់​ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ​បានឃើញស្រី​ដែលកើត​ជាឳកិលិនីប្រេត [ប្រេតមាន​រាងកាយ​ស្រោចដោយ​រងើកភ្លើង] ឆេះរោល​ដោយរងើក​ភ្លើង មាន​រងើកភ្លើង​ធ្លាក់ស្រោច​លើខ្លួន (ក្តៅអន្ទះសារ) កំពុងតែ​អណ្តែត​ទៅឯអាកាស ឳកិលិនីប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រីនុ៎ះ (កាលពីដើម) ជាអគ្គមហេសី​នៃស្តេចក្នុង​ដែនកលិង្គ ជាស្រីមាន​ចិត្តឫស្យា បាន​ចាក់រងើកភ្លើង​មួយអម្បែងលើ​ស្រីជាសត្រូវ។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ ​បានឃើញ​អសីសកពន្ធប្រេត [ប្រេតឥត​ក្បាល មានរូប​សណ្ឋាន​ដូចសាកអសុភ​ដាច់ក្បាល] កំពុងតែ​អណ្តែតទៅ​ឯអាកាស ប្រេតនោះ​មានភ្នែក និងមុខ​នៅត្រង់ទ្រូង ពពួកត្មាត ខ្លែង រអាត ដេញ​តាមចោមឆាបចឹក ចោះជញ្ជែងនូវ​អសីសកពន្ធប្រេត​នោះឯង​ ប្រេតនោះ​ចេះតែស្រែក​ថ្ងូរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាត​ចោរឈ្មោះ​ទារមិក​ក្នុងក្រុង​រាជគ្រឹះ​នេះឯង។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពី​ភ្នំគិជ្ឈកូដ បានឃើញ​ភិក្ខុ [ហៅ​ភិក្ខុប្រេត គឺប្រេត​មានភេទដូច​ជាភិក្ខុ] កំពុងតែ​អណ្តែតទៅ​ឯអាកាស សង្ឃាដិ​របស់ភិក្ខុ​នោះក្តី មានភ្លើងឆេះ​ភ្លឺសន្ធោសន្ធៅ បាត្រក្តី ក៏មាន​ភ្លើងឆេះភ្លឺ វត្ថពន្ធចង្កេះ​ក្តីក៏មាន​ភ្លើងឆេះភ្លឺ​សន្ធោសន្ធៅ រាងកាយ​របស់ភិក្ខុ​នោះក្តី ក៏មាន​ភ្លើងឆេះភ្លឺ​សន្ធោសន្ធៅ ភិក្ខុនោះ​ចេះតែស្រែក​ថ្ងូរ។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុនុ៎ះ ជាភិក្ខុបាប​ក្នុងសាសនា​នៃព្រះសម្មាសម្ពុទ្ធ​ព្រះនាម​កស្សប។បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ បានឃើញភិក្ខុនី [ហៅ​សិក្ខមានាប្រេត] បានឃើញ​សាមណេរ [ហៅ​សាមណេរប្រេត] បានឃើញ​សាមណេរី [ហៅ​សាមណេរីប្រេត] កំពុងតែ​អណ្តែត​ទៅឯអាកាស សង្ឃាដិ​របស់​សាមណេរី​នោះក្តី មានភ្លើង​ឆេះភ្លឺសន្ធោ​សន្ធៅ បាត្រក្តី ក៏មានភ្លើង​ឆេះភ្លឺ​សន្ធោសន្ធៅ វត្តពន្ធចង្កេះ​ក្តី ក៏មានភ្លើង​ឆេះភ្លឺសន្ធោ​សន្ធៅ រាងកាយ​ក្តី ក៏មានភ្លើង​ឆេះភ្លឺសន្ធោ​សន្ធៅ សាមណេរីនោះ​ចេះតែ​ស្រែកថ្ងូរ ម្នាល​អាវុសោ​លក្ខណៈ ខ្ញុំក៏មាន​បរិវិតក្កថា យីអើហ្ន៎ (នេះហៅ​ពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនដែល​កើតមាន​សោះឡើយ សត្វ​បែបនេះ នឹងត្រឡប់​ទៅជាមាន​ខ្លះទេតើ យក្ស​បែបនេះ នឹងត្រឡប់​ទៅជាមានខ្លះ ប្រេតបែបនេះ នឹងត្រឡប់​ទៅជាមាន​ខ្លះ កិរិយា​ត្រឡប់​បាននូវ​អត្តភាព​បែបនេះ ក៏សឹងមានខ្លះ​ដែរតើ។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ ពោលអួត​ឧត្តរិមនុស្សធម្ម។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកហើយ ទើប​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ ឥឡូវនេះ​សាវកទាំង​ឡាយមាន​ចក្ខុកើត​ពិតហើយ ម្នាលភិក្ខុ​ទាំងឡាយ​សាវកទាំង​ឡាយមាន​ញាណកើត​ពិតហើយ ព្រោះហេតុ​ថាសាវក​នឹងដឹង ឬឃើញ​សាមណេរី​បែបនេះ ឬថានឹង​ធ្វើនូវសាមណេរី​បែបនេះឲ្យ​ជាបន្ទាល់ ម្នាលភិក្ខុ​ទាំងឡាយ សាមណេរី​នោះ តថាគត​បានឃើញ​តាំងពីក្នុង​កាលមុន​រួចមក​ហើយដែរ តែតថាគត​មិនបានសំដែង​ប្រាប់ ព្រោះថា​បើតថាគត​សម្តែងប្រាប់​ទៅជនទាំងឡាយ​ឯទៀតគេ​ក៏មិនជឿ​ ពួកជនណា​ដែលមិនជឿ​ពាក្យតថាគត​ សេចក្តីដែល​មិនជឿនោះ​នឹងនាំឲ្យ​បាននូវកម្ម​មិនមែន​ជាប្រយោជន៍ នឹងនាំឲ្យ​បានសេចក្តី​ទុក្ខ​អស់កាល​យូរអង្វែង​ដល់ជន​ទាំងនោះ ម្នាលភិក្ខុ​ទាំងឡាយ សាមណេរីនុ៎ះ​ ជាសាមណេរីបាប​ក្នុងសាសនា​ព្រះសម្មាសម្ពុទ្ធ​ព្រះនាមកស្សប ​ដោយកម្មវិបាក​នោះ សាមណេរីនោះ​ឆេះនៅក្នុង​នរកអស់ឆ្នាំ​ដ៏ច្រើន គឺថាអស់រយ-ពាន់-សែនឆ្នាំ​ដ៏ច្រើន ដោយសំណល់​នៃកម្មវិបាក​នោះ ទើប​បានមក​សោយផលកម្ម​ដែលត្រឡប់​បាននូវអត្តភាព​បែបនេះ ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវអាបត្តិទេ។

[២៩៦] អថខោ អាយស្មា មហាមោគ្គល្លានោ ភិក្ខូ អាមន្តេសិ យតាយំ អាវុសោ តបោទា សន្ទតិ សោ ទហោ អច្ឆោទកោ សីតោទកោ សាតោទកោ សេតោទកោ សុបតិត្ថោ រមណីយោ បហូតមច្ឆកច្ឆបោ ចក្កមត្តានិ ច បទុមានិ បុប្ផន្តិ អថ ច បនាយំ តបោទា កុថិតា[តព្វណ្ណនាយំ កុដ្ឋិតាតិ លិខិតំ។] សន្ទតីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា មហាមោគ្គល្លានោ ឯវំ វក្ខតិ យតាយំ អាវុសោ តបោទា សន្ទតិ សោ ទហោ អច្ឆោទកោ សីតោទកោ សាតោទកោ សេតោទកោ សុបតិត្ថោ រមណីយោ បហូតមច្ឆកច្ឆបោ ចក្កមត្តានិ ច បទុមានិ បុប្ផន្តិ អថ ច បនាយំ តបោទា កុថិតា សន្ទតីតិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ យតាយំ ភិក្ខវេ តបោទា សន្ទតិ សោ ទហោ អច្ឆោទកោ សីតោទកោ សាតោទកោ សេតោទកោ សុបតិត្ថោ រមណីយោ បហូតមច្ឆកច្ឆបោ ចក្កមត្តានិ ច បទុមានិ បុប្ផន្តិ អបិចាយំ ភិក្ខវេ តបោទា ទ្វិន្នំ មហានិរយានំ អន្តរិកាយ អាគច្ឆតិ តេនាយំ តបោទា កុថិតា សន្ទតិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។

[២៩៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏​មានអាយុ​ហៅភិក្ខុទាំងឡាយ​មកហើយ​និយាយ​ប្រាប់ថា ម្នាលអាវុសោ​ទាំងឡាយ ស្ទឹងតបោទា​នេះ​ហូរមក​អំពីអន្លង់​ទឹកណា អន្លង់នោះ​មានទឹកថ្លា ​ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់​ដ៏ល្អគួរ​ជាទីរីករាយ​មានត្រី និងអណ្តើក​ដ៏ច្រើន​មានទាំង​​ផ្កាឈូក​ប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថា​ស្ទឹងតបោទានេះ មាន​ទឹកក្តៅ​ហូរមក។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល ​បន្តុះបង្អាប់ថា ហេតុអ្វី​ព្រះមហា​មោគ្គល្លាន​​ពោលយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ​ស្ទឹងតបោទា​នេះហូរមក​អំពីអន្លង់​ទឹកណា​អន្លង់នោះ​មានទឹកថ្លា​ ទឹកត្រជាក់ ទឹកឆ្ងាញ់ ​ទឹកស្អាត មានកំពង់ដ៏​ល្អគួរជា​ទីរីករាយ​ ​មានត្រី និងអណ្តើក​ដ៏ច្រើន មានទាំង​​ផ្កាឈូក​ប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹង​តបោទានេះ​មានទឹកក្តៅ​ហូរមក ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ​ម្នាលភិក្ខុ​ទាំងឡាយ ស្ទឹងតបោទា​នេះហូរ​មក​អំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ​ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អ​គួរ​ជាទី​រីករាយ មានត្រី និងអណ្តើកដ៏​ច្រើន​ មានទាំងផ្កាឈូក​ប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ ម្នាល​ភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ស្ទឹងតបោទា​នេះមក​តាមចន្លោះ​​នៃមហានរក​ទាំងពីរ [អដ្ឋកថា​ពន្យល់សេចក្តី​ថា មាន​មហាបេតលោវា គឺលោកជាស្ថាន​លំនៅដ៏ធំ​សម្រាប់ពួក​ប្រេត​ នៅចំក្រុងរាជគ្រឹះ ស្ទឹងតបោទានេះ​មកតាមចន្លោះ​នៃមហា​លោហកុម្ភឺនរក​ទាំងពីរត្រង់​មកលើ​មហាបេតលោក​នោះ ព្រោះហេតុ​ដូច្នោះ បានជា​មានទឹកក្តៅ​ហូរមក] ព្រោះ​ហេតុ​នោះ បានជាស្ទឹង​តបោទានេះ​មានទឹកក្តៅ​ហូរមក ម្នាលភិក្ខុ​​ទាំងឡាយ​មោគ្គល្លាន​ពោលនូវពាក្យ​​ពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។

[២៩៧] តេន ខោ បន សមយេន រាជា មាគធោ សេនិយោ ពិម្ពិសារោ លិច្ឆវីហិ សទ្ធឹ សង្គាមេន្តោ បភគ្គោ ហោតិ។ អថ រាជា បច្ឆា សេនំ សង្កឌ្ឍិត្វា លិច្ឆវិយោ[លិច្ឆវី រា លិច្ឆវិនោ វាតិ អម្ហាកំ ខន្តិ។] បរាជេសិ។ សង្គាមេ ច នន្ទិ ចរតិ រញ្ញា លិច្ឆវិយោ[ឱ.ម. លិច្ឆវី។] បភគ្គាតិ។ អថខោ អាយស្មា មហាមោគ្គល្លានោ ភិក្ខូ អាមន្តេសិ រាជា អាវុសោ លិច្ឆវីហិ បភគ្គោ សង្គាមេ ច នន្ទិ ចរតិ រញ្ញា លិច្ឆវិយោ បភគ្គាតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា មហាមោគ្គល្លានោ ឯវំ វក្ខតិ រាជា អាវុសោ លិច្ឆវីហិ បភគ្គោ សង្គាមេ ច នន្ទិ ចរតិ រញ្ញា លិច្ឆវិយោ បភគ្គាតិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ បឋមំ ភិក្ខវេ រាជា លិច្ឆវីហិ បភគ្គោ អថ រាជា បច្ឆា សេនំ សង្កឌ្ឍិត្វា លិច្ឆវិយោ បរាជេសិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។

[២៩៧] សម័យនោះព្រះរាជាទ្រង់ព្រះនាមពិម្ពិសារជា​ឥស្សរៈក្នុង​ដែនមគធៈ ជាអធិបតី​លើសេនា​កំពុង​តែ​តសង្គ្រាម​ជាមួយនឹង​ពពួកស្តេចលិច្ឆវី ក៏ទ្រង់​បាក់ទ័ព (បរាជ័យ)។ លុះកាល​ជាខាងក្រោយ​មក ព្រះរាជា​ទ្រង់ត្រាស់​ឲ្យកេណ្ឌ​ប្រមូលពួក​សេនា ហើយទ្រង់​ផ្ចាញ់​ពពួក​ស្តេចលិច្ឆវី​បានវិញ។ ស្តេច​ក៏ទ្រង់ឲ្យ​ទូងវិជយ​ភេរី​ទៅក្នុទី​សង្គ្រាមដោយ​ប្រកាស​សេចក្តីថា ​ពពួក​ស្តេចលិច្ឆវី ព្រះរាជា​ទ្រង់ឲ្យ​បាក់ទ័ព (បរាជ័យ) បាន​ហើយ។ គ្រានោះ​ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ​បានហៅ​ពួកភិក្ខុមក ហើយប្រាប់​​ថា ម្នាល​អាវុសោ​ទាំងឡាយ ព្រះបាទ​ពិម្ពិសារ​ទ្រង់ផ្ចាញ់​ពួកស្តេច​លិច្ឆវី​បានហើយ ទើប​ទ្រង់ឲ្យ​ទូងវិជយ​ភេរីទៅ​ក្នុងទី​សង្គ្រាម​​ដោយប្រកាស​សេចក្តី​ថា ពពួក​ស្តេចលិច្ឆវី ព្រះរាជា​ទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។ ភិក្ខុទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ហេតុអ្វី​បានជា​ព្រះមហា​មោគ្គល្លាន​​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ព្រះបាទ​ពិម្ពិសារ ទ្រង់ផ្ចាញ់​ពួកសេ្តច​លិច្ឆវី​បានហើយ ក៏ទ្រង់​ឲ្យទូង​វិជយភេរី​ទៅក្នុងទី​សង្គ្រាម ដោយ​ប្រកាស​សេចក្តីថា ពពួក​ស្តេចលិច្ឆវី ព្រះរាជា​ទ្រង់ឲ្យ​បាក់ទ័ព (បរាជ័យ) បាន​ហើយ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ភិក្ខុទាំង​នោះក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ព្រះបាទពិម្ពិសារ​ទ្រង់បាក់ទ័ព (បរាជ័យ​ចាញ់) ពួកស្តេច​លិច្ឆវី​ជាន់ដំបូង លុះកាល​ជាខាង​ក្រោយ ស្តេចទ្រង់​ឲ្យកេណ្ឌ​ប្រមូលពួក​សេនាបាន ទើបផ្ចាញ់​ពួកស្តេច​លិច្ឆវី​បានវិញ ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិ​ទេ។

[២៩៨] អថខោ អាយស្មា មហាមោគ្គល្លានោ ភិក្ខូ អាមន្តេសិ ឥធាហំ អាវុសោ សប្បិនិកាយ នទិយា តីរេ អានេញ្ជំ សមាធឹ សមាបន្នោ នាគានំ ឱគយ្ហ ឧត្តរន្តានំ កោញ្ចំ ករោន្តានំ សទ្ទំ អស្សោសិន្តិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា មហាមោគ្គល្លានោ ឯវំ វក្ខតិ ឥធាហំ អាវុសោ សប្បិនិកាយ នទិយា តីរេ អានេញ្ជំ សមាធឹ សមាបន្នោ នាគានំ ឱគយ្ហ ឧត្តរន្តានំ កោញ្ចំ ករោន្តានំ សទ្ទំ អស្សោសិន្តិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អត្ថេសោ ភិក្ខវេ សមាធិ សោ ច ខោ អបរិសុទ្ធោ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។

[២៩៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏​មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មក ហើយប្រាប់​ថា ម្នាល​អាវុសោ​ទាំងឡាយ ថ្ងៃនេះ ខ្ញុំបាន​ចូលសមាធិ ឥតមាន​កំរើកប្រែប្រួល ទៀប​ឆ្នេរស្ទឹង​ឈ្មោះសប្បិនិកា បានឮ​សូរសម្រែក​ដំរីទាំងឡាយ ដែល​កំពុងតែ​ចុះឡើង ស្រែក​បន្លឺ​កោញ្ចនាទ [ដាក់​ប្រមោយ​ក្នុងមាត់ ជញ្ជួច​ឮសូរដូច​ជាសម្រែក​ក្រៀល។]។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ហេតុអ្វី​បានជា​ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ថ្ងៃនេះ ខ្ញុំបាន​ចូលសមាធិ ឥតមាន​កំរើក​ប្រែប្រួល ទៀប​ឆ្នេរស្ទឹង​ឈ្មោះសប្បិនិកា បានឮ​សូរសម្រែក​ដំរីទាំង​ឡាយ ដែលកំពុង​ចុះឡើង ស្រែក​បន្លឺកោញ្ចនាទ ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ភិក្ខុ​ទាំងនោះ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សមាធិនុ៎ះ​មាន ប៉ុន្តែ​សមាធិនោះ​មិនបរិសុទ្ធ ម្នាល​ភិក្ខុ​ទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។

[២៩៩] អថខោ អាយស្មា សោភិតោ ភិក្ខូ អាមន្តេសិ អហំ អាវុសោ បញ្ច កប្បសតានិ អនុស្សរាមីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា សោភិតោ ឯវំ វក្ខតិ អហំ អាវុសោ បញ្ច កប្បសតានិ អនុស្សរាមីតិ ឧត្តរិមនុស្សធម្មំ អាយស្មា សោភិតោ ឧល្លបតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អត្ថេសា ភិក្ខវេ សោភិតស្ស សា ច ខោ ឯកាយេវ ជាតិ សច្ចំ ភិក្ខវេ សោភិតោ អាហ អនាបត្តិ ភិក្ខវេ សោភិតស្សាតិ។

[២៩៩] គ្រានោះព្រះសោភិតត្ថេរដ៏មានអាយុ​ហៅភិក្ខុទាំងឡាយ​មកហើយ​និយាយ​ប្រាប់ថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំរឭកជាតិ​បានប្រមាណ​៥០០កល្ប។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជា​ព្រះសោភិតត្ថេរ​ដ៏មានអាយុ ពោល​យ៉ាងនេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំរឭកជាតិ​​បានប្រមាន​៥០០កល្ប ព្រះសោភិតត្ថេរ​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ​សោភិតភិក្ខុ​រឭកជាតិ​បានមែន តែថារឭក​បានត្រឹមតែ​ជាតិ១ប៉ុណ្ណោះ ម្នាល​ភិក្ខុ​ទាំងឡាយ សោភិតភិក្ខុ​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុ​ទាំងឡាយ សោភិតភិក្ខុ​មិនត្រូវ​អាបត្តិទេ។

បារាជិកទី៤ ចប់។

[៣០០] ឧទ្ទិដ្ឋា ខោ អាយស្មន្តោ ចត្តារោ បារាជិកា ធម្មា យេសំ ភិក្ខុ អញ្ញតរំ វា អញ្ញតរំ វា អាបជ្ជិត្វា ន លភតិ ភិក្ខូហិ សទ្ធឹ សំវាសំ យថា បុរេ តថា បច្ឆា បារាជិកោ ហោតិ អសំវាសោ។ តត្ថាយស្មន្តេ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា ទុតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា តតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា បរិសុទ្ធេត្ថាយស្មន្តោ តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។

[៣០០] បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អាបត្តិឈ្មោះ​បារាជិកទាំង៤ ដែលខ្ញុំ​បានសំដែង​ហើយនេះ បណ្តា​អាបត្តិទាំង​៤នុ៎ះ ភិក្ខុណា​ត្រូវអាបត្តិ​ណាមួយ​ហើយ ក៏មិនបាន​នូវកិរិយា​នៅរួបរួមជាមួយ​នឹងភិក្ខុ​ទាំងឡាយ​ឡើយ ភិក្ខុនោះ​ជាបារាជិក រកសំវាសគ្មាន កាលពី​មុនយ៉ាង​ណាមិញ ខាងក្រោយ​ក៏ដូច្នោះ​ដែរ [អដ្ឋកថា ពន្យល់​សេចក្តីថា កាល​ដែលបុគ្គល​នោះនៅ​ជាគ្រហស្ថ ឬនៅជា​សាមណេរ មិនអាចរួបរួម​សង្ឃកម្ម​ជាមួយនឹង​ភិក្ខុទាំងឡាយ​បាន យ៉ាងណា លុះដល់​ត្រូវអាបត្តិ​បារាជិក​ហើយ ក៏ដូច្នោះ​ដែរ។]។ ខ្ញុំព្រះករុណា សូម​សួរលោក​ដ៏មានអាយុ​ទាំងឡាយ ក្នុង​អាបត្តិ​បារាជិក​ទាំង៤នោះ លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់ពីរ​ដងទៀត លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់៣ដង​ទៀត លោកទាំង​ឡាយជាអ្នក​បរិសុទ្ធ​ហើយឬ លោក​ដ៏មាន​អាយុ​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយ​ក្នុងបារាជិកាបត្តិ​ទាំង៤នុ៎ះ ព្រោះ​ហេតុដូច្នោះ បានជា​ស្ងៀម។ ខ្ញុំព្រះករុណា​ដឹងថា លោក​ទាំងឡាយ​បរិសុទ្ធ​ហើយ ដោយហេតុ​ដែលស្ងៀម​យ៉ាងនេះ។

បារាជិកកណ្ឌ ចប់។

តស្សុទ្ទានំ

មេថុនាទិន្នាទានញ្ច មនុស្សវិគ្គហុត្តរិ បារាជិកានិ ចត្តារិ ឆេជ្ជវត្ថូ អសំសយាតិ។

ចំនួនសិក្ខាបទរបស់បារាជិកកណ្ឌនោះ

បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។

ឯកសារ​យោងកែប្រែ

  1. ព្រះត្រៃបិដក > វិន័យបិដក > មហាវិភង្គ > បារាជិកកណ្ឌ​សិក្ខាបទ​ទី ១
  2. ព្រះត្រៃបិដក > វិន័យបិដក > មហាវិភង្គ > បារាជិកកណ្ឌ​សិក្ខាបទ​ទី ២
  3. ព្រះត្រៃបិដក > វិន័យបិដក > មហាវិភង្គ > បារាជិកកណ្ឌ​សិក្ខាបទ​ទី ៣